ការយឺតយ៉ាវនាំអោយខាតពេលវេលា ការយឺតយ៉ាវមកពីទន្លាប់ គឺការបង្កើតទន្លាប់នៃការ ធ្វើអ្វីមួយយឺត។ មនុស្សនៅទ្វីបអាស៊ីគេសង្កេតឃើញថាជនជាតិចិន មានទន្លាប់ធ្វើការងារ លឿនជាងគេ រហូតប្រជាជនចិននិយាយដោយ មោទន ភាពចំពោះ ភាពរហ័សរហួន របស់ខ្លួន បង្អាប់ ចំអកមកលើជនជាតិផ្សេងៗទៀតថាៈ
- ចិន១ស្មើវៀតណាម៣នាក់នេះគេចង់និយាយអំពីល្បឿននៃការធ្វើការងាររបស់គេលឿនជាងយើង។ ចំណុចនេះដែរ យើងត្រូវតែ ទទួលស្គាល់ការណ៏ ពិតប៉ុន្តែមិនមែនទាំងអស់នោះទេ មានចិនខ្លះក៏យឺត ជាងខ្មែរដែរ (ភាគតិច)។ វាមិនមែនមាន ន័យថា យើងមិនអាចធ្វើអោយលឿនបានោះទេ គ្រាន់តែយើងមិនទាន់បានបង្កើតទន្លាប់លឿនប៉ុណ្ណោះ។
ដូច្នេះសូមបងប្អូនផ្លាស់ប្តូរទន្លាប់ សកម្មភាពធ្វើអ្វីៗ អោយបានលឿនជាងមុនក្នុងមួយថ្ងៃមាន២៤ម៉ោង មនុស្សមានទន្លាប់យឺតយ៉ាវទទួលពេលវេលាមិនបាន ទាំង២៤ម៉ោងទេ តែមនុស្សមានទន្លាប់ធ្វើអ្វីមួយលឿន និងធ្លាត ពួកគាត់ទទួលពេលវេលា បានច្រើនជាង២៤ម៉ោងទៅទៀត ក្នុងមួយ ថ្ងៃ។
អ្នកដែលទៅធ្វើការលឿន ការងារនឹងឆាប់សម្រេច ហើយសល់ពេលវេលាអាចធ្វើការងារ ដទៃបានទៀត
អ្នកដែលទន្លាប់ធ្វើការងារយឺតយ៉ាវ ការងារមួយដូចគ្នា អ្នកមានទម្លាប់ធ្វើការលឿន ធ្វើ២ម៉ោង ហើយ ចំណែកអ្នកដែលមានទម្លាប់យឺតធ្វើដល់ទៅ៤ម៉ោង។ ភាពជោគជ័យបានមក ពីទម្លាប់ល្អ គឺទម្លាប់ធ្វើលឿន និយាយលឿន បត់បែនបានលឿនទាន់ហេតុការណ៏។