Free 100%

រឿង អ្នកតាស្រី និងយាយបុស

    អ្នកតានេះ ប្លែកអំពីអ្នកតាស្រុកឯទៀតៗ ។ អ្នកស្រុកហៅថាតាស្រីយាយបុស តាស្រីជាប្ដីយាយបុស អ្នកតានេះនៅក្នុងវត្ដព្រែកឯង ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។ មានរឿងដំណាលថា ក្នុងរាជ្យនៃព្រះបាទអង្គចន័្ទទ្រង់សោយរាច្យនៅលង្វែក ស្រុកខ្មែរកើតសង្គ្រាមធំ ពន្លឺកអស្ចរ្យច្ពាងនឹងពួកយួន ។ពូកយួនបរឡើងមកវាយស្រុកខ្មែរច្រើនជាអនេក ៕ ខ្មែរតទល់នឹងយួនពុំបាន រត់ចូលពួនតែក្នុងព្រៃ ភ៍យនឹងយួនធ្វើបាប ៕ គ្រានោះ កើតការកប់សម្លាប់គ្នាទៅវិញទៅមក ពួកយួន ធ្វើបាបខ្មែរ ដល់ថ្នាក់យកក្បាលខ្មែរ ធ្វើថ្មជើងក្រានដាំតែ បានជាមានពាក្យទោនៀមមកថា”កំពបើតែអុងៗ” (សម័យនោះប្រហែលជាគ្រិស្ដសករាជ ១៨០០) ។ ក្នុងខែភទ្របទ ជារដ្ូវទឹកដំឡើងពាញទំហឹង ហូរធ្លាក់ពូស្រុកលើចុះមកទន្លេមេកុង មានដើមគគីរ ១ ដើមរសាត់មកទាំងឬស តាមដងទន្លេ ទឹកហូរចូលតាមមុខវត្ដនាំទាំងឈើនោះទៅផងហើយស្រាប់តែទៅ ជាប់ទើរនៅនឹងថ្កល់មុខវត្ដនោះ ហាក់ដូចជាសុំនៅទីនោះតែម្ដង ។ យប់នោះ លោកគ្រូចៅអធិការ យល់សុបិនឃើញស្រីម្នាក់មកប្រាប់ថា”ខ្ញុំករុំាជិះទូកមកពីស្រុកលាវ ឥឡូវនេះមកចតទូកនៅមុខវត្ដ សូមលោកគ្រូមេត្តាសង្រ្គោះឲខ្ញុំករុណានៅនឹងវត្តនេះផង” ។ លុះភ្ញាក់ដឹងខ្លួន ឡើង លោកគ្រូកើតសេចក្ដីពិភាល់ក្នុងព្រះហឬទ័យក្រៃពេក នឹកពិចារណារកហេតុថា សុបិននិម្មិតនេះប្លែក អស្ចារ្យ តាំងពីអត្មាអញបួសមកនៅទីនេះពុំធ្លាប់ដែលឃើញសុបិននិម្មិតអ្វី ចម្លែកបែបនេះម្ដងណាសោះ ។ លោកគ្រូក្រិះរិះរកហេតុ តាំងពីភ្ញាក់ខ្លូនឡើងដរាទល់ភ្លឺ ទើបនិមន្ដទៅមុខវត្ត ឃើញដើមឈើ១ដើមទើរជាប់ នៅនឹងដើមបបុសនៅមុខវត្តមែន ។លោកក៏ប្រើក្មេងឲចុះទៅមើល ឃើញដុំថ្មមួយដុំ ជាប់នៅនឹងឬសគគីរក្មេងឃើញហើយស្រែកពិតលោកគ្រូថា”ទានប្ាសមានដុំថ្មមួយដុំ ជាប់នៅនេងឬសឈើ! “ ។ លុះលោកគ្រុឃើញដុំថ្មពិតដូច្មោះទើបនិមន្ដត្រឡប់មកកុដិវិញ ប្រើក្មេងឲវាយស្គរ ដើម្បីឲដំណឹងដល់ពួកឧបាសកជើងវត្ត ។ ពួកឧបាសកកាលបើឭសូរស្គរក៍មានសេចក្ដីសង្ស័យ នាំគ្នាប្រញាប់ប្រញាល់មកកាន់ទីវត្តទាំងព្រឹក ព្រហាម ។ លោកគ្រូដំណាលរឿងសុបិនប្រាប់ពួឧបាសក តាមដែលលោកបានឃើញនោះសព្វគ្រប់ ។ ពួកឧបាសកមានក្ដីត្រេកអរ ព្រមព្រៀងគ្នា អ្នកខ្លះរកឈើ អ្នកខ្លះរកពូថៅ រណារ ចាប់ធ្វើខ្ទមមួយទំហំបណ្ដោយ១ ម កន្លះ ទទឹង១ម ដោយគ្រឿងឈើប្រក់ស្លឹកហើយស្រេចក្នុងថ្ងៃនោះ នៅក្រោមដើមឈើ ទាលនាទិសអាគ្នេយ៏ព្រះវិហារ(ខ្ទមនោះសព្វថ្ងៃក្លាយទៅជាកូនផ្ទះឈើប្រក់ក្បឿង) ។ លោកគ្រូចាត់មនុស្សឲ ចុះទៅក្នុងព្រែក និងសែងយកដុំថ្មនោះឡើងមក ។ អ្នកចុះទៅយកដុំថ្មនោះស្រែកថា”យកមិនរួចទេ ឲចុះមកគ្នាច្រើនទើបយករួច” លោកគ្រូប្រើមនុស្សតាំងពី ៥ នាក់រហូតដល់៥០នាក់ ក៏នៅតែពុំរួច សូម្បីគ្រាន់តែកម្រើកបន្តិចក៏មិនកម្រើកផង ។ លោកគ្រូ និងពួកឧបាសក ពិគ្រោះគ្នាទៅឃើំញថា”គួរឲឆ្ងល់ ណាស់ ក្រែងមានបើទាស់ហេតុអ្វី ? “ ទើបយកទៀនធូបអុជ បួងសួងអញ្ជើញដុំថ្មនោះឲឡើងមក ក៏នៅតែពុំរូចទៀត អស់មួយថ្ងៃក៏នាំគ្នាទៅផ្ទះរៀងៗខ្លួន ។ ក្នុងយប់នោះ ស្រាប់តែទៅពន្យល់សុប្ដិលោគ្រូម្ដងទៀតថា”សូមលោកគ្រូកុំប្រើមនុស្សប្រុសៗឲចុះ ទៅយកខ្ញុំព្រះករុណា ខ្ញុំព្រះករុណាអៀនណាស់ មិនព្រមឡើងមកទេ សូមប្រើតែស្រីៗទៅយកវិញ ទលបខ្ញុំករុណាព្រម” ។ លុះព្រឹកឡើងលោកគ្រូប្រើក្មេង ឲវាយស្គរភ្ជុំពួកឧបាសក-ឧបាសិកាម្ដងទៀត នើយលោកដំណាលរឿងដែលលោកឃើញហេតុជាគម្រប់ពីរដង ប្រាប់សព្វគ្រប់ ទើបប្រើមនុស្សស្រីៗ ចីនួន ៥នាក់ឲចុះទៅយកដុំថ្មនោះ ។ លុះពួកស្រីៗលូកដៃទៅស្ទាបភ្លាមថ្មនោះហាក់ដូចជាអណ្ដែត តាមដៃមក លើកឡើងដល់លើគោកសែងយកទៅដាក់លើខ្ទមដោយស្រួល ។ លោកគ្រូចៅអធិកាអង្គនោះ ប្រាប់ពួកឧបាសក-ឧបាសិកាជើងវត្ត ឲធ្វើបុណ្យមួយតាមទំនៀម គឺធ្ចើបុណ្យឡើងអ្នកតា នៅពេលដែលយកថ្មពីក្នងទឹកឡើងមកដាក់ក្នុងខ្ទម ។ បុណ្យនោះអធិកអធមណាស់ មានការជួបជុំពុទ្ថបរិស័ទជើងវត្ត និងជើងវត្តជិតខាងទៀត មូលមកបួងសួង អំពាវនាវ សុំឲបានសេចក្ដីសុកសប្បាយក្នុងស្រុកភូមិ សុំឲឈ្នះអស់មារសត្រូវ កុំឲហ៊ានចូលមកយាយី ឡើយ ហើយសុំឲស្រុកភូមិប្រកបរបរកស៊ី្កឲបានផលសមតាមបំណង ។ រួចលោកអង្គនោះ សន្មតឈ្មោះប្រាប់ឲអ្នកផងរាល់គ្នស្គល់ថា អកនកតានេះឈ្មោះ”យាយបុស” ព្រោះរសាត់មកទើរជាប់នីងដើមបុស ទើបបាកដាក់ជាប់ឈ្មោះរហូតកមដល់សព្វថ្ងែនេះ ។ តង្វាយ : យាយបុសទទួលតង្វាយខុសអំពីអ្នកតាឯទៀតៗ ដែលមាននៅក្នុងស្រុកខ្មែរ ហើយដែលគួរ ឲគេសម្គាល់បានថា យាយបុសមិនមែនជាជាតិខ្មែរទេ គឺជាជនជាតិលាវ ព្រោះស្រុកលាវទាំងមូលគេ និយមប្រើបាយដំណើប និងប្រហុកសម្រាប់ទទួលទានធម្មតា ។ ឯយាយបុសធ្វើមនុស្សឲឈើ ច្រើន តែធ្វើមនុស្សប្រុសៗដែលចូលវត្ត ហើយនិយាយពាក្យមិនសមគួរ ជាពាក្យអាសអាភាស គឺធ្វើឲគ្រុនក្តៅ សន្លប់បាត់មាត់បាត់កភ័យផ្អែមមាត់មិនខាន ។ កាលបើគេដឹងថាយាយបុសធ្វើហើយ គេអុជទៀនធូប និយាយបន់ស្រន់ថា “ បើយាយបុសធ្វើមែន ត្រូវឲជាទៅចុះ យើងថ្វាយបាយដំណើបនឺងប្រហុកអាំង”។ គ្រាន់តែនិយាយបន់ពីផ្ទះមក ជម្ងឺនោះ នឹងបានគ្រាន់ធូរស្រាលមួយរំពេច ។ អ្នកតាស្រី អ្នកតា តាស្រីនេះ មិនមានរឿងទាក់ទង អំពីបុរាណមកទេ គឺកើតដោយស្នាដៃលោកតាមួយអង្គ ដែលចាស់ហើយទើបទៅបូស គឺថាលោកមានប្រពន្ធកូនរួចហើយទើបរត់ទៅបូស ហើយដែលតាំងពី ដើមមកលោកអងនេះធ្លាប់ជាអ្នកលេងកំប្លែងច្រើនផង មាននាម និងគោត្តនាមមិនប្រាកដផង អ្នកស្រុក សន្មតហៅថា”លោកតាខាងត្បូងៗ” សមនឹងហេតុដែលលោកសង់តូបនៅខាងត្បូងព្រះវិហារ ។ លោកតានេះ គិតថាយាយបុសគាត់នៅតែម្នាក់ឯង ហើយមកពីស្រុកឆ្ងាយផង កាលនៅស្រុកគាត់ ប្រហែលជាធ្លាប់មានប្ដី? ឥឡូវនេះ មកនៅតែម្នាក់ឯងដូច្នេះពុំសមទេ” ។ លោកគិតហើយ ក័តាំងធ្វល ខ្ទមមួយ ពីខាងត្បូងប្របខ្ទមយាយបុស រួចប្រើក្មេងឲទៅបារដីឥដ្វយកមកសូនធ្វើជារូបអ្នកតាមួយឲ ឈ្មោះថា”តាស្រីៗ” រួចក័ធ្វើឧបកិច្វថា “តាស្រី ! តាឯងស្រឡាញ់យាយបុសទេ ? “ ឲម្នាក់ឆ្លើយថា “ស្រឡាញ់” រួចសួរយាយបុសថា”យាយបុសៗ ស្រឡាញ់តាស្រីទេ ? “ ឆ្លើយថា “ស្រឡាញ់” លោក តាសួរយកចម្លើយតាស្រីនិងយាយបុស ដឹងថាព្រមព្រៀងគ្នាហើយ ក៍និយាយបន្ថែមទៀតថា “ នែតា ស្រីយាយបុស អាត្មាផ្ថំផ្គុំទាំងពីរនាក់ឲជាប្ដីប្រពន្ធនឺងគ្នាណា គ្រាន់នឹងបានជាគ្នាពីរនាក់ កុំឲអផ្សុក ចូរ រក្សាគ្នាកុំឈ្លោះគ្នាចាស់ៗហើយ” តែប៉ុណ្ណោះទុកជាការស្រច ។ ដំណាលអំពីតាស្រី ចាប់តាំងពីថ្ងៃដែលលោកតាអង្គនោះបានសន្នតតាំងឲជាអ្នកតារួចហើយ គ៍មានឫទ្ធិអំណាចការធ្វើគេធ្វើឯង ហាក់ដូចជាស្តាប់បាននិយាយគ្នាបាន ។ កាលបើមានមនុស្សអុំទូក ចេញចូលតាមព្រែកមុខវត្ត(គែមុខខ្តមអ្នកតាស្រី)ឲតែមានលេងសើចផ្ដេសផ្ដាសមិនគប្បី តាស្រីធ្វើឲ ចុកពឡមួយរំពេច ។ តង្វាយ : តាស្រីត្រូវការតែចេកនូន ១ស្និត ។ កាលបើមានជំងែឈឺចុកពោះអ្នកស្រុកគេយល់ថា គឺអ្នកតាធ្វើ ត្រូវអុជទៀនធូននិយាយបន់ពីផ្ទះថា “ ឲតែលោកតាជួយឲជាសះចុះ ខ្ញុំនឹងយកចេនួនទៅថ្វាយ “ ជួនកាលគ្រាន់តែនិយាយអំពីចម្ងាយ ជំងឺនោះបានធូរទាន់មាត់ភ្លាម ។ សព្វថ្ងៃនេះ តាស្រី និងយាយបុស ហាក់ដូចជារកស៊ីចូលហ៊ុនគ្នា បើតាស្រីធ្វើឲគេឈើចុកពោះ អ្នកស្រុកយកចេកទៅថ្វាយតាស្រី តោងថ្វាយបាយដីណើប និងប្រហុក ដល់យាយបុសផង ។ បើយាយ ធ្វើគេឲឈឺគ្រុនក្ដៅ គេយកបាយដំណើប និងប្រហុកទៅថ្វាយយាយបុសត្រួវយកចេកនួនទៅថ្វាយតាស្រី ផង ទើបជំងឺនោះបានជាដាច់ស្រឡះ ។  រៀបរៀងដោយយុវនិស្សិត រ៉ង រ័ត្ថា
  • Rorng Ratha, 069735004 ,