Free 100%

ប្រើពេលអោយអស់

  ប្រើប្រាស់ទឹកប្រាក់ ១០ដុល្លា

  សុពលភាពត្រឹមរយៈពេល៣០ថ្ងៃ ប៉ុណ្ណោះ! ក្នុងរយៈពេល៣០ថ្ងៃនោះ ទោះជា ស្រីណែត ប្រើទឹកប្រាក់១០ដុល្លារ នោះអស់ ឬមិនអស់ ក្រុមហ៊ុនសេវាកម្ម ប្រព័ន្ធទូរប្រព័ន្ធទូរស័ព្ទ គេ នឹង កាត់ទឹកប្រាក់ដែលនៅសល់ទាំងប៉ុន្មានចេញពី គណនីរបស់នាងជាកំហិត។ ស្រីណែតក៏ បានគិត ថាតើនាងនឹងគួរយ៉ាងណាចំពោះទឹកប្រាក់ ១០ដុល្លារនោះ?

  នាងមកធ្យោបាយប្រើប្រាស់ទឹកប្រាក់នោះអោយអស់ ទោះជាតាមវិធីណាក៏ដោយហើយ ទង្វើរចុងក្រោយរបស់ នាងគឺនាងបានហៅទូរស័ព្ទទៅកាន់មនុស្សដែលនាង ស្គាល់ទោះជា មិនមានការងារចាំបាច់សំខាន់ជាមួយពួកគេក៏ ដោយ។ នាងធ្វើយ៉ាងណាដើម្បីកុំអោយទឹក ប្រាក់របស់នាងត្រូវបានកាត់ចេញពីគណនីទទេៗ ដោយមិនបានប្រើការអ្វី សោះព្រោះ នាង មានការសោកស្តាយណាស់។ បញ្ហានេះបញ្ជក់ថា យើងទាំងអស់គ្នាពិតជាមាន ការសោក ស្តាយណាស់ចំពោះការខាត បង់ទឹកប្រាក់របស់យើង ទោះជាមានចំនួនច្រើន ឬតិចយ៉ាង ណាក៏ដោយ។

  គំនិតពិចារណា

  រាល់ថ្ងៃធនាគារដែលធំជាងគេបំផុតនៅលើពិភពលោក មានឈ្មោះថា ធានាគារសាកល បានផ្តល់លុយអោយ មនុស្សគ្រប់គ្នាម្នាក់ ២៤ មឺនដុល្លារក្នុងមួយ ថ្ងៃហើយយើង មានសិទ្ធិ ចាយ ឬប្រើប្រាស់លុយនោះត្រឹមតែម៉ោង១២យប់ ប៉ុណ្ណោះហើយ ប្រាក់នោះមាន តែយើង ម្នាក់គត់ដែលមានសិទ្ធិអាចចាយបាន។ ហើយទោះជាយើងបានចាយអស់ ឬចាយ មិន អស់ក៏នៅម៉ោង១២ យប់ធនាគារនោះនឹងកាត់លុយរបស់យើងចេញពីគណនីជាមិនខាន។ តែធនាគារនោះបានបញ្ចូល លុយ២៤មឺនដុល្លារជាថ្មីទៀតមកអោយយើងហើយ ចំនួនទឹក ប្រាក់២៤ មឺនដុល្លារថ្មីនេះនឹងត្រូវបានកាត់ចោលទៀតនៅ ម៉ោង១២យប់ បើសិនយើងចាយ មិនអស់ទៀត ហើយបន្តធ្វើបែបនេះពេញមួយជីវិតរបស់យើង។

  ធនាគារនោះប្រៀបដូចផែនដី ហើយ២៤មឺដុល្លា នេះប្រៀបបាននឹងពេលវេលា ២៤ម៉ោង ដែលផែនដី ផ្តល់មកឲ យើងស្មើៗ គ្នាគឺម្នាក់២៤ម៉ោងក្នុងមួយថ្ងៃ។ ប្រសិនបើយើងចេះចាយ ២៤ម៉ោងនោះអោយបានត្រឹមត្រូវមានន័យថា យើងប្រើប្រាស់វាអោយ វាអោយបានអស់តាំង ពីក្មេងយើងនឹងទទួលបានចំណេះដឹងមហាសាលដែលអាចរកប្រាក់បាន រាប់មឺនដុល្លារ ក្នុង មួយម៉ោងៗ តែបើសិនយើងមិនបានប្រើប្រាស់ ពេលវេលាអោយ បានត្រឹមត្រូវ ហើយអោយ អស់ទេ នោះយើងក៏នឹងត្រូវខាតបង់ប្រាក់រាប់មឺនដុល្លារវិញដែរ។ មានមនុស្សជាច្រើនដែល មានចំណូលរាប់មឺនដុល្លារក្នុងមួយ ម៉ោងដូចជាលោក BillGet ថៅកែសាំងប្រធាន ក្រុមហ៊ុន ប្រព័ន្ធទូរស័ព្ទ និងប្រធានធនាគារជាដើម។ នេះមកពីគេមានការ រៀបចំចាយ ពេលវេលា របស់គេបានអស់ និងត្រឹមត្រូវតាំងពីរៀនសូត្រដំបូង តាំងពីការធ្វើការងារ និងតាំងការ រក ស៊ីនៃ ជីវិតវ័យកណ្តាលរបស់ពួកគេ។ គេមិនដែលចាយពេលវេលា ដោយការខ្ជះខ្ជាយ សូម្បី តែមួយនាទីណាឡើយ។

  សូមប្រើពេលវេលាអោយបានត្រឹមត្រូវមនុស្សដែលចេះប្រើប្រាស់ពេលវេលាបានត្រឹមត្រូវ ពួកគេអាចរកលុយ ចូលបានរហូតដល់រាប់លានដុល្លារក្នុងមួយម៉ោងៗ។ តែមនុស្សដែល មិនចេះប្រើប្រាស់ពេលវេលាត្រឹមត្រូវវិញ គឺចំណាយ ពេលវេលា១លានម៉ោង រកមិនបាន សូម្បី១ដុល្លារក៏មានដែរ។ យើងត្រូវតែចេះស្តាយពេលវេលា ហើយប្រើពេលវេលា នោះ អោយអស់ដូចជាការប្រើប្រាស់ទឹកប្រាក់នៅក្នុងទូរស័ព្ទដែរ។ ចូរកុំអោយពេល វេលាត្រូវបាន កាត់ចោលដោយយើង មិនទាន់បានប្រើអ្វីសោះ។ ស៊ូរវល់១ម៉ោង ដើម្បីបានប្រាក់រាប់លាន ដុល្លារ ប្រសើរជាងរវល់រាប់លានម៉ោងដើម្បីបាន ប្រាក់ តែ១ដុល្លារ។

 • Vattana Sunta, 012 867773 , yunvattana@yahoo.com