Free 100%

រឿងប្រវត្តិរបស់រាហូអសុរិន្រ្ទ



    រឿង ទាក់ទងនិងប្រវត្តិរបស់រាហូអសុរិន្រ្ទ
    1 រូបរាហូ គេតែងគូរនៅហោជាងប្រាសាទ ឬបើនៅទីវត្ត គេគូរនៅហោជាងព្រះវិហារប្រយោជន៍ឲ្យដឹងថា”ជាអ្នកមានឬទ្ធិ”។ 2 នៅខ្លោងទ្វារប្រាសាទឬវត្តអារាមក៍គេមានគូរដែរ។ 3 រូបរាហូគេច្រើនគូរតែត្រឹមក្លៀកឡើងលើឲ្យឃើញច្បាស់តែដៃ ក និងក្បាលធ្វើមុខឲ្យទូលាយធំ មាំបញ្ចេញធ្មេញស្ញាញថែមទាំងលាបពណ៏ខៀវ ដើម្បីឪ្យសម្បើមដល់អ្នកមើលគ្រប់ៗគ្នា។ 4 គេគូរូបរាហូនៅក្នុងផ្ទះឬព្រះរាជាវាំងប្រយោជន៏ឪ្យដឹងថា”ជាអ្នកខ្លាំងពូកែ អ្នកធំ”។ 5 បើគេមិនហៅថា”រាហូ” គេហៅត្រឹមតែ”រាហុ៏”ដួចពាក្យថា “រាហុ៏ចាប់ចន្ទ” ដូច្នោះក៏បានជូនកាលគេហៅថា “អសុរិន្រ្ទ” តែពាក្យខ្មែរច្រើនហៅថា “ រាហូអសុរិន្រ្ទ” ជាប់គ្នា។ 6 បានជាគេធ្វើរូបរាហូតែមួយកំណាត់នោះព្រោះមានប្រវត្តិដូច្នោះ ប្រវត្តិរបស់រាហូ រាហូអសុរិន្រ្ទជាសេនាបតីមួយរបស់ព្រះបាទវេចចិត្តិ ដែលសោយរាជ្យសម្បត្តិនៅក្នុងនគរចិត្រាសួរក្រោមបាតភ្នំព្រះសុមេរុ៏។ តំណាលថារាហូនេះធំក្រៃលែងធំលើសពួកអសុរទាំងឡាយនៅក្នុងទីនោះគ្រាន់តែកម្ពស់៤,៥០០យោជន៏ទទឹងពីស្មាម្ខាងទៅស្មាម្ខាង១,៦០០យោជន៏ ចន្លោះដើមដៃប្រវែង១,២០០យោជន៏ ថ្នាំងម្រាមដៃម្រាមជើងមូយៗ៥០យោជន៏រង្វះមាត់២០០យោជន៏បាតដៃបាតជើងទំហំ៣០០យោជន៏ជម្រៅមាត់៣០០យោជន៏រន្ធច្រមុះ២០០យោជន៏កប្រវែង៣០០យោជន៏ថ្ងាសប្រវែង៣០០យោជន៏ភ្នែក៥០យោជន៏ក្បាលទំហំ៩០០យោជន៏ទំហំធ្មេញមួយៗ៥០យោជន៏រោមអវយវះទាំងមូលប្រវែង៥០យោជន៏ក្រចកដៃ -ជើង៥០យោជន៏។ ឯប្រពន្ធរបស់គាត់មានចំនួនមូយម៉ឺននាក់សុទ្ធតែជាស្រីប្រកបដោយឆោមល្អឆើតឆាយមានរូបរាងទំហំនិងកម្ពស់ប្រហែលនិងគាត់ដែរ។ថ្ងៃមួយរាហូអសុរិន្រ្ទ ហៅពពួកស្រីស្នំមកជូបជុំហើយតាំងក្លេងក្លាងអួតឬទ្ធានុភាពខ្លាំងពូកែរបស់ខ្លួនប្រាប់ពួកស្រីស្នំ(សមគាត់ជាអ្នកអូតស៊ីជោរផង)រួចសួទៅពួកស្រីស្នំថា” ក្នុងលោកទាំងមូលមើលទៅតើមានអ្នកណាធំស្មើអញដែរឬទេ?”។គាត់សួពីស្រីទីមួយទៅដល់ស្រីទីបំផុតទាំងមួយម៉ឺននាក់។ស្រីពៅគេបង្អស់ឆ្លើយតបថា”លោកម្ចាស់ធំប៉ុណ្ណឹងមិនមែនអស្ចារ្យស្មើរនិងព្រះសមណគោតមទេឯព្រះសមណគោតមដែលខ្ញុំធ្លាប់ប្រទះធ្លាប់ឃើញច្រើនដងនោះធំអស្ចារ្យបំផុតជាងគេក្នុងលោកសមណគោតមធំក្រៃលែងធំខ្ពក្រៃលែងល្អក្រៃលែងល្អមានឬទ្ធានុភាពលើសគេក្នុងលោកនិងរកប្រុសឯណាមកប្រៀបផ្ទឹមឪ្យស្មើគ្មាឡើយ”។ រាហូឬស្រីស្នំអួតសរសើរអំពីគុណសម្បត្តិព្រះសម្មាសម្ពុទ្ធដូច្នោះគាត់ជាមនុស្សអំនួតស្រាប់ផងក៏លាន់មាត់ថា” យីអើ! សមណគោតមនោះ កុំថាឡើយដល់ទៅរូបធំសូម្បីតែខ្លោងទ្វាវិហាររបស់គាត់ក៏អញចូលទៅមិនទាំងចុះខ្លួនផងម៉េចក៏ដឹងថាអញធំខ្ពស់មិនស្មើរនិងព្រះសមណគោតម? បើដូច្នោះអញទៅវ៉ាស់កម្ពស់គាត់មើល តើធុំប៉ុន្មានទៅ! ”។ ឯព្រះសម្មាសម្ពុទ្ធទ្រង់ស្វែងយល់ដោយញាណព្រះអង្គថា” ពេលនេះរាហួអសុរិន្រ្ទតាំងខ្លួនឯងជាធំលើសព្រះអង្គមានបំនងចូលមកផ្ទឹមវាស់និងព្រះអង្គទ្រង់ក៏ពង្រីកខ្លោងទ្ចាវិហារវត្តជេតពន់ឧ្យធំហួសវិស័យរបស់រាហួប្រៀបដូចមនុស្សយើងចូលទៅក្នុងវិហារធម្មតា”។លុះរាហួចូលទៅលបមើលព្រះអង្គកំពុងសឹងគាត់ងើបមើលព្រះសម្ពុទ្ធបីដូចជាងើបមើលអាកាស។ប៉ុណ្ណឹងហើយរាហូនៅតែប្រកាន់អស្មិមានះថាព្រះអង្គនៅតែមិនធំជាងគាត់ទេ។ថ្ងៃមួយព្រះអង្គយាង្គទៅបិណ្ឌបាតគាត់ក៏លបចូលទៅឈរពីខាងក្រោយព្រះអង្គចម្ងាយ៥០យោជន៏ផ្ទឹមមើលនៅតែមិនខ្ពស់ស្មើរព្រះអង្គទៀតឃើញទាបជាងឆ្ងាយពេកក៏យកឬស្សីមួយដើមយ៉ាងវែងប្រវែង៥០យោជន៏ទៅវ៉ាស់ពីខាងក្រោយក៏នៅតែមិនស្មើរទៀតគាត់ព្យាយាមតឬស្សីតាំងពី១ដល់មួយពាន់ដើម អស់ពេលមួយព្រឹកហត់បែកញើសហូរជាទឹកក៏នៅតែមិនស្មើនិងកម្ពស់ព្រះអង្គ។ សម័យមួយគាត់ចង់ឃើញព្រះអង្គចំព្រះភក្រ្តឪ្យបានជិតដើម្បីមើលកម្ពស់ឲ្យអស់ចិត្តក៏និម្មិត្តខ្លូនជាឈ្លើងព្រ័ត្រនៅក្នុងទឹកស្រះចាំលបមើលព្រះអង្កឪ្យច្បាស់ស្រាប់តែព្រះអង្គទ្រង់ត្រាស់ហៅថា” នែរាហួ! អ្នកមកនៅក្នុងទឹកស្រះធ្វើជាឈ្លើងចាំមើលតថាគតធ្វើអ្វី? ឡើងមក! តថាគតប្រាប់អ្នកឪ្យដឹង! តថាគតធំអ្វីប៉ណ្ណឹងពួកព្រហ្មនៅឯឋានព្រហ្មធំជាងតថាគតទៅទៀត ”។ រាហួនឹងក្នុងចិត្តថា” សមណគោតមនេះធំជាងអញទៅហើយឥឡូវ នៅមានព្រហ្មណានោះធំដែរ” ក៏នឹកអៀនខ្មាសស្រីស្នំរបស់ខ្លួនលែងវិលទៅកន្លែងវិញ ទើបសូមតាមព្រះអង្គទៅមើលព្រហ្មទៀត។ព្រះសម្ពុទ្ធក៏ឪ្យរាហូតោងជាយចីពរ ហោះទៅបិណ្ឌបាតឯឋានព្រហ្ម។ព្រហ្មលុះឃើញរាហូតោងនៅនិងជាយចីពរដូច្នោះក៏ទូលព្រះអង្គថា” ចៃនៅនឹងចីពរព្រះអង្គ ”។រាហួរឹតតែខ្មាសព្រហ្មថែមទៀតដោយគិតថា” អញធំសម្បើមដែរ ឥឡួវព្រហ្មថាតូចដូចចៃ! ” ទ្រាំនៅពុំបាន ក៏លាព្រះអង្គមកទីកន្លែងរបស់ខ្លួនវិញ។ ព្រះអង្គបានផ្តាំរាហួថា” អ្នកចុះទៅវិញ កុំឈប់នៅពាក់កណ្តាលផ្លួវបើស្រេកទឹក កុំឈប់ផឹកទឹកឡើយ ”។រាហូមកដល់ពាក់កណ្តាលផ្លូវឃើញស្រះមានទឹកថ្លាមានផ្កាឈូកក្រអូបល្វេងល្វើយភ្លេចពាក្យបណ្តាំរបស់ព្រះអង្គក៏ចុះទៅត្រាំទឹកស្រះនោះត្រឹមក្លៀកស្រាប់តែដាច់ខ្លួនធ្លាក់បាត់ទៅ។ សរសេរដោយយុវតី សើន ធីតា
  • Thoeun Dane, 098494635 ,