Free 100%

២០. រឿងព្រេងទាក់ទងនិងទំនៀមនៅពេលមានជម្ងឺឱ្យសែនព្រេនខ្មោចជីដូនជីតា

    ២០. រឿងព្រេងទាក់ទងនិងទំនៀមនៅពេលមានជម្ងឺឱ្យសែនព្រេនខ្មោចជីដូនជីតា

    >កាលនោះ មានព្រះមហាក្សត្រមួយព្រះអង្គ នៅនគរមិថិលា ដាក់រាជសម្បត្តិប្រគល់ឱ្យរាជបុត្រ ហើយ ចេញទៅបួសធ្វើជាតាបស នៅក្នុងព្រៃភ្នំម្នាក់ឯង ខំប្រព្រឹត្តសុចរិតទៀងត្រង់ក្នុងសីល៥ យូរៗក៏បានសម្រេច មាន អាយុវែងជាង ១០.០០០ឆ្នាំ ពុកចង្កាដុះចាក់កណ្តាញ់ដូចប្ញស ប្ញស្សី ល្មមសត្វចាប ពពេចធ្វើសម្បុកពងបាន។ >មហាឥសីនោះ មានឈ្មោះ៣ អ្នកខ្លះហៅថា ឥ៉សីមិថិលា ៉ តាមនាមដើមដែលធ្វើជាស្តេច ខ្លះហៅថា ឥ៉សីសាញ់ ៉ តាម្វពុកចង្កាចាក់កណ្តាញ់ដូចប្ញសប្ញស្សី ខ្លះហៅថា ឥ៉សីស្រីងា ៉ ព្រោះអង្គុយចម្រើនឈានហាលថ្ងៃ ខ្យល់ ភ្លៀង មិនហ៊ានក្រោកទៅណា។ ហេតុដែលលោកខំទ្រាំទាំងម៉្លេះ មកពីអាណិតសត្វចាបពពេច ដែលទៅកាច់ សំបុកពងនៅក្នុងពុកចង្កាគាត់។ ចាបពពេចនោះ ជាសត្វប្រចណ្ឌឈ្មោលណាស់ សុខចិត្តទុកឈោលឱ្យនៅក្រាបពង ឯមេសុខចិត្កហ្តើររកចំណីអាហារមកចិញ្ចឹមរាល់ថ្ងៃ ជាធម្មតា។ >សម័យមួយពពេចឈ្មោលនិយាយនិងពពេចញីថា អ៉ើយ! អាណិតបង បងរោយជើងរោយស្លាបណាស់ ឱ្យបងសុំហើរទៅរកស៊ីម្តង គ្រាន់បានលាតសរសៃសរសូងធូរចិត្តថ្លើម ៉។ លុះពពេចញីយល់ប្រមហើយ ពពេច ឈ្មោលគិតថា រ៉ូបអញនេះ ដូចគេរួចផុតពីទុក្ខគុកច្រវាក់ អញនឹងហើរ ត្រាច់លេងឱ្យអស់មួយថ្ងៃ ៉ គិតហើយក៏ស្ទុះ ហើរបោះពួយផ្លេកផ្លោះទៅឆ្ងាយដាច់ស្រយាលស្វែងរកស៊ីផលព្រឹក្សាព្រៃ និងក្រេបជញ្ជក់រសជាតិផ្កា លុះល្ងាច ព្រលប់ ទើបត្រលប់មកវិញ។ ពពេចញីម៉ួម៉ៅ ក្តៅចិត្តឥតគណនាថា អ៉ើអ្នកឯងអើយ ! អិក៏ដល់ម៉្លឺង! បានគេបើក ឱ្យទៅ ទៅពេញមួយថ្ងៃ តាមទំនើង ឥតគិតកូនប្រពន្ធសោះ អ្នកចាំមកធ្វើថ្មើរ នេះហើយ? ថ្វីក៏មិននៅត្រេកត្រអាលនឹងសាហាយថ្មីឱ្យស្កប់ស្កល់ទៅ! រវល់តែគិតអីខ្មោចមេកញ្ចាស់ស្លាប កន្ត្រាកនេះ! អញ្ជើញទៅវិញចុះកុំទើសទាល់ ៉។ >ពពេចឈ្មោលអង្វរដូចម្តេច ក៏ពពេចញីមិនព្រមជឿស្តាប់ ប្រាប់ដូចម្តេចក៏មិនយក។ ជាតិជាសត្វបក្សីទាំងអស់នឹងរកសត្វណាឱ្យចេះសម្តីហូរឥតអាក់ដូចចាបពពេចគ្មាន។ ពពេចឈ្មោលទាល់ប្រាជ្ញា ក៏ស្បថនឹងពពេចញីថា ប៉ើភាណឯងមិនជឿបង កើតជាតិណាៗទៅមុខទៀតឱ្យបងរងកម្មពៀរ ដូចតាមហាឥសីនេះចុះ ឱ្យស្លាប់តែនឹងហាលភ្លៀង ថ្ងៃ ខ្យល់ ទៅណាមិនរួច នេះបើបងក្បត់ចិត្តភាណឯងមែន ៉។ >មហាឥសីឮដូច្នោះនឹកក្តៅចិត្តថា ៉ យើ! ប៉ៃអាដកទង សត្វចាបពពេចនេះ អញអាណិតមេតាវា ខំត្រាំចូលឈាន ឱ្យពងវាវាញាស់កូន ទើបមិនហ៊ានក្រោកទៅណា ចុះម្តេចក៏អាចោរតិរច្ឆានគ្មានសញ្ញា ហ៊ានយកឯងមកស្បថឱ្យប្រពន្ធ វាជាល្បែង ថាឯងជាមនុស្សបាបរងកម្មពៀរវិញ! អាចោរវេរគ្នើ ស្តីចំចំណុំចគួឱ្យខឹងអត់មិនបាន ៉។ ឥសីចាន់បោច សំបុកនៅនិងពុកចង្កា ច្របាច់ពងបែកអស់ បោះ ចោលទៅ។ >វេលានោះ ឥសីដាច់ឈានលោកិយ ហោះហើរលែងរួច តែប្ញទ្ធានុភាព នៅពូកែដូចដើម ក៏ទង្គឺះ ថា ព៉្រោះតែខ្មោចអាសត្វចាពពេចនេះឯង ទើបបានជាអញដាច់ ឈាន អញនឹងនៅបួសយូរទៅទៀតក៏ជាការឥតអំពើ គិតសព្វៗទៅ គយរតែសឹកយកប្រពន្ធម្តងទៀតចុះ ព្រោះនៅមិនទាន់អស់ចិត្តអស់ចង់និងមិត្តសង្សារសោះ មកពាក់ប៉ុន សត្វតិរច្ឆានតូចៗ ម្តេចគង់វាចេះមានគូរ តែឥលូវនឹងសឹកទៅដណ្តឹងកូនគេ មុខជាគេមិនឱ្យទេ ព្រោះគេមើលមកឯង ចាស់ហួសណាស់ទៅហើយ បើដូច្នោះអញនឹងដើរកស្លឹកខ្លឹមច័ន្ទគ្រឹស្នា យកមកជប់ជាស្ត្រីក្រមុំម្នាក់ទុកធ្វើជាប្រពន្ធវិញ ចុះ "។ គិតដូច្នោះហើយក៏ទៅរកបានខ្លឹមច័ន្ទគ្រឹស្នា យកមកឆ្លាក់ជារូបស្ត្រីបានស្រេច តាំងប្រសិទ្ធីជប់ឱ្យមានជីវិតរស់ជា មនុស្សឡើង។ នាងនោះល្អណាស់ នឹងប្រៀបឧបមាមិនបាន។ ឥសីក៏សឹកមករួមវាសនានឹងនាងនោះទៅ រួចនាំនាងចេញ ពិព្រៃ ចូលមករស់នៅក្នុងភូមិជាមួយគេ។ នាងនោះក៏ហាមឈ្មោះបីដែរ ខ្លះហៅនាង ប៉ូច័ន្ទ ៉ ខ្លះហៅ ន៉ាងក្រអូប ៉ ខ្លះហៅ ន៉ាងស្រីល្អ ៉។ >លុះនៅរួនសុខទុក្ខជាមួយគ្នារហូតទៅបង្កើតបានកូនស្រីម្នាក់ កូននោះកើតឡើងចេះតែមានជំងឺ ឈឺស្គមកំព្រឹង កំព្រយគ្មានសាច់ឈាមសោះ។ បណ្ឌិតឥសី ទាល់តម្រិះនឹងមើលកូននោះក៏ពិចារណាថា ៉ ពីបុរាណអង្វែងមក បើកូន ក្មេងឈឺដូច្នេះ អកធ្លាប់ឃើញគេធ្វើឧបទេសសែនព្រេនទៅនឹងជា បើដូច្នេះគួរអញសែនឱ្យវាម្តងមើល ៉។ បណ្ឌិតឥសី ក៏រៀបតាក់តែងជាក្បួនសែន ហើយមានបញ្ចូលគាថាខាងចុង សូធ្យថា ៉ ហ៊ុលោៗ ! ស្វាហាយៈ! ៉ សូធ្យសែនគ្រប់បីដង កូននោះក៏បានជាស្រាន្ត មានសាច់ឈាមឡើងវិញ។ បណ្ឌិតឥសីសន្មតឈ្មោះឱ្យកូនហៅ តាមគាថាថា ន៉ាង ស្វាហាយ ៉។ ក្បួននោះហៅថា ក៉ុមារដន្យ ស៉ម្រាប់សែនព្រេនឱ្យក្មេងប្រុសស្រីនៅវេលាដែលមានជម្ងឺ ហើយក៏ចេះតែបានប្រកបមក។ បណ្តាជនទាំងអស់ក៏ជឿធ្វើតាមតម្រាប់បណ្ឌិតឥសី តរៀងមកដល់ឥលូវ។ មួយចំណែកនេះហៅថា ៉ ឥសីភាសិត ៉។ >> មួយចំណែកទៀតប៉ែកខាងពិស្ណុព្រហ្មញ្ញ ក៏កាន់តាមបែបឥសីភាសិតដែរ គឹពោលប្រដៅគ្នាថា ៉ មនុស្សយើង បើឈឺ សុះតែមានខ្មោចបិសាចវាធ្វើ ទើបឈឺ លុះតែទេវតាឱ្យស្លាប់ ទើបស្លាប់" ។ ខ្មោចនោះទៀតសោត ក៏មិនក្រៅអំពី ខ្មោចជីដូនជីតា ឪពុកម្តាយ បងប្អូន ដែលស្លាប់ទៅមុនទាំងប៉ុន្មាននោះទេ ត្រូវតែកូនរំលឹកនឹកឈ្មោះ សែនណ្រេនឱ្យស៊ី ទើបបានសេចក្តីសុខ បើមិនសែនព្រេនឱ្យទេ មេបានចាស់ទុំនោះ ខឹងថា ក៉ូនចៅមិននឹកមិននា ៉ នឹងធ្វើទណ្ឌកម្មឱ្យឈឺ វេទនា ឬ ឱ្យដល់ស្លាប់ក៏មាន។ >របៀបសែនព្រេននេះ មានធ្វើមកអង្វែងឆ្នាំហើយដោយគេជឿជាក់ថាសែនឱ្យខ្មោចជីដូនជីតានិង ឪពុក ម្តាយ។ ការសែនព្រេននោះទៀត មិនមែនធ្វើចំពោះតែពេលមានជម្ងឺឈឺថ្កាត់ ឬ មួយផ្សំផ្គុំកូនចៅជាប្តីប្រពន្ធ ដែស ថាគួរសែន ព្រេនប្តឹងខ្មោចជីដូនជីតា ឪពុកម្តាយ ប៉ុណ្ណោះទេ សូម្បីតេបងប្អូន សាច់សាលោហិតទើបមកដល់ពីស្រុក ឆ្ងាយ ក៏គេនាំគ្នាកាប់មាន់ទា រៀបបាយទឺកសែនព្រេនដូច្នេះដែរ។ ឯស្រា បាយ និង មាន់ស្ងោរនោះ ជារបស់ដូចជា រៀបទទួលកិត្តិយសអ្នកដំណើរ ដែលអស់កម្លាំង ឱ្យសប្បាយរីករាយទៅវិញ។ >ម៉្យាងទៀត គួរឱ្យពិភាល់ឆ្ងល់ពេកដែរ ដែលចាស់ៗបុរាណតែងយល់មកថា ចំពោះអ្នកដែលស្លាប់ទៅហើយ ទោះជាឈ្មោះណាធ្វើបុណ្យទានច្រើនក្តី ធ្វើបានក្តី វេលាដែលស្លាប់ទៅហើយនឹង ចាំផ្តន្ទាព្យាបាទធ្វើទោសតែកូនចៅ ផង។ ការយល់ដូច្នោះ ហើយនាំគ្នាសែន ដូចជាមិនសូវសមសោះឡើយ។
  • Sokmach,  , sokmach.roeurn@gmail.com