Free 100%

រឿងភ្នំប្រសិទ្ធ

    -១៩- ១~រឿង ភ្នំប្រសិទ្ធិ (ខេត្តកណ្ដាល)  ដែលអ្នកស្រុកហៅថា “ភ្នំប្រសិទ្ធិ” គឺសំដៅយកភ្នំពីរនៅ ទន្ទឹមគ្នា។ ប៉ុន្តែដោយការចែកព្រំប្រទល់ស្រុកនៅខេត្តកណ្ដាលភ្នំពីរ នេះ ក៏គេត្រូវរំលែកធ្វើជាខ័ណ្ឌព្រំប្រទល់ស្រុក ចំកណ្ដាលជ្រលងភ្នំ គឺភ្នំខាងលិច ចូលក្នុងឃុំម្កាក់ ស្រុកអង្គស្នួល ឯភ្នំខាងកើត នៅក្នុង ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាលដូចគ្នា។ភ្នំទាំងពីរនេះភ្នំខាងលិច មិនមានរឿងរ៉ាវ ឬកន្លែងបរមបុរាណអ្វី គួរគប្បីនឹងលើកយកមក អធិប្បាយទេ គឺមានតែភ្នំខាងកើតប៉ុណ្ណោះ ដែលមានរឿងរ៉ាវច្រើន មានដំណែល ចាស់ៗ ទាក់ទងដោយរឿងព្រង ច្រើនយ៉ាង។ កាលពីដើម អ្នកស្រុកច្រើនទុកភ្នំនេះ ជាកន្លែងស័ក្ដិសិទ្ធិ សម្រាប់អ្នកស្វែងបន់ស្រន់ឧ៏្យសម្រេចប្រាថ្នាណាមួយ ឬធ្វើការសាង សីលភាវនានៅទីនោះ, តែនៅសម័យបច្ចុប្បនុ្នជំនឿទាំងនោះក៏ខ្សោយ បន្តិចម្ដងៗ ទៅតាមការវិបត្តិនៃអារ្យធម៏។ ហេតុនេះ ទីភ្នំនេះឯង ទៅជាទីទេសចរណ័៏មួយ សម្រាប់អ្នកស្រុកជិតឆ្ងាយ ធ្វើដំណើរទៅ តាមរថយន្ត ត្រូវទៅតាមផ្លូវជាតិលេខ៥ គឺផ្លូវពីភ្នំពេញទៅបាត់ដំបង លុះទៅដល់គីឡូម៉ែត្រលេខ ៣៨ ជិតដល់ផ្សារឧត្តុង្គ មានផ្លូវជាតិលេខ ២៦ បែកចូលទៅខាងឆ្វេងដៃ។ ចូលទៅតាមផ្លូវនេះ អស់ចម្ងាយ១៦ គីឡូម៉ែត្រទៀត ទើបត្រូវបត់ចូលតាមផ្លូវលំមួយនៅខាងឆ្វេងដៃ បន្ត ទៅទៀត ទើបដល់ជើងភ្នំនេះ។ នៅចង្កេះភ្នំផ្នែកខាងជើង មានព្រះវិហារមួយ គ្របប្រក់ លើព្រះពុទ្ធបដិមាករចូលនិព្វានមួយអង្គ សាងដោយថ្មយ៉ាងធំ មាន បណ្ដោយប្រមាណជា២៧ម៉ែត្រ។ ត្រង់នេះអ្នកស្រុកហៅថា”កន្លែង ព្រះនិព្វាន” ។ នៅខាងក្រោមកន្លែងព្រះនិព្វានបន្តិច មានរូងដីមួយ កន្លែងទទឹងប្រមាណ៥ម៉ែត្រ បណ្ដោយ៦ម៉ែត្រ ជារូងទាល់ តែមាន មកពីអង្វែងកាលហើយ។ ខាងកើតរូងដីនេះបន្តិច មានថ្មមួយផែន យ៉ាងធំ ហើយមានសភាពចម្លែកត្រង់មានស្នាមជើងសេះ និងស្នាម ជើងមនុស្ស ទ្រុឌជាប់នៅនឹងថ្មនោះ, ប៉ុន្តែ ដោយសារពេលវេលាយូរ លង់ពេក,សព្វថ្ងៃ ក៏រលុបខ្លះៗ ទៅហើយ។ ខាងត្បូងថ្មដាមានស្នាម នេះ មានខឿនថ្មមួយកន្លែង អ្នកស្រុកហៅថា”ឥសីចង្រ្កម”។ លុះឡើងដល់កំពូលភ្នំ មានព្រះវិហារមួយ ជាសំណង់ចាស់ បុរាណដែរមានទទឹង៨ម៉ែត្រ,បណ្ដោយ១៥ម៉ែត្រ, អ្នកស្រុកសន្មត នាមព្រះវិហារនេះថា”វិហារត្រៃត្រឹង្ស”។ អំពីរឿងព្រង ដែលទាក់ទងនឹងទីកន្លែងទាំងនោះ មានដោយ ឡែកៗ ពីគ្នា ដែលយើងលើកយកមកអធិប្បាយ មួយម្ដងៗ ដូចតទៅ៖ ១-អំពីរូងដី និងឥសីចង្រ្កម ចំពោះទីកន្លែងទាំងពីរនេះ មានរឿងព្រងតែមួយ គឺ រឿង “បក្សីចាំក្រុង”។ សេចក្ដីពិស្ដារនៃរឿងព្រងនេះ យើងបានបោះពុម្ព ក្នុងសៀវភៅប្រជុំរឿងព្រងខ្មែរ ភាគ៥ ត្រង់រឿងព្រះវិហារសួគ៏ រួច សព្វគ្រប់ហើយ,ឥឡូវ យើងចោះយកតែត្រង់អន្លើ ដែលមានទាក់ទង នឹងទីកន្លែងត្រង់នេះ មកនិយាយបញ្ជាក់ តែប៉ុណ្ណោះ។ សេចក្ដីតំណាលថា៖ កាលដែលស្ដេចដំបងក្រញូងជ្រែករាជ្យ នោះ ក៏បានឡើងគ្រប់គ្រងរាជ្យរហូតមក។ ប៉ុន្តែ រាជសម្បត្តិនេះ ពុំ បានសុខសាន្តទេ នៅរយៈពេលតែ៧ ឆ្នាំនិង ៧ខែប៉ុណ្ណោះ មានអ្នក មានបុណ្យម្នាក់គឺពញាក្រែក មកដណ្ដើមរាជ្យជាបន្តទៅទៀត។ ដំណើររឿង មុននឹងបានរាជ្យទៅព្រះបាទពញាក្រែកនោះ ព្រះបាទដំបងគ្រញូងបានធ្វើទុក្ខទោស ដល់ញាតិវង្សក្សត្រអង្គមុន សន្ធឹកណាស់ ហេតុនេះបានជាពៀរវេរាមកដល់ព្រះអង្គវិញ គឺក្រោយ ព្រះបាទពញាក្រែកឡើងសោយរាជ្យហើយ ក៏ចេញបញ្ជាអោយចងអា ឃាតព្យាបាទវិញដែរ។ ប៉ុន្តែនៅពេលនោះ មានអ្នកម្នាងមួយនោះ មានគភ៌រត់ទៅពួនស្នាក់នៅនឹងលំនៅញាតិសណ្ដានជាំរាស្រ្ដ។ ថ្ងៃមួយ មានហេតុចម្លែកជាប្រផ្នូល ព្រះបាទពញាក្រែក ក៏អោយហោរាគន់ មើល ហោរាក្រាបទូលថា មានអ្នកមានបុណ្យម្នាក់ទៀត ចាប់បដិសន្ធិ ក្នុងផ្ទៃរបស់អ្នកម្នាង នៃស្ដេចដំបងគ្រញូងឋិតនៅទិសណាៗក៏ក្រាប ទូលសព្វ។ វេលានោះ ព្រះពញាក្រែក ក៏អោយពេជ្ឈឃាត តាមរក ឃើញ យកមកកាប់សម្លាប់ចោលទៅ។ តែពេលកាប់នោះទារកនៅឯង ក៏រត់ឡើងពីពោះ ទៅនៅក្នុងទ្រូងម្ដាយ លុះត្រាតែពេជ្ឈឃាតទៅផុត ទើបទារកចេញចាកផ្ទៃមាតាមកនៅកណ្ដាលវាល។ ពេលនេះមានសត្វ បក្សីមួយធំ ឃើញទារកនៅកណ្ដាលវាលដូច្នេះ សត្វនោះក៏ចុះមកកាង ស្លាប គ្របដណ្ដប់ទារកកុំអោយក្ដៅ ជួនជាមានបុរសចាស់ម្នាក់ឈ្មោះ គោហេ គាត់ភ្ជួរដីហើយកើររូត រះទៅផ្ទះ ប្រទះឃើញទារកនេះ គាត់ក៏បីយកកុមារទៅទុកថែរក្សា។អស់រយៈពេល៧ឆ្នាំ ស្ដេចអោយ ហោរាគន់គូរម្ដងទៀត ព្រះអង្គជ្រាបថាអ្នកមានបុណ្យនោះពុំទាន់ស្លាប់ ទេ ទ្រង់ត្រាស់អោយប្រមូលយកក្មេងអាយុ៧ឆ្នាំទាំងអស់ មកផ្ដិតដែរ ស្រាប់តែមានរូបកងចក្រនៅបាតដៃចៅគាត់ ដែលត្រូវគេយកទៅ ប្រហារចោល ព្រោះសំគាល់ថា ជាអ្នកមានបុណ្យ។ ប៉ុន្តេ តាគោហេ លួចកញ្ឆក់ចៅពរត់គេចដោយមានសត្វកាងស្លាបគ្របពីលើ រហូតទាល់តែបាត់ផុតមុខបណ្ដាជនអ៊ូអរទៅ។ សេនាអមាត្យនាំគ្នាតាមកិតៗដែរ តែពុំទាន់។ តាគោហេ នាំកុមារនេះ ពីស្រុកមួយ ទៅស្រុកមួយ ដូចជាកាត់ទន្លេធំត្រង់រកាកោងឆ្លងទៅល្វា ទេរ ដល់វិហារសួ តែពុំបាត់ភិតភ័យសោះត្បិតទ័ពគេចេះតែដេញតាមពុំ ឈប់ឈរ។ កាលនោះ គាត់នាំកុមាររត់ពីវិហារសួ ឆ្លងទន្លេមកខាង លិច ហើយឆ្លងកាត់ភូមិក្បែរមាត់ទន្លេទៅរកទីភ្នំ ដើម្បីងាយស្រួលពួន ស្នាក់អាស្រ័យ។ គាត់ទៅពួននៅភ្នំមួយក្នុងខេត្រសំរោងទង(ដែលសព្វ ថ្ងៃហៅថាភ្នំប្រសិទ្ធិនេះ)។ ទីភ្នំនេះ ពុំមានជនសាមញ្ញណាទៅដល់ទេ កាលពីសម័យនោះ ដូច្នេះហើយបានជាតាគោហេ យល់ឃើញថា ជាទីសុខសាន្ត ។ មិនតែប៉ុណ្ណោះទីនោះឯង ជាទីអាស្រមបទ នៃពពួក ឥសីទាំងឡាយ ធ្វើចង្ក្រមភាវនារាល់ថ្ងៃផង។ តាំងពីមកនៅកន្លែងនេះ ក៏បានប្រកបនឹងសេចក្ដីសុខស្រួលមែន។ លុះដល់ព្រះបាទពញាក្រែក សោយរាជ្យអស់កាលដ៏យូរមកក៏ សោយព្រះទិវង្គតទៅ ទើបមន្ត្រីរាជការទាំងអស់ ស៊ើបសួររករាជកុមារ ជាបុត្រអតីតមហាក្សត្រ ដើម្បីដង្ហែរឡើងគ្រងរាជ្យ។ ទទួលពេលនោះលេចឮល្បីព្រះនាមកុមារព្រះរាជបុត្រមួអង្គ ដែលនៅ ជាមួយតាគោហេ ហើយដែលអ្នកស្រុកស្គាល់ព្រះនាមថា ៉បក្សីចាំ ក្រុង ៉ ព្រោះតាគោហេថ្វាយព្រះនាមនេះតាំងពីគាត់បានឃើញបក្សី តាមកាងស្លាបលើរាជកុមារ ពីតូចនោះមកម្លេះ។ អស់ពួកសព្វមុខមន្ដ្រី នាំគ្នាទៅដង្ហែយកព្រះរាជកុមារ បក្សីចាំក្រុង ហើយរៀបអភិសេកគ្រង រាជ្យសម្បត្តិតទៅ។ ក្រោយពីបានគ្រងរាជ្យហើយ ព្រះអង្គក៏ចាត់អោយសាងព្រះពុទ្ធ រូប ព្រះវិហារ ទុកជាទីគោរពនៅលើភ្នំនេះ ហើយសន្មតនាមទីភ្នំនេះថា “ភ្នំប្រសិទ្ធ “បានន័យថាភ្នំរបស់ឥសី សឹងប្រកបតាមប្រាថ្នា ព្រោះ កាលដែលរស់នៅលើភ្នំនេះ តាគោហេ តែងតែបន់ស្រន់ជារឿយៗ សុំ បួងសួងអោយរាជ្យកុមារបានឡើងគ្រងរាជ្យ លុះឥឡូវនេះក៏ បាន សម្រេចដូចប្រាថ្នាមែន ទើបបានជាសន្មតទីនេះថាដូច្នេះ។ ២ អំពីផែនថ្មមានស្នាមជើងសេះ ចំពោះស្នាមជើងសេះ នៅលើផែនថ្ម តាមចាស់ទុំនិយាយថា៖ ទាក់ទងមកពីរឿងចៅឬទ្ធិសែន និងនាងកង្រីត្រង់ដែលឬទ្ធិសែនយក សំបុត្រនាងសន្ធមា បង្គាប់អោយនាងកង្រីជាកូន សម្លាប់កុមារនេះ ចោលទៅនៅពេលដែលទៅដល់ ឥសីក៏លួចហែកសំបុត្រចោល ក្លែង សំបុត្រសាជាថ្មី អោយនាងកង្រី ទទួលយកបុរសនេះជាប្ដី កាលបើ ឃើញកុមារនេះទៅដល់។ គឺត្រង់កន្លែងនេះហើយ ដែលមានផែនថ្មធំ នៅទៀបកន្លែងឥសី ចង្ក្រម។ គឺនៅពេលកុមារឬទ្ធិសែន ត្រឡប់បវិញ ដោយប្រញាប់ប្រ ញាល់ រត់ចោលនាងកង្រីនោះ ក៏មកកាត់ទីកន្លែងនេះទៀត បានជួប នឹងឥសី ឥសីអោយទានស្លឹកឈើ ហើយអោយហោះរត់។ គឺលើផែនថ្ម នេះហើយ ដែលឬទ្ធិសែនចាប់បំផាយសេះ លោតផ្លោះឡើង បានជាមានស្នាមជើងសេះ ទ្រុឌជាប់នឹងផ្ទាំងថ្ម ត្រង់នោះឯង។ បើពោលដោយសង្ខបទៅ បុរាណដ្ឋាននេះ ជាទីដំណែលអំពី មហាក្សត្រអង្គណាមួយ ក្នុងអតីតកាលមែន ប៉ុន្តែពុំមានមូលដ្ឋានខាង អក្សរចារឹកឲ្យច្បាស់លាស់យកជាព័ត៏មានពិតប្រាកដប្រជាបានឡើយ យើងយល់បានត្រឹមតែសេចក្ដីសន្និដ្ឋានប៉ុណ្ណោះដោយសង្កេតយកតម រូបភាពទីកន្លែងនិងសេចក្ដីនិទានខ្លះរបស់អ្នកស្រុក ដែលចេះតែចាំ តៗគ្នាប៉ុណ្ណោះ។ ដូច្នេះ បើយើងសន្មតកំណត់ឲ្យដាច់ស្រេច ថាក្សត្រ អង្គណាជាអ្នកកសាងឬការកសាងនេះពីក្នុងរជ្ជកាលណនោះពុំទាន់ បាននៅឡើយទេ។ ការងារនេះនៅក្នុងការស្រាវជ្រាវតែរាល់ថ្ងៃ។ ក្រៅអំពីសេចក្ដីពិចារណារិះរេខាងទីតាំង និងប្រវត្តិពង្សាវតារ ដែលយើងលើកយករឿងព្រងមកបញ្ជាក់ តាមលំអានអ្នកស្រុកចេះចាំ តៗគ្នាមកនេះ យើងងាកបែរទៅខាងទេសភាព នៃព្រឹក្សានៅលើ ទីនេះម្ដង។ តាមពិត ភ្នំនេះពុំមែនជាំព្រៃស្រោង ប្រកបដោយឈើ ធំឡើយ សភាពព្រៃជាសភាព ព្រៃរបោះដែលមានតែកូនឈើតូចៗ គ្របដណ្ដប់លើដីខ្សាច់សៗ នៅចន្លោះៗ ដុំថ្មធំៗ ហើយថ្មទាំងនោះ ភាគច្រើន ក៏មានពណ៌សដែរ។ហេតុនេះពានជាភ្នំនេះទៅជាកន្លែង យកថ្មសម្រាប់ធ្វើផ្លូវរថភ្លើង និងយកមកប្រើប្រាស់សព្វយ៉ាងនៅក្នុង ក្រុងភ្នំពេញសព្វថ្ងៃ។ រួមសេចក្ដីភ្នំប្រសិទិ្ធសព្វថ្ងៃ ជាទីទេសចរណ៏ សម្រាប់ជនរួម ជាតិយើង មួយកន្លែងយ៉ាងសំខាន់ដែរ បានជាមានរថយន្តទេសចរណ៌ ចេញចូលជាញឹកញាប់ រៀងរាលៀថ្ងៃអាទិត្យ និងថ្ងៃបុណ្យផ្សេងៗ ដែលអ្នកធ្វើការងារបានឈប់សម្រាក។ ភ្នំពេញថ្ងៃទី២៧ខែមេសាឆ្នាំ២០១៤ រៀបរៀងដោយរ៉េន សៀវ ហុង (
  • seavhong ren, 0979438198 , seavhong.ren@gmail.com