Free 100%

រឿង​ អ្នកតាភ្នំដី

    ៩ រឿង អ្នកតាភ្មំដី នៅក្នុងឃ្មុំត្រពាំង ស្រុកសូទ្រនិគម ខែត្រសៀមរាប មានអ្នកតាមួយ ដែលអ្នកស្រុកសន្មតថា “ អ្នកតាភ្នំដី “ ។ អ្នកតានេះ មានរាងរៅជាព្រះពុទ្ធរូបឈរមួយព្រះអង្គ បាក់ព្រះហស្ថម្ខាង និងព្រះគរណសមួយទៀតដែលមានក្បាលជាដំរីខ្លួនជាមនុស្សបាក់ជើងនិងដៃអស់នៅតែដងខ្លួន និងក្បាល ហើយមានរូបអវលាកេស្វះ (ព្រះឥសូរ) បាក់ជើងនិងបាក់ដៃអស់ដែរ នៅតែភ័ក្រ្តល្មមអោយស្គាល់បាន។ ចំណែកដែលបាក់ទាំងប៉ុន្មាន ក៏នៅគរកក្បែរទីនោះដែរ។ រូបទាំង៣នេះ សុទ្ធតែឆ្លាក់ដោយថ្មទាំងអស់ ទំហំ និងកម្ពស់រូបមួយៗប៉ុនៗគ្នា ប្រហែលៗគ្នា គឺកម្ពស់ប្រមាណ ០.៥០ម និងទទឺងដងខ្លួន០.២០ម គេដាក់នៅក្នុងខ្ទមប្រក់ក្បឿងតូចមមួយ ជាមួយគ្នាទាំង៣ រូបនោះឯង។ ទីកន្លែងនៃអ្នកតានេះ ស្ថិតនៅលើដីទួលមួយខ្ពស់ របៀបជាកូនភ្នំមួយតូច មានកម្ពស់ ប្រមាណ ៦.០០ម ពីដីស្រែធម្មតាដីទួលនោះរាងមូល បើវាស់ចំពាក់កណ្តាលមានវិជ្ឃមាត្រា ប្រមាណ ២៣.០០ម ដីទួលនេះហើយដែលគេហៅថាភ្នំដី ឯស្រុកភូមិនៅក្បែរៗនោះ គេក៏ហៅ ថាភូមិភ្នំដីដែរ។ នៅភូមិភ្នំដីនោះ មានផ្ទះប្រមាណជា ៣០ខ្នងប៉ុណ្ណោះទេ។ តាមសេចក្តីតំណាលថា ភ្នំដីនេះកើតឡើងដោយមនុស្សម្នាក់ឈ្មោះ” ចៅកម្ជិល ខ្សាច់ “ទៅនេះល្បីខ្ជះខ្ជាយខាងខ្ជិល តាំងតែក្មេងតូចមកការអ្វីក៏ចៅនេះមិនធ្វើដែរ មួយថ្ងៃៗ អង្គុយតែរោយដីខ្សាច់លេង រហូតទាល់តែកើតបានទៅជាភ្នំដីនេះឡើង។ ឯអ្នកតាដែលនៅលើភ្នំនេះ គេសន្មតថា “ អ្នកតាភ្នំដីៗ “ ។ តាមឈ្មោះភ្នំនោះទៅ។ ក្រោយមក ទីនេះក្លាយទៅជាបូជនីយដា្ឋនរបស់អ្នកស្រុករហូតដល់សព្វថ្ងៃ ព្រោះក្នុងមួយថ្ងៃៗ គេតែងតែទៅបន់ស្រន់ បួងសួង សុំសេចក្ដីសុខក្នុងដែលអ្នកស្រុកមានជម្ងឺ ឬ បាត់ក្របីជាដើម។ ការដែលបន់នោះ មិនមានកំណត់ឈ្មោះរបស់ថ្វាយអ្វីៗទេ ក៏គេអុជទៀនធូបថ្វាយ ហើយទើបបន់ក៏មាន គេកាច់ស្លឺកឈើស្រស់ធ្វើជាស្លាធម៏ព្រៃថ្វាយហើយបន់ក៏មាន ប្រសិនបើ បាត់គោវិញនោះគេបន់ថា ឪ! លោកអ្នកតាដូនភ្នំដីអើយ! ឥឡូវកូនចៅបាត់មួយនឹនទៅហើយ ឈ្មោះវា អាចំប៉ា ១ អាចម្បី១ មិនដឹងជាចោរលួច ឬ វារត់ទៅណាបាត់ទេ សូមលោកតាជួយរក ជួយនាំចិត្តគោនោះ អោយវាត្រឡប់មករកផ្ទះសម្បែងវិញផង “ លុះបន់រួចហើយ គេទៅរក បានឃើញដូចប្រាថ្នា ក៏មាន គោនោះវាបោលមកផ្ទះវិញខ្លួនវាក៏មាន ជួនរកមិនឃើញក៏មាន ដែរ ប៉ុន្តែអ្នកស្រុកដែលជឿអ្នកតា តែងអួតថា ច្រើនតែឃើញ មិនសូវដែលមិនឃើញទេ។ បើបន់ទៅបានឃើញហើយ ទោះបីអ្វីក្តី មិនថ្វាយអ្វីក្តី ឬ មិនប្រាប់ក្តី មិនប្រាប់វិញថាបានឃើញ ហើយក្តី អ្នកតានោះគ្មានប្រកាន់ទោសអូសដំណើរអ្នកបន់ទេ។ របៀបនេះ ខុសអំពីរបៀបអ្នកតាងទៀត ដែលបានរកឃើញ ហើយមិនបានទៅប្រាប់ ទៅថ្វាយអ្វីទេនោះ និងត្រូវធ្វើអោយឈឺចាប់ចុកដូច្នេះដូច្នោះមិនខានឡើយ។ ព្រោះហេតុហ្នឹងទេដឹង បានជាអ្នកស្រុកភ្នំដី និងអន្លងពីរជាដើម គេតែងទៅប្រជុំគ្នាធ្វើ បុណ្យពូនភ្នំថ្វាយអ្នកតានោះរៀងរាល់ឆ្នាំ នៅខែចេត្រគឺ គេនាំគ្នាទៅជម្រះស្នៅភ្នំដីនោះ ហើយ ជួលជុលខ្ទមនោះអោយស្អាតបាតល្អ ធ្វើរបងព័ទ្ធជុំវិញ ពួនភ្នំខ្សាច់ និមន្តព្រះសង្ឃចម្រើនព្រះ បរិត្តពីល្ងាច ស្អែកឡើងប្រគេនចង្ហាន់លោក ពេលព្រឹកម្តង ថ្ងៃត្រង់ម្តង។ ឯអ្នកតា គេធ្វើតែដាក់បាយនំចំណីថ្វាយ ហើយក្រាលកនេ្ទលស្មៅ កនេ្ទលក្រហម ដាក់ ខ្នើយមួយយ៉ាងល្អ ដល់ពេលព្រះសង្ឃសូត្រូពហូទេវាឆ្លង តែងតែសូត្រសុំពរពីអ្នកតា ឥតមាន ក្បួនអ្វីទេ គាត់សូត្រមាត់ទទេ តាំងតែពីដើមរៀងមកថា ៉ឱ! អស់លោកអ្នកតា អ្នកដូនភ្នំដី និងអស់លោទេពា្គរក្សាទឹកដីព្រៃព្រឹក្សា ភូមិស្រុក ព្រមទាំងទេពនិករអមរមេឃ ព្រះឥន្រ្ទព្រះ ព្រហ្ម ព្រះនារាយណ៏ ព្រះឥសូរ ព្រះចតុលោកបាលទាំង ៤ មានព្រះបាទវិរូបក្ខជាដើម យើងខ្ញុំ សូមអព្ជើាញលោកមកសេពសោយក្រយាហារ ហើយសូមទទូលអនុមោទនោបុណ្យយើងខ្ញុំ គ្រប់គ្នា សូមលោកជួយបីបាច់ថែរក្សាយើងខ្ញុំជាកូនចៅ ព្រមទាំងស្រុកភូមិ អោយបានសុខ សប្បាយគ្រប់ៗគ្នាទៅហោង “។
  • Pen sophea, 098 570 700 ,