Free 100%

ចាស់មិនទាន់ទុំ

    ពិតមែនតែគេហដ្ឋានបេតុងអារមេ ដំបូលក្បឿងនេះបានស្ថាបនាយូរឆ្នាំហើយក្ដី ក៏ ទិដ្ឋភាពទូទៅនៃភូមិគ្រឹះមានសភាពសុខដុមគួរជាទីចាប់អារម្មណ៍ពន់ប្រមាណ។គឺជាលំ នៅស្ថានពីរជាន់ខ្ពស់ត្រដែតស្ថិតនៅប្រហែល១០០ម៉ែត្រ ខាងត្បូងវត្តសំពៅមាស។ ភូមិឋា ននេះសឹងសម្បូរទៅដោយដើមឈើផ្សេងៗមានមែកសាខាត្រសុំត្រសាយ មានម្លប់ត្រឈឹ ងត្រឈៃគួរជាទីសប្បាយរីករាយក្រៃលែង។ ដើមអំពិលទឹកដុះទាបៗហែរជួរព័ទ្ធជុំវិញជារ បងយ៉ាងស្អាត។ពីលើក្លោងទ្វារធំ ផ្កាក្រដាសពណ៌ក្រហមឆ្អិនឆ្អៅ និងស្លឹកដ៏ស្រស់ ដក់ជា ប់ដោយតំណក់ទឹកភ្លៀងកាលពីយប់មិញ កំពុងរង់ចាំនូវកាំរស្មីព្រះអាទិត្យ ។ ឆៀងខាងជើ ងបន្ដិចគឺទ្វាររបង មួយមានទំហំប្រហែល៨តឹក ។ នៅតាមបណ្ដោយរបងជ្រុងខាងត្បូង គឺ ច្រកមួយសម្រាប់អ្នកភូមិខ្លះដែលមានលំនៅចូលជ្រៅទៅខាងក្នុង ឆ្ងាយពីផ្លូវធំដើរចេញចូ ល។ក្នុងបរិវេណនៃភូមិគ្រឹះ បុប្ផាជាតិរាប់រយដើមដុះលូតលាស់ក្នុងសួនជាក្រុមៗជាមួយនិ ងតិណជាតិកាត់តម្រឹមយ៉ាងស្អាត។

    យុវតីម្នាក់រាងស្ដើង សក់ស្លូត កំពុងដើរកាច់ផ្កាក្នុងសួនដោយទឹកមុខញញឹម។កា ច់បានផ្កាមួយបាច់ធំហើយ នារីបោះជំហានមួយៗយ៉ាងសុភាព ចូលទៅកាន់បន្ទប់ទទួល ភ្ញៀវដែលជាកន្លែងមួយទូលាយស្រឡះ បំភ្លឺដោយបង្អួចកញ្ចក់ធំៗ ។ ទីនេះកៅអីដ៏ប្រណិ តៗ ឈររហង់ព័ទ្ធជុំវិញតុមូលមួយគ្របដណ្ដប់ពីលើយ៉ាងស្អាតដោយកម្រាលព្រែភ្លឺរលើប រំលេចផ្កាយ៉ាងស្រស់។ រូបទេសភាពល្អៗច្រើនផ្ទាំង ព្យួរនៅជញ្ជាំងឯណេះមួយ ឯណោះមួ យដោយមានរបៀប ធ្វើអោយទេសភាពក្នុងបន្ទប់មានសភាពរីករាយ។ ផ្លាស់លំអរតុកទទួ លភ្ញៀវរួច យុវតីកាន់ផ្កានៅសល់ទាំងប៉ុន្មាន ដើរឆ្ពោះទៅជណ្ដើរខាងក្រោយ ដែលនាំនារី ទៅកាន់ជាន់ខាងលើទៀត។មកដល់មុខបន្ទប់មួយ កញ្ញាបង្ហើបទ្វារថ្នមៗល្មមតែខ្លួននាងចូ លបាន ហើយបិទវិញស្រាលដៃ ហាក់មិនចងអោយជនណាចូលទៅជាមួយនាងឡើយ។ បន្ទប់ស្អាត ហើយបរិបូរណ៍ទៅដោយខ្យល់អាកាស និងពន្លឺគ្រប់គ្រាន់។ ក្បែរបង្អួច បើកចំហធំនេះ ស្រីចាស់ម្នាក់សក់ស្កូវព្រោងមាឌក្រអាញ ពាក់អាវសផ្កាបៃតងអុចៗ ស្លៀក សំពត់ព្រែខ្មៅរលើប កំពុងដេកស្ងាត់ស្ងៀមលើពូក ប្រកបដោយទឹកមុខមានសភាពទុក្ខព្រួ យ។យាយតាមមើលយុវតីដែលកំពុងបោះជំហានស្រាលៗ តម្រង់ទៅទីអសនៈ ដែលគេ បានរៀបចំយ៉ាងសមរម្យ នៅក្នុងបន្ទប់សម្រាប់ធ្វើសក្ការបូជា។លុះដាក់បាច់ផ្កាបូជាព្រះពុទ្ធ រួចហើយ យុវតីចូលមកជិតដូនចាស់ហើយស្រដីទាំងញញឹមថា :

    - ព្រឹកនេះមានផ្កាច្រើន ហើយល្អៗថែមទៀតផងលោកយាយសប្បាយកាច់ណាស់ ផ្កាច្រើនអីចឹង។ ដូនចាស់សម្លឹងមើលមុខស្រីបម្រើដោយពេញចិត្ត និងដោយអាណិតអាសូរ។

    - កាលដែលឯងបានកាច់ផ្កាថ្វាយព្រះជារៀងរាល់ព្រឹកដូច្នេះ ជាអំពើមួយប្រសើរ ណាស់ មិនសាបសូន្យទេ ហើយចូរឯងកុំភ្លេចប្រាថ្នាទៅងនាគតជាតិទៀតអោយសោះណា៎ ចាប។ - ចា៎ !លោកយាយ។ ចាប ឈ្មោះនេះពុំសូវពិរោះប៉ុន្មានទេ តែចរិយាដ៏ប្រសើររបស់នាង អាចលើកជីវភាព ខ្សត់ខ្សោយអោយមានតម្លៃបាន។សភាពមិនទម្រន់ក្នុងកិច្ចការស្រ្ដីសព្វសារពើ បានញ៉ាំង ជនទាំងអស់ក្នុងគ្រួសារ អោយមានចិត្តអាណិតអាសូរ និងស្រឡាញ់នាងគ្រប់ៗគ្នា ។ ជាពិ សេសគឺលោកយាយសាខឹម ដែលកំពុងមានជំងឺនេះឯង ដែលតែងមានការប្រាស្រ័យទាក់ ទងនឹងនាងជិតស្និទ្ធជាងគេ ទោះពេលយប់ក៏ដូចជាពេលថ្ងៃ។ ចាប់ដោះស្បែកជើងនិងជូតជើងស្អាតហើយ ទើបឡើងអង្គុយលើពូក យកដបថ្នាំ មកចាក់រឹតជើង រឹតចង្កេះជូនដូនចាស់ដោយយកចិត្តទុកដាក់។ ទ្វារបន្ទប់បើ់កឡើងសន្សឹមៗ យុវជនម្នាក់កាន់បង្អែមមួយកែវដើរចូលមក ។ មកដ ល់គ្រែ គេស្ទាបដៃស្ទាបជើងអ្នកជំងឺថ្នមៗ ព្រមទាំងបន្លឺវាចាយ៉ាងសុភាព

    - ចាហួយទឹកម៉ាក់! ខ្ញុំទើបនឹងទិញពីមុខផ្ទះអម្បាញ់មិញ។បានស្រួលខ្លះទេម៉ាក់រឹត ថ្នាំហ្នឹងទៅ?

    - អើកូន គ្របទុកលើតុហ្នឹងសិនហើយ … លោកយាយសម្លឹងមើលមុខកូនសម្លាញ់ រួចបន្ដប្រសាសន៍, ថ្នាំនេះមិនត្រូវនឹងជំងឺម៉ាក់ទេកូនរឹតជិតអស់មួយដបទៅហើយ មិនឃើ ញបានធូរ ស្រាលបន្ដិចបន្ដួចសោះ។រួចកូនឯងប្រុងទៅណាហ្នឹង?ក្រែងថ្ងៃនេះអត់រៀនទេ អ្ហែ៎?

    - បាទ ថ្ងៃអាទិត្យអត់រៀនទេម៉ាក់ តែខ្ញុំគិតទៅកំពង់ផែមើលកប៉ាលមើលកាណូតប ន្ដិច។

    - ជាកាប្រសើរណាស់ដែលកូនឯងឧស្សាហ៍ទៅមើលដូច្នេះ។ធ្វើរបៀបនេះអាចអោ យកូនឯងយល់នូវកិច្ចការសព្វសារពើ និងចេះដឹងអំពីរបៀបចាត់ការរាក់ជ្រៅផ្សេងៗទៀត ក្នុងវិជ្ជាជីវរបស់យើង។ថ្ងៃក្រោយទៅគឺកូននេះហើយដែលជាអ្នកតំណាងប៉ាឯង។ខំយកចិ ត្តទុកដាក់ទៅកូនត្រូវហើយសព្វថ្ងៃប៉ាឯងចាស់ណាស់ទៅហើយ កម្លាំងកាយនិងកម្លាំងប្រា ជ្ញាចេះតែឱនថយជាលំដាប់ ពុំអាចនៅបន្ដកិច្ចការនេះបានយូរប៉ុន្មានទៀតទេ។

    - បាទ សព្វថ្ងៃខ្ញុំយល់ច្រើនគួរសមហើយម៉ាក់ ហើយអាចជំនួសប៉ាបានមួយពេលៗ ទៀតផង នៅវេលាដែលប៉ាមានរវល់ច្រើន។

    - អ៊ីចឹងហើយខំយកចិត្តទុកដាក់ទៀតទៅកូន។ម្យ៉ាងទៀត ការរៀនសូត្រនៅសាលា ក៏ដូច្នេះដែរ កុំធ្វេសប្រហែសអោយសោះ។សម័យនេះបើយើងមានតែទ្រព្យសម្បត្តិ មានតែ មុខរបរស៊ីសមរម្យ ក៏មិនទាន់គ្រប់គ្រាន់ដែរ គឺត្រូវអោយមានចំណេះវិជ្ជាទៀតផង ទើបគា ប់ប្រសើររស់នៅមិនខ្មាស់អ្នកផងទាំងពួង។រួចនែ៎! មានឃើញប៉ាឯងទេបូសាន?យប់មិញ ទៅណាបាត់ជាមួយសូហ្វ័រឡាន។ម៉ាក់អោយពុកចាបទៅហៅពីរបីដងមកពិគ្រោះពីរឿងម៉ា ក់ឈឺ រកមិនឃើញ។ម៉ាក់បារម្ភណាស់កូន ប៉ាឯងចាស់ហើយ ដើរយប់អ៊ីចឹងខ្លាចតែមាន គ្រោះថ្នាក់ទេ។ សម្បត្តិ បូសាន ជាឈ្មោះយុវជនកម្លោះរូបស្អាតនេះ។គេជាបុត្រទោលជាទីស្រ ឡាញ់គាប់ចិត្តរបស់លោកយាយណាស់ ហើយមានឫកពា និងចរិយានឹងនួន សមជាកូន អ្នកមានពូជពង្សថ្លៃថ្នូរ។ក្នុងវ័យគម្រប់២១ឆ្នាំ ដែលជាវ័យបរិបូណ៌ដោយថាមពល និងប្រា ជ្ញាវាងវៃយុវជនមានមាឌមាំប្រកបដោយសាច់ឈាមថ្លាហើយណែន។ទឹកមុខដ៏ស្រស់ហើ យសុភាពរបស់គេ បង្ហាញនូវចិត្តអង់អាច និងមិនឆ្មើងឆ្មៃ។ - ខ្ញុំដើរអម្បាញ់មិញ ឃើញប៉ានៅក្នុងបន្ទប់ កំពុងតែសើយមុងបោសពូក ។ ចំណែក ពីយប់មិញ ខ្ញុំមិនបានដឹងទេម៉ាក់ ព្រោះខ្ញុំទ្រាំអត់ងងុយមិនបាន ក៏ចូលទទួលទានដំណេក មុនទៅ។យប់មិញ ខ្ញុំអាណិតពូមានណាស់ម៉ាក់។ គាត់អង្គុយច្រងុកៗតែម្នាក់ឯងក្នុងសាឡុ ងចាំបើកទ្វារជូនប៉ា មិនដឹងប៉ាមកដល់ម៉ោងប៉ុន្មានទេ។ - កូនអើយ មាន នេះជាមនុស្សល្អវិសេសកម្រនឹងរកបានណាស់មនុស្សស្លូតហើយ ត្រង់មិនចេះមានចិត្តវៀចវេរបិញ របុញទេ។សព្វថ្ងៃម៉ាក់អាណិតអាសូរវាណាស់ មិនដែល មានពាក្យធ្ងន់ទៅលើវា ទោះបីមានការឆ្គាំឆ្គងខ្លះក៏ដោយ ព្រោះម៉ាក់ជឿជាក់ថា សុទ្ធតែជា កំហុសគ្មានចេតនារបស់គ្នាទេ។ - គាត់ម៉េចអ៊ីចឹងទេម៉ាក់ ដូចជាមិនសូវមានប្រាជ្ញាឆ្លាតឆ្លុំនឹងគេសោះ។ ខណៈនោះជនចំណាស់ម្នាក់ច្រានទ្វារបន្ទប់ដើរតម្រង់មកគ្រែអ្នកជំងឺទាំងសើងម៉ើង ដោយមានយុវជនស្រស់សង្ហាម្នាក់ដើរតាមក្រោយផង។នេះគឺលោក សម្បត្តិ បូសា ស្វាមី លោកយាយសាខឹម។លោកស្លៀកពាក់សារុងសូត្រក្រឡាចត្រង្គ បង់កន្សែងពោះគោ គ្មាន ពាក់អាវ នៅដៃមានឈើច្រត។ មកដល់គ្រែភរិយា លោកមានប្រសាសន៍សួរភ្លាមថា : - ម៉េចទៅហើយយាយ រឹតថ្នាំហ្នឹងទៅ? យាយមើលមុខស្វាមីហើយតប : - នៅតែអ៊ីចឹងតាអើយ គ្មានបានធូស្រាលអ្វីទេ ។ សព្វថ្ងៃខ្ញុំតប់ប្រមល់ទល់ពុទ្ធោណា ស់ ចង់ទៅណាមកណាទៅមិនរួច ចង់ធ្វើអ្វីធ្វើមិនកើត មួយថ្ងៃៗដេកសម្លឹងតែពិដាន ភ្នែក គ្មានបានឃើញអ្វីក្រៅពីពិដាន និងមេឃមួយដុំប៉ុនមាត់បង្អួចហ្នឹងទេ ។ មិនតែប៉ុណ្ណោះគ្រា ន់តែក្អកកណ្ដាស់ ឬក៏ងាកបែរខ្លួនបន្ដិចបន្ដួចក៏ពិបាកដែរ បើងាកភ្លាមៗមិនបានធ្វើសន្សឹម ៗស្ទាបស្ទង់ជាមុនទេ នោះវាឈឺចាក់ដោតអស់ទាំងខ្លួន ជាពិសេសគឺក្នុងចង្កេះនិងដើមទ្រូ ង គឺឈឺដូចគេយកដែកយ៉ាងស្រួចមកចាក់ឆ្កៀលអ៊ីចឹង។ ជើងទាំងពីរនេះទៀត(អ្នកជម្ងឺក ម្រើកម្រាមជើងខ្វើកៗ) ក៏ដូចជារឹងណាស់ ហើយធ្ងន់ក្រៃលែង លើកម្ដងៗទម្រាំរួច គឺទាល់ តែខំប្រឹងខ្លាំងណាស់។ពិបាកណាស់តា នេះមិនដឹងជាកម្មពារអ្វី របស់ខ្ញុំទេ។ តាអាណិតភរិយាខ្លោចចិត្ត - ធ្វើម៉េចយាយអើយ តែមានរូបរាងមានទុក្ខអ៊ីចឹងហើយ មិនជារូបណាជារូបណាទេ វាដូចតែគ្នាហ្នឹង។ប៉ុន្ដែខ្ញុំស្ដាយណាស់ថ្ងៃហ្នុងបើកុំតែយាយទៅជម្រះស្មៅជាមួយអាមាន កុំ អីមិនអីសោះ។ - មាន វាមិនអោយខ្ញុំធ្វើទេ វាចេះតែឃាត់ដែរ វាឃាត់ហើយឃាត់ទៀត តែខ្ញុំមិនស្ដា ប់ ព្រោះអផ្សុកជើងដៃ ឃើញចេះតែចង់ធ្វើ។ម្យ៉ាងទៀត មើលទៅមេឃបែបទទឹមខ្លាំង រក កលភ្លៀងផង ក្រែងមានធ្វើម្នាក់ឯងមិនទាន់ ហើយខ្ញុំក៏មិនស្មានថាការលើកចបជម្រះស្មៅ បន្ដិចបន្ដួចប៉ុណ្ណឹង អាចបណ្ដាលអោយធ្លាក់ខ្លួនទៅជាមានគ្រោះថ្នាក់ឈឺរបៀបនេះផង... អ្នកជម្ងឺឈប់ស្ងៀមបន្ដិច ទើបប្ដូរសំនួរ រួចយប់មិញតាទៅណាបាត់មួយយប់ហ្នឹង? ខ្ញុំឯ ណេះខំតែភ័យក្រែងតាមានគ្រោះថ្នាក់។ លោកតាយកកដៃញីភ្នែកធ្វើអេះអុញ។ - គ្មានទៅណាទេ ទៅមើលតែកាណូតកប៉ាល់វាចេញចូលហ្នឹងណា៎ ភ័យអី។ - មិនភ័យឯណា បើមុនៗ តាមិនដែលនៅដល់យប់ៗអីចឹងសោះ។ កុំនៅយប់ៗអ៊ីចឹ ងពេកតា ខ្លាចណា៎ព្រោះយើងចាស់ហើយ។ - មិនដឹងជាខ្លាចអីទេយាយអើយ ស្រុកសុខសប្បាយអ៊ីចេះនោះ។ឥឡូវនេះការច្រើ នណាស់ មិនដូចមុនៗទេ បើមិននៅដល់យប់ចាត់ការមិនទាន់ ម្លោះហើយចេះតែទ្រាំអត់ង ងុយអស់ កម្លាំងខ្លះៗទៅធ្វើម៉េចឯងជាអ្នករកស៊ីនឹងមុខរបរហ្នឹងទៅហើយ។ លោកតាមានប្រសាសន៍ពុំសូវច្បាស់ទេ ព្រោះធ្មេញរបស់លោកតាបានបាត់បង់អ ស់ជាច្រើនក្នុងវ័យគម្រប់៧១ឆ្នាំនេះ។សក់លោកស្កូវព្រោង មើលទៅហាក់ដូចជាទូលសំឡី មុខមូលក្រឡង់បង្ហាញនូវភាពស្លូតបូត តែមានសភាពឆ្លាតក្នុងកិច្ចការរកទទួលទាន ថ្ងាស ត្រងើលទំនងជាអ្នកប៉ិនប្រសប់ខាងគំនិត ថ្ពាល់ផតដ្បិតវ័យចាស់។ លោកតាងាកទៅបូសាន ហើយស្ងាប ធ្វើភ្នែកភី - កូនឯងស្លៀកពាក់ស្អាតបាតប្រុងទៅណាហ្នឹង?ក្រែងថ្ងៃនេះជាថ្ងៃអាទិត្យអត់រៀន ទេអ្ហែ៎? យុវជនញញឹមយ៉ាងសុភាពជម្រាបឪពុក : - ខ្ញុំគិតទៅកំពង់ផែប៉ា ។ លោកបូសា ស្ងាបមួយទៀត រួចបញ្ចេញតំអូញផង : - អ៊ីចឹងស្រួលហើយ ថ្ងៃនេះកូនឯងទៅមើលជំនួសប៉ាមួយថ្ងៃផងណា៎ ! ប៉ាក្រោកឡើ ងដូចជាមិនស្រួលខ្លួនសោះ អស់កម្លាំង ហេវតែម្ដង។ចាស់ហើយវាចេះតែប្រែប្រួលអ៊ីចឹងកូ នអើយ។មួយថ្ងៃកាត់មួយថ្ងៃកោរ កម្លាំងពលំសោត វាចេះតែអន់ទៅៗ មិនដូចពីដើមទេ។ ទោះបីលោកសម្បត្តិ បូសា ងាកទៅនិយាយជាមួយនឹងកូនដូច្នេះទៅហើយក៏ដោ យ ក៏ភ្នែកលោកយាយ សាខឹម នៅតែតាមមើលមុខស្វាមីដោយភក្ដី។មួយរំពេច ដូនចាស់ ប្រទះឃើញនៅលើថ្ពាល់លោក បូសា នូវអ្វីមួយគួរអោយសង្ស័យ ។យាយរហ័សសួរដោយ ឆ្ងល់ : - តា ថ្ពាល់ខាងឆ្វេងរបស់តាប្រឡាក់ស្អីក្រហមៗហ្នឹង? លោក សាបូ ឆ្លើយដោយសោះអង្គើយ : - វាគ្មានប្រឡាក់ស្អីទេ លុបតែមុខទៅវាអស់ទៅហើយ ។ នាង ចាប ដែលកំពុងអង្គុយបត់ជើងលើពូកច្របាច់ជើងដូនចាស់ សើចញញឹមក្នុង ន័យអ្វីម្យ៉ាង។បូសាន ក៏ញឹមៗដែរ តែពុំហាននិយាយស្ដីថាអ្វីឡើយ។យាយ សាខឹម កាន់ តែមានការសង្ស័យខ្លាំងឡើងទើបបន្លឺវាចាសួរទៅកូនវិញម្ដង : - ថ្ពាល់ប៉ាឯងប្រឡាក់អ្វី បូសាន បានជាឯងញឹមៗអ្ហា៎?ពិនិត្យមើលអោយច្បាស់មើ ល ប្រឡាក់ឈាម ឬមួយក៏ប្រឡាក់អ្វី? ថាភ្នែកម៉ាក់មើលវាមិនច្បាស់។ បូសាន ជម្រាបម្ដាយដោយសម្រួលសម្ដី : - មិនមែនឈាមទេម៉ាក់ ក្រហមៗ មិនដឹងជាស្អីដែរ។ ពេលនោះ បុរសម្នាក់ខ្មៅទាបយួរចានស្រាក់ចូលមក។បន្ទាប់ពីបានដោះចានស្រាក់ ដាក់លើតុស្រួលបួលហើយ គាត់ក៏ថយខ្លួនដោយសុភាពប្រុងនឹងចេញទៅក្រៅវិញ ខណៈ នោះក៏ត្រូវយាយ សាខឹមឃាត់សួរ : - នែ មាន យប់មិញឯងចាំផ្លូវអុំឯងរហូតដល់ម៉ោងប៉ុន្មាន? មាន មានវ័យប្រមាណ ៤០ឆ្នាំ គាត់បានមកបម្រើគ្រួសារនេះយូរមកហើយ ពុំដែល មានផុររមាស់អ្វីឡើយ។ពិតមែនតែសាច់ឈាមមានសម្បុរខ្មៅ តែទឹកមុខដ៏ស្លូតរបស់គាត់ បង្ហាញនូវចិត្តគំនិតស្មោះត្រង់ ដែលជាលក្ខណៈសម្បត្តិដ៏ប្រសើរមួយ អាចទាក់ទាញសមា ជិកគ្រួសារទាំងអស់ អោយរាប់អានគាត់គ្រប់ៗគ្នា។ សក់គាត់ខ្មៅក្រិបហើយរួញៗ ថ្ងាសទូ លាយ ស្លៀកសារុងខើចត្រឹមស្មងជើង ហើយពាក់អាវសីមីស ដៃបញ្ចេញសាក់រូបហនុមាន និងរូបគ្រុឌ ប្រកបដោយក្បាច់ ក្បូរយ៉ាល្អនៅលើកំភួនដៃរាងណែនទាំងសងខាង។ - មិនបានជាមើលម៉ោងដែរលោកអុំ ប៉ុន្ដែអី…មាន់រងាវម្ដងទើបអុំប្រុសអញ្ជើញមក ដល់។ - បានហើយទៅរកសម្រាកយកកម្លាំងចុះ…យាយឃាត់ពូមានវិញ, នែ មាន! ឈប់ សិន ជួយមើល៍ ថ្ពាល់អុំប្រុសឯងប្រឡាក់អ្វីក្រហមៗហ្នឹង ដូចជាឈាមអ្ហែ៎? បន្ទាប់ពីបានពិនិត្យមើលយ៉ាងច្បាស់មក ពូមានជម្រាបចៅហ្វាយស្រីទៅតាមដែ លគាត់មើលឃើញ : - មិនមែនឈាមទេលោកអុំ ស្នាមបបូរមាត់លាបក្រេបអ៊ី តើ។ ឮដូច្នោះ បូសាន ស្រដីឡើងយ៉ាងរហ័ស : - ពូឯងច្រឡំភ្នែកទេអ្ហែ៎ ដូចជាមិនមែនទេ ។ ដោយសន្ដានចិត្តគាត់ធ្លាប់តែត្រង់ ពូមាន នៅតែទទូច និយាយការពិតដែលគាត់បាន ឃើញដដែល : - ទេ មិនច្រឡំទេ ច្រឡំឯណា បើស្នាមបបូរមាត់ក្រឡៅឡៅក្រហមទុំដូចគេបោះ ត្រាអ៊ីចឹង។ យាយ សាខឹម យកដៃរឹតទ្រូងផង ពោលផង : - ពុទ្ធោអើយ !អ៊ីចឹងៗ បានជាមាន់រងាវទើបបានមក ដល់ផ្ទះ។រួចតាឯងទៅឡុងឡី យឯណាយប់មិញហ្នឹង? ហ៊ី តាអើយតា ចំណាស់ហ្នឹងហើយ នៅទៅប្រព្រឹត្តអ៊ីចឹងទៀត។ លោកតាភ្ញាក់ព្រើតដូចជាមួយព្រនង់យ៉ាងដំណំ។លោកស្វាងងងុយមួយរំពេច ហើយខំនិយាយទាំងភ័យផងខ្មាស់ផងទៅកាន់ភរិយា : - យាយឯងទៅជឿអាចម្កួតហ្នឹងអ្ហែ៎ វានិយាយតែផ្ដេសផ្ដាសអោយតែរួចៗពីមាត់វា ទៅទេ។យាយឯងសួរហើយវាចេះតែថាៗទៅណា។ក្រែមឯណាមកប្រឡាក់ថ្ពាល់ខ្ញុំ បើមួ យថ្ងៃៗរវល់តែធ្វើការអោយលៀនភ្នែកដូចក្ដាម មិនស្គាល់យប់មិនស្គាល់ថ្ងៃឯណេះ មាន ពេលឯណាទៅផ្ដេសផ្ដាសអ៊ីចឹង? យាយឯងកុំជឿថាក្រេមនោះ វាមិនមែនទេ អើបើថាស្អីៗ ទៀតប្រឡាក់អាហ្នឹងខ្ញុំមិនដឹងទេ ក្រែងវាប្រឡាក់អ៊ីចឹងមែន។ យាយពុំទាន់ជឿសម្ដីស្វាមីឡើយ គាត់បញ្ជាលោកតាថា : - មើល កុំងាកទៅណា បែរថ្ពាល់អោយខ្ញុំមក...គាត់ប្រឹងបើកភ្នែកសម្លឹងអោយច្បា ស់ ហើយពោលតទៅទៀត អើដូចជាស្នាមបបូរមាត់ ហ៊ឺដល់ហើយតាឯងអីឡូវ ដល់ហើយ ។ ដោយយល់នូវហេតុការណ៍មិនស្រួល និងដោយដឹងច្បាស់ថាការដោះសារផ្សេងៗ ប្រាកដជាពុំបានលទ្ធផលអ្វី នៅចំពោះភស្ដុតាងជាក់ស្ដែងដូច្នេះ លោកតាប្រែទឹកមុខកាច ភ្លាមមួយរំពេច លោកងាកទៅសម្លុតពូមានថា : - អាមាន អ្ហែងនៅជាមួយអញយូរៗទៅ កាន់តែភ្លើឡើងៗ អ៊ីចឹងអ្ហែ៎? អ្ហែងឆ្កួតទេឬ បានជានិយាយបង្កាច់បង្ខូចកេរ្ដិ៍អញផ្ដេសផ្ដាសអ៊ីចឹង?អ្ហែងនិយាយនេះគឹមើលងាយអញដ ល់ចិត្តហើយ ។ អញជាអ្នកមានគុណលើក្បាលអ្ហែងណា៎ មិនត្រូវអ្ហែងហ៊ានដល់ថ្នាក់ហ្នឹង ទេ។ឥឡូវអ្ហែងចង់យ៉ាងម៉េចអាមាន ?អ្ហាៈអ្ហែងចង់យ៉ាងម៉េច? លោកបូសាន បញ្ចេញអាការៈសាហាវ លោកញេញធ្មេញហើយលើកឈើច្រត់ ឡើងប្រុងនឹងសំពងពូមានទៅតាមកំហឹង តែបូសាន នៅជិតឃើញទាន់ ក៏យកដៃទៅចាប់ ទ្រឈើច្រត់លោកថ្នមៗកុំអោយលោកវាយកើត ព្រមទាំងអង្វរសម្រួលចិត្តលោកផង : - អត់ទោសប៉ា សូមប៉ាកុំប្រកាន់គាត់អី ធ្វើម៉េចគាត់បានជាជ្រុលជ្រួសជ្រលួសមាត់ ទៅហើយ សូមប៉ាលើកលែងទោសអោយគាត់ម្ដងទៅប៉ា។ លោកតាទន់ចិត្ត រសាយកំហឹងខ្លះៗទៅវិញ។លោកដាក់ឈើច្រតចុះ ហើយមាន ប្រសាសន៍ដោយក្នាញ់ខ្លាំង : - អញក្ដៅណាស់ អាបូសាន អ្ហា៎ វានិយាយធ្វើអោយអញអស់កេរ្ដិ៍ខ្មាស់ហើយអាការ ហ្នឹងវាមិនពិតទាល់តែសោះទៅទៀតផងនោះណា៎ វាដូចជាជ្រុលហួស ។ ឃើញឯងធ្វើស្លូ តវាបានចិត្ត ស្មានថាឯងខ្លាចវាអស្ចារ្យណាស់។ (សម្លក់ពូមាន) កុំតែយល់បន្ដិចៗ លេងឯង អោយស្គាល់ដៃអញម្ដងអាចោលម្សៀត។ គួរអោយអាសូរពូមានខ្លោចចិត្ត គាត់ដាក់មុខជ្រប់ ហើយសសៀរៗទៅគៀនជញ្ជាំ ងដោយភ័យខ្លាច។ដោយចង់លប់លាងក្ដីខ្មាស់ទាំងនេះលោកបូសា បែរទៅយុវជនដែល ឈរនៅពីក្រោយខ្នងលោក ហើយបញ្ជាយ៉ាងស្វាហាប់ថា : - អាកាក់ ឯងមកពិនិត្យមើលអោយច្បាស់មើល ក្រេមបបូរមាត់ដូចអាមានវាថាអ៊ីចឹ ងមែនអ្ហែ? សូហ្វ័រកាក់ធ្វើតាមបញ្ជារបស់ចៅហ្វាយភ្លាម ។ ពិតមែនតែសម្លៀកបំពាក់របស់កា ក់មានចំណាស់បន្ដិចហើយ តែអាវសីមីស ដៃខ្លីនិងខោឡេវជើងវែងចង្អៀតក្លំរបស់គេ មាន ផ្នត់យ៉ាងស្អាត មើលមិនទាស់ភ្នែក ព្រមទាំងមានក្លិនក្រអូបសាយទៀតផង។ទឹកមុខដ៏ស្រ ស់សង្ហាររបស់យុវបុរសរាងខ្ពស់ស្រឡះនេះ បង្ហាញនូវភាពរីករាយ និងភាពចូលចិត្តត្រេក ត្រអាលនឹងការសប្បាយផ្សេងៗ ។ សក់គេខ្មៅរលើបសិតក្ដោបទៅក្រោយយ៉ាងស្អាត មាត់ ធំសមជាអ្នកប្រសប់និយាយ។ បន្ទាប់បីបានពិនិត្យមើលយ៉ាងផ្ចិតផ្ចង់មក យុវជនសម្បុរស្រអែមស្រស់ មានវាចា មួយៗ លះៗ យោលទៅតាមអធ្យាស្រ័យចៅហ្វាយនាយ : - ថាក្រេមក៏បាន ថាមិនមែនក៏បាន ព្រោះគ្រាន់តែក្រហមៗ...ភ្នែកនៅតេសម្លឹងទៅ ថ្ពាល់លោកបូសាដដែល, ថាស្នាមបបូរមាត់ក៏វាមិនច្បាស់ជាស្នាមបបូរមាត់ដែរ គ្រាន់តែដិ តប្រតាកៗ ថាស្នាមអ្វីទៀតក៏ចេះតែបាន គឺនៅលើការយល់របស់អ្នកឃើញទេ ប៉ុន្ដែខ្ញុំបាទ សង្ស័យណាស់លោកអុំ ពីព្រលប់ម្សិលមិញ អបូនសេន វាលាបសសរផែហើយវាធ្វើអោយ ខ្ទាតថ្នាំលាបពណ៌ក្រហមនោះមកលើតុកសរសេររបស់លោកអុំ។ ក្រែងលោអុំជូតមិនអស់ ដល់អង្គុយសរសេរមិនបានជាមើល, ដាក់ដៃទៅលើវាប្រឡាក់ រួចដល់ពេលលោកអុំយក ដៃនោះមកទះមូសប៉ាច់ៗទៅ វាដិតជាប់ថ្ពាល់ទៀតមក។ ខ្ញុំបាទសង្ស័យអ៊ីចឹងទៅវិញទេ ព្រោះស្នាមហ្នឹងដូចជាស្នាមម្រាមដៃ។ លោកតាពេញចិត្តនឹងសម្ដីយោងរបស់កាក់ណាស់ លោករហ័សមានប្រសាសន៍ ស្របភ្លាម : - អើភ្នែកឯងវាចាស់ធ្វើម្ដេចវាច្បាស់ដូចភ្នែកក្មេង ខ្ញុំចេះតែយកក្រណាត់សំពត់ជ្រល ក់សាំងជូតៗទៅ នៅសល់មួយដុំ ពីរដុំ មើលមិនឃើញស្មានថាអស់ហើយ ម្លោះហើយមាន បានប្រុងប្រយ័ត្នអី។បើថាប្រឡាក់ថ្នាំលាបសសរអ៊ីចឹងទៅដូចជាសមខ្លះ ផ្ដាស់ថាប្រឡាក់ ក្រេម ប្រឡាក់អីឯណាឯណោះវិញ ។ (ព្រមានពូមាន) ថ្ងៃមុខថ្ងៃក្រោយ តែផ្ដេសផ្ដាស់អីចឹ ងទៀតប្រយ័ត្នអ្ហែង ! រួចកុំថាអញកាច អញប្រាប់មុនអោយហើយ។ បូសាន និយាយចាកបណ្ដោយថា : - អូ៎ បើអ៊ីចឹងប្រឡាក់ថ្នាំលាបហ្នឹងហើយ...ងាកទៅបន្ទោសកាក់, បងកាក់ឯងបើឃើ ញថ្នាំលាបសសរខ្ទាតប្រឡាក់ អ៊ីចឹងហើយមិនជូតជំនួសប៉ាផងទេ ភ្នែកបងកាក់ឯងវាភ្លឺ មើ លឃើញសព្វ។ កាក់ពុំបានឆ្លើយទៅបូសានវិញឡើយ។យាយសាខឹម សម្រានស្ងៀមលែងមាត់ក ព្រោះយល់ហេតុការណ៍ មិនចង់អោយបរិយាកាសមានសភាពអាប់អួរ។លោកតាធូទ្រូង ច្រើន ហើយបានចិត្តក្រអឺត ។ លោកដុសថ្ពាល់ប្រឡាក់បណ្ដើរ ប្រើសម្លេងធម្មតានិយាយ ទៅកាន់ភរិយាបណ្ដើរ : - ខ្ញុំប្រាប់ថាមិនមែនក្រេម យាយឯងមិនជឿខ្ញុំទេ ឥឡូវមិនមែនអ៊ីចឹងមែន ។ ដោយ ខ្ញុំជឿទុកចិត្តខ្លួនឯងពិតប្រាកដណាស់ច្បាស់ជាមិនមែនក្រេម បានជាខ្ញុំមិនដុសស្នាមហ្នឹង ចេញពីថ្ពាល់ ខ្ញុំទុករកហេតុផលអោយទាល់តែឃើញច្បាស់អ៊ីចឹង ទើបខ្ញុំអស់ចិត្ត។យី ចំ ណាស់ហ្នឹងទៅហើយ ខ្ញុំខំរក្សាចិត្តគំនិតជាមនុស្សចាស់ទុំណាស់ណា៎ មិនមែនទៅហ៊ានប្រ ព្រឹត្តផ្ដេសផ្ដាសអោយខ្មាស់គេទេ ។ (លោកយកកន្សែងពោះគោជូតមុខ ហើយបន្ដប្រសា សន៍ទៅទៀត) ព្រឹកនេះបានជាខ្ញុំចូលមកបន្ទប់យាយទាំងអុរមិនបានលុបមុខដូច្នេះ មកពី ខ្ញុំមានការប្រញាប់មួយយកមកពិគ្រោះនឹងយាយ អំពីរឿងយាយឈឺហ្នឹង។ម្យ៉ាងទៀត ខ្ញុំ ប្រាប់យាយផងថា រឿងទៅហៅយាយអុមមកចាប់សរសៃអោយនោះ មើលទៅពិបាកណា ស់ ទៅមិនដែលជួបគាត់សោះ ចេះតែឃ្វាង។ទៅលើកទីមួយថាមិននៅ ទៅចាប់សរសៃ នៅក្បាលថ្នល់។ ទៅលើកទីពីរ ថាទៅគីឡូលេខ៦។ រួចទៅម្សិលនេះទៀត ថាមានអ្នកណា មកហៅ យកទៅតាខ្មៅបាត់ទៀតទៅហើយ។ ដូច្នេះយើងចេះតែចាំគាត់អ៊ីចឹងទៅក៏មិនកើ តដែរ ព្រោះជំងឺតែទុកវាអោយនៅត្រាំត្រែងរបៀបហ្នឹងមិនស្រួលទេ ខ្លាចថ្លោះធ្លោយកែលែ ងកើតទៅថ្ងៃក្រោយ។ឥឡូវ ខ្ញុំរកលុបមុខសិន កុំអោយវាអពមង្គលដូចអម្បាញ់មិញទៀតប ន្ដិចទៀតខ្ញុំមកវិញហើយ។ (និយាយម្នាក់លោក) ចាស់ទុំ លោកប្រដៅមិនខុសមែន ថាក្រោ កពីដេកត្រូវលុបលាងមុខរួចសឹមចេញទៅប្រកបការ ឬនិយាយស្ដីជាមួយអ្នកដទៃ ត្រូវមែន ។ ឈើច្រតនៅដៃ កន្សែងពោះគោថ្មីពាក់លើស្មា លោក បូសា បោះជំហ៊ានធីងធោង ចេញពីបន្ទប់ ។ នាយកាក់ តាមចិត្តលោកតា ខំម្នីម្នាដើរតាមក្រោយយ៉ាងស្អិត ។ ពូមាន ចេ ញទៅទាំងមុខស្រពោនស្អុយប៉ែ គួរអោយអាណិត ដើរត្រុនៗ ឈ្ងោកឥដ្ឋ ក្នុងចិត្តរំពឹងគិត មិនគួរអោយកើតហេតុដូច្នេះសោះ ។ បូសាន ជម្រាបលាម្ដាយចេញទៅបំពេញកិច្ចការជំនួ សឪពុក។ នាងចាបរៀបចានស្លាបព្រា កែវទឹក សម្រាប់អ្នកជំងឺបរិភោគ ។ ដូនចាស់ច្រតពូ ក បង្ហើបខ្លួន ងើបអង្គុយបន្ដិចម្ដងៗ តាមសម្រួល ក្នុងគោលបំណងជៀសវៀងនូវការថ្លោះ ផ្សេងៗដែលជាហេតុបណ្ដាលអោយឈឺចាប់ដល់សារពាង្គកាយទុរន់ទុរារបស់គាត់។ មួយស្របក់ធំក្រោយមក លោកសម្បត្តិ បូសាវិលមកកាន់បន្ទប់យាយ សាខឹម សា ជាថ្មីម្ដងទៀត។លោកខំនិយាយបញ្ចុះបញ្ចូលភរិយាអោយមានគំនិតស្របទៅតាមយោប ល់ថ្មីរបស់លោកដែលទើបនឹងផុសឡើងក្នុងពេលយប់មិញនេះ ។ ដោយដូនចាស់ពុំមាន យោបល់យល់ទាស់ លោក បូសា ក៏សម្រេចអោយភរិយាចូលទៅព្យាបាលក្នុងមន្ទីរពេទ្យ ដែលពីដើមលោកបានទំនាស់យ៉ាងម៉ឺងម៉ាត់។ ២ យាយ សាខឹម ចូលទៅព្យាបាលជំងឺ នៅក្នុងមន្ទីពេទ្យ ព្រះកេតុមាលាបានបីថ្ងៃហើ យ ។ សោក សម្បត្តិ បូសា មានចិត្តសប្បាយរីករាយណាស់ ។ យប់នេះ គ្រាន់តែក្រឡេកឃើញកូនប្រុសរបស់លោកកំពុងអង្គុយបែរខ្នងនៅក្នុងប ន្ទប់ទទួលភ្ញៀវកាលណា លោកបូសា ទប់ង៉ក់។លោកឈរទ្រឹងមួយសន្ទុះ រួចបោះជំហាន ត្រឡប់ក្រោយវិញ។មកដល់ជណ្ដើរ លោកតាមានប្រសាសន៍ញឹមៗ ព្រមាននាង ចាប ដែ លទើបនឹងចុះពីលើឡៅមក : - ហងឆ្កួតទេអ្ហែ៎ បានជាឃើញអញចេះតែសើចអ៊ីចឹង ?តិចអញលេងមួយឈើច្រត់ អែនខ្នងអីឡូវ មេខ្មោច ។ នាងចាប យកដៃខ្ទប់មាត់ រួចគេចមុខពីលោកតាចូលផ្ទះបាយ។លោកបូសា ធ្វើជា លើកឈើច្រត់វាយបង្ខុសពីក្រោយ ហើយឡើងជណ្ដើរដោយញញឹមញញែមបិទមាត់មិន ជិត។ បន្ដិចក្រោយមក លោកត្រឡប់មកកាន់បន្ទប់ទទួលភ្ញៀវវិញ។បន្ទាប់ពីបានអង្គុយ ស្រួលបួល និងផ្អែកឈើច្រត់ទៅលើតុ នឹងល្អហើយ លោកសម្បត្តិ បូសាផ្ដើមប្រសាសន៍ ទៅកាន់កូនសម្លាញ់ដែលកំពុងអង្គុយដោយស្ងាត់ស្ងៀមទល់មុខលោក : - កូនឯងមិនទៅមើលកុននឹងគេទេអ្ហែ៎យប់នេះ ? ឥថាគេធ្វើបុណ្យមានកុនមានអីផង នៅក្នុងវត្ត។ - ខ្ញុំអត់ទៅទេប៉ា មើលសៀវភៅ៤-១០ទំព័រទៀតនឹងទៅ រកងូតទឹក រួចចូលទទួលទា នដំណេកហើយ។ - អ៊ីចឹងក៏ស្រួលម្យ៉ាងដែរ ។ រួចនែ៎ កូនឯងវាយ៉ាងម៉េច បានជាមានទឹកមុខស្រងូត ស្រងាត់ប្លែកពីធម្មតាម្លេះ?មិនស្រួលខ្លួនអ្ហែ៎? ឬមួយក៏ព្រួចចិត្តរឿងអ្វី? បូសាន បិទសៀវភៅមើលដាក់លើតុ រួចខំប្រឹងញញឹម ទាំងសោះកក្រោះជម្រាបឪ ពុក : - ខ្ញុំឥតមានឈឺអ្វីទេប៉ា ! ហើយក៏ពុំមានព្រួយចិត្តពីរឿងអ្វីដែរ សូមប៉ាកុំព្រួយ។ អុជបារីជក់ហើយ ទើបលោកតាចោលសំនួរជាថ្មី : - កុំលាក់នឹងប៉ាណា៎ ប្រាប់ប៉ាអោយត្រង់មក ! ឬមួយក៏ប្រាក់កាសដែលប៉ាផ្ដល់អោ យនោះ កូនឯងចាយមិនគ្រប់គ្រាន់? - គ្រប់គ្រាន់ហើយប៉ា មានជួនកាលចាយមិនអស់ចែកចាយ កចាប ពូមាន ទៀតផង ។ លោកតាបឺតបារីមួយខ្សឺត រួចសួរបន្ថែមទៀត : - បានជាប៉ាសួរដូច្នេះ ព្រោះប៉ាឃើញកូនឯងដូចជាមិនសូវសប្បាយចិត្ត ឬមួយកូន ឯងចង់បានវ៉េស្ប៉ា ប៉ាទិញអោយទៅទិញឥឡូវនេះក៏បានដែរ ។ - ទេ ខ្ញុំអត់ចង់បានទេប៉ា កុំពុងនៅរៀនអ៊ីចឹង។ ជិះសូឡិចដូចសព្វថ្ងៃហ្នឹងបានហើ យ។ លោកតាចេះតែសួរតទៅទៀត : - ចុះសៀវភៅ និងប្រដាប់ប្រដារៀនសូត្រផ្សេងៗទៀត កូនឯងមានសព្វគ្រប់អស់ ហើយឬនៅ? បើខ្វះប៉ាអោយលុយទិញ ទៀត ប៉ាមិនកំណាញ់ទេ អោយតែប្រាប់ប៉ាមក។ - មានសព្វគ្រប់អស់ហើយប៉ា គ្មានខ្វះអ្វីទេ។ - អើ បើអ្វីៗសព្វយ៉ាងកូនមានអស់ហើយ ឥឡូវអ៊ីចេះទៅចុះប៉ាអោយ១០០០កូនឯង យកទៅទិញអ្វីៗ ដែលកូនឯងត្រូវការចុះ ហ៍ណេ៎ះយកទៅ!។ មានប្រសាសន៍បណ្ដើរ លោកតាលូកហោប៉ៅអាវហូតយកក្រដាសប្រាក់៥០០ពី សន្លឹកហុចទៅអោយកូនបណ្ដើរ។ទោះបី បូសានប្រកែកយ៉ាងណា ក៏ឪពុកគេនៅតែទទូច ហុចអោយដដែល។ទីបំផុតបូសានទាល់តម្រេះ ក៏សុខចិត្តទទួលយក។ សប្បាយចិត្តណាស់ លោកតាមានប្រសាសន៍សើចកក្អិក : - កូនឯងយកទៅទិញអីទិញទៅ ហើយបើអស់ឬខ្វះខាតប៉ុន្មានៗ ប្រាប់ប៉ាមក ប៉ា អោយទៀត។ បូសាន បត់ប្រាក់ចូលក្នុងសៀវភៅមើល ។ លោកតាបន្ដប្រសាសន៍ទៅទៀត : - កូនឯងបែបដូចជាអន់ចិត្តនឹងប៉ា ព្រោះដូចជាប្លែក ណា៎។មើលកូនឯងប្រាប់ប៉ាអោ យត្រង់មកមើល ប៉ាអត់ថាអីទេ។ បូសានជម្រាបឪពុកវិញដោយសុភាព : - ទេប៉ា ប៉ាគ្មានធ្វើអ្វីអោយខ្ញុំអាក់អន់ចិត្តទេ។ សព្វថ្ងៃប៉ាទំនុកបំរុងខ្ញុំប៉ុណ្ណឹងហើយ សម្លៀកបំពាក់ ប្រាក់កាស ប្រដាប់ប្រដា ប្រើប្រាស់សៀវភៅក្រាស់សៀវភៅស្ដើងមានសព្វ គ្រប់ទាំងអស់។ម្យ៉ាងទៀត ប៉ាក៏មិនដែលស្ដីបន្ទោសឬជេរវាយខ្ញុំដល់ម្ដងណាសោះផង។ តើអោយខ្ញុំអាក់អន់ចិត្តនឹងប៉ាដូចម្ដេចកើត? - កូនឯងថាដូច្នេះ គួរប៉ាស្ដាប់បានដែរ ប៉ុន្ដែរឿងនេះវាផ្សេង។វាមិនមែនរឿងប្រាក់កា ស រឿងស្ដីបន្ទោសហ្នឹងទេ ហើយប៉ាក៏អាចយល់ចិត្តកូនឯងបានទៀតផង ទើបប៉ាចូលមក និយាយនឹងកូនឯងហ្នឹងណា៎ ។ រឿងហ្នឹងវាតូចតាចទេ ប៉ុន្ដែកូនឯងកុំថាអីថវ៉ាន់ ព្រោះ…អើ ដូចកូនឯងឃើញស្រាប់ហើយ ស្រ្ដីម្នាក់ដែលទើបនឹងចូលមកនៅក្នុងផ្ទះយើងម្សិលមិញ នេះណា៎។ - ស្រីម្នាក់ដែលមកជាមួយប៉ាម្សិលមិញហ្នឹង ? ត្រូវជាអ្វីនឹងប៉ាដែរ?ខ្ញុំដូចជាមិនដែ លស្គាល់។ - អើ ពីដើមកូនឯមិនដែលស្គាល់មែន តែឥឡូវត្រូវកូនឯងស្គាល់ទៅ ហ្នឹងហើយនែ ម៉ាក់ថ្មីកូនឯង។ លោកបូសា បញ្ចប់សម្ដីដោយអៀនមាត់។ បូសានធ្វើជាភ្ញាក់ ហើយឧទានតិចៗថា : - ស្លាប់ម៉ាក់ថ្មីខ្ញុំ ! រួចធ្វើម៉ាក់ខ្ញុំយ៉ាងម៉េចទៅប៉ាក្មេងយ៉ាងនេះ?អាយុបែបតិចជាងខ្ញុំផ ង ។ - នាងហ្នឹងក្មេងមែន ប៉ុន្ដែចិត្តគំនិតរបស់គេវាចាស់ទុំ ។ គេអាចយល់នូវបញ្ហារាក់ ជ្រៅរបស់គ្រួសារបាន មិនតែប៉ុណ្ណោះនាងមានចិត្តល្អណាស់ ហើយស្លូតទៀតផង ។ ឃើ ញដូច្នេះហើយបានជាប៉ាយកមកអោយនៅ គ្រាន់នឹងជួយមើលការខុសត្រូវក្នុងផ្ទះសម្បែង ។ - បើប៉ាយល់ឃើញអ៊ីចឹងក៏អ៊ីចឹងចុះ។ប៉ុន្ដែប្រយ័ត្នតែម៉ាក់ដឹង។ - ដឹងឯណា បើក្នុងពេទ្យឯណោះ ។ នែ ! រឿងហ្នឹងត្រូវកូនឯងបិទអោយជិត…ព្រមា នកូនកុំអោយម៉ាក់ដឹងអោយសោះ ស្ដាប់បានទេ ? ប៉ាហាមផ្ដាច់ កុំផ្ដេសផ្ដាសប្រយ័ត្នមាត់ ប្រយ័ត្នក។ - ចុះដល់ម៉ាក់ត្រឡប់មកវិញលាក់យ៉ាងម៉េចនឹងកើតទៅ? - កុំរៀនគិតវែងអីចឹង ចាំកាលណាកាលណោះទៅ ។ ដល់ពេលហ្នឹងចាំគិតទៀតគិ តពីឥឡូវគឺគិតចោម្សៀតទេ។ យុវជនពុំហ៊ានអោយយោបល់ឪពុកខុសឡើយ ប៉ុន្ដែគេឆ្លៀតយករឿងផ្សេងទៀត មកនិយាយ : - បើអ៊ីចឹងរឿងហ្នឹងស្រេចនឹងប៉ាចុះ ប៉ុន្ដែដល់ប៉ាចេញទៅសាងកុសលទៅ តើប៉ាអោ យនាងហ្នឹងទៅនៅឯណា?ឬមួយអោយនៅផ្ទះយើងរហូតទៅ? លោក បូសា បញ្ចេញទឹកមុខឆ្ងល់សួរកូន : - ចេញទៅសាងកុសល?សាងកុសល់យ៉ាងម៉េចអ្ហា៎? - ក្រែងប៉ាឯងជិតចេញទៅបួសហើយអ្ហែ៎? គ្រឿងប្រដាប់ផ្នួងទាំងប៉ុន្មានមានត្រ័យចីវ រជាដើម ប៉ាបានអោយម៉ាក់ទិញសព្វគ្រប់អស់ហើយថាគិតទៅបួសនៅពេលចូលវស្សាឆ្នាំ ខាងមុខនេះ។ ដោយគ្មានចេតនានឹងការកុសលនេះ លោកតាលាន់មាត់ព្រមទាំងពន្យល់កូនថា : - ឆ្កួត បួសឆ្កួតអី ! យីកូននេះផ្ដាស់តែម្ដងហើយវ៉ី។រឿងហ្នឹងប៉ាគ្រាន់តែគិតក្នុងចិត្ត មិ នទាន់សម្រេចមែនទែនអី។ ឥឡូវប៉ាប្រាប់ដោយខ្លីថា ខ្លួនប៉ាវ័យចំណាស់ហ្នឹងទៅហើយកុំ ថាឡើយដល់ទៅបួសរៀនធម៌អាថ៌សិក្ខាវិន័យ សូម្បីតែកិច្ចការសព្វថ្ងៃក៏ភ្លេចមុខភ្លេចក្រោ យដែរ ។ អោយតែទៅបួសគឺគ្រោះធំ ទន្ទេញធម៌អាថ៌មិនចាំ ចុះអវីចីហើយ មិនមែនស៊ីដេក ៗបានទេ ។ ចំណែកប្រដាប់ផ្នួស បើបានជាទិញហួសក៏វាគ្មានទាស់ខុសអ្វីដែរ ទុកតែក្នុងទូ ទៅរួចគ្នាទៅហើយមានបញ្ហាអ្វីនឹងចោទឡើងទៀត។ មានប្រសាសន៍រួច លោកតាបឺតបារីធ្វើព្រងើយ ។ ការខកចិត្តរបស់ បូសានបាន ប្រាកដឡើងភ្លាម។ គេស្រដីមួយៗថា : - បើប៉លះបង់ផ្នួសដែលបានគ្រោងទុកមកនេះមែនខុសហើយប៉ា ។ សូមប៉ាមើលពូ ជា គាត់ក៏មានវ័យស្រករនឹងប៉ាដែរ គាត់បានចេញទៅបួសតាំងពីបុណ្យពាក់កណ្ដាលព្រះ ពុទ្ធសាសនារហូតមកទល់សព្វថ្ងៃ បានបីវស្សាហើយស្រាក៏ដាច់ ជល់មាន់ ជល់ត្រីក្រឹមក៏ ឈប់ហើយអ្នកជិតខាងទៀតក៏សរសើរគាត់គ្រប់ៗគ្នា ដូច្នេះផលផ្នួសនេះប្រសើរណាស់ប៉ា ។ ឮកូនយកឧទាហរណ៍នេះមកលាតត្រដាង ក្នុងគោលបំណងអោយលោកយកត ម្រាប់តាម លោកពន្យល់ទៅវិញទៅតាមគំនិតលោកថា : - កូនឯងនៅក្មេងណាស់ មិនសូវយល់ច្បាស់នូវរឿងបួសនឹងប៉ុន្មានទេ។ការចេញ ទៅបួសចំពោះរូបប៉ាពុំមែនជាការចាំបាច់ខានមិនបាននោះទេ ព្រោះប៉ាមានផ្ទះសម្បែងស្ដុ កស្ដម្ភ មានរបររកស៊ីមានមុខមានមាត់គ្រាន់បើដែរ និងមានសម្បត្តិយ៉ាងសម្បូរទៀតផង។ ហើយជាពិសេសគឺកូនឯងហ្នឹងតែម្ដង ដែលប៉ាមិនអាចនឹងដាច់ចិត្តឃ្លាតឆ្ងាយបាន។ ចំ ពោះអាប្រមឹកស្រវឹងល្ងាច ស្រវឹងព្រឹក ដែលចេញទៅបួសនោះវិញ ចូរកូនឯងកុំឆ្ងល់ឡើយ ។ជឿប៉ាចុះមិនខុសទេកូនគឺមកតែពីវាទាល់ច្រកអស់ផ្លូវដើរមុជមិនជ្រៅទៅមិនឆ្ងាយតែប៉ុ ណ្ណោះឯង។វាគ្មានទ្រព្យសម្បត្តិនឹងគាំពារជីវិតរស់នៅគ្មានមុខរបរល្មាក់ល្មមនឹងប្រកបរបររ កស៊ី ម្លោះហើយមានតែរត់ទៅបួសហ្នឹងហើយដែលជាការចាំបាច់ខានមិនបានដើម្បីសម្រួ លជីវភាពខ្លួនអោយបានប្រសើរឡើងនៅក្នុងការឧបត្ថម្ភរបស់ឧបាកសក ឧបាសិកា។បួស ជាសង្ឃអ៊ីចឹងទៅមានពិបាកអី? កុដិមាននៅស្រាប់ ចង្ហាន់ឆាន់ស្រាប់ ស្បង់ចីពរស្រាប់អ្វីៗ ទៀតក៏សុទ្ធតែស្រាប់ៗទាំងអស់ ម្លោះហើយថីក៏ជាមិនចូលចិត្ត ញ។ ប៉ាពន្យល់ប៉ុណ្ណឹងគួរ កូនឯងស្ដាប់បានហើយអំពីរឿងលោកនេះ ។ ចំណែកប៉ាវិញអោយប៉ាធ្វើដូចជាម្ដេចនឹងកើ ត។ អីចឹងហើយទើបប៉ាសម្រេចចិត្តថាកុំទៅបួសធ្វើអ្វីវានាំតែអាស្រូវកេរ្ដិ៍ឈ្មោះអរសារឥត ការកុំអោយអ្នកជិតខាងគេថាឯងខ្ចិលរកស៊ីបានជារត់ទៅបួសស៊ីស្រាប់ ប្រើស្រាប់។កុំអោ យគេដៀលអ៊ីចឹងកូនអើយទ្រព្យសម្បត្តិមានប៉ុណ្ណឹងៗដែរនៅថែរក្សាធ្វើបុណ្យធ្វើទានដូច ដែលសព្វថ្ងៃហ្នឹងទៅក៏វាបានបុណ្យដែរ ។ បូសានស្រងាកចិត្តហួសប្រមាណ។ គេខំប្រមូលអស់ទាំងកម្លាំងចិត្ត កម្លាំងស្មារតី ដើម្បីអង្វរឪពុក : - ប៉ា ! សូមប៉ាកុំមានប្រសាសន៍ដូច្នេះ ពីដើមពូជា ជាមនុស្សប្រមឹកមែន ប៉ុន្ដែឥឡូវ គាត់បានក្លាយទៅជាសង្ឃមួយអង្គស្រគត់ស្រគំល្អណាស់ ក្នុងវិន័យដ៏តឹងរ៉ឹងរបស់លោកឯ ប៉ាគាត់ខ្ជិលរកស៊ី ថាគាត់ក្រគ្មានទ្រព្យសម្បត្តិ បានជាគាត់រត់ទៅរកស្រាប់ៗនោះ កូនសូម ចិត្តប៉ាទៅចុះ មិនពិតទេប៉ា។ ព្រោះបួសជាព្រះសង្ឃ បើតាមខ្ញុំឮចាស់ទុំលោកនិយាយថាពិ បាកណាស់គឺពិបាកជាងនៅគ្រហស្ថឆ្ងាយ ញ។មិនតែប៉ុណ្ណោះ ទាល់តែអ្នកនោះមាននិស្ស័ យទៀតផងទើបយកស្បង់ជីពរពណ៌លឿងនេះមកគ្រប់ដណ្ដប់លើខ្លួនបាន ។ ដ្បិតអ្នកបួស ពិតប្រាកដត្រូវរៀនធម៌ អាថ៌សិក្ខាវិន័យដូចប៉ាមានប្រសាសន៍មុនហ្នឹងអ៊ីចឹងត្រូវបង្រួមឥន្រ្ទិ យអោយស្រគត់ស្រគំ ត្រូវប្រើឥរិយាបថទៅតាមភេទខ្លួនជាសង្ឃ។គឺពិបាកណាស់ប៉ា មិន មែនស្រួលហើយសប្បាយទេ ដូច្នេះសូមប៉ាសម្រេចចិត្តអញ្ជើញទៅបួសដូចបានគ្រោងទុក ទៅប៉ា។ ដោយអស្មាមានៈកំពុងគ្របសង្កត់ខ្លាំងពេក លោក សាបូ ត្រឡប់ជាបញ្ចេញសំដី ថា : - នែ កូនឯងស្ដាប់ប៉ាអោយបាន ប៉ាពន្យល់មកនេះហើយថាក្បោះក្បាយអស់ប៉ុណ្ណឹ ងហើយ តែឥឡូវបើកូនឯងនៅតែមិនយល់អ៊ីចឹងទៀតប៉ពន្យល់មួយម៉ាត់ទៅទៀតចុះ។ កូ នឯងមិនចាំទេអ្ហែ៎? គេថាបួសពីតូចបួសសន្សំនំ បួសដល់ធំ បួសសន្សំទ្រព្យ រួចបើបួសដល់ ចាស់ជិតងាប់ដូចជារូបប៉ាអីចឹងនែ៎(ចង្អុលខ្លួនលោក) មានតែបួសរកក្ដារអំពិល? បូសាន ហួសចិត្តនឹងឪពុកណាស់ ដែលហ៊ានយកសម្លោកអកុសលនេះមកធ្វើជា លេសមួយទៀត ដើម្បីគេចវេះពីការកុសលដ៍ប្រសើរ។ ទោះបីជាយុវជនមិនចង់អោយឪពុ ករង្កៀសចិត្តកាន់តែខ្លាំងឡើងក៏ដោយ ក៏គោលបំណងធំអូសទាញលោកអោយត្រឡប់មក ផ្លូវត្រូវវិញបានបង្ខំគេអោយបន្ដសកម្មភាពខាងត្រូវវិញ បានបង្ខំគេអោយបន្ដសកម្មភាពខា ងផ្លូវចិត្តបន្ដទៅទៀត។ ប៉ុន្ដែខណៈនោះ ស្រាប់តែលេចនាយកាក់ខ្ពស់ចង្រ្គោងដើរចូលមក ដោយមានទឹកមុខញញឹមពព្រាយ បូសាន ក៏នៅស្ងៀមទៅវិញ។ កាក់ ជម្រាបលោកតាដោយញញឹមញញែម : - លោកអុំ នាងស្រីអោយអញ្ជើញលោកអុំ ទៅពិសាបាយដំណើបសង់ខ្យារៀបចំរួច ហើយ។ លោកប្រាប់ទៅវិញដោយសញ្ញាងក់ក្បាលផង : - អើ ទៅហើយ ។(ងាកទៅកូន) មកទៅរកបាយដំណើបសង់ខ្យាជាមួយប៉ា។ - សូមប៉ាអញ្ជើញទៅពិសាមុនចុះ...បូសាន តបដោយគោរពខ្ញុំមិនទាន់ងូតទឹកផង។ លោកតាក្រោកពីកៅអី ហើយម្នីម្នាចេញទៅ ។ កាក់ ឈាន ជើងប្រុងនឹងទៅតាមដែរ តែត្រូវបូសានឃាត់ជាប់។ បន្ទាប់ពីសូហ្វ័រកាក់ អង្គុយចុះស្រួលបួលហើយ បូសានសួរតិចៗល្មមតែកាក់ស្ដាប់ ឮ : - បងកាក់ ប៉ុន្មានថ្ងៃហ្នឹងបងបើកឡាននាំប៉ាទៅទីណាខ្លះ? - ម៉េចអូនឯងសួរបងអ៊ីចឹង ? មាននៅទីណាក្រៅអំពីទៅកំពង់ផែនិងត្រឡប់មកផ្ទះ វិញ។ - ក្រែងមានទៅកន្លែងណាទៀតក្រៅអំពីកំពង់ផែដែរអ្ហែ៎? - ទេ គ្មានទេ ។ អូ៎ភ្លេច មានទៅផ្ទះយាយ អុប ដែរទៅរកគាត់មកចាប់សរសៃអ៊ំស្រី។ - បើតាមខ្ញុំយល់ ថាមិនមែនតែផ្ទះយាយអុប ប៉ុណ្ណឹងទេ គឺច្បាស់ជាមានទៅកន្លែង ផ្ដេសផ្ដាសឯណាទៀតមិនខាន។ - ទេ អូនឯងយល់ហ្នឹងចូលទៅក្នុងកន្លែងភ័ន្ដច្រឡំហើយ។ - បើអ៊ីចឹង ប៉ាខ្ញុំបានស្រីហ្នឹងពីណាមក? ដោយសំនួរនេះចុចចំណុចពិសេស កាក់ ពុំព្រមឆ្លើយហើយត្រឡប់ជានិយាយថា : - លាក់បាំងអ្វីអូន បើអូនជារូបបងវិញ មិនដឹងជាអូនពិបាកចិត្តយ៉ាងណាទេ។ ដូចអូ នឃើញស្រាប់ បងសព្វថ្ងៃគឺនៅពឹងពាក់ស្នាក់អាស្រ័យនឹងលោកអុំ ដូច្នេះបងពុំអាចហ៊ាន ធ្វើអ្វីឬបញ្ចេញ គំនិតអ្វីអោយខុសចិត្តលោកអុំបានទេ ។ បើអូនយល់បញ្ហានេះ ហើយអូនឯ ងមិនអាចដាក់កំហុសមកលើបងបានទេក្នុងរឿងនេះ។ - ទេ ! ខ្ញុំមិនដាក់កំហុសអ្វីលើបងទេ ។ ខ្ញុំគ្រាន់តែសួរថាប៉ាខ្ញុំបានស្រីហ្នឹងពីណាមក ។ចំណែកជីវភាពផ្ទាល់ខ្លួនរបស់បងវិញ ខ្ញុំយល់អធ្យាស្រ័យណាស់ទៅហើយ។ - ណ្ហើយអូនអើយ អោយលោកអុំសប្បាយម្ដងទៅចុះកុំអោយធ្លាប់ និយាយរួច កាក់ សើចកក្អឹក ។ បូសានលាន់មាត់ដោយហួសចិត្ត។ - យីខ្ញុំឯណេះព្រួយចិត្តស្ទើរស្លាប់ទៅហើយ បងត្រឡប់ទៅជានិយាយកំប្លែងលេង ទៅវិញ។ - ព្រោះដឹងថាអូនឯងព្រួយចិត្តហ្នឹងហើយ បានជាបងនិយាយអោយបានសើច។កុំ ទៅព្រួយអីអូនអើយ សុទ្ធតែការសប្បាយទេ លោកអុំក៏កំពុងតែសប្បាយផ្កាប់មុខឯណោះ ដែរ។ បូសានក្នាញ់នឹងកាក់ណាស់ តែមិនដឹងជាធ្វើដូចម្ដេច គេគ្រាន់តែបញ្ចេញវាចាថា: - សម្ដីបងឯងនិយាយចេញមកទាំងប៉ុន្មាន សុទ្ធតែមិនស្រួលទាំងអស់ ។បងកាក់ ច្បាស់ជាមានគំនិតមិនល្អហើយក្នុងរឿងហ្នឹង ។ កាក់បើកភ្នែកក្រឡោតហើយឧទានថា : - ពុទ្ធោ ! លោកសប្បាយឯណោះ ធ្លាក់កំហុសមកលើកាក់ដែលជាអ្នកចាំតែដើរតាម ក្រោយឯណេះទៅវិញ ។ អស្ចារ្យណាស់ ពុទ្ធំធម្មំ សង្ឃំអើយ។អូនឯងកុំម៉ៃដូច្នេះវាបាប ព្រោះបងគ្មានទាល់តែសោះគំនិតមិនល្អអីគេហ្នឹង។យ៉ាងហោចណាស់ក៏បងបួសនៅវត្ត សឹម-ម្លឹម បានបីវស្សាដែរ។ - ខ្ញុំដឹងថាបងបានបួសហួសហើយ ហើយធម៌អាថ៌ទៀតក៏បងចេះច្រើន ប៉ុន្ដែក្នុងរឿ ងស្នេហាវិញ ខ្ញុំអត់ទុកចិត្តបងទាល់តែសោះ ព្រោះបងមានសញ្ញាបត្រខាងហ្នឹងដែរ។ ក្នុង រឿងប៉ាខ្ញុំនេះ បងច្បាស់ជាដើរពីខាងមុខហើយ ។ ខ្ញុំស្គាល់ប៉ាខ្ញុំច្បាស់ណាស់គាត់គ្មានទេប ច្ចេកទេសខាងផ្លូវហ្នឹង ។ ឥឡូវបងគ្រាន់តែប្រាប់ទីកន្លែងដែលប៉ាខ្ញុំយកស្រីហ្នឹងមកបាន ហើយ ។ រឿងនេះបងត្រូវតែដឹងប្រកែកមិនបាន។ កាក់ អេះអុញមិនចង់ប្រាប់ ធ្វើជាសួរទៅវិញថា : - រួចអូនឯងហ្នឹងគិតសួរយកចម្លើយដូចគេរឹតគេ។ យកទឹកដោះអ៊ីចឹងអ្ហែ៎? ដោយចៃដន្យ ចង្កៀងអគ្គិសនីក្នុងផ្ទះរលត់ទាំងអស់ព្រោះគ្មានចរន្ដ ជាឱកាសល្អវិសេ សហុចអោយកាក់ និយាយក្នុងងងឹតថា : - ស្រេច ឯវំទៅរកទាន(លោកអុំ) សិន។ អូនឯងជួយបិទទ្វារបង្អួចផងងងឹតអ៊ីចឹងប្រ យ័ត្នខ្មោចចិកក្លូរចូលមកទារលុយថ្លៃទឹកស៊ីអ៊ីវ។ មួយសន្ទុះក្រោយមក បូសាន បង្ហាញរូបរាងរបស់គេ ស្ទុងៗឈរអើតអើមៗ នៅ មាត់ទ្វារបន្ទប់បាយ។ - នាងនេះស្អាតមែន…យុវជននឹកក្នុងចិត្ត អ៊ីចឹងបានជាប៉ាគាត់លង់ចិត្តដល់ម្លឹង។គ្រា ន់តែឮហៅភ្លាម ក្រេសវឹងភ្លេចឈើច្រត់ភ្លេចអីអស់។ឥឡូវគិតយ៉ាងម៉េចអ៊ីចេះអំពីរឿងឈើ ច្រត់នេះ យកចូលទៅអោយគាត់ ឬមួយក៏យ៉ាងម៉េច? គេឈរឡេមឡឺមៗ នៅមាត់ទ្វារ គិតមិនដាចស្រេចសោះ ។ភ្នែកចេះតែសម្លឹងមើ លទៅខាងក្នុង ដែលនៅទីនោះលោកសម្បត្តិបូសា និងស្រីសំណប់ចិត្តរបស់លោកកំពុងអ ង្គុយបរិភោគទល់មុខគ្នាព្រមទាំងនិយាយសាសងគ្នាយ៉ាងល្អូកល្អឹន។ គឺជាយុវតីដ៏ប្រឹមប្រិយម្នាក់ ពាក់អាវវាលក់ពណ៌បៃតងខ្ចី ។នៅចន្លោះភ្លើងទៀនមួ យគូ ដែលកំពុងរេរាំបក់បោកគ្មានឈប់ភក្រ្ដមូលកំប្លង់ប្លង់របស់នារី ញញឹមបញ្ចេញថ្ពាល់ខួ ចយ៉ាងស្រស់ មើលឃើញដូចផ្កាមាលតីក្នុងពេលរាត្រីរីកបញ្ចេញសម្ផស្សស្នេហ៍ ចិញ្ចើម ខ្មៅយង់ល្អដូចគូរ សម្លឹងយូរៗទៅល្អឥតខ្ចោះ និងកែវភ្នែកដ៏ថ្លាលម្អដោយរោមវែងៗទន្ទាំ។ នៅពេលយុវនារីងាកម្ដងៗរយ៉ាទាំងគុដេញផ្លេកៗនឹងភ្លើងទៀន រចនាភក្រ្ដនាងអោយរឹត តែមានសម្ផស្សទ្វេឡើងទៀត។ បន្ដិចមក លោក បូសា និងគូជិវិតថ្មីរបស់លោកក្រោកពីកៅអីព្រមៗគ្នា បណ្ដើរគ្នា ត្រសងចេញមកក្រៅ ។ បូសាន ខំគេចបំបាំងខ្លួនយ៉ាងរហ័សនឹងសន្ទះទ្វារ ហើយលួចតាម សម្លឹងមើលឪពុកកាន់ដៃស្រីកំណាន់ចិត្តឡើងជណ្ដើរសន្សឹមៗ លុះត្រាបាត់ស្រមោលមើ លលែងឃើញ។ ៣ មួយខែ ពីរខែកន្លះ កន្លងផុតទៅ។ជម្ងឺរបស់លោក យាយសាខឹម នៅមានសភាពដ ដែល ទោះបីមានគ្រូពេទ្យចំណានៗ បានខំយកចិត្តទុកដាក់ព្យាបាលយ៉ាងណាក៏ដោយ។ ជីវភាពគ្រួសារនៅឯផ្ទះចេះតែប្រព្រឹត្តទៅក្នុងភាពប្រក្រតី ពុំមានរឿងហេតុអ្វីកើតឡើងឡើ យ។ដោយមានការព្រមានយ៉ាងតឹងរ៉ឹងអំពី លោកសម្បត្តិ បូសាចំពោះគ្រួសារទាំងមូលរឿង ផ្ទាល់ខ្លួនរបស់ លោកក៏ពុំបានខ្ទរខ្ចាយទៅដល់ត្រចៀកភរិយា ដែលកំពុងនៅព្យាបាលរោគ នៅក្នុងមន្ទីរពេទ្យ។ម្យ៉ាងទៀតការខំប្រឹងប្រែងយ៉ាងសកម្មរបស់លោក ក្នុងកិច្ចបញ្ចុះបញ្ចូ លជនដែលរស់នៅក្នុងរង្វង់គ្រួសារអោយទទួលស្គាល់រាប់អានភរិយាដ៏ក្មេងរបស់លោក ក្រោយនេះក៏ទទួលបានលទ្ធផលគួរជាទីគាប់ចិត្តរបស់លោកដែរ។ ព្រឹកនេះម៉ោងជិត៧ហើយ លោកបូសាកំពុងដើរចុះដើរឡើងនៅមុខកញ្ចក់ឆ្លុះ នៃ ទូនាងនួនដ៏រលើបរលោងក្នុងបន្ទប់លោក។លោកតាកំពុងរីករាយភ្លេចខ្លួនជាមួយនឹងស្រ មោល លោកនៅក្នុងកញ្ចក់។មុខលោកមានសភាពខុសប្លែកពីដើមឆ្ងាយ ជួរធ្មេញទើបដាក់ ថ្មីលេចចេញមកសក្បុសតាមចន្លោះរឹមបបូរមាត់ដែលចេះតែញញឹមជានិច្ចសក់ដែលធ្លាប់ តែសសំព្រុស ឥឡូវក៏ប្រែក្លាយជាខ្មៅរលើបយល់យង់។លោកពាក់វ៉ែនតាសម័យទំនើប ហើយចេះតែសម្លឹងផ្អៀងផ្អងៗ មើលទៅរាង និងដំណើរនៅក្នុងកញ្ចក់មិនចេះឆ្អែតឆ្អន់។ លោកតាចោលភ្នែកដោយចៃដន្យទៅទ្វារបន្ទប់ច្រហពាក់កណ្ដាល ឃើញកូនយួរ ចេកអំបូងមួយស្និតធំដើរកាត់មុខបន្ទប់។លោកស្រែកហៅបូសាន អោយចូលមកហើយសួរ ថា : - កូនឯងមិនទាន់ទៅរៀនទេថ្មើរនេះហើយ?រួចយួរចេកមកពីណាហ្នឹង? យុវជនដាក់ចេកថ្នមៗទៅលើតុ ហើយជម្រាបឪពុកថា : - ថ្ងៃនេះដល់ម៉ោង៩ទើបចូលរៀនប៉ា ។ ចេកនេះខ្ញុំទើបនឹងទិញពីផ្សារអម្បាញ់មិញ ទុកយកទៅជូនម៉ាក់ថ្ងៃ ឥឡូវយកទៅទុកក្នុងទូទឹកកកសិន។ ក្រោយបានទទួលសញ្ញាអំពីឪពុក បូសាន ក៏ញបន្ទាបខ្លួនអង្គុយលើកៅអីដោយ ស្ងៀមស្ងាត់។ - ពីម្សិលមិញ វាមកមានការអ្វីអាពីរនាក់ហ្នឹង?រួចកូនឯងស្គាល់វាយូរហើយអ្ហែ៎? បូសាន មើលមុខឪពុកចំ ហើយឆ្លើយយ៉ាងសុភាព : - បាទ ! ជាមិត្តភក្ដិរៀនរួមថ្នាក់។ គេមកលេងនឹងខ្ញុំដើម្បីពិគ្រោះគ្នាពីកិច្ចការរៀនសូ ត្រផ្សេងៗ ព្រោះឆ្នាំនេះត្រូវទៅប្រឡងបាសូផង។ លោកបូសា ដោះវ៉ែនតាដាក់លើតុ ហើយអោយដំបូន្មានកូនថា : - ប៉ាដូចជារំឭកកូនឯងបន្ដិចទៅចុះ កុំចូលចិត្តសេពគប់ជាមួយនឹងពួកម៉ាកច្រើនពេ ក ប្រយ័ត្នពួកនោះនាំផ្ដេសផ្ដាសរៀនសូត្រមិនកើតណា៎។ - មិនអីទេប៉ា ពួកម៉ាកខ្ញុំគេពីរនាក់ហ្នឹងសុទ្ធតែកូនគេត្រឹមត្រូវល្អទេ។ - អើ ចេះតែថាត្រឹមត្រូវៗហើយ កូនឯងមិនមែនមើលចិត្តគេធ្លុះទេ ។ ចំណែកប៉ាវិញ ប៉ាអត់ទុកចិត្តសោះហើយរាងហ្នឹង ឫកហ្នឹង ដូចជាមិនស្រួលសោះអាពីរនាក់ហ្នឹង។ - មិនស្រួលយ៉ាងម៉េចប៉ា? ខ្ញុំយល់ថាដូចជាគួរសមគ្រាន់បើដែរទាំងចូលមកក្នុងផ្ទះ យើងក្ដី ទាំងចេញទៅវិញក្ដីគ្នាសុទ្ធតែលើកដៃសំពះប៉ាយ៉ាងសុភាព ។ នៅក្នុងផ្ទះយើងក៏ គ្នាមិនហ៊ានរហេតរហូតតាមទំនើងចិត្តដែរ គ្នាក្រែងចិត្តយើងណាស់ប៉ា។ - អាការៈគួរសមនោះប៉ាឃើញហើយ ។ ឯអាការៈដែលវាមិនហ៊ានដើរលុកលុយក្នុង ផ្ទះសម្បែងទៀតក៏អ៊ីចឹងដែរ ប៉ាមានទៅថាអ្វី។ប៉ុន្ដែមិនមើលអាការៈសង្ហាររបស់វាទេអ្ហែ៎? ខោជាក្រុងអោយឡើងព្លីស្រួចរលែមកោរោមជើងដាច់ អាវសីមីស ក្រអូបភាយពន្លាត់ដៃប ញ្ចេញនាឡិកាអោយគេឃើញថាខ្លួនគ្រាន់បើ មាននាឡិកាអូតូម៉ាទិកពាក់ហើយស្បែកជើង ទៀតអោយឡើងភ្លឺ រលោងស្ទើរឆ្លុះមុខបាន។ចុះសង្ហារអ្វីក៏សង្ហារម្លេះអាពីរនាក់ហ្នឹង?ម្ដេច ក៏មិនគិតថាខ្លួននៅជាកូនសិស្សផង? - គ្នាស្លៀកពាក់ធម្មតាទេប៉ា…យុវជនពន្យល់ឪពុក បើមិនស្លៀកពាក់អ៊ីចឹង ចូលចំ ណោមនឹងគេមិនចុះ ព្រោះឥឡូវគេនិយមការស្អាតស្អំណាស់។ - បើគ្រាន់តែស្លៀកពាក់ប៉ុណ្ណឹង វាមិនទៅស្អី…លោករិះគន់តទៅទៀត : តែប៉ាជិនឫ កអាមួយនោះអាហ្នឹងសច្រមុះទ្រងស្រួចបន្ដិចវាបញ្ចេញខ្សែកក្រហមទុំប៉ុនចង្កឹះ ចិញ្ចៀនពេ ជ្រចាំងអោយផ្លេកចង់ខ្វាក់ភ្នែក ខ្សែដៃសម័យថ្មីខំរលាក់ចុះ រលាក់ឡើងគ្មានឈប់ ដើម្បី អោយគេឃើញខ្សែដៃមាស។មិនតែប៉ុណ្ណោះតាំងតែពីចូលមករហូតដល់ចេញទៅវិញដៃហ្នឹ ងអើយស្ទាប អង្អែលៗ តែសក់ហ្នឹងខ្លាចក្រែងបាក់ព្លី។អ្ហឹះ ប៉ាខ្ពើមដល់ហើយ អាក្មេងរបៀប ហ្នឹង។ ម្យ៉ាងទៀតពីម្សិលមិញហ្នឹង ប៉ាស្ទើរតែទប់មិនបានចង់តែស្ទុះទៅអោយមេរៀនអោ យវាស្គាល់ដៃម្ដង កុំអោយវាច្រឡឺមរបៀបហ្នឹងពេក។ ច្រឡឺមណាស់ អានេះច្រឡឺមណាស់ ភ្នែកក្រឡេចក្រឡាប់ៗ មើលតែភ្នែកចោះអ៊ីចឹង ហើយចេះតែរំពៃលួចមើលទៅតែកន្លែងមួ យ ដែលប៉ាមិនចង់អោយវាមើលទាល់តែសោះ។ - មើលកន្លែងណាប៉ា ? - កូនឯងមើលមិនឃើញអាភ្នែកចង្រៃរបស់វាទេអ្ហែ៎? វាចេះតែលួចសម្លឹងមើលទៅ ម៉ាលីហន ដែលកំពុងតែអង្គុយដេក្បែរមាត់បង្អួចខាងណោះ។វាសម្លឹងមើលហើយញញឹម ទៀត កន្ទុយភ្នែកចុះឡើងៗ ប៉ាឯណេះស្ទើរបែកទ្រូងស្លាប់។ប៉ាទ្រាំមិនបាន ទាល់តែដេញ អាហនអោយទៅខាងក្រោយទៅ ហ្នឹងហើយគឺវាមើលងាយប៉ាណា៎។ គឺនៅពេលនេះហើយដែល បូសាន យល់ច្បាស់ពីអ្វីដែលឪពុករបស់ខ្លួនចង់និយា យ។ លោកតាបន្តប្រសាសន៍ទៅ ទៀត: - ទើបតែមកលើកទីមួយវាហ៊ានប៉ុណ្ណឹងទៅហើយ ចុះដល់វាមកលើកក្រោយៗទៀត មិនដឹងជាចិត្តវាហ៊ានធ្វើអ្វីទៀតទៅ?មិនបានទេ!មិនបានទេ អានេះគ្រោះថ្នាក់ណាស់។ឥឡូ វប៉ាប្រាប់កូនឯងអោយហើយកុំនាំអាពីរនាក់ហ្នឹងមកលេងទៀត។បើវានៅតែមក ត្រូវកូនឯ ងនាំវាទៅនិយាយឯក្រៅរបងផ្ទះ ស្ដាប់បានទេ?ដូច្នេះហើយបានជាប៉ាចេះតែមិនចូលចិត្ត សោះនឹងអាកូនសិស្សកម្លោះ។ព្រោះវាគ្មានស្គាល់ប្រពន្ធគេ ប្រពន្ធអីទេ។ ចំណែកកូនឯង វិញក៏ដូច្នេះដែរ កុំយកតម្រាប់តាមវាអោយសោះ ប្រយ័ត្នរកាដែកណា៎ : លោកបន្ទន់សម្លេង ម្យ៉ាងទៀតកូនឯងឥឡូវក៏កាន់តែមានវ័យធំណាស់ហើយ រៀ នសូត្រក៏បានដល់ថ្នាក់ខ្ពស់គួរសមដែ។ដូច្នេះកូនឯងអាចមានសមត្ថភាពគ្រប់គ្រាន់នឹងគ្រ ប់គ្រងគ្រួសារថ្មី មួយបាន ហើយបើតាមការស្ទង់របស់ប៉ា កូនឯងច្បាស់ជាចង់បានប្រពន្ធ ហើយមែនទេ? លោក សម្បត្តិ បូសា សើចតិចៗ យកចិត្តកូន តែកូនប្រុសនឹកហួសចិត្តនឹងការស្មា នរបស់ឪពុកយ៉ាងច្រើន។ - ពុំមែនដូច្នោះទេប៉ា។ ទោះបីលោកមិនពេញចិត្តនឹងចម្លើយរបស់កូន ក៏លោកនៅតែញញឹមសួរទៅទៀតថា : - ម៉េចអ៊ីចឹង? ដូច្នេះការស្មានរបស់ប៉ាវាមិនខុសទៅហើយ។ អ្នកកម្លោះឱនមុខចុះពុំឆ្លើយថាអ្វីឡើយ។លោកបូសា ប្រឡេះផ្លែចេកមួយយកមកទទួ លទាន រួចបោះសំបកទៅក្នុងធុងសំរាមដែលស្ថិតនៅគៀនជញ្ជាំង។ដោយដៃលោកទង្គក់ នឹងជ្រុងតុ សំបកចេកពុំបានធ្លាក់ទៅក្នុងទីដៅឡើយ ហើយលោកបូសាក៏ពុំរវល់នឹងសំបក ចេកដែលធ្លាក់នៅលើកំរាលឥដ្ឋដែរ។លោកបែរមកមើលមុខកូន ហើយនិយាយគ្រលរៗថា : - កូនឯងមិនយកប្រពន្ធមិនបានទេ ប៉ាអោយកូនឯងមានប្រពន្ធហើយ។ - កុំអីប៉ា ខ្ញុំមិនទាន់ចង់បានទេ។ លោក បូសា ប្រែទឹកមុខពីញញឹមទៅជាស្មើ ហើយប្រើសំដីយ៉ាងម៉ឺងម៉ាត់ : - វាយ៉ាងម៉េចបានជាឯងចេះតែប្រកែកអ៊ីចឹងបូសាន។ - អត់ទោសលោកប៉ា...បូសានងើបមុខឡើងសម្លឹងចំអ្នកមានគុណ, សព្វថ្ងៃខ្ញុំកំពុង នៅរៀនសូត្រ ដោយពឹងផ្អែកទាំងស្រុងទៅលើការឧបត្ថម្ភរបស់ប៉ា។បើខ្ញុំមានប្រពន្ធនៅបន្ទុ កផ្សេងៗ នឹងធ្លាក់មកលើប៉ាកាន់តែធ្ងន់ថែមទៀត ព្រោះខ្ញុំមិនទាន់មានមុខរបរ នឹងរកប្រាក់ កាសយកមកចិញ្ចឹមគ្រួសារបាននៅឡើយ។ ម្យ៉ាងទៀត ការរៀនសូត្រយកចំណេះវិជ្ជាដែ លជាសម្បត្តិពិសេស សម្រាប់ខ្ញុំអនាគត ក៏ត្រូវផ្អាក។ខ្ញុំចង់នៅបន្ដវិជ្ជាអោយបានជ្រៅជ្រះ បន្ដិចទៀត ដូច្នេះកុំអាលអោយខ្ញុំមានប្រពន្ធអីប៉ា។ - រឿងប្រាក់កាសកុំព្រួយអោយសោះ…លោកបូសាប្រកាសធានា, ប៉ាសុខចិត្តទទួល រ៉ាប់រងទាំងអស់។ចំណែករឿងរៀនសូត្រវិញក៏ដូច្នេះដែរប៉ាមិនអោយកូនឯងឈប់ទេ រៀន យកចំណេះវិជ្ជាតទៅទៀតចុះ។ - រៀនមិនកើតទេប៉ា ! ព្រោះជីវភាពសិស្សពិតជាជីវភាពស្អាតស្អំត្រូវតែប្រាសចាកនូ វការមិនបរិសុទ្ធទាំងនេះដែលជា មូលហេតុមិនល្អមួយចំពោះការសិក្សា។ ដោយគំនិតកូនមិនយល់ស្រប នឹងបំណងរបស់លោក លោកបូសា ក៏តាំងបញ្ចេញ ទ្រឹស្ដីយ៉ាងប្លែក ប្រឆាំងទៅកូនវិញ : - ខុសស្រឡះ ខុសស្រឡះ ។ ជីវភាពសិស្សអាចនឹងមានសភាពស្អាតស្អំទៅកើត លុះត្រាតែសិស្សនោះសុខចិត្តយកប្រពន្ធ ព្រោះគឺប្រពន្ធនេះហើយដែជាវត្ថុស័ក្ដិសិទ្ធមួយ សម្រាប់ទាក់ទាញទឹកចិត្តសិស្សនោះកុំអោយរវើរវាយនឹងស្រីញីផ្ដេសផ្ដាស ដែលជាឧបស គ្គដ៏ចង្រៃនៃការសិក្សា។ - រៀនផងមានប្រពន្ធផង ខ្មាស់គេណាស់លោកប៉ា ពីព្រោះដូចជាមិនច្រឡំនឹងសិ ស្សគេផងទាំងពួង។ - រៀនផងមានប្រពន្ធផងមិនត្រូវខ្មាស់គេទេកូន ពីព្រោះមិនខ្វះទេកូនសិស្សមានប្រ ពន្ធនោះ។ បូសាន ពិបាកចិត្តណាស់។គេចេះជំទាស់តទៅទៀតដោយខំរិះរកឧបសគ្គផ្សេងៗ យកមកជម្រាបឪពុក : - មានប្រពន្ធរៀនមិនកើតទេប៉ា ព្រោះចិត្តគំនិតវាវិលវល់តែនឹងប្រពន្ធទៅហើយ។ - មិនមែនអ៊ីចឹងទេ តែមានប្រពន្ធហើយកូនឯងជឿប៉ាចុះ រៀនចូលល្អណាស់ ព្រោះ ចិត្តគំនិតយើងវានឹង វាមិនរាយមាយនឹងស្រីញីហើយជាពិសេសនឹងប្រពន្ធរបស់គេ ដូច្នេះ ប៉ាត្រូវតែអោយកូនឯងមានប្រពន្ធដើម្បីកុំអោយកូនឯងមានចិត្តផ្ដេសផ្ដាសដូចសព្វថ្ងៃហ្នឹង ទៀត។ - ទេ ខ្ញុំមិនដែលមានចិត្តផ្ដេសផ្ដាសឬក៏មានស្រីញីអ្វីទេ ប៉ាតែចេញពីរៀន ខ្ញុំ… លោកតាមិនទុកអោយបូសានបញ្ចប់សម្ដីរបស់ខ្លួនទាន់ឡើយលោកបន្ដឃ្លានេះយ៉ាងរ ហ័សថា : - តែចេញពីរៀនភ្លាម កូនជិះសូឡិចអាវ៉ាសែតាមផ្លូវថ្នល់ ជិះប្រទាក់ចុះប្រទាក់ឡើង កាត់មុខសាលានរោត្តម បុរមរាជា ធ្វើឫកសង្ហាជាមួយនឹងអាពួកម៉ាកច្រឡឺមៗពីម្សិលមិញ រួចដល់ពេល ព្រលប់ៗ ពេលគេអុជចង្កៀង ទើបកូនត្រឡប់មកផ្ទះវិញ ហើយធ្វើឫកឆ្មានៅ ឯផ្ទះឯណេះទៀតអ៊ីចឹងអ្ហែ៎? - ពុំមែនដូច្នេះទេលោកប៉ា ។ - ប្រាកដណាស់ ប្រាកដណាស់ ប៉ាដឹងអស់ហើយ។ - ខ្ញុំសូមជម្រាបប៉ាដោយត្រង់ថា ចិត្តខ្ញុំសព្វថ្ងៃគឺគ្មានជំពាក់ វាក់វិននឹងរឿងផ្ដេសផ្ដា សអ៊ីចឹងៗ ទេ គឹប្រាកដតែជាមួយនឹងការ រៀនសូត្រតែប៉ុណ្ណោះ សូមប៉ាទុកចិត្តខ្ញុំចុះ។ - ប៉ាប្រាប់កូនឯងអោយត្រង់ចុះ ប៉ាអត់ទុកចិត្តសោះហើយកូនឯងសព្វថ្ងៃនេះ ព្រោះ ប៉ាសម្លឹងទៅចិត្តកូនឯងឃើញកាន់តែមិនស្រួលខ្លាំងឡើងៗមែនទែនហើយ។ នៅឯណាៗ ក៏ដូចជានៅក្នុងផ្ទះអ៊ីចឹងដែរ ប៉ាអត់ទុកចិត្តកូនឯងសោះ។ដូច្នេះហើយបានជាប៉ាអោយកូន ឯងមានប្រពន្ធឆាប់ៗទៅ កុំអោយប៉ាពិបាកចិត្តអ៊ីចឹងពេក។ ពេលនេះ បូសាន ទើបយល់ច្បាស់នូវចិត្តប្រចណ្ឌរបស់ ឪពុក។ដោយនិយាយមិន ចុះសម្រុងគ្នា គេសុំនៅស្ងៀមអង្គុយកេះក្រចក។យល់ដូច្នោះលោកតាសួរបញ្ជាក់ថា : - ម៉េចកូនឯងយល់ព្រមតាមប៉ាហើយអ្ហែ៎?បើយល់ព្រមស្អែកប៉ានឹងទៅទាក់ទងស្នើរ កូនគេនៅក្រោយវាំងអោយ។កូនគេនោះសុភាពរម្យទមល្អណាស់ ហើយស្អាតទៀតផងកូ នឯងឃើញច្បាស់ជាពេញចិត្តមិនខាន ។ តែប៉ាហាមាត់បានភ្លាមកូនឯងកុំព្រួយ។ - កុំអីប៉ា…បូសាន អង្វរឪពុក, សូមប៉ាអាណិតខ្ញុំទៅ កុំទៅអី។ម្យ៉ាងទៀតម៉ាក់ក៏មិន នៅផង ក្រែងមានឧបសគ្គទៅថ្ងៃក្រោយ។ លោកតាវាសដៃពោលថា : - គ្មានឧបសគ្គអ្វីទេ កូនឯងកុំព្រួយអោយសោះរឿងហ្នឹង។ប៉ាធ្វើចាស់ មិនមែនផ្ដើម កិច្ចការអ្វីគ្មានគិតមុខ គិតក្រោយនោះទេ។រឿងម៉ាក់ឯងនៅដេកពេទ្យ ប៉ាដេកគិតអស់ជា ច្រើនយប់មកហើយ។ប៉ាបានដោះស្រាយបានយ៉ាងស្រួលរួចស្រេចអស់ហើយ វានៅតែកូ នឯងឯណេះទេ អោយតែកូនឯងព្រមគឺស្រេចការ តែម្ដង។ម៉េច? ថាព្រមតែមួយម៉ាត់ទៅ បានហើយ។ អ្នកកម្លោះដាច់ចិត្តជំទាស់ម្ដងទៀត : - កុំអីប៉ា។ លោកបូសាអង្គុយត្រង់ខ្លួនមួយរំពេច ។ លោកបើកភ្នែកក្រឡោតៗ ប្រុងនឹងសម្លុតកូន អោយចុះញ៉ម តែពេលនោះពូ មាន បោះជំហានញាប់ស្មេញដើរចូលមក ធ្វើអោយការនេះ ត្រូវផ្អាកទៅវិញ។មកដល់ភ្លាមពូមានជម្រាបលោកដោយសម្លេងហត់ : - ខ្ញុំបាទសូមជូនសំបុត្រ គេជូនមកលោកអុំ។ ធ្ងន់សម្បើមហើយលោកអុំ គ្នា៥នាក់ លើកឡាំងមួយៗអោយញ័រក្បាលរំកិលចុះពីលើឡានស្ទើរតែមិនរួច។ លោតាទទួសំបុត្រពីដៃពូ មាន យកមកហែកមើលបន្ទាប់មកទើបសួរទៅគាត់ថា : - រួចឥឡូវវាយ៉ាងម៉េចទៅហើយ ឡាំងអស់ហ្នឹង?ចុះអា កាក់អីទៅណាទៅ មិនហៅ វាអោយជួយផង? - បាទ អាអន្ទិតក៏ជួយដែលោកអុំ គឺនាំគ្នាជួយទាំងអស់គ្នា។ឥឡូវវាកំពុងនៅលាង ដៃ លាងជើងបន្ដិចទៀតឡើងមកដល់ហើយ។ឯចំណែកឡាំងបានយកទៅទុកក្នុងរោងខា ងក្រោយស្រួលបួលអស់ហើយ។ ពូមានជម្រាបលោកផងយកដៃជូតញើសផង។បូសានឆ្លៀតឱកាសនេះសួរឪពុក ដោយសម្ដីស្រទន់ ក្នុងគោលបំណងបន្លប់លោកកុំអោយនឹកដល់រឿងចាស់ : - សំបុត្រផ្ញើពីណាមកប៉ា? - សំបុត្រផ្ញើមកជាមួយនឹងឡាំងប្រដាប់ប្រដាខ្ចៅខ្ចង ដែលប៉ាបានទិញយកមកទុក សម្រាប់ផ្លាស់ប្ដូរម៉ាស៊ីនកាណូតម៉ាស៊ីនកប៉ាល់។ បូសាន លើកដៃមើលនាឡិកា រួចលាឪពុកយួរចេកចេញទៅ។លោកតាក្រោកចេ ញពីកៅអីរៀបចំផ្នត់ខោផ្នត់អាវ ។ កាក់ ដើរអ៊ែសមែសចូលមក ដៃស្ទាបសក់ថ្នមៗ ។ ក្រ ឡេកឃើញកាក់ លោកតាបញ្ជាយុវជននោះភ្លាម : - ឯងជូយមើលខាងក្រោយផងមើល មានទាស់អីត្រង់ណាទេ? លោកបូសាជូតវ៉ែនតាពាក់ផ្ចិតផ្ចង់។កាក់ ធ្វើតាមបង្គាប់លោកដោយរីករាយ ហើយញ ញឹមញញែមជំរាបចៅហ្វាយនាយ ថា : - ឥតមានទាស់អ្វីទេលោកអុំ ។ លោកអុំសម្អិតសម្អាងកាយអ៊ីចឹងទៅ ខ្ញុំមើលពីក្រោ យអត់ស្គាល់សោះតែម្ដង ស្មានតែបូសានទៅវិញទេ ព្រោះឃើញដូចជានៅក្មេងហើយស្អា តប្លែក។ លោកតាឈរសម្លឹងទេសភាពតាមមាត់បង្អួចញញឹមចង់ប្រេះបបូរមាត់។ លោកមា នប្រសាសន៍តបដោយសប្បាយ : - ឯចេះតែថាទៅទេអ្ហែ៎? មិនដែលមានចំណាស់ហ្នឹងហើយថានៅក្មេងទៀតវ៉ី។ - មែនណា៎លោកអុំ មិនមែនមានតែខ្ញុំម្នាក់ប៉ុណ្ណឹងទេដែលថាលោកអុំដូចជានៅក្មេង នោះ អ្នកជិតខាងក៏គេថាដូច្នេះដែរ គឺគេនាំគ្នាសរសើរលោកអុំគ្រប់ៗគ្នា ខ្ញុំឮទាំងអស់។ វាចា របស់កាក់ប៉ុន្មានមាត់ចុងក្រោយនេះ ធ្វើអោយលោកបូសា ពន្យាពេលចេញ ទៅប្រកបការងាររបស់លោកភ្លាម។លោកបែរមកនាយ កាក់ ហើយបណ្ដឹងថា : - អើ! អើ! គេសរសើរអញថាម៉េចខ្លះ?ឯងនិយាយអោយអញស្ដាប់ផងមើល។ - មួយថ្ងៃៗខ្ញុំឮតែគេសរសើរព្រេងសំណាងលោកអុំ គេថាលោកអុំមានទឹកប្រាក់ច្រើ ន បានជាលោកអុំមានសាច់ឈាមថ្លាដូចនៅក្មេងដដែល។ម្យ៉ាងទៀតគេថាប្រពន្ធក្រោយរ បស់លោកអុំនេះមិនគ្រាន់តែមានរូបសម្បត្តិឆើតផ្ដាច់តែប៉ុណ្ណោះទេ គឺថែមទាំងមានចរិយា ល្អមិនចេះដើរជ្រកមមកតាមផ្ទះសម្បែងអ្នកដទៃទៀតផង ហើយនៅទីបញ្ចប់គេបន្ថែមថា នេះប្រាកដជាប្រពន្ធ ព្រេង ប្រពន្ធសំណាងរបស់លោកអុំហើយ។គួរអោយអស់សំណើច ទៅវិញ មានពោះម៉ាយខ្លះនៅម្ដុំខាងក្រោយ បែបចង់ច្រណែននឹងលោកអុំ ។ ការនេះគឺពិត ខ្ញុំគ្មានបញ្ចេញបញ្ចូលអ្វីទេ ហើយបើលោកអុំមិនជឿខ្ញុំសោត សូមលោកអុំសួរពូមានទៀត ចុះគាត់ក៏បានដឹងដែរនូវពាក្យអ្នកភូមិនិយាយគ្នាទាំងប៉ុន្មានហ្នឹង។ កាក់និយាយរ៉ាប់រងផង បញ្ចេញទឹកមុខនិងកាយវិការផងធ្វើអោយលោករីកថ្លើម ប្រមាត់សម្បើម។ - ពោះម៉ាយណាច្រណែននឹងអញហ្នឹង គឺសុទ្ធតែពោះម៉ាយព្រើលទាំងអស់។ មិនដែ លមានខ្លួនមិនផេះ មកច្រណែននឹងគេ។ឯងនិយាយហ្នឹងអញជឿហើយ ព្រោះអញត្រឡប់ មកពីធ្វើការវិញ ឃើញប្រពន្ធអញនៅតែនឹងផ្ទះទាំងព្រឹកទាំងល្ងាច នៅបោសច្រាស សម្អា តតុទូតាំង និងដេរប៉ាក់គ្មានទំនេរដៃ។ គ្រាន់បើមែនទែនណា៎ មិនងាយនឹងរកបានអ៊ីចឹងទេ ។ និយាយរួចលោក បូសា ងាកទៅពូមានដែលកំពុងឈរធ្វើហីដូចជាគ្មានយកចិត្តទុកដាក់នឹ ងពាក្យសម្ដីទាំងនេះឡើយ។ - ឯងឮអ្នកជិតខាងនិយាយពីអញថាម៉េចខ្លះ?ព្រោះឯងនៅផ្ទះប្រហែលជាបានឮគេ សរសើរអញច្រើនមើលទៅ។ ពូមានធ្វើស្ញេញស្ញាញៗ មើលទៅកម្រាលឥដ្ឋ ។ លោកតាតឿនទៅទៀតថា : - ម៉េចក៏ឯងមិននិយាយអ៊ីចឹង ? ឯងឮយ៉ាងម៉េចនិយាយហ្នឹងមកណា៎។ ពូមាន ងើបមុខឡើងហើយទើបបន្លឺវាចាថា : - បើខ្ញុំបាទជម្រាបលោកអុំទៅ សូមលោកអុំកុំខឹងនឹងខ្ញុំបាទព្រោះខ្ញុំបាទនិយាយតែ តាមឮទេ។ - ឆ្កួត មានរឿងអ្វីខឹងអ៊ីចឹង និយាយមក! - បាទថ្ងៃនេះខ្ញុំបាទសូមជម្រាបលោអុំអោយត្រង់គ្មានលាក់លៀមខ្ញុំបាទអត់ចង់ឮ សោះហើយពាក្យអ្នកជិតខាងនិយាយអ៊ីចេះ ទៅខាងណោះ ឮគេនិយាយអ៊ីចុះ។គឺគេនាំគ្នា និយាយអំពីលោកអុំអោយសាយសុសអស់ពេញមួយភូមិ។ បើតាមខ្ញុំបាទឮអ្នកជិតខាងគេ ដូចពុំសូវចូលចិត្តនឹងលោកអុំប៉ុន្មានទេ។គេថាលោកអុំចាស់ហើយនៅតែពុំព្រមសុខចិត្តចា ស់ទៀត នៅចង់ធ្វើកម្លោះយកប្រពន្ធក្មេង។អ្នកខ្លះទៀតថាប្រពន្ធក្រោយរបស់លោកអុំនេះ មានគំនិតមារយាទពុំល្អសោះ ចូលចិត្តការសប្បាយខ្លាំងណាស់ ហើយម្ង៉ៃឃើញនៅតែនឹង វង់បៀ។ឯចំណែកពាក្យដែលគេសរសើរលោកអុំវិញនោះ ខ្ញុំបាទដូចជាពុំបានឮទេលោកអុំ ។ ទឹកមុខរីករាយរបស់លោកតាអម្បាញ់មិញ បានប្រែទៅជាស្មើហើយឡើងក្រហម ព្រឿងៗ ដោយទោមនស្សយ៉ាងខ្លាំង។ប៉ុន្ដែលោពុំបានបញ្ចេញនូវកាយវិការ ឬវាចាអ្វីសម្ដែ ងទឹកចិត្ត ក្រេវក្រោធទាំងនោះឡើយ។លោកខំអត់សង្កត់ចិត្ត ហើយសួររបៀបចំអកទៅទៀ តថា : - រួចវាយ៉ាងម៉េចទៀត? សូមអោយអស់ទៅមើល ។ ដោយពុំចេះសំគាល់នូវហេតុកា រណ៍ទាំងអស់នេះ ពូមាននៅតែនិយាយនូវអ្វិដែលគាត់បានដឹងឮជម្រាបលោកតទៅទៀត : - បាទ មានអ្នកខ្លះទៀតអាក្រក់ហួស ហ៊ានដល់ទៅនិយាយថា គ្រាន់តែប្រពន្ធទៅ ដេកពេទ្យប៉ុណ្ណឹង ហ៊ានយកស្រីខូចមកដេកលើផ្ទះ។តែចាស់ព្រើលរបៀបហ្នឹងមិនយូរមិន ឆាប់ទេ គង់តែមេស្រីហ្នឹងវាកោរអស់គ្មានសល់មួយសរសៃទេ។ វាចាខាងក្រោយនេះហើយ ដែលធ្វើអោយកំហឹងរបស់លោក ដែលកំពុងពុះពេញ កម្រិតនោះ ស្ទុះចេញមកគ្រប់ទ្វារទាំងអស់ទប់លែងឈ្នះ។តាមមាត់ សម្ដីគួរអោយខ្លាចផ្ទុះ ចេញដូចរន្ទះ : - គ្មានអ្នកណាថាអោយអញអ៊ីចឹងទេ គេសរសើរអញគ្រប់គ្នា មានតែអ្ហែងហ្នឹងណា៎ ថា អាព្រហើន អាអត់ពូជ អាអត់ត្រកូល អាអត់មេបាប្រដៅ។ លោក សម្បត្តិ បូសា ខាបបូរមាត់យ៉ាងណែនដូចយក្ស សម្ដែងឫទ្ធិ ភ្នែកសម្លឹងមុខ ពូមាន យ៉ាងសាហាវចង់ស៊ីសាច់គាត់ទាំងរស់ជើងស្ដាំយាឡើងអស់ទំហឹងក្នុងគោលបំណ ងទាត់ពូមាន តែមួយជើងអោយស្លាប់ទាំងជំហរទៅតាមកំហឹងរបស់លោក។ប៉ុន្ដែជាអកុស ល ជើងឆ្វេងរបស់លោកដែលជាន់លើសំបកចេកដោយពុំដឹងខ្លួន រអិលរូ ជាហេតុអោយ លោកភ្លាត់ចំណាប់វិលខ្លួនទ្រេតទៅលើនាយ កាក់។រហ័សដូចផ្លេកបន្ទោរសូហ្វ័រឡានចាប់ ឱបខ្លួនលោកតាជាប់មិនអោយដួលទាន់។រីឯស្បែកសង់ឡាសេ កាលបើទាត់ខុសពូមាន ហើយ ក៏របូតចេញពីជើងលោកហោះទៅត្រូវនឹងពិដានត្រង់កន្លែងមាត់ទ្វារចេញចូល។ទេ សកាលអ្វី នៅពេលជាមួយគ្នានោះ យុវតីដ៏មានសម្ផស្សម្នាក់ដើរបង់បោយទន់ល្វតល្វន់ចូ លមកដោយមានទឹកមុខញញឹមដូចផ្ការីក។នេះប្រាកដជាកម្មអាក្រក់របស់នាងតែម្ដង ទើប មួយរំពេចនោះ រង្វាន់ដ៏ចង្រៃពិសេសមួយធ្លាក់ពីលើ មកត្រូវក្បាលឮក្លូសលាន់ដូចគេគើត្រ ឡោកដូង។យុវតីភ្ញាក់ក្រញាងឈរស្រឡាំងកាំង បើកភ្នែកមូលក្លុំដូចប្រាក់កាក់ងើយមើល ទៅលើ រួចមើលមកស្បែកជើងនៅលើកំរាលឥដ្ឋក្បែរខ្លួននាងដោយឆ្ងល់។ ទស្សនីយភាពកំប្លែងនេះ ធ្វើអោយពូមានភ័ន្ដភាំងគាំងស្មារតី។គាត់ឈរឱបដៃមើ លលោកតា និងនាយកាក់កំពុងប្រឱបគ្នាក្បែរខ្លួនគាត់រួចមើលមកស្រីរូបស្អាត ដែលកំពុង ឈរអង្អែលក្បាលញាប់ស្អេកធ្វើមុខជូរដូចស៊ីផ្លែត្រលឹងទឹង។ បន្ដិចមក ស្ថានភាពក្នុងបន្ទប់មានសភាពធម្មតាឡើងវិញ។ម៉ាលីហន ភរិយាដ៏ស្រ ស់ប្រិមប្រិយរបស់លោក សម្បត្តិ បូសា ញញឹមដូចក្រូចសើចសួរស្វាមីដែលកំពុងឈរយួរ ជើងស្ដាំមើលមកនាង : - រឿងអ្វីទៅលោក បានជាដូច្នេះ?អោយសឹងតែធ្លុះក្បាលខ្ញុំ។ វត្តមាននៃភរិយាដ៏ជាទីគាប់ចិត្ត អាចធ្វើអោយលោកបូសា បំភ្លេចបានយ៉ាងរហ័សនូវឧ បទ្ទេវហេតុដែលទើបកន្លងទៅនេះ។កំហឹងទាំងកំរោលនឹងពូមានក៏បានរសាយទៅវិញក្នុង ពេលជាមួយគ្នានោះដែរ។ដើម្បីចៀសវាងនូវការអៀនខ្មាស់ លោកតា និយាយបែបង្វៀងថា - មិនដឹងជាអាចង្រៃណាស៊ីចេករួច បោះសំបកចោលនៅលើឥដ្ឋឯងមិនបានជាមើ ល ជាន់ទៅលើក៏រអិលរូ កុំតែមានស្មារតី រឹងរហ័សទប់ទាន់ កុំអីគ្រោះថ្នាក់ធំ។រួចអូនឯងត្រូវ ក្បាលខ្លាំងអ្ហែ៎? - ចា៎ះ ពកប៉ុនមេដៃទៅហើយ។ - ចង្រៃអាសំបកចេកហ្នឹងតែម្ដង។បងរអិលរូទៅភ្លាត់ជើងគ្រវែងស្បែកជើងឡើងទៅ លើ រួចដល់ខ្លួនឯងចូលមកក៏...ធ្វើម៉េចអូនវាជាគ្រោះថ្នាក់ដោយចៃដន្យទេបងគ្មានបំណង សោះ។អូនចូលមកហ្នឹងមានការអ្វីដែរ។ ម៉ាលីហន ជម្រាបលោកដោយស្ទាបក្បាលពកផង : - ចា៎ះ មិនមានការអ្វីធំដំទេ តែខ្ញុំឃើញលោកមិនទាន់ទៅធ្វើការទើបចូលមកជម្រាប ព្រោះថ្ងៃខ្ពស់ណាស់ទៅហើយ។ និយាយរួច នារីរើសស្បែកជើងយកទៅជូនប្ដី ។ លោកតាប្រញិបប្រញាប់ពាក់ស្បែ កជើង ពាក់វ៉ែនតាឡើងវិញជាថ្មី រួចដើរប្រកៀកនឹងប្រពន្ធសម្លាញ់ចិត្តចេញទៅ។កាក់ ញឹម ៗ បោះជំហានតាមក្រោយ។ចំណែកពូមានកំសត់វិញ កាលបើឃើញគេចេញទៅផុតអស់ ហើយ ក៏ឱនរើសសំបកចេកដាក់ទៅក្នុងធុងសំរាម ហើយនឹកសរសើរវាសនារបស់ខ្លួនដែ លអាចរួចផុតពីទណ្ឌកម្មដោយសារមហាគុណសំបកចេក។ មិនយូរប៉ុន្មាន រថយន្ដខ្មោរលើបចាំងផ្លេកនឹងរស្មីព្រះអាទិត្យដឹកនាំលោកសម្បត្តិ បូសា ចេញពីគេហដ្ឋាន ដោយមាននាយកាក់ជាអ្នកកាច់ចង្កូតបើកបរយ៉ាងសង្ហា។ គ្រាន់តែឡានលោកចេញផុតភ្លាម កុមារម្នាក់អាយុ ប្រមាណ៥ឬ៦ឆ្នាំ ស្លៀកពាក់ ស្នាប់ភ្លៅពណ៌ខៀវ ពាក់អាវយឺតសដើរចូលមកក្នុងរបងភូមិគ្រឹះតាមទ្វារតូចមុខផ្ទះ រួចរត់ សំដៅបន្ទប់ ទទួលភ្ញៀវ ដែលនៅទីនោះភរិយាក្មេងរបស់លោកតាកំពុងកាន់អំបោសគ្រវា សកម្រាលឥដ្ឋ។ដល់ភ្លាមវានិយាយទាំងត្រហេប ត្រហបថា : - មីង មីង ម៉ាក់ខ្ញុំអោយហៅ ម៉ាក់ខ្ញុំថាលឿនៗ។ - អើទៅមុនចុះ ប្រាប់ម៉ាក់អានាងឯងថា មីងទៅឥឡូវហើយ។ កុមារជើងសាររត់ចេញទៅវិញ។ម៉ាលីហន បញ្ឈប់សកម្មភាពរបស់នាងភ្លាមមួយរំពេច ស្រីរូបស្អាតបោះអំបោសទៅគៀនជញ្ជាំងប្រូស ហើយដើរលឿនស្លេវចូលទៅខាងក្រោយ ។ មកដល់មាត់ទ្វាររបងបន្ទប់ចម្អិនអាហារ នាងស្រដីទៅកាន់ពូមានដែលកំពុងអង្គុយពែន ភ្នែនលើកម្រាលឥដ្ឋ មូរបារីស្លឹកសង្កែដោយស្ងាត់ស្ងៀមតែម្នាក់ឯង : - ពូ ! ថ្ងៃនេះពូឯងជួយខ្ញុំបន្ដិចបានទេ? ពូមាន ងើយមើលមុខយុវតី ហើយសួរទៅវិញ : - ជួយយ៉ាងម៉េចនាង? - ថ្ងៃនេះ កចាបមិននៅ ជាប់ទៅកំដរលោកស្រីតាំងពីម្សិលមិញម៉្លេះ។ដូច្នេះហើយ បានខ្ញុំមកពឹងពូអោយទៅផ្សារទិញម្ហូប រួចមកវិញដាំបាយផងបានទេ? ពូមាន ធ្វើមុខមីងមាំងហើយអង្វរទៅវិញ - កិច្ចការក្នុងផ្ទះខ្ញុំមិនខ្ជិលទេនាង ។ ប៉ុន្ដែសូមនាងអាណិតខ្ញុំសូមប្រើខ្ញុំអោយធ្វើការ អ្វីផ្សេងទៀតទៅ ព្រោះដូចនាងជ្រាបស្រាប់មុខការទាំងអស់នេះខ្ញុំពុំដែលធ្លាប់ធ្វើទាល់តេ សោះ។ហើយបើនាងមកប្រើខ្ញុំអោយធ្វើកិច្ចការដែលខ្ញុំមិនចេះដូច្នេះ ក្រែងធ្វើទៅមិនកើត នាងបន្ទោសខ្ញុំ។ នារីសើច ហើយចោលសម្ដីស្រួយស្រិប : - ឥឡូវរៀនធ្វើខ្លះៗទៅ អោយវាចេះដឹងនឹងគេឡើងកុំ នៅតែល្ងង់មួយជាតិអ៊ីចឹង នោះ។ហី ណេះលុយ(នាងហុច ក្រដាស់១០០រៀលអោយទៅពូមានដែលទើបនឹងក្រោក ឈរ) ពូទៅ ផ្សារទិញត្រីឆ្ដោមួយយកមកស្ងោរជ្រកទៅ រើសមើលអាណាធាត់ៗទើបមាន ជាតិ ហើយកុំយកត្រីងាប់ស្ដាប់បានទេ? - បាទ តែត្រីឆ្ដោ និងត្រីរ៉ស់ដូចតែគ្នាសោះនាង តិចខ្ញុំច្រឡំ ទៅសូមនាងកុំបន្ទោស ខ្ញុំ។ម្យ៉ាងទៀត ត្រីរស់ខ្ញុំមិនហ៊ានធ្វើទេនាង។ ស្រីមេផ្ទះសើចតិចៗ ដោយហួសចិត្ត - មិនអីទេ រើសតែអាណាធំៗ ទៅ វាឆ្ដោហើយ។ អស្ចារ្យណាស់ មិនស្គាល់ឆ្ដោមិន ស្គាល់រ៉ស់ផង រួចកុំភ្លេចទិញជីរ និងក្រូចឆ្មាមកផង។បើខ្លាចបាបមិនហ៊ានធ្វើត្រីរ៉ស់ទេ ត្រី ងាប់ក៏បានដែរ តែត្រូវរើសយកតែអាណាស្រស់ៗ ស្ដាប់បានទេ? តិចទៅយកត្រីងាប់ពីឆ្នាំ ចេត្រណាមកចប់ហើយ។ ដើម្បីបានម្ហូមពីរមុខ ពូទិញសាច់ជ្រូកខ្វៃ ៣០រៀលបន្ថែមទៀត ទៅ។ ឃើញទេ !គ្មានអ្វីពិបាកសោះពូមិនចេះប្រើអោយធ្វើតែការណាស្រួលៗទៅតាមមិន ចេះអ៊ីចឹងដែរ។ មើលដាំបាយមួយឆ្នាំងទៀតទៅវាចប់ទៅហើយ មានពិបាកអី។ ការទាំងនេះពុំមានអ្វីពិបាកចំពោះអ្នកដាំស្លឡើយ ប៉ុន្ដែចំពោះពូមានវិញ គឺពិតជា ភារៈមួយធ្ងន់ និងពោរពេញទៅដោយការស្មុគស្មាញធ្វើអោយគាត់ចង្អៀតចង្អល់ក្នុងចិត្តស ន្ធឹក។ដោយពុំហ៊ានប្រកែកនឹងតម្រូវការចៅហ្វាយនាយ គាត់ក៏ព្រមទទួលការ នេះទាំងទើ សទាល់។ បន្ទាប់ពីប្រឡប់ពីផ្សារវិញ ពូមាន បំពេញករណីកិច្ចរបស់គាត់ ដោយយកចិត្តទុក ដាក់។ អារម្ភណ៍គាត់ស្ថិតនៅក្នុងភាពព្រួយបារម្ភជានិច្ច ក្រែងលទ្ធផលជាបញ្ចប់លើកដំបូង នេះ ពុំបានតាមចិត្តចៅហ្វាយនាយ។ ពូមាន កំពុងចំអិនអាហារក្នុងបន្ទប់បាយយ៉ាងស្អាតបរិបូណ៌ទៅដោយប្រដាប់ប្រើ ប្រាស់សព្វគ្រប់គ្មានខ្វះ។ត្រីស្ងោរពុំកញ្រ្ជោល ហើយពូមានខ្ជីខ្ជាយកវែកមកកូរដៃម្ខាងទៀ តរាវចាប់បានដបមួយនៅក្បែរខ្លួនដែលបានសន្មត់ថាដបទឹកត្រី។រាវបើកឆ្នុករួចហើយគាត់ លើកដបនេះចាក់ទៅក្នុងឆ្នាំងត្រីស្ងោកំពុងពុះដោយពុំបានពិនិត្យមើលជាមុនឡើយ។រំពេច នោះស្រាប់តែគាត់លាន់មាត់ដោយស្រងាក : - ស្លាប់ ប្រេងកាត ! ពូមាន ដាក់វែកនិងដបប្រេងចុះទន់អស់ដៃជើងធ្ងន់ចិត្តកណ្ដុក។គាត់អង្គុយឱបក្បាលជ ង្គង់សម្លឹងត្រីស្ងោរក្នុងឆ្នាំង ដោយអស់សង្ឃឹមលែងនិយាយ។បន្ទាប់មកគាត់លើកចានជីរ ដែលគាត់បានហាន់ទុកជាស្រេចចាក់ទៅក្នុងឆ្នាំងទាំងអស់តែម្ដង រួចលើកឆ្នាំងត្រីស្ងោរដា ក់ក្នុងរង្វេលទើបលើកឆ្នាំងមួយទៀត ដាក់លើចង្រ្កានដដែល ហើយខំបក់ភ្លើងអោយឆេះកា ន់តែខ្លាំងឡើង។ពូមានអង្គុយពុំស្រណុកសោះព្រោះនៅក្នុងខ្លួនគាត់ ហាក់មានព្យុះសង្ឃរា មួយកំពុងបក់បោកយ៉ាងខ្លាំង។ ពេលវេលាចេះតែកន្លងទៅ ពូមាន និយាយរអ៊ូតែម្នាក់ឯង : - ចុះបាយនេះទៀត ម្ដេចក៏ក្រពុះម៉្លេះ យូរណាស់ហើយ? ស្នូរស្បែកជើងផ្ទាត់លាន់ឮឡើងនៅឯមុខឯណោះ ហើយចេះតែខិតជិតមកៗជាលំដា ប់។ម៉ាលីហនបោះជំហានញាប់ស្មេញចូលមកកាន់បន្ទប់បាយដោយមានទឹកមុខបែបមិន ស្រួល ព្រមទាំងមានញើសជោគខ្នងអាវទៀតផង។ឃើញពូមានធ្វើការ យុវតីកើតទាស់ចិត្ត ភ្លាម។នាងស្រដីដោយទឹកមុខមិនសប្បាយទៅកាន់គាត់ថា : - មិនទាន់ហើយទេហ្នឹង? ស្លាប់ហើយធ្វើមួយព្រឹកទៅហើយមិនទាន់ឆ្អិនទៀត។យី ចុះល្ងង់អ្វីក៏ល្ងង់ម៉្លេះ ចង្រ្កានគេមានដល់ទៅពីរបីសុខចិត្តដាំស្លតែចង្រ្កានមួយអ៊ីចឹងបានជា យូរម្លឹងៗ។ល្ងង់អស្ចារ្យហើយមិនដែលឃើញទេខ្ញុំ។ មេផ្ទះចំណាប់ឈរច្រតចង្កេះ សម្ដែងអាកប្បកិរិយាតឹងចិត្តនឹងពូមាន ក្រៃលែង។ នារីបន្ដសម្ដីរម៉ាំងរម៉ោកទាំងទឹកមុខក្រញូវ។ - រួចពូឯងបង្គរធ្យូងដុតដល់ណាទៀត បើធំក្លិនខ្លោចហួងយ៉ាងហ្នឹងទៅហើយ?មើល ចៀសចេញ។ ពូមានដកខ្លួនថយចេញដើម្បីទុកកន្លែងអោយស្រីមេផ្ទះចូលធ្វើម្ដង។មាលីហនបើ កគម្របឆ្នាំងមើល ស្រាប់តែយកដៃគក់ទ្រូងឧទានឡើងថា : - ដាច់ខ្យល់ស្លាប់ហើយ ព្រះម្ចាស់ថ្លៃអើយដាំបាយអត់ដាក់ទឹកលោក ! យុវតីយកកំណាត់ទ្រាប់ដៃ លើកឆ្នាំងអុកមកក្នុងរង្វេលគ្មានប្រណី។នាងសម្លក់មុខពូ មាន ហើយបោះសំដីខ្លាំងៗ - ពូឯងប្រកាច់ធ្វើអ្វីបានជាដាំបាយអត់ដាក់ទឹកអ៊ីចឹងអ្ហា៎?ប្រកាច់ធ្វើអ្វី?រួចមិនធំក្លិន ខ្លោចទេអ្ហែ៎ អង្គុយដុតភ្លើងហ្នឹង? ពូមានប្រាប់នារីតិចៗដោយភិតភ័យ: - បាទ ធំដែរ ប៉ុន្ដែស្មានថាបាយផ្ទះគេជិតខាងខ្លោច ព្រោះបាយយើងមិនទាន់ឃើញ ពុះ។ - បានអ្វីពុះបើគ្មានទឹក។ ពូមាន ឈរឱបដៃឱនមុខជ្រប់ ព្រោះយល់កំហុសរបស់ខ្លួនដាំបាយភ្លេចដាក់ទឹក។ម៉ា លីហន អង្គុយសម្លក់សម្លឹងអង្ករខ្លោចព្រមទាំងពោលរងូរតែម្នាក់ឯង : - ធ្វើម៉េចទៅលោកអើយ បើជិតដល់ម៉ោងណាស់ទៅហើយ ដាំទៀតម្ដេចនឹងទាន់ ហ៊ឺ!។ ស្រីមេផ្ទះ បែរទៅសម្លក់ពូមាន យ៉ាងកំណាចម្ដងទៀត ហើយសួរយ៉ាងគំរោះគំរើ យថា : - ត្រីស្ងោរឆ្អិនហើយនៅ? - បាទឆ្អិនហើយ។ - ប្រុសគ្រប់លក្ខណ៍ និយាយមិនហើបមាត់ទេ និយាយខ្លាំងជាងហ្នឹងទៅជ្រុះផ្កាថ្កុល ។ ម៉ាលីហន បើកឆ្នាំងត្រីស្ងោរឈ្ងោកមើលផ្សែងហុយ ឆួលឡើង។នារីមើលមុខពូ មានដោយឆ្ងល់ រួចសួរដូចចោលដឹងទាំងដង : - ត្រីស្ងោរអីធុំសុទ្ធតែប្រេងកាតអ៊ីចឹង?អ្ហ៎ះ វាយ៉ាងម៉េច? ពូ មាននិយាយដំណើរហេតុប្រាប់នារីទាំងអស់គ្មានលាក់លៀម។ម៉ាលីហន យកដៃរឹត ទ្រូង ហើយប្រមោកពូមាន គ្មានញញើតមាត់ : - អស្ចារ្យតែម្ដងហើយព្រះម្ចាស់ថ្លៃអើយ ចុះឆ្កួតអ្វីក៏ឆ្កួតម៉្លេះ ក្រែងមានភ្នែកដែរអ្ហែ៎ ម្ដេចក៏មិនមើល? មិនស្គាល់ដបប្រេងកាតមិនស្គាល់ដបទឹកត្រីទេអ្ហែ៎?ចុះអាដបប្រេងកាត ហ្នឹង(នាងលើកដបប្រេងកាតអុកទៅលើកម្រាលឥដ្ឋស្ទើរនឹងបែក) បើ បង្កាត់ភ្លើងរួចហើយ ម្ដេចក៏មិនទុកវាទៅកៀនកោះអោយស្រួលបួល ទៅយកវាមកសម្ញែងជាមួយនឹងដបទឹកត្រី ធ្វើអ្វីដែរ អោយទាល់តែរំបល់យអ៊ីចឹង។ហ៊ឺ លោកអើយលោក ដាច់ខ្យល់ស្លាប់ហើយយ៉ាង នេះ ប្រើម្ដងធ្វើសម្លាប់ឯងតែម្ដង។បាយខូចអស់មួយឆ្នាំងត្រីស្ងោរសុទ្ធតែប្រេងកាតស៊ីយ៉ា ងម៉េច?ដល់លោកត្រឡប់មកវិញច្បាស់ជារឿងធំហើយចៀសមិនផុតទេ។ ភរិយាលោក បូសា រៀបចំទុកដាក់របស់របរទាំងមុខកំបូវៗ។នារីលើកអុកលើកទ ង្គិចឆូងឆាងៗ ពេញតែផ្ទះបាយ ។ មួយរំពេចនោះគំនិតដ៏វិសេសមួយផុសឡើងធ្លោធ្វើអោ យយុវតីអន់ ព្រួយភ្លាម។ នាងនិយាយទៅកាន់ពូមានដោយសម្លេងធម្មតា : - ឥឡូវបើពូចង់សុខ ត្រូវធ្វើតាមខ្ញុំ។បើលោកឬអ្នកណាក៏ដោយសួរថាយ៉ាងម៉េចៗពូ មិនត្រូវបញ្ចេញរឿងអស់ទាំងនេះប្រាប់គេទេ គឺត្រូវឆ្លើយថាមិនដឹងៗ ជាដាច់ខាតស្ដាប់បាន ទេ? ឥឡូវយកអង្ករខ្លោច ត្រីស្ងោរប្រេងកាតព្រមទាំងសាច់ជ្រូកខ្វៃហ្នឹងក៏ដោយ យកទៅក ប់ចោលក្នុងរណ្ដៅសំរាមក្រោយផ្ទះអោយបាត់អស់ទៅកុំអោយអ្នកណាឃើញអោយសោះ ។រួចដុសលាងឆ្នាំងអោយស្អាតព្យួរទុកអោយស្រួលបួលដូចដើមវិញ។ទៅ! ធ្វើភ្លាមទៅ!មក ដល់ឥឡូវហើយ។ ពូមាន ទទួលបញ្ជានារី គ្មានមាត់មួយអ៊ឹះ។ បង្គាប់ពូមានរួច ម៉ាលីហន បោះជំហា នចេញពីផ្ទះបាយដោយពោលរអ៊ូផង។ - ស៊យអស្ចារ្យថ្ងៃនេះ ស្បែកជើងឡើងក្បាលទាំងព្រឹកម្ដង គិតតែពីស៊យហៅស៊យ ។ទៅឯណោះ ធ្ងន់ខ្លួនឯណោះ មកផ្ទះឯណេះបានការឯណេះទៀត អោយវិលមុខវិលមាត់ តែម្ដង។ហ៊ឺ ហ្នឹងហើយរឿងស្បែកជើងឡើងក្បាលចង្រៃអស្ចារ្យ។
  • YUN VATTANA, 012 867 773 ,