Free 100%

បុរសភ្ញាក់ខ្លួន

    ភ័ត្រា ជាកូនប្រុសតែមួយរបស់លោកសោភ័ណ នឹងលោកស្រីបុប្ផារតន៍ មហាពាណិ ជដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញនិងទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភនាទីក្រុងភ្នំពេញ។ទោះបី នរណាៗសឹងតែបានស្គាល់ ឬបានឮឈ្មោះហាង “រតន៍សោភ័ណ” របស់លោកដែរ។លោក សោភ័ណនិងលោកស្រី អាយុជាងពាក់កណ្ដាលមនុស្សទៅហើយ តែមានបុត្រប្រុសតែមួ យគឺគឺកម្លោះភ័ត្រានេះឯង។ ភ័ត្រាថ្វីត្បិតតែជាកូនប្រុសអ្នកមានទ្រព្យសម្បត្តិប៉ុន្ដែយុវជនមិនបានទទួលការសិ ក្សាអោយបានចេះដឹងជ្រៅជ្រះទេ។ ក្នុងវ័យកម្លោះអាយុវប្រមាណប្រហែល២០ឆ្នាំភ័ត្រាគិត តែដើរលេងសប្បាយនិងចាយវាយប្រាក់តាមអំពើចិត្ត។ គេប្រព្រឹត្តដូច្នេះ ព្រោះគេអាងថាគេកើតមកចំកណ្ដាលគំនរមាសប្រាក់ទៅហើយចាំ បាច់រៀនសូត្រធ្វើអីទៀត។គ្រាន់តែប្រាក់កាសរបស់ម្ដាយគេចាយវាយមិនអស់។ឱ!ភ័ត្រា!ភ័ ត្រាគ្មានគិតដល់អនាគតសោះ! នៅពេលដែលឪពុកម្ដាយមាន កូនមិនគិតខំប្រឹងរៀនសូត្រ ឬស្វែងរកវិជ្ជាជីវៈណាមួ យប្រចាំខ្លួន ដោយអាងតែលើឪពុកម្ដាយជាអ្នកទទួលភរៈចញ្ចឹម។ចុះដល់អត់ពីឪពុកម្ដាយ ទៅ? ឬមួយក៏ទ្រព្យសម្បត្តិរបស់ឪពុកម្ដាយរលាយអស់ទៅ?ព្រោះថាលោកមិនទៀងការរ ស់នៅនៃជីវិតក៏មានការប្រែប្រួលយ៉ាងឆាប់រហ័សណាស់ដែរ ថ្ងៃនេះយ៉ាងនេះ ថ្ងៃនោះប្រែ ទៅយ៉ាងនោះ ថ្ងៃនេះមាន ថ្ងៃនោះក្រមិនទៀងតើវាសនារបស់ភ័ត្រានឹងទៅជាយ៉ាងណា? មានអ្នកខ្លះបានទទួលកេរ្ដិ៍មរតក យ៉ាងច្រើនពីឪពុកម្ដាយនៅពេលដែលឪពុកម្ដាយ អនិច្ចកម្មទៅ។តែទ្រព្យសម្បត្តិនោះមិនអាចគង់នៅអោយបានយូរអង្វែងឡើយព្រោះអ្នកទ ទួលសម្បត្តិនោះមិនចេះរកស៊ីធ្វើការ គិតតែចាយវាយខ្ជះខ្ជាយ មិនយូរប៉ុន្មាន សម្បត្តិទាំង នោះគង់នឹងរលាយទៅវិញឯងៗជាមិនខាន... បញ្ហាទាំងប៉ុន្មានដូចបានពោលមកខាងលើនេះ បញ្ជាក់ថាភ័ត្រាមិនបានទទួលចំនេះ វិជ្ជាជ្រៅជ្រះទេ យុវជនរៀនដល់ត្រឹមតែថ្នាក់ឧត្តមដ្ឋានប៉ុណ្ណោះ។លុះដល់ប្រលងវិញ្ញាបនប័ ត្របឋមសិក្សាធ្លាក់ក៏ឈប់នៅផ្ទះ។ឯនៅផ្ទះនោះទៀតភ័ត្រាក៏មិនបានជួយរកស៊ីឪពុកម្ដា យទេ គិតតែដើរលេងសប្បាយនឹងល្បែង ស្រី ស្រា ពួកម៉ាករាល់ៗថ្ងៃ។ ឯលោកសោភ័ណ និងលោកស្រីបុប្ផារតន៍ ដែលគិតមិនឃើញវែងឆ្ងាយ ឃើញកូន ប្រុសតែមួយក៏ស្រឡាញ់ថ្នាក់ថ្នមហើយទំរើសតាមតែអំពើចិត្តកូន។ លោកភ្លេចគិតថាលោ កជាអ្នកកសាងអនាគតរបស់ភ័ត្រា ។ ហើយលោកគិតមិនឃើញដល់អំពីអតីតពេលដែល លោកស្លាប់ទៅ តើភ័ត្រាវាទៅជាអ្វី? បើរកស៊ីក៏មិនចេះ រៀនសូត្រក៏មិនកើត? នេះជាកំហុ សមួយយ៉ាងធំរបស់ឪពុកម្ដាយដែលមិនកសាងអនាគតរបស់កូនអោយបានរុងរឿង។លោ កអាងតែថាមានទ្រព្យសម្បត្តិចែកអោយភ័ត្រា។ ភ័ត្រាបានសុំទិញរថយន្ដបន្ដសំរាប់ជិះលេង និងទិញកាណូតតូចមួយសំរាប់បើកលេ ងកំសាន្ដល្ងាចៗ។ល្ងាចមួយនោះភ័ត្រាបើកកាណូតរបស់គេតាមដងទន្លេមេគង្គ រហូតទៅ ដល់ភូមិតាឯក ហើយឆ្លងទៅឃុំស្ដៅ។ខណៈដែលយានចូលដល់ជិតត្រើយម្ខាងភ្លាម ស្រា ប់តែម៉ាស៊ីនរលត់។ភ័ត្រាក៏បណ្ដោយអោយកាណូតជ្រុលទៅដល់ច្រាំង ហើយទៅពិនិត្យមើ លគ្រឿងយន្ដឃើញថាខូចតែបន្ដិចបន្ដួចប៉ុណ្ណោះ។គេអាចនឹងជួសជុលបន្ដដំណើរមកកាន់ ភ្នំពេញវិញបាន។តែនៅពេលដែលអ្នកកម្លោះរក គ្រឿងប្រដាប់ដោះប៊ូហ្ស៊ីមកដុសខាត់ទើប ដឹងថា អ្នកមិនបានយក ប្រដាប់អ្វីមកជាមួយសូម្បីដង្កាប់មួយក៏គ្មានផង។ដូច្នេះភ័ត្រា ក៏ទុក កាណូតនៅនឹងភូមិស្ដៅហើយជិះកប៉ាលកំពង់ចាមត្រឡប់ មកយកគ្រឿងប្រដាប់ជួសជុល ឯភ្នំពេញ។ចំនួនប្រហែល៣ម៉ោងក្រោយមក ភ័ត្រាក៏ត្រូវនាវាឈ្នួលនាំខ្លួនមកដល់ភូមិតាឯ កវិញ។ កប៉ាលក្រចេះមិនបានឆ្លងមកត្រើយម្ខាងទេ។ដូច្នេះភ័ត្រាក៏ចុះនឹងភូមិតាឯកដើម្បីរ កជួលទូកជិះមកកាន់កាណូតឯភូមិស្ដៅវិញ។ ខណៈនោះដួងព្រះទិនករបានកប់បាត់ចូលទៅក្នុងមហាសន្ធិយារាត្រីកាលទៅហើ យ។ស្រមោលខ្មៅបានររុករានទន្រ្ទានពេញទាំងភូមិភាគនានា។ក្នុងភូមិតាឯកមានសភាព យ៉ាងសែនស្ងប់ស្ងាត់។ ភ័ត្រាដើរសំដៅចូលទៅក្នុងភូមិ។ ឃើញផ្ទះមួយនៅខាងដើមគេបង្អស់ក៏ចូលទៅជិត ។តែចម្លែកត្រង់គេហស្ថាននោះបើកទ្វារចំហ ប៉ុន្ដែគ្មាមនុស្សរស់នៅសោះ។ភ័ត្រាយួរកំប្លោ កគ្រឿងប្រដាប់ជួសជុលកាណូតនៅដៃម្ខាង ដៃម្ខាងទៀតដាក់ទឹមចង្កេះឈររ៉េរ៉សម្លឹងទៅ គេហដ្ឋាននោះមួយស្របក់ទើបបន្លឺវាចាតិចៗថា: - យី! ចុះម្ចាស់ផ្ទះនេះទៅណាអស់ហើយហ្ន៎! ផ្ទះដែលគ្មានមនុស្សរស់នៅដូច្នេះសម តែផ្ទះឆ្កួត។ ពោដូច្នោះហើយអ្នកកម្លោះឮសូរជើងមនុស្សដើរស្រឹបៗ!នៅខាងក្រោយខ្នងនិងស ម្លេងមួយដ៏ស្រួយស្រេះរបស់នារីម្នាក់បានបន្លឺឡើងជាមួយគ្នាថា: - ផ្ទះឆ្កួតឬមនុស្សឆ្កួត?យីអ្នកដំណើរនេះម្ដេចហ៊ានថាផ្ទះគេឆ្កួត?ឱ!បងភ័ត្រាទេតើ! ភ័ត្រាភ្ញាក់ខ្លួនព្រើតនឹងសំដីក្រោយនេះ ។កម្លោះងាកមកឃើញនារីម្នាក់ឈរទូល ទឹកនៅក្រោយខ្នង មានភាពខ្មៅស្ទង់ៗតែពេលនោះនៅក្បាលព្រលប់នៅឡើយ គេអាចពិ និត្យឃើញមុខនាងច្បាស់។ សេចក្ដីសោមនស្សយ៉ាងជ្រាលជ្រៅមួយ បានផ្ទុះមកពីមនោគតិរបស់ភ័ត្រា ។ នាង នោះជាសង្សាចាស់របស់គេ។ - យី! អូនវិន្នីទេតើ!ចុះអូនមកលួចស្ដាប់បងពីកាលណាហ្នឹង? នារីក្រមុំដែលជាម្ចាស់នៃឈ្មោះវិន្នីក៏ឆ្លើយតបព្រមទាំងញញឹមញញឺម: - ច៎ាះ ! ខ្ញុំគ្មានលួចស្ដាប់ទេ តែគាប់ជួនជាខ្ញុំមកដល់ជិតក៏ឮបងភ័ត្រាពោលឆ្កួតតែម្ដង ថាហើយនាងដើរទៅរានហាលដាក់ក្អមទឹកចុះ។ភ័ត្រាដើរទៅជិតទទួលភារៈជាអ្នកជួ យដាក់។ - អត់ទោសអោយបងផងណាអូនណា៎!ធ្វើម្ដេចបងបានជាខុសទៅហើយ! ថយចេញពីរបីជំហានពីនាង - មុនវិន្នី ! ម្ដេចអូនមកដល់ទីនេះ នែ៎! ចំនួនជាង២ឆ្នាំហើយដែលបងដើររកអូនហើយ បងស៊ើបដំណឹងអូនក៏មិនដឹងជាអូននៅទីណាៗសោះ។វិន្នី ! បងមិនបាច់ប្រាប់ថាបងនឹកអូ នប៉ុណ្ណានោះទេ អូនក៏គង់តែយល់ស្រាប់ហើយ... នាងញញឹមយ៉ាងស្រស់។ - ចា៎ះ ! មកពិឪពុកអូនផ្លាស់មកទីនេះ ហើយម្ដាយអូនស្លាប់ទៀតផង។ ណ្ហើយ ! អ ញ្ជើញបងអង្គុយលេងនៅគល់ឈើមុខផ្ទះនេះសិនហើយ អូនទៅផ្លាស់សំពត់សិន។ថាហើ យនាងក៏យកក្រមាដែលជារង្វេលទូលទឹកទៅហាលនៅស្នួរ ហើយដើរឡើងទៅលើផ្ទះផ្លា ស់សំពត់ទឹកចេញ។វិន្នីអុជចង្កៀងបំភ្លឺពេញតែក្នុងផ្ទះ។ស្រស់ស្រីស្លៀកសំពត់ពណ៌ក្រហម ពាក់អាវឆ្នូតពណ៌បៃតងឈរនៅមុខកញ្ចក់ផាត់ម្សៅ ទឹកអប់ តុបតែងខ្លួនអោយស្អាតបាត។ ឆ្លុះកញ្ចក់បណ្ដើរវីន្នីសរសើរខ្លួនឯងបណ្ដើរ។ - អញល្អណាស់ដែរ បានជាកាលដែលអញនៅរៀននៅឡើយអញត្រូវបានជ័យជំនះ ពីមិត្តទាំងឡាយក្នុងការប្រលងប្រជែងដណ្ដើមយកកំពូលទេវបុត្រប្រចាំសាលា គឹភ័ត្រា នេះឯង។ វិន្នីរំលឹកដល់ទៅរឿងពីអតីតកាលរបស់នាងនិងភ័ត្រា។កាលឪពុកនាងនៅភ្នំពេញ នៅឡើយ នាងបាននៅរៀនដល់ថ្នាក់ឧត្តមដ្ឋាន។ពេលនោះនាងអាយុបាន១៦ឆ្នាំទៅហើ យនាងក៏ត្រូវព្រះកាមទេពប្រទានរង្វាន់ស្នេហាដល់នាងខ្លះដែរ។ មាណវីលបលួចបូជាសេចក្ដីស្នេហា ទៅលើរូបភ័ត្រាសិស្សមួយរូប ដែលមានរូបរាង ល្អនិងសំលៀកបំពាក់ហ៊ឺហា មានប្រាក់ចាយច្រើនក្នុងថ្នាក់។មិនត្រឹមតែមានប្រាក់ច្រើនទេ ភ័ត្រានៅពូកែខាងវោហារខាងនិយាយលួងលោមចែចង់ទៀតផង។ម្លោះហើយមិនថាតែនាា ងវិន្នីម្នាក់ទេ សូម្បីតែនារីឯទៀតៗក៏បានលបលួចស្រឡាញ់ភ័ត្រាដែរ។ប៉ុន្ដែភ័ត្រាមិនបានទ ទួលនារីណាជាគូសង្សារក្រៅពីវិន្នីទេ។ សេចក្ដីស្នេហារបស់វិន្នីបានប្រព្រឹត្តទៅជាង២ខែទើបដល់ពេលប្រលងវិញាបនប័ត្រ បឋមសិក្សា។នាងប្រលងធ្លាក់ហើយភ័ត្រាក៏ធ្លាក់ដូចគ្នា។ ក្នុងពេលជាង២ខែមុនប្រឡង វិន្នីមិនបានរំលាយសេចក្ដីបរិសុទ្ធរបស់នាងបូជាដល់ ភ័ត្រាទេ។នាងគ្រាន់តែស្រឡាញ់គេរវាងចិត្តនឹងចិត្តប៉ុណ្ណោះ។លុះប្រឡងរួចវិន្នីឈប់នៅ ផ្ទះ។ផ្ទះនាងនៅមុខវត្តតាកែវ។គាប់ជួនជាពេលនោះម្ដាយនាងមាជំងឺជទម្ងន់ ហើយមិនយូ ប៉ុន្មានគាត់ក៏រលត់វិញ្ញាណចាកលោកយើងនេះទៅ។ដើម្បីបំបាត់នូវសេចក្ដីទុក្ខព្រួយចោល ខ្លះៗឪពុកនាងបាននាំនាងមកនៅភូមិតាឯកនេះ។ ដូច្នេះ វិន្នីត្រូវព្រាត់ពីគូសង្សារបណ្ដូលបណ្ដាច់ចិត្តនាងចំនួនជាង៣ឆ្នាំហើយ។ ក្នុងវេ លជាង៣ឆ្នាំនេះ មាណវីរមែងរលឹកដល់ប្រុសស្នេហ៍នាងគ្មានភ្លេច។ហើយមកដល់ពេលឥ ឡូវនេះភ័ត្រាទៅដល់ផ្ទះនាង វិន្នីនឹកឃើញភ្លាមដល់ទៅអនុស្សាវរីយ៍នឹងអតីតស្នេហា ដែ លនាងបានបណ្ដុះមកជាមួយគេ។ ចំពោះពាក្យសំបថដែលនាងបានស្បថជាមួយគ្នានៅវត្តភ្នំនៅថ្ងៃមួយដែលនាងលប លួចគេចពីសាលាទៅដើរលេងជាមួយគ្នានោះ នាងបារម្ភខ្លាចក្រែងតែប្រែប្រួលខុសពីដើម ។វិន្នីក្រែងភ័ត្រាគេបំភ្លេចនាង ចំពោះរូបនាងវិញ នាងមិនអាចបំភ្លេចភ័ត្រាបានជាដាច់ខាត ។តែទោះបីជាបារម្ភដូច្នេះក៏ដោយ ក៏វិន្នីនៅតែសង្ឃឹមថាភ័ត្រាមុខជាមិនបំភ្លេចរូបនាងឡើ យ។ដោយហេតុតែកម្លាំងស្នេហានិងកាមគុណបំបិទភ្នែក វិន្នីបានប្ដេជ្ញាថា:រាត្រីនេះនាងនឹង ឃាត់ភ័ត្រានៅលេងជាមួយនាង ព្រោះជាឱកាសល្អដែលលោកតាសាវិន ឪពុករបស់នាង ត្រូវទៅរកប្រាក់ពន្ធចំនួនបីថ្ងៃទៀតទើបត្រឡប់មកវិញ។ខ្ញុំបានភ្លេចជំរាបថាឪពុករបស់នា ងវិន្នីឈ្មោះសាវិន មេឃុំនៃឃុំតាឯកនេះ។ តុបតែងខ្លួនរួចហើយវិន្នីប្រញាប់ចុះទៅដីអញ្ជើញភ្ញៀវ - បង! (ស្រីពោលហៅគេ) ឡើងទៅលេងលើផ្ទះអូន ភ័ត្រាដើរចេញពីគល់ឈើ - មិនអីទេ ! បងនៅក្រោមនេះបានហើយ មិនចាំបាច់ឡើងទៅលើផ្ទះទេ - មានទាស់ខុសអីផ្ទះអូនក៏ដូចផ្ទះបងអញ្ចឹងដែរ - លោកឪពុកអូននៅហ្នឹងទេឬ? - ចា៎ះ ! លោកមិននៅទេ! ភ័ត្រាត្រេកអរព្រួច - អូន ! បងត្រូវការពឹងអូនបន្ដិច - ពឹងរឿងអីទៅបង? - ណ្ហើយ ! ចាំបន្ដិចទៀតសឹមបងប្រាប់ វិន្នីបារម្ភខ្លាចក្រែងផ្ទះអ្នកជិតខាង ឃើញអាកប្បកិរិយារបស់នាង ក៏ប្រញាប់តឿនស ង្សារនាងអោយឡើងលើផ្ទះ។ភ័ត្រាយួរទាំងកំប្លោកគ្រឿងធ្វើកាណូតទៅផង។ទាំងពីរនាក់ ឡើងដល់ក្នុងផ្ទះ។វិន្នីដាក់កៅអីមួយអោយប្រុសស្នេហ៍។ ហើយនាងក៏អង្គុយទល់មុខនឹង គេ។តុមូលមួយដែលមានកម្រាលប៉ាក់យ៉ាងស្អាតហើយមានដំកល់ថូផ្កាចន្ធូស្ថិតនៅចំក ណ្ដាលនៃអ្នកទាំងពីរ។ភ័ត្រាសម្លឹងនាងឥតពព្រិច។ក្រសែភ្នែកដែលគេសម្លឹងនោះហាក់ប ង្ហាញនូវសេចក្ដីស្នេហាមួយ។តែស្នេហារបស់ភ័ត្រាមិនដឹងជាស្នេហារបៀបណាឡើយ ព្រោះភ័ត្រាជាបុរសខិលខូច លួងលោមបោកបញ្ឆោតស្រី ហើយបង្ខូចស្រីអស់ជាច្រើនរូប ណាស់មកហើយ។ឯចំពោះវិន្នីវិញនាងគ្មានដឹងដល់នេះសោះ នាងនឹកស្មានថាភ័ត្រាស្រ ឡាញ់នាងពិតៗ។ ចង្កៀងជះពន្លឺមកលើមុខវិន្នី បីដូចបង្ហាញនូវសម្ផស្សស្នេហ៍របស់នាង។ វាយោបក់ម ករំភើយរំភើយៗ ចោលក្លិនទឹកអប់ពីក្នុងសក់អ៊ុតរបស់វិន្នីមកលើច្រមុះភ័ត្រា នាំអោយភ័ត្រា រំភើបចិត្តជាខ្លាំង។ពេលនោះភ័ត្រាបានប្ដេជ្ញាថាទោះបីជាយ៉ាងណាក៏គេត្រូវតែល្បួងបំផ្លាញ សេចក្ដីបរិសុទ្ធរបស់នាងអោយបាន។ - វិន្នី ! (គេពោលដោយសម្លេងតិចៗ) បងនឹកថាអូនជាគូគ្រងរបស់បងពីអតីតជាតិដោ យពិតហើយ ទើបបានជាយើងមាននិស្ស័យនឹងគ្នាយ៉ាងនេះ។ អូន ! បងមិនអាចនឹងបង្ហា ញសេចក្ដីស្រឡាញ់របស់បង អោយអូនឃើញបានទេ តែអូនជ្រាបថាបេះដូងរបស់បងកំពុ ងផ្ទុកនូវសេចក្ដីស្នេហាយ៉ាងធំបំផុតចំពោះរូបអូន ហើយស្នេហានោះបង្គាប់អោយបងចូល ដណ្ដឹងអូនក្នុងពេលឆាប់ៗនេះ។ - អូនវិន្នី ! ក្នុងជីវិតនេះបើគ្មានអូនទេ ជីវិតបងក៏ពុំបានយល់ពន្លឺនៃសុភមង្គល់ដែរ។អូន នី!គ្រាន់តែពេល២ឆ្នាំដែលអូនឃ្លាតពីបងមកដោយគ្មានដំណឺងនេះ បងព្រួយចិត្តដល់ស្គម ខ្លួនទៅហើយ។ហើយប្រសិនជាបងកុំមកជួបអូននាពេលនេះប្រហែលជាបងរស់បានយ៉ាង យូរត្រឹម២ឆ្នាំទៅមុខទៀតទេ។ ឱ!នេះហេតុតែទេវតាលោកច្រានដំណើរបងអោយមកដល់ ផ្ទះអូនពិតហើយ បញ្ចប់សេចក្ដីទាំងញញឹម។ វិន្នីឮពាក្យទាំងអស់នេះនាងក៏ជឿថាសេចក្ដីស្នេហាចំ ពោះរូបនាង គឺស្នេហាដែលហូរចេញពីដួងចិត្តបរិសុទ្ធពិតប្រាកដ។ឫកញ៉ែងញ៉ង ម្ញិកម្ញ៉ក់នឹ ងសំដីដ៏ទន់ភ្លន់របស់គេ ធ្វើអោយនាងពេញចិតឥតអ្វីប្រៀប។តាមអនុភាពនៃសេចក្ដីស្រ ឡាញ់ វិន្នីស្ទើរតែស្ទុះទៅថើបថ្នាក់ថ្នម ភ័ត្រាអោយអស់ចិត្ត។តែភាពនាងជាស្រីនឹងប្រព្រឺត្ត ដូច្នោះមិនបាន។ - បង ! (នារីឧទ្ទានឡើង ថ្ពាល់ទាំងគូរបស់នាងឡើងខួចគួរអោយបេតី) កាលដែលអូ នឃ្លាតមកនោះអូនគិតទៅប្រាប់បងអោយដឹងដែតែឱកាសវាមិនហុចអោយអូនទៅជួបនឹង បងសោះ។ក្នុងពេល២ឆ្នាំដែលអូនឃ្លាតមកនេះ សូមបងកុំគិតថា អូនមិននឹករូបបងអោយ សោះនោះ។ - អូន ! បងយល់ច្បាស់ណាស់ហើយ ថាអូននឹកដល់រូបបងគ្រប់ៗពេលវេលាមែនទេ? - ចា៎ះ ! (ស្រីពោលដោយឱនមុខ) - ឯចំណែករូបបងវិញ បងនឹកអូនជាងដែលអូននឹកបងទៅទៀត។ ភ័ត្រានៅស្ងៀមបន្ដិច ទើបង្ខិតកៅអីខ្លួនចូលទៅជិតនាងទាំងឈោងដៃទៅជាមួល ខ្ចៅប្រឆេះចង្កៀងអោយតូចបន្ដិច។ - វិន្នី ! (គេពោលទាំងលើកដៃទៅចាប់ដៃនាងមកច្របាច់យ៉ាងស្រាលៗ អូននឹកឃើ ញទេ? អនុស្សាវរីយ៍របស់យើងពីអតីតកាល? - ចា៎ះ ! (នាងឆ្លើយទាំងចាប់ច្របាច់ដៃគេវិញ) អនុស្សាវរីយ៍និងពាក្យសំបថទាំង នោះ អូនចាំមិនភ្លេចអស់មួយជីវិត។ ភ័ត្រាលើកដៃនាងមកថើបសំដែងសេចក្ដីពេញចិត្ត រួចទើបដាក់ទៅវិញយ៉ាងថ្នមៗ។ - វិន្នី ! ចុះសំដីអូនពិរោះអីក៏ពិរោះម្ល៉េះ?នី! អូនចាំទេ?កាលដើមអូនតែងបណ្ដោយអោ យរង្វង់ដៃបងថ្នាក់ថ្នមអូន ហើយអូនទៀតសោតកធ្លាប់ស្ថិតនៅយ៉ាងកក់ក្ដៅក្រោមដើមទ្រូ ងបង។ ចុះពេលឥឡូវដែលសេចក្ដីស្រឡាញ់របស់បងរឹតតែបន្ថែមកម្លាំងលើសមុនទៅទៀ តតើនីអនុញ្ញាតអោយបងប្រព្រឹត្តនឹងនីដូចពេលមុនទេ? វិន្នីនៅស្ងៀម។ នាងចង់ហាមាត់ប្រាប់គេថានាងព្រមទៅហើយ តែបែរជាមិនហាន។ មាណវីគ្រាន់តែសម្លឹងភ័ត្រារួចឈ្ងោកមុខ។ ភ័ត្រាដែលធ្លាប់ចុះស្នាមញឹកញយក្នុងឆាករឿ ងស្នេហា ក៏បានយល់ទៅដល់ដួងចិត្តរបស់នាង។គេយល់ថានាងច្បាស់ជាអនុញ្ញាតដោយ ពិតៗ។ ដែលនាងនៅស្ងៀម យ៉ាងនេះព្រោះតែនាងអៀនខ្មាស់។ គេគិតថា : ទោះបីជានាង ស្រឡាញ់យ៉ាងណា ក៏នាងមិនហាននិយាយថាខំស្រឡាញ់ដែរ ខ្ញុំព្រមដែរ...ការណ៍នេះ ស្រេចតែយើងយល់ឃើញទៅចុះ។ ព្រានស្នេហាបង្ខិតកៅអីទៅជិតនាង។ដៃទាំងគូរបស់គេស្រវាអោបចង្កេះស្រីទន់ភ្លន់ ។ហើយជាបន្ទាន់បុរសបានប្រើច្រមុះអោយទៅផ្ដិតលើភួងថ្ពាល់ដ៏រលើបរលោងរបស់នាង - អូននី ! (គេពោលតិចៗសូមអូនកុំប្រកែប្រកាន់អីណា៎ ! ព្រោះថាបងស្រឡាញ់អូនខ្លាំ ងពេកហើយ បានជាបងធ្វើយ៉ាងនេះ។ - វិន្នី ! សម្ផស្សនៃថ្ពាល់របស់អូនដែលមកដក់ជាប់នឹងច្រមុះបងជាអនុស្សាវរីយ៍មួយ ដែលធ្វើអោយបងមិនអាចបំភ្លេចអូននិងជាអនុស្សាវរីយ៍ធ្វើអោយអូននឹកដល់បងរាល់ៗពេ លមែនទេ? នី! បងសូមប្រាប់នីអោយត្រង់ថាបើបងអាចលេបនីបានបងលេបបាត់ទៅហើ យ... គេអង្គុយដូចធម្មតាវិញ ហើយពោលតិចៗទៅទៀត : - ឱ ! ក្នុងលោកនេះតើមានអ្វីពិសេសជាងអូននីរបស់ខ្ញុំទៅទៀត?នីអើយ ! គង់មិនយូរ ប៉ុន្មានទេ បងនឹងបាននីជាគូគាប់ហើយ! ឮសំដីនេះ វិន្នីរឹតតែទន់ចិត្តជឿស្លុងតាមគេទៅទៀត។ ស្រីងើបមុខឡើងពោលទៅ កាន់សង្សារទាំងរអាក់រអួល ហើយទាំងតំណក់ទឹកភ្នែកហូរចុះមក : - បងច្បាស់ជាចូលដណ្ដឹងនី ក្នុងពេលឆាប់ៗខាងមុខនេះឬ? ភ័ត្រាយកកន្សែងជូតទឹកភ្នែកអោយនាង - ពិតហើយនី ! សូមប្រាប់បងផងថាតើហេតុអ្វីបានជានីយំដូច្នេះ ?នីខឹងនឹងបងឬ? - ចា៎ះ ! សូមបងកុំគិតថានីខឹងនឹងបងនោះ នីគ្មានខឹងសូម្បីដល់បន្ដិចបន្ដួចទេ ដែល នីយំយ៉ាងនេះក៏ព្រោះតែនីស្រ...ស្រ...ឡាញ់បងខ្លាងពេកនិង ព្រោះនឹកត្រេកអរនឹងសំដីប ងដែលថាចូលដណ្ដឹងនីនោះ។ ភ័ត្រាសើចតិចៗ ហើយគេថើបនាងទៀត។ មើលចុ៎ះ! ក្នុងលោកនេះមានអ្វីសប្បាយជាងសង្សារទាំងពីនេះទៀត។ឱហ្ន៎ ! សេចក្ដី សេចក្ដីស្នេហា! ស្នេហាធ្វើអោយសប្បាយរីករាយ តែវាអាចធ្វើអោយកើតទុក្ខព្រួយដែរ។ពា ក្យចាស់លោកពោលថា “សប្បាយច្រើនទុក្ខច្រើន” មើលហ្ន៎ ! វិន្នីកំពុងតែសប្បាយហើយ សែនសប្បាយបន្ដិចទៀតសេចក្ដីសប្បាយនោះ គង់វិនាសទៅវិញមិនខាន។ មួយស្របក់ភ័ត្រានឹកដល់កាណូតនៅចតចោលឯត្រើយម្ខាងក៏ប្រាប់វិន្នីថា : - នី ! បងត្រូវការពឹងអូនបន្ដិច តើអូនជួយបងបានឬទេ? វិន្នីជូតទឹកភ្នែក ហើយញញឹម : - ចា៎ះ ! អោយតែបងត្រូវការពឹងនីៗ មានចេតនានឹងជួយបងដរាប។ តើបងត្រូវការអោ យនីធ្វើអ្វី? - បងត្រូវការអោយនីជូនបងទៅត្រើយម្ខាងបន្ដិចព្រោះកាណូតបងខូចនៅទីនោះ តមកភ័ត្រាបាននិយាយប្រាប់នាងសព្វគ្រប់។ វិន្នីក៏យល់ព្រមជូនដំណើរគេ។នាងបា ននាំភ័ត្រាចុះចេញពីផ្ទះហើយសំដៅទៅមាត់ច្រាំង ស្រាយខ្សែកូនទូកនាងជិះឆ្លងទៅត្រើយ ម្ខាង។ ព្រះច័ន្ទនារាត្រីនោះ បានចោលពន្លឺយ៉ាងត្រចះត្រចង់ចោលកំទេចរស្មីមកក្នុងទន្លេ មេគង្គ ឃើញរលកព្រិលៗ ដូចពណ៌ប្រាក់។ជលយានរបស់គូសង្សារទាំងពីរចេះតែលូន លឿនទៅមុខជាលំដាប់។កម្លោះភ័ត្រាអង្គុយនៅកន្សៃទូក កាន់ច្រវាមួយនៃដៃ ដាក់ចុះលើ កឡើងក្នុងទឹកលាន់ឮប្លូកៗ ! វិន្នីអង្គុយខាងក្បាលទូកឆ្លុះពិលបំភ្លឺផ្លូវ។ បន្ដិចមក យើងឮភ័ត្រាស្រែកហៅសង្សារបណ្ដូលបណ្ដាចចិត្តគេថា : - អូននី ! មិនចាំបាច់ឆ្លុះពិលធ្វើអ្វីទេ ខែភ្លឺស្រាប់ហើយ។ ឈប់បន្ដិចទើបគេបន្ដទៀត - នីហ្អា៎! - ចា៎ះ ! (នាងឆ្លើយព្រមទាំងបែរមក) - ឈប់បញ្ចាំងពិលទៀតទៅ - បងត្រូវការអោយនីជួយអុំម្ដងឬ? - ទេ ! ដៃដ៏ទន់ល្វត់របស់នី មិនសមនឹងមកកាន់ច្រវាសោះ។តែសូមនីមកជិតបងមក ព្រោះថាបងមិនចង់អង្គុយឆ្ងាយពីនីយ៉ាងនេះសោះ។មកនី! មកអង្គុយខាងក្រោយជិតបងម ក ទើបបងមានកម្លាំងនឹងអុំតទៅទៀត។ នារីហាក់អៀនប្រៀនមិនហានមក។តែភ័ត្រាតឿនទៀតថា : - មកនី ! សូរសម្លេងតឿនផ្ទួនៗ គ្នាដូច្នោះទើបនីដាច់ចិត្តមក អង្គុយខាងក្រោយជាមួយគេ។ ភ័ត្រាចាប់ត្រកងនាងដាក់ផ្ដេកមកលើភ្លៅគេ។ភ័ត្រាចាប់ត្រកងនាងដាក់ផ្ដេកមកលើភ្លៅ។វិ ន្នីក៏ប្រវាអោបចង្កេះគេដោយក្ដីស្នេហា។ ទូកជួនលឿន ជួនយឺត ព្រោះយូរៗភ័ត្រាភ្លេចជ្រលក់ច្រវាទៅក្នុងទឹកម្ដងៗ - នីហ្អា៎ ! (គេឧទ្ទានឡើង) នេះហេតុតែភ័ព្វសំណាងរបស់បងល្អហើយ បានជាបងមក ជួបនឹងនីនេះមែនទេ? - ចា៎ះ ! ក៏ជាសំណាងរបស់នីដែរ - នី ! (អ្នកកម្លោះពោលព្រមទាំងសើចតិចៗ) បើប្រសិនរូបបងជាស្រីវិញ បងច្បាស់ជា សេចក្ដីបរិសុទ្ធរបស់បង ដល់គូសង្សារដែលស្រឡាញ់បងដោយស្មើនឹងជីវិតនោះទៅហើ យ ដើម្បីសំដែងសេចក្ដីស្មើត្រង់ដល់គេមែនទេ? វិន្នីឥតឆ្លើយតប ។ ស្រីផ្ទៀងត្រចៀកស្ដាប់ក្នុងការត្រិះរិះ។សំដីទាំងប៉ុន្មានរបស់ភ័ត្រា ធ្វើអោយនាងយល់ថាគេចង់ទទូចរំលាយសេចក្ដីបរិសុទ្ធរបស់នាង។ ពេលនោះទោះបីជា នាងស្រឡាញ់និងអាណិតគេយ៉ាងណា ក៏នាងនៅតែប្រកាន់យ៉ាងមាំថា នាងនឹងមិនប ណ្ដោយអោយគេបំផ្លាញសេចក្ដីបរិសុទ្ធរបស់នាងឡើយ។វិន្នីបែរនិយាយបន្លែបន្លប់ថា : - អញ្ចឹងហើយបានជាធម្មជាតិមិនបង្កើតអោយបងកើតមកជាស្រី អ្នកកម្លោះសើច - ហា ! ហាស! នីប្រសប់និយាយណាស់ ! នីហ្អា៎ !នីយល់ទេថាបងស្រឡាញ់នីប៉ុណ្ណា? - ចា៎ះ!នីដឹងហើយថា បងស្រឡាញ់នីស្មើនឹងស្រឡាញ់បង! ឈប់មួយស្របក់ទើបនាងបន្ដទៅទៀតថា - បង ! នីបារម្ភខ្លាចក្រែងតែបងស្រឡាញ់នី គ្រាន់តែជាល្បែង។ឱ! ពុទ្ធោអើយ! ក្នុងស ង្គមខ្មែរឥឡូវមានប្រុសមិនតិចទេដែលបានធ្វើអោយស្រីរងទុក្ខវេទនា ដោយសារតែស្នេហា បោកបញ្ឆោតណា៎បងណា៎! ហ៊ឹស !ទេវតាអើយ ! សូមលោកជួយបង្វែរចិត្តសង្សាររបស់នី កុំអោយដូចប្រុសបោកបញ្ឆោតនានានោះអោយសោះ ភ័ត្រាផ្ចង់ថើបនាងទៀត - វិន្នី ! ពេលនេះបើបងចាប់ហែកយកបេះដូងបងមកបង្ហាញនីបាន បងនឹងហែកយក មកភ្លាម? នី ! បងដឹងច្បាស់ហើយថាជីវិតស្រី គេប្រដូចបានទៅនឹងបុប្ផា បុប្ផាណាដែលត្រូ វកន្លង់ក្រេបក្លិនហើយបោះបង់ចោល បុប្ផានោះពុករលួយលើផ្ទៃផែនពសុធា។ចំណែករូបប ងដែលមានវិចារណញ្ញាណនឹងមានសុជីវធម៌ក្នុងខ្លួនបងមិនបណ្ដោយអោយបុប្ផាដែលបង ក្រេបក្លិននោះពុករលួយបានទេ បងមុខជាលើកតំកើងបុប្ផានោះទុកអោយមានតំលៃសំរាប់ ជីវិតបងដរាបដល់ថ្ងៃស្លាប់ ។ វិន្នី ! ជឿបងចុះថាក្នុងជាតិនេះបងមិនអាចបំភ្លេចនីជាដាច់ខា ត។ហើយសូមនីយល់ថាមានតែមច្ចុរាជទេ ដែលអាចមកធ្វើអោយស្នេហាយើងវិនាសបាន ។ដរាបណាដែលជីវិតបងនៅរស់ដរាបនោះបងនៅតែជារបស់អូនតែម្នាក់គត់ណាអូនណា៎! ជឿបងចុះ ឱ! សំដីដែលពោលពិរោះយ៉ាងនេះធ្វើអោយវិន្នីជឿអស់ពីពោះពីពុងទៅហើយ ។ តើ ដើម្បីបញ្ជាក់ចិត្តសង្សារនាងទៀតនាងក៏ពោលថា : - ក្រែងមិនដូចពាក្យដែលបងនិយាយ ។ នែ !នីឃើញប្រុសច្រើនរូបណាស់ហើយដែ លនិយាយដូចបងនេះ តែសំដីនោះក៏ប្រែប្រួលអស់រលីង... ភ័ត្រាពោលម៉ឺងម៉ាត់ - វិន្នី ! ប្រុសបងមិនដូចប្រុសឯទៀតទេ ។ សូមនីជឿអោយជាក់ចុះថាក្រោមមេឃលើ ដីនេះមានតែវិន្នីម្នាក់ទេ ដែលជាកំពូលសង្សារនឹងជាប្រពន្ធបងទៅអនាគត។ វិន្នីរឹតតែជឿណាស់ទៅទៀត ។ នាងភ្លេចគិតថាសំដីនេះជាសំដីពេសេសមួយបែប ដែលបុរសជាច្រើនរូបយកមកអនុវត្តក្នុងការលួងលោមចិត្តស្រី ។ បុរសណាក៏ចេះពោលដូ ចភ័ត្រាដែរ។តែចិត្តមិនពិតដូចសំដី។ ប៉ុន្ដែសូមលោកអ្នកនាងអភ័យទោស ។ខ្ញុំបានមិនមែនសំដៅសេចក្ដីថា បុរសគ្រប់ៗ រូបដែលពោលដូចភ័ត្រានេះ ដើម្បីជាឧបាយកលគ្រាន់តែបោកប្រាស់ស្រីអោយស្លាប់ចិត្ត នោះទេ។មានបុរសខ្លះពោលក៏ពោលពិតៗដែរ។ តែខ្លះក៏ពោលអោយរួចតែពីមាត់ក្នុងមួយ គ្រាៗ។ ដូច្នេះយើងត្រូវសន្និដ្ឋានថា ចិត្តមនុស្សមិនសុទ្ធសឹងតែដូចគ្នាទាំងអស់នោះទេ។ខ្លះ ពោលសំដីចេញមកដូចចិត្តខ្លះពោលល្អតែមាត់ក្រៅតែប៉ុណ្ណោះ។ ហើយខ្ញុំបាទសូមអំពាវនាវដល់គុណព្រះរត្នត្រ័យសូមអោយជួយផ្ដល់នូវសេចក្ដីសុខ សេចក្ដីចំរើនដល់បុរសណាដែលមិនបោកបញ្ឆោតស្រីគ្រាន់តែជាល្បែង។ កំពុងតែសន្ទនាគ្នា ស្រាប់តែកូនទូកបានមកដល់ត្រើយម្ខាង។ភ័ត្រាចូលអែបទៅនឹង កាណូត។វិន្នីងើបអង្គុយដូចធម្មតា។ភ័ត្រាបានយកគ្រឿងប្រដាប់ទៅជួសជុលម៉ាស៊ីន កា ណូតរបស់គេដោយអាស្រ័យនឹងពន្លឺពិលរបស់វិន្នី។មួយស្របក់ គ្រឿងយន្នក៏ចាប់ធ្វើការដូ ចប្រក្រតី។ភ័ត្រាបើកបរកាណូតត្រឡប់មកភូមិវិន្នីវិញ។ កូនទូករបស់នាងក៏ត្រូវគេចងស ណ្ដោងពីក្រោយ។ សង្សារទាំងពីរក៏ជិះកាណូតជាមួយគ្នា។ ២ ព្រះចន្ទបានបាំងបាត់ចុលទៅក្នុងជំរៅមេឃ។ពពកខ្មៅរសាត់ចុះឡើងៗ ដោយកម្លាំ ងវាយោ ជាសញ្ញាថាមួយសន្ទុះទៀតព្រះពិរុណនឹងបង្អុរចុះមកមិនខាន។ ក្នុងគេហដ្ឋានរបស់វិន្នី ភ័ត្រាឈរនៅក្បែរមាត់ទ្វារ ។ វិន្នីក៏ឈរជិតសង្សារនាង។ភ័ត្រាហៀបនឹងបើកទ្វារតែ គេបែទៅរកវិន្នីហើយពោលថា : - វិន្នី ! គូបណ្ដូលបណ្ដាច់ចិត្តបង ! មេឃជិតភ្លៀងហើយ បើបងចេញដំណើរទៅភ្នំពេ ញឥឡូវនេះ នើបងពិតជាគេចមិនផុតអំពីគ្រោះកាចណាមួយមិនខានឡើយ។ គេថយមកឈរកៀកនឹងនៀង - នី ! នីហ្អា៎ះ! ស្រីពោលតបទៅរក - ចា៎ះ ! ម៉េច? - បងថាបំរុងនឹងចេញដំណើរទៅ តែមេឃភ្លៀង គេពោលព្រមទាំងប្រវាអោបនាង ហ៊ឹ ស ! បងមិនដឹងគិតយ៉ាងណាទេ បើបងនៅទីនេះទំរាំដល់ភ្លៀងរាំងទៅ នាំអោយរំខានចិត្ត អូនព្រោះថា...ហើយបើបងចេញទៅ បងនឹងត្រូវរងគ្រោះ ។ នីជួយគិតបងផងមើល៍ ! តើ អោយបងទៅឬនៅ? សំនួរនេះវិន្នីពិបាកនឹងដៅស្រាយណាស់។ ប្រសិនបើនាងឃាត់គេទៅ ហាក់ដូចជា ពុំសមរម្យនឹងកិត្តិយសរបស់នាង។ហើយបើនាងបណ្ដោយអោយគេទៅខ្លាចក្រែងខ្យល់ ព្យុះលិចកាណូត។វិន្នីបារម្ភខា្លចក្រែងសង្សារនាងស្លាប់។ហើយនាងក៏អាណិតអាសូរសង្សា រនាងណាស់ដែរ។ដូច្នេះនាងត្រូវតែកាត់ចិត្តពោលថា : - បើបងចាំដល់រាំងភ្លៀងទៅមិនបានឬ? វាគ្មានរំខានអីដល់នីទេ។ នាងហៀបតែបញ្ចប់សេចក្ដី តែត្រូវភ័ត្រានិយាយកាត់ថា : - មែនហើយ ! ថ្វីត្បិតថាយើងនៅពីរនាក់ក្នុងផ្ទះអញ្ចឹង តែបើយើងប្រកាន់ចិត្តអោយបរិ សុទ្ធទៅ ក៏ពុំជាការទាស់ខុសអីដែរ។ឱ ! ភ្លៀងនេះបីដូចជាឃាត់ដំណើរបងមិនអោយឃ្លាត ឆ្ងាយពីនី!បណ្ដូលបណ្ដាច់ចិត្តបងមែនទេ? នី ! បងចង់តែនៅជិតៗ នឹងនីយ៉ាងនេះដរាប ណា៎នីណា៎! ជាបន្ទាន់ភ័ត្រាលើកត្រកងបីនាងយ៉ាងថ្នមៗ ទៅដាក់លើគ្រែសំពត់ជិតតុសរសេរ។ ឱ ! ពាក្យចាស់ពោលថា “ស្រមោចនិងស្ករ” យ៉ាងណាភ័ត្រានិងវិន្នីក៏យ៉ាងនោះដែរ។ តើនរណាឡើយអាចតំកល់ចិត្តនៅនឹងថ្កល់បាន ? បើសង្សារកម្លោះ ក្រមុំនៅតែពីរនាក់យ៉ា ងនេះហើយសង្សារកំពុងតែស្ថិតនៅក្នុងសេចក្ដីស្នេហាដ៏ផ្អែមត្រជាក់ទៀតផង។ អោយស្រមោចនៅជិតស្ករ កាលណាស្រមោចនឹងអត់ទ្រាំមិនស៊ីស្ករ? ឱ! ហេតុតែសេចក្ដីស្នេហា ! ស្នេហាអាចធ្វើអោវិន្នីវង្វេងសតិបាន ។ ពេលនោះ នារី ភ្លេចគិតដល់កិត្តយសរបស់នាងអស់ហើយ... ខាងក្រៅព្រះពិរុណបានបង្អុរចុះមកយ៉ាងជោគជាំ។ ខ្យល់បក់បោកមកលើដើមព្រឹ ក្សាជិតខាងផ្ទះលាន់ប្រាវៗ ក្នុងផ្ទះឮសូរតែសម្លេងចរចារគ្នារវាងសង្សារទាំងពីរ។ វាយោបក់មកទៀតយ៉ាងខ្លាំង ហើយច្រៀតចូលតាមប្រឡោះបង្អួចទៅផ្លុំពន្លត់ចង្កៀ ងប្រេងកាត ក្នុងគេហដ្ឋានរបស់មេឃុំបណ្ដាលអោយមានសភាពងងឹតសូន្យសុង...ភាពងងឹ តយ៉ាងនេះជាភាពនៃសេចក្ដីសុខរបស់ភ័ត្រានិងវិន្នី! មើលចុះ ! ស្ថានសួគ៌និងស្ថាននរក!... ពេលវេលាចេះតែធ្វើដំណើរទៅមុខជាលំដាប់...ហើយឆ្លងទៅយ៉ាងរហ័ស ហាក់ដូច ជាមិនមានមេត្តាដល់សង្សារទាំងពីរនេះសោះ។ រស្មីព្រះទិនករបានចាប់បញ្ចាំងឯបូព៌ាទិស។ វាំងននរាត្រីក៏ត្រូវព្រះសូរិយាសំរូតទៅទុ កមួយកន្លែងបាត់ទៅហើយ។ពន្លឺដ៏ស្រទន់បានឆ្លុះចូលទៅតាមទ្វារបង្អួចនៃបន្ទប់របស់វិន្នី! សេចក្ដីសុខរបស់វិន្នីនិងភ័ត្រា ក៏សម្រេចថាចប់ជាស្រេច។ព្រឹត្តការណ៍ក្នុងពេលរាត្រី ដែលកន្លងទៅនេះ ធ្វើអោយវិន្និនឹកគិតមិនភ្លេច។គឺជារាត្រីអនុស្សាវរីយ៍ជាលើកដំបូងបង្អ ស់ក្នុងជីវិតនៃនាង។ ហើយក្នុងពេលរាត្រីនោះឯងស្រស់ស្រីមមៃដូចជាខ្លួននាងឡើងស្ថានសួគ៌បន្ដិច ចុះ នរកបន្ដិច។ វិន្និសប្បាយ រួចស្រីនឹកភ័យជាក្រោយ។ភ័យខ្លាចក្រែងភ័ត្រាបោះបង់នាងចោល ឯចំ ណែកនាងវិញនាងពុំអាចភ្លេចគេបដានជាដាច់ខាត ព្រោះគេចាម្ចាស់ដួងចិត្តរបស់នាង។ តែសំដីដែលផ្អែមល្ហែមរបស់ភ័ត្រា ល្មមធ្វើអោយនាងសង្ឃឹមថាគេមុខនឹងចូលដណ្ដឹងនាង ក្នុងពេលឆាប់ៗ។ ព្រឹកនោះឯងនាងបាននាំសង្សារសម្លាញ់ចិត្តនាងទៅលេងកំសាន្ដនៅឯចំការដូងរប ស់នាង ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីភូមិតាឯក។ទេសភាពក្នុងចំការដូងបានធ្វើអោយភ័ ត្រាប្លែកភ្នែកជាទីបំផុត។ដើមដូងដុះតម្រៀបគ្នាជាជួរគួរអោយល្អមើល។ដើមចេកដុះច្រូង ច្រាងនិងដើមរុក្ខជាតិឯទៀតពុំបាច់ពណ៌នា : វិន្នីបានបង្គាប់អោយនាយឆ្មាំចំការបេះដូងខ្ចីមកអោយនាង។នាយឆ្មាំចំការធ្វើតាមប ង្គាប់របស់ម្ចាស់ស្រី។បានដូងហើយវិន្នីក៏កាប់យកទឹកអោយសង្សារនាង។តែខណៈនោះកាំ បិតបានជ្រុលទៅប៉ះនឹងចង្អុលដៃឆ្វេងនាងបណ្ដាលអោយឆូតស្នាមមុខរបួសនិងឈាមហូរ មកជាច្រើន។ - អូយ!...វិន្នីស្រែកមុតដៃ ភ័ត្រាប្រញាប់ចាប់ដៃនាងមកមើលឃើញមានរបួស គេដកកន្សែងមករុំអោយនាង ដើម្បីកុំអោយឈាមហូរមកទៀត។នាយឆ្មាំចំការដែលឈរនៅឆ្ងាយមិនបានដឹងវិន្នីមុតដៃ ឡើយ។មួយស្របក់វិន្នីអន់ចុកចាប់បន្ដិច នាងពោលថា : - សំណាងល្អណាស់កុំអីកំបុតចង្អុលដៃបាត់ទៅហើយ ភ័ត្រាសម្លឹងនាងដោយក្ដីមេត្តា - អន់ឈឺហើយឬនៅ?អូន ! ដែលអូនមុតដៃយ៉ាងនេះក៏បណ្ដាលមកពីសេចក្ដីស្នេហា មែនទេអូន? នេះហើយជាស្នាមអនុស្សាវរីយ៍នៃស្នេហារបស់យើង។វិន្នី ! បើតាមបងស្មាន ទៅថានឹងឈឺចាប់មិនតិចតួចទេ។ - ចា៎ះ ! មិនឈឺអ្វីប៉ុន្មានទេ វិន្នីស្រាយកន្សែងចេញ - យី ! ប្រឡាក់ប្រឡូសកន្សែងបងអស់ទៅហើយ ភួត្រាពោលកាត់ភ្លាម - កន្សែងនេះប្រឡាក់ ក៏ពុំទាន់ធន់ល្មមនឹងសេចក្ដីឈឺចាប់របស់នីដែរ។ ខណៈនោះឈាមក៏ឈប់ហូរចេញមក។សង្សារទាំងពីរនាំគ្នាអាស្រ័យទឹកដូងដោ យរីករាយ។ - នីហ្អា៎ ! (ភ័ត្រាឧទ្ទានឡើង) ស្នាមរបួសនៅដៃអូននេះជាភស្ដុតាងនៃសេចក្ដីស្នេហា របស់យើង? ដូច្នេះយើងសូមយកចង្អុលដៃនេះជាសាក្សីថា : លុះត្រាស្នាមនេះរលុបបាត់ ទើបស្នេហាយើងរលាយទៅបាន។ហើយបើដរាបណា ស្នាមនេះមិនទាន់រលុប ដរាបនោះសេចក្ដីស្នេហារវាងនីហើយនិងបងនៅតែមានជីវិតរៀង ទៅណា៎ ! - ចា៎ះ ! នាងឆ្លើយព្រមទាំងហុចកន្សែងអោយសង្សារនីសង្ឃឹមទុកជាមុនថាទោះបីយ៉ា ងណាក៏បងនឹងគោរពតាមសំដីបងមិនអោយល្អៀងណា៎បង! ទទួលកន្សែងពីដៃគូរស្នេហ៍ - ពិតហើយ ! នីមើល៍ចុះ !លោហិតដែលដិតជាប់នៅនឹងកន្សែងនេះជាលោហិតស្នេ ហាដោយពិត បងនឹងថែរក្សាកន្សែងប្រឡាក់ឈាមហ្នឹងឯងអោយបានគង់វង់អស់មួយជីវិត ព្រោះវាក៏ជាសាក្សីនៃស្នេហារបស់យើងដែរ ណានីណា៎! - ចា៎ះ ! ចំនួនប្រហែល១ម៉ោងកន្លងទៅ ក្រោយដែលដើរលេងកំសាន្ដក្នុងចំការដូងរួចសព្វ អស់ហើយ គូរស្នេហាទាំងពីរក៏នាំគ្នាធ្វើដំណើរត្រឡប់មកលំនៅវិញ។ ភ័ត្រាក៏បានលាស ង្សារត្រឡប់មកភ្នំពេញវិញ - វិន្នី ! ដួងបណ្ដាច់ចិត្តបងៗ សូមលាកែវព្រលឹងសិនហើយ ។គង់មិនយូរទេប្រុសបង នឹងចូលមកស្ដីដណ្ដឹងនីតាមច្បាប់។ដែលបងចាកចេញទៅនេះ សូមនីយល់ថាបងឃ្លាតតែ សំបករូបទេ ឯដួងវិញ្ញាណបងនៅចងជាប់លើនីទាំងអស់ - ចា៎ះ ! ដួងព្រលឹងរបស់អូនក៏អណ្ដែតទៅតាមប្រុសបងទាំងអស់ដែរ វិន្នីនាងបានជូនដំណើរប្រុសស្នេហ័មកដល់ចំណតកាណូតក្រោយពេលដែលលា គ្នារួចភ័ត្រាក៏ចុះទៅកាន់នាវាហើយបរចេញទៅតាមដងទន្លេមេគង្គព្រមទាំងលើកកន្សែងអ នុស្សាវរីយ៍បករវិចៗ ជាសញ្ញាថា វិន្នី ! បងសូមលាហើយ...បងលាវិន្នីទៅជួបនឹងគូសង្សារ បណ្ដូលបណ្ដាច់ចិត្តបងឯភ្នំពេញ។គ្មានឱកាសនឹងបងមកជួបវិន្នីវិញទៀតទេ...លាហើយភូ មិតាឯក...លាហើយវិន្នី!លារហូតដល់ទីបំផុតនៃជីវិត... ចំណែកវិន្នីដែលឈរនៅមាត់ច្រាំងទាំងដំណក់ទឹកភ្នែកហូរជោគជាំ ក៏លើកដៃបក់ បោយរវិចឆ្លើយតបថា - សូមបងប្រញាប់ត្រឡប់មករកអូនវិញណា៎បងណា៎ នាវាចេះតែធ្វើដំណើរឆ្ងាយៗ...ឆ្ងាយលុះត្រាតែដាច់កន្ទុយភ្នែក។វិន្នីឈរនៅនោះមួ យស្របក់ទើបត្រឡប់មកគេហស្ថាននាងវិញ។ ខណៈនោះ វិន្នីស្រីរសេះរសោះក្នុងខ្លួនជាទីបំផុត រូបភាពទាំងសំដីផ្អែមល្ហែម ទាំងពា ក្យពេចន៍ស្នេហា ទាំងអនុស្សាវរីយ៍គ្រប់បែបយ៉ាង បានចារឹកយ៉ាងជាក់លាក់ក្នុងដួងវិញ្ញា ណរបស់នាង។ គ្មាននាទីណាធ្វើអោយនាងភ្លេចនឹកដល់ប្រុសស្នេហ៍នាងបានឡើយ។
  • YUN VATTANA, 012 867 773 ,