Free 100%

រឿង​ ទាក់ទង់និងទង់ក្រពើ



    នៅគ្រប់ស្រុក ក្នុងប្រទេសកម្ពុជា គេតែងតែនិយមប្រើទង់ក្រពើ និងទង់ព្រលឹង នៅពេលបុគ្គលស្លាប់ គឺថា កាលណាអ្នកជំងឺមានកម្លាំងតិច ជិតនឹងអស់ខ្យល់អស្សាសះបស្សាសះហើយ អាចារ្យតែងឱ្យ ហែកសំពត់ ស ផាឌិប ឬ ទេស ឯក ប្រវែង ៤ ហត្ថ បត់ជា ២ យកឈើ ឬ បន្ទះរស្សី ២ កំណាត ដាក់ខ្វែងគ្នា គឺមួយជាដង មួយជាឈើឆ្កាង រួចស៊កក្នង្នុផ្នត់សំពត់ ហើយចងបង្រួមក្រសោបក្រោមសម្រាប់កាន់ មានឆ្នាំងបាយ ថ្មីមួយចងបន្តោងភ្ជាប់នឹងដងទង់នោះផង ហើយអាចារ្យសរសេរបាលីនៅផ្ទៃទង់នោះថា អាទាយ វក ឥទំ អយំ កស្សិកភវនំ អាគច្មន៉្តិ >អាសាមិភំ សុញ្ញំ គណ្ធាមិ ហើយអាចារ្យលើកទង់នោះ ទៅដាក់នៅក្បាលដំណេកបុគ្គលស្លាប់ រួចផ្តាំបុគ្គលនោះថា ទង់ព្រលឹងនេះ ជាសំបុត្រដើរផ្លូវរបស់អ្នកហើយ ចូរអ្នកកាន់អោយជាប់ទៅចុះ ដើម្បីធ្វើដំណើរទៅថ្វាយបង្គំព្រះចុឡាមណីចេតិយ ក្រែងគេឆែកឆេរតាមផ្លូវ ព្រោះអ្នកត្រួវទៅតែម្មាក់ឯង គ្មានអ្នក្នណានាំផ្លួវទេ។ រួចអាចារ្យក៏ដាក់ឈ្មោះរបស់គេក្នុងនាមជាបព្វជ្ជា។ រឿងទង់ព្រលឹងនេះ មានដំណាលដួចតទៅ ( 9) មានកួនប្រុសរបស់បុរសម្នាក់ បានលាឱពុកទៅរៀនសិល្បសាស្ត្រឯនគរកតសិលា។ លុះរៀនចេះចប់កាលណា ក៏លាអាចារ្យចេញទៅរកគ្រូផ្សេងរៀនថែមទៀត។ លុះដើរទៅៗ ក៏ទៅជួបនឹងព្រះបច្ចេកពុទ្ធមួយអង្គ។ ហើញលោកប្រព្រឹត្តហ្មត់ចត់ល្អតាមរបៀបសមណះស្ងប់ស្ងៀម មាណពនោះមានចិត្តស្រលាញ់ ជ្រះថ្លា ក៏ចូលទៅសុំរៀនក្នុងសម្នាក់ព្រះបច្ចេកពុទ្ធន្ធោះ។ លែកាក៏សុខចិត្តឱ្យរៀន តែលោកដាក់ល័ក្ខខ័ណ្ឌថា ត្រូវឱ្យបួសជាលោកសិន។ លុះមាណពនោះបួសហើយ លោកក៏បង្រៀនធម៌កម្មដ្ឋាន។ នៅរៀនយូរៗទៅ មាណពនោះក៏បានសម្រេចពោធិញ្ញាណ ជាព្រះបច្ចេកពុទ្ធមួយអង្គ ដូចជាបច្ចេកពុទ្ធជាគ្រូនោះដែរ ហើយក៏ចូលបរិនិព្វានទៅ។ អ្នកស្រុកអ្នកភូមិ ក៏នាំគ្នាធ្វើបុណ្យបូជាសព ហើយកសាងចេតិយបញ្ចុះអដ្ឋិធាតុព្រះអង្គនោះ ត្រង់ផ្លូវបំបែក។ បុរសជាឪពុក បាត់កូនយូរពេក ក៏ទៅតាមដល់ស្រុកនោះហើយសួររក។ អ្នកស្រុកក៏បានប្រាប់តាមដំណើររឿងថា កូនរបស់អ្នកឯង បានសម្រេចជាបច្ចេកពុទ្ធមួយអង្គ ចួលបរិនិព្វានបាត់ទៅហើយ។ បុរសនោះក៏យំសោកអាល័យកូន ទៅដងទឹកមកស្រោចស្រពទ្រនាប់ខ្សាច់រួចយកក្រមាបង់កចងជាទង់ដោតឧទ្ទិសថ្វាយបង្គល្គាំវិលទៅស្រុកកំណើតវិញ។ បន្ទាប់មក អ្នកស្រុកក៏យកតម្រាប់តាម។ លុះចំណេះចីរកាលតមកទៀត ក៏ក្លាយទៅជាទំនៀមទម្លាប់ គឺពេលដែរហែរខ្មោច អាចារ្យតែងតែលើទង់ព្រលឹងដើរមុខ រហូតដល់ទីប៉ាឆា ទើបយកទង់នោះទៅដាក់នៅទិសឦសាន(9) ជាសញ្ញាឱ្យខ្មោចនោះដឹងថា ខ្លួនត្រួវចេញដំណើរទៅតាមទិសឦសាន ដើម្បីទៅថ្វាយបង្គំព្រះចុឡាមណីចេតិយ។ រឿងដំណាលអំពីទង់ក្រព៉ើ៉៉៉ៈ មានដំណាលថា កាលព្រះសម្មាសម្ពុទ្ធគង់ធរមាននៅឡើយ មានសត្វក្រពើញីឈ្មោលមួយគូ មានសេចក្តីជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏ចូលទៅសុំព្រះអង្គបួស តែព្រះពុទ្ធអង្គពុំព្រមអញ្ញាត ព្រោះជាសត្វតិរច្ឆាន។ ក្រពើនោះក្រាបទួលព្រះអង្គថា យើងខ្ញុំព្រះអង្គទាំងពីររួបនេះ ពុំមានិស្ស័យសាសនាព្រះអង្គទេ តែដោយយើងខ្ញុំទាំងពីរស្រលាញ់ប្តូរផ្តាច់នូវសាសនាព្រះអង្គ យើងខ្ញុំព្រះអង្គ សួមសំណួមពរថា “ដល់យើងខ្ញុំស្លា់ប់ទៅ សូមឱ្យគេបកស្បែកយើងខ្ញុំទៅដោតជាទង់ថ្វាយព្រះភក្ត្រព្រះអង្គ ទុកជាសក្ការបូជា កុំបីខានឡើយ “។ ព្រះអង្គទ្រង់ទទួលសំណូមពរនោះដោយព្រះមេត្តា។ លុះក្រពើនោះស្លាប់ទៅគេក៏យកស្បែកដោតថ្វាយតាមបណ្តាំមែន។ លុះដល់ព្រះសម្មាសម្ពុទ្ធទ្រង់ចូលបរិនិព្វានទៅ ស្បែកក្រពើនោះ ក៏ពុករលួយអស់ទៅ គេនាំគ្នាយកក្រណាត់ស ឬ ក្រដាស មករចនាធ្វើជារាងស្បែកក្រពើ ដើម្បីប្រើជា តំណាងទៅទៀត។ ដួចយើងតែងតែដោតទង់ក្រពើនៅកន្លែងអាសនះព្រះពុទ្ធរូបស្រាប់(២)។ សមាជិកទំនៀមទម្លាប់ម្នាក់ទៀត(៣) បានឱ្យការណ៏ថា មានព្រះមហាក្សត្រមួយអង្គ ព្រះនាមព្រះបាទធម្មាសោករាជ ទ្រង់មានព្រះទ័យជ្រះថ្លា បានកសាងចេតិយ ដើម្បីបញ្ចុះព្រះសេរីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ។ កាលណោះ ទេវបុត្តមារមាន ទិដ្ឋិមានះចង់តាមបំផ្លាញព្រះអង្គ ក៏ទៅបំផ្លាញព្រះចេតិយដោយឬទ្ធានុភាពអង់អាច។ លុះការមិនគួរដូច្នោះ ព្រះបាទធម្មាសាករាជ ក៏ទៅទូលព្រះឧបគតត្ថេរដែលជាព្រះអរហន្តដ៏វិសេសមួយអង្គដើម្បីឱ្យទៅបង្គ្រាបមារដែលកំពុងបំផ្លាញព្រះចេតិយនោះ។ ប៉ុន្តែមារកំណាចមិនស្តាប់ ព្រមទាំងរករឿងឈ្លោះតបនឹងព្រះឧបគតវិញថា “កាលពីមុន យើងខ្លាចតែសមណគោតមមួយប៉ុណ្ណោះ ព្រោះលោកមានឬទ្ធី ឥឡួវឥតអំពីសមណគោតមហើយ យើងគ្មានត្រូវការគោរពខ្លាចអ្នកណាទៀតទេ ៉។ កាលបើទួន្មានយ៉ាងណា ក៏ក្រុងមារនៅតែមិនព្រមស្តាប់ទើបព្រះឧបគតយល់ថា ឃ៉ាតដោយពាក្យល្អ គេមិនស្តាប់ទេ ៉ ដួច្នោះ ក៏សម្តែងឫទ្ធិចងរួបមារនិងវត្តពន្ធជ្វាប់ ឱ្យតឹងស្ទើរដាច់ខ្យល់ស្លាប់។ ក្រុងមារក្តៅចិត្តណាស់ប្រឹងស្ទុះហោះទាំងចំណងទៅរកព្រះឥន្ទ្រឱ្យជួយស្រាយ។ព្រះឥន្ទ្រប្រកែកថា តើយើងឯណានឹងអាចស្រាយចំណងព្រះឧបគតនោះបាន។ ក្រុងមារក្តៅចិត្តណាស់ ដៀលត្មះព្រះឥន្ទ្រដោយពាក្យទ្រគោះបោះបោកផ្សេងៗរួចស្ទុះហោះទាំងចំណងទៅរកព្រះព្រហ្មឱ្យជួយស្រាយទៀត។ព្រះព្រហ្មយល់ហេតុការណ៍ក៏ឆ៉្លើយថា ក្រុងមារអើយៈព្រះឧបគតនោះ មានឬទ្ធិអំណាចខ្លាំងណាស់ បើលោកចងហើយគ្មានអ្នកណាឡើយនឹងស្រាយបានទេ ចូរមារឯងយត្រឡប់ទៅក្រាបអភិវាទព្រះបឧបគតវិញទៅ ទើបដោះរួវចអំពីចំណងនោះបាន ពុំនោះសោតទេ អ្នកនឹងត្រួវស្លាប់អសារបង់។ ទើបមារសុខចិត្តត្រឡប់ទៅសុំអង្វរឱ្យព្រះឧបគតត្ថេរស្រាយឱ្យ។ វត្តពន្ធដែលជាប់នៅនឹងកមៃរានោះ បានក្លាយទៅជាគម្រង់ស្បែកឆ្កែ ស្អុយក្រៃលែង កម្រនឹងរកអ្វីប្រៀបបានទៅហើយ។ មុននឹងស្រាយចំណងគម្រង់នោះ ព្រះឧបគតត្ថេរ យកខ្សែទាក់កុមារអូសបណ្តើរ ឱ្យស្រែកអាក្រោសតាមផ្លូវតាមផ្សារ ឱ្យសច្ចាថា “រាងចាលលែងមករករាតត្បាតបំផ្លាញចេតិយព្រះសារីរិកធាតុ ឬ ព្រះអរហន្តធាតុណាទៀតហើយ ៉។ លុះក្រុងមារប្តេជ្ញាថា “រាងចាលហើយ ទ៉ើបព្រះឧគតត្ថេរស្រាយចំណងឱ្យវិលទៅស្រុកភូមិវិញ រួចលោកប្រាប់ក្រុងមារថា “ដរាបណា ឯងឃើញទង់នេះនៅឡើយ ដរាបអង្គអាត្មាអញរសនៅឡើយដែរ ឯងមិនត្រូវចូលមកយាយីដល់អ្នកភូមិអ្នកស្រុកឡើយ ៉។ លុះក្រោយៗមក អ្នកស្រុកក៏នាំគ្នាធ្វើទង់សមួយគួចងនៅមុខផ្ទះ កាលណាមានបុគ្គលស្លាប់ ដើម្បីចៀសវាងអន្តរាយគ្រប់បែបយ៉ាងអំពីសម្នាក់នៃមារនេះឯង(១)។ សមាជិករបស់ក្រុមទំនៀមទម្លាប់ម្នាក់ បានឱ្យនិទានមួយទៀត ក្នុងរឿងទាក់ទងនឹងទង់ក្រពើនេះដែរ(២)ថាមានព្រះរាជបុត្រីនៃព្រះមហាក្សត្យមួយព្រះអង្គ ត្រួវក្រពើលេបហើយសុគតទៅ។ ព្រះបិតាមិនអស់ព្រះហឫទ័យនឹងព្រះរាជបុត្រីក្ស័យ ក៏បង្គាប់ឱ្យតម្កល់សពនោះ ទុកធ្វើបុណ្យជាយូរថ្ងៃ ដើម្បីចាំប៉ាវគង-ប៉ាវគង-បាំវឃ្មោះរកអ្នកចេះប្រស់ ហើយទ្រង់បព្យាវះស្បែកក្រពើទៅចងនៅមុខព្រះរាជវាំង ជាសញ្ញាឱ្យគេដឹងថា “ព្រះរាជបុត្រីព្រះអង្គ ត្រូវសុគតដោយក្រពើលេប “(ដូចជំនាន់ដើមដែលគេដោតវែកនៅផ្លូរអ្នកដែលស្លាប់ដោយពស់ចិត្តដែរ)។ អ្នកស្រុក ឃើញដូច្នោះ ក៏នាំគ្នារចនាក្រណាត់ជារាងស្បែកក្រពើ ហើយដោតនៅផ្ទះដែលមានបុគ្គលស្លាប់ ដាក់ជាទម្លប់រហូតមក។
  • Thearith Sok, (+855) 70 62 84  ,