Free 100%

បុរសលក់គ្រឿងទេស

    បុរសលក់គ្រឿងទេស

    ថ្ងៃមួយមានលោកយាយចាស់ម្នាក់ ដើរលក់កាត់ហាងលក់គ្រឿងទេសមួយ។ មក ដល់ក្បែរហាងនោះភ្លាមស្រាប់ តែមានភ្ញៀងធ្លាក់យ៉ាងខ្លាំង ហើយគាត់ក៏បាន ដើរ សសៀរៗ មកក្បែរហាង។ និស្សិតម្នាក់ឃើញក៏សួរ “លោកយាយ ត្រូវ ការទិញអីដែរ?” លោកយាយ នោះក៏ឆ្លើយថាៈ “យាយអត់ទិញអីទេ យាយគ្រាន់តែស៊ុំកន្លែង ជ្រកភ្លៀង ប៉ុណ្ណោះ?” និស្សិត នោះក៏និយាយថាៈ “បាទ លោកយាយអញ្ជើញ លោកយាយ អញ្ជើយតាម សម្រួល។ សូមលោកយាយអញ្ជឹញចូលទៅ ខាងក្នុង”។
    គាត់បានអញ្ជើញលោកយាយចូលទៅក្នុង ហើយលើកកៅអីជូនលោកយាយ អង្គុយ។ បន្ទាប់មក គាត់ក៏ទៅលក់ ឥវ៉ាន់បន្ត។ ពេលរួចដៃ និស្សិតក៏លើកទឹក មកជូនលោក យាយពិសា “លោកយាយ អញ្ជើញពិសារទឹក”។ ពេលដែលមាន អតិថិជនមកទិញ គាត់ទៅ លក់ ហើយពេលដែលគាត់រួចដៃ គាត់យកទស្សនាវដ្តីជូនលោកយាយមើល។ មានអ្នកទិញ មក គាត់ទៅលក់។ ពេលគាត់រួចដៃ គាត់មកអង្គុយនិយាយលេងជាមួយលោកយាយ ហើយ សួរសុខទុក្ខពីនេះពីនោះ។ មួយសន្ទុះក្រោយមក ភ្ញៀងក៏រាំង។ និស្សិតសួរថាៈ “លោកយាយ អញ្ជឹញ ទៅផ្ទះពេលនេះ ឬចាំបន្តិចទៀត?” យាយឆ្លើយៈ “យាយទៅឥឡូវនេះ”។
    និស្សិតសួរៈ “លោកយាយមានអ្នកមកទទួល ឬលោកយាយជិះតាក់ស៊ី?” លោក យាយឆ្លើយៈ “យាយជិះតាក់ស៊ី”។ មើលទៅភ្លៀងនៅតក់ៗ និស្សិតក៏រត់ ទៅយកឆ័ត្រ ជូនលោកយាយៈ “លោកយាយឈប់ ចាំបន្តិចសិន”។ លោកយាយ ចូលទៅក្នុងឡាន រួចបង្វិល កញ្ចក់ឡានសួរនិស្សិតៈ “លោកចៅឈ្មោះអី?” និស្សិតនោះក៏ជូននាម ប័ណ្ណទៅ លោកយាយ។ តាក់ស៊ីក៏ចេញដំណើរ។
    មួយសប្តាហ៏ក្រោយមកមានសំបុត្រមួយផ្ញើអោយនិស្សិតនោះ។ សេចក្កីនៃ សំបុត្រនោះបានសរសេរថា “សូម អរគុណលោក ដែលបានជួយថែទាំម្តាយរបស់ខ្ញុំយ៉ាងល្អ។ ម្តាយរបស់ខ្ញុំតែងតែសរសើរពីលោកមិនដាច់ពីមាត់។ បើលោក មិនយល់ទាស់ទេ ខ្ញុំសូម អញ្ជើញលោកមកពីភាក្សាការងារមួយនៅការិយាល័យរបស់ខ្ញុំ”។ ម្ចាស់សំបុត្រនោះគឺជាកូន ប្រុសរបស់លោកយាយ ដែលអ្នកណាក៏ដឹងថាគាត់ គឺជាមហាសេដ្ធី។ គាត់គឺជាម្ចាស់ រោងចក្រគ្រឿងសង្ហារឹមដ៏ធំជាងគេ នៅប្រទេសហូឡង់។ សេដ្ធីនោះក៏បាន ហៅនិស្សិតទៅ ជួបពិភាក្សា។ បន្ទាប់ពីពិភាក្សារួច សេដ្ធីបានយល់ព្រមទទួលអោយ និស្សិតនោះ ធ្វើជា ប្រធានគ្រប់គ្រងរោងចក្ររបស់មហាសេដ្ធីនោះទៅ។

    គំនិតពិចារណា

    ភាពជោគជ័យកើតចេញពីសកម្មភាព។ ប្រសិនបើយើងមានឥរិយាបថត្រឹម ត្រូវចេះផ្តល់ និងជួយទុក្ខធុរៈអ្នកដទៃ ពួកគេនឹងទទួលបានផលស្នងជាក់ជាមិនខាន។ មនុស្សដែលចុះផ្តល់អោយ មិនដែលរំពឹងពីផលតបស្នងនោះទេ ប៉ុន្តែផល តបស្នង នោះនឹង មកដោយស្វ័យប្រវត្តិ។ មានន័យថា ពួកគេនឹងទទួលបានលុយ ដោយមិនបាច់ ចំណាយ លុយ។ មិនថា អតិថិជន ដែលកំពុងតែចូលចិត្តទិញ ឬអ្នកដែលមិនបាន ចូលចិត្ត ទិញក៏ ដោយក៏យើងមិនត្រូវធ្វើអ្វីមួយដែលប៉ះពាល់ អារម្មណ៏របស់ពួកគាត់ឡើយ ពីព្រោះពួក គាត់សុទ្ធតែអតិថិជនរបស់យើងទាំងអស់។ គួរដឹងថាកន្លែងយើងល្អ ឬមិនល្អ មានការ ទទួល រាក់ទាក់ ឬសេវាកម្មល្អ ឬមិនល្អ គឺចេញមក ពីការនិយាយ ចេញពីមាត់មួយ ទៅមាត់មួយ។ ពួកគាត់នោះហើយ ដែល ជាអ្នកផ្តល់ព័ត៏មាននេះ ទៅដល់មនុស្ស ដទៃជាច្រើនទៀត។ អ្នកត្រូវចាំថា វីធីតែមួយដែលអាចទាក់ទាញអតិថិជន គឺមាន តែការ ទទួល រួសរាយរាក់ ទាក់និងការផ្តល់សេវាកម្មក៏ល្អនេះឯង។
    អ្នកត្រូវធ្វើអោយអ្នកដទៃនិយាយល្អពីសេវាកម្មរបស់យើង វាប្រសើរជាង គេពីយាយដើមយើង។ ត្រូវធ្វើអោយ គេប្រើសេវាកម្ម ឬផលិតផលរបស់យើងម្តងហើយ ពួកគេចង់មកទិញ ឬប្រសេវាកម្មរបស់យើងម្តងទៀត។ មិនត្រូវធ្វើ អោយគេចូលម្តង ហើយ គេរាងចាលមិនចង់ចូលមកម្តងទៀតនោះទេ។
    អ្នកធ្វើការដែលមានចក្ខូវិស័យចំពោះការងារគឺ
    - គាត់មិនថែមធ្វើការដើម្បីតែថ្ងៃនេះ តែធ្វើដើម្បីថ្ងៃអនាគត
    - គាត់មិនមែនធ្វើការងារដើម្បីរំដោះខ្លួន១គ្រា តែធ្វើដើម្បីរំដោះខ្លួន១ជីវិត
    - គាត់មិនមែនធ្វើដោយសារគ្មានការងារដទៃធ្វើ តែធ្វើដើម្បីមានបានពីការងារនេះ
    - គាត់មិនមែនធ្វើដើម្បីចិញ្ចឹមតែក្រពះ តែធ្វើដើម្បីចិញ្ចឹមជីវិត។
    - គាត់មិនមែនធ្វើដើម្បីតែបានប្រាក់ខែ តែធ្វើដើម្បីបានប្រាក់ជីវិត។
    - គាត់មិនមែនធ្វើដើម្បីកំដរពេលវេលា តែធ្វើដើម្បីបង្កើតពេលវេលានៅថ្ងៃអនាគត
    - គាត់មិនមែនធ្វើដើម្បីរស់សិន តែដើម្បីរស់យូរ
    - គាត់មិនមែនធ្វើតែមួយរយៈពេលខ្លី តែធ្វើដើម្បីភាពយូរអង្វែង។
    - គាត់មិនមែនធ្វើដើម្បីតែលុយ តែធ្វើដើម្បីគោលដៅ
    - អ្នកក្រធ្វើការងាររំពឹងព្រះអាទិត្យលិច អ្នកមានធ្វើការងាររំពឹងព្រះអាទិត្យរះ
    - អ្នកក្រធ្វើការងារតែងមើលម៉ោង អ្នកមានធ្វើការងារតែមើលលទ្ធផល
  • Vattana Sunta, 012 867773 , yunvattana@yahoo.com