Free 100%

រំដួលភ្នំគូលែន

    ជំពូកទី១
    សតវត្សទី ២០ ជាសតវត្សមានព្រឹត្តិការណ៍ប្រែប្រួលជាច្រើនអនេក។
    ជួនមនុស្សក៏រករឿងរកហេតុទាស់ទែងគ្នា បង្កើតកោលាហលជ្រួលច្របល់ពេញផ្ទៃ ប្រទេស ឬ ពេញពិភពលោក ជួនមនុស្សចេះរួបរួមគិតគូរគ្នារិះរកមធ្យោបាយដោះស្រាយ ហេតុភេទកលយុគនេះ អោយធូរស្រាលជ្រះស្រលះទៅវិញ។
    ប្រទេសកម្ពុជាដែលកំពុងភប់ប្រទះនឹងសតវត្សនេះដែរគឺត្រូវចលាចលឧត្បាតនេះ កំហែងគំរាមអស់យៈកាលយ៉ាងយូរ។គ្រិស្ដសករាជ១៩៤៦ គ្រាដែលកងទ័ពជប៉ុននាំគ្នាមក វាតអំណាចលើអាណាចក្រខ្មែរ ហើយទទួលបរាជ័យអស់ទៅវិញ ប្រទេសកម្ពុជាមានភ័ព្វ សំណាងត្រូវទទួលអាណាខេត្តខាងលិចមកជាសម្បត្តិជាតិវិញ ក្រោយដែលត្រូវចែកទៅ នៅក្រោមការត្រួតត្រាបរទេសរយៈពេល៧ឆ្នាំ ។ តែជាអកុសលមួយទៀត ពេលនោះមាន ពពួកឧទ្ទាមបានលបបង្កបង្កើតចលាចលតាមដោយស្រុកភូមិនិគមទូរទីជាដំបូងគឺនៅអា ណាខេត្តប៉ែកខាងលិច។
    &&ប្រសាទបុរាណនានា មានអង្គរវត្តជាដើម ដែលជានិមិត្តរូបនៃដួងព្រលឹងខ្មែរនោះ ឥ ឡូវត្រូវឃ្លាតដាច់ស្រយាលពីសន្ដានចិត្តបណ្ដាជនខ្មែរម្ដងទៀត ព្រោះដងផ្លូវដែលសំរាប់ ធ្វើដំណើរទៅកាន់ទីនោះគេប្រព្រឹត្តទៅដោយលំបាក ត្បិតអសន្ដិសុខចាំយាយីជារឿយៗ។
    នៅគ្រិស្ដសករាជ ១៩៥៣ ប្រវត្តសាស្រ្ដខ្មែរត្រូវបើកដល់ទំព័រសុវណ្ណដែលមានសំ ណាងកត់ត្រាយកនូវសម័យខ្មែរបានឯករាជ្យពេញបរិបូណ៌ ។ អសន្ដិសុខត្រូវថយឫទ្ធីបន្ដិច ម្ដងៗ លុះត្រាតែបានស្ងប់ដូចសេចក្ដីប្រាថ្នា នៃជនជាតិខ្មែរទូទៅ។ អ្នកស្រុកនាំគ្នាធ្វើដំណើ រពីភូមិមួយទៅភូមិមួយ ពីខេត្តមួយទៅខេត្តមួយប្រកបដោយកិរិយារីករាយជាទីបំផុត ។ ប ណ្ដាជនគ្រប់ខេត្តតែងបបួលគ្នីគ្នាត្រសងទៅទស្សនាប្រាសាទអង្គរ ដើម្បីក្រេបជញ្ជក់យកតំ លៃកេរ្ដិ៍ស្នាដៃបុព្វបុរសជាតិខ្លួន។ ខ្លួនខ្ញុំនិងមិត្តភក្ដិជាច្រើនក៏បាននាំគ្នាទៅក្រសាលលំហែ ចិត្ត និងសង្កេតនូវទឹកសិល្បៈរបស់វីរៈជនខ្មែរបូរាណជាមួយនឹងគេដែរ។តែហ្វូងខ្ញុំមិនត្រឹម តែទស្សនាប្រាសាទអង្គរវត្ត ឬប្រាសាទនានានៅតាមវង់ធំ-វង់តូចប៉ុណ្ណោះទេយើងទាំងអ ស់គ្នាត្រូវឆ្ពោះដំណើរទៅភ្នំគូលែនទៀត។ឮតែឈ្មោះនេះដួងចិត្តខ្ញុំរន្ធត់បន្ដិច ព្រោះពីមុនៗ មក ខ្ញុំធ្លាប់ឮថាទីភ្នំនេះជាទីសំរាប់អ្នកស្វែងធម៌ ដើរធ្វើធុតង្គហើយជាទីពេញទៅដោយការ ភ័យខ្លាចនានា មានសត្វសាហាវ និងខ្មោចបិសាចអារក្ស បង់បត់ជាដើម ហេតុនេះនៅក្នុង រថយន្ដកំពុងលឿនស្លេវសំដៅភ្នំនេះខ្ញុំតែងមមៃនឹកពុំមានផុតបារម្ភឡើយ។រថយន្ដលឿន លឿនកាត់ផ្លូវលំដែលមានខ្សាច់ផុសហុហទ្រលោមរតតាមរថយន្ដ។ឆ្លងភូមិឆ្លងវាល, ឆ្លង ព្រៃព្រឹក្សាលតាវល្លិ៍ រួចទើបទៅដល់ជើងភ្នំ។
    &&វេលាថ្ងៃត្រជាក់ ពួកខ្ញុំបានឡើងទៅដល់ខ្នងភ្នំ ហើយបានដើរទៅដល់ទីដែលអ្នកផ ងធ្លាប់ទៅកំសាន្ដ។ក្បែរកូនអារាមមួយដែលស្ងប់ស្ងាត់ស្រគត់ស្រគំ ដែលពុំមានតំកើនឫក អ្វីសោះព្រោះមានតែកុដិសាលាតូចៗ តម្រៀបគ្នាជាជួរកណ្ដាលធ្លារាបស្មើយ៉ាងធំទូលាយ ប៉ុណ្ណោះមានថ្មមួយដុំធំខ្ពស់ដ៏ជាមហាអាសននៃព្រះពុទ្ធបដិមាទ្រង់ផ្ទុំដ៏ធំសម្បើម។អ្នកស្រុ កសន្និដ្ឋានដាមទីនេះថា “កន្លែងព្រះធំ” គ្រាដែលខ្ញុំរៀបនឹងឡើង ទៅនមស្សការដល់ព្រះ ពុទ្ធរូបនេះខ្ញុំក្រឡេកទៅឃើញយាយចាស់តាចាស់ពីរនាកប្ដីប្រពន្ធកំពុងប្រឹងជម្រះស្មៅនៅ ជុំវិញផែនសិលាមហាអសនៈ ។ ជានិស្ស័យរបស់ខ្ញុំដែលនិយមគោរពចាស់ព្រឹទ្ធាចារ្យ, ខ្ញុំក៏ ឆ្លៀតចូលទៅលំឱនកាយគោរពគួរសមនឹងបុគ្គលជរាទាំងពីររូបនើ។គាត់ក៏ម្នីម្នាងាកមកថ្លែ ងស្វាគមន៍ចំពោះខ្ញុំវិញយ៉ាងរោះរាយ
    - ជំរាបសួរលោកតា លោកយាយ? (ខ្ញុំពោលព្រមជាមួយនឹងលើកហត្ថសំពះ)។
    - ថ្វាយព្រះចៅ ! អញ្ជើញមកពីខាងណា?(លោកតានោះចាប់សួរមកខ្ញុំវិញ)។
    - បាទខ្ញុំមកពីកំពង់ចាម!
    - ឯណាឯចេះចៅកំពង់ចាម?
    - បាទនៅខាងទន្លេធំលោកតា!
    - អូ! ទន្លេធំហ៎!សុខសប្បាយគ្រាន់ខាងនោះ?
    - បាទ!ស្រួលបួលទេលោកតា!អត់ទោស!ខ្ញុំសុំលាឡើងទៅថ្វាយបង្គំព្រះសិន ចាំចុះ មកវិញសឹមខ្ញុំមកអង្គុយលេងនឹងតាបន្ដិចជាជាងពេលក្ដៅដើរទៅណាមិនស្រួល។
    ពោលរួចខ្ញុំម្នីម្នាឡើងទៅថ្វាយបង្គំព្រះជាមួយមិត្តភក្ដិខ្ញុំ។លុះមនស្សការួចស្រេចខ្ញុំ ប្រញាប់ចុះមកមុនគេ ដើម្បីសន្ទនាកំសាន្ដជាមួយលោកតាជំរះស្មៅនេះទៀត។ម្ដងនេះតា និងយាយឈប់ជំរះទាំងពីរនាក់ នាំគ្នាមកអង្គុយសន្ទនាលេងជាមួយនឹងខ្ញុំហាក់ដូចធ្លាប់ ស្គាល់យូរមកហើយតែតាមពិតគាត់ពុំដែលស្គាល់សោះ ប៉ុន្ដែតាមធម្មតានិស្ស័យខ្មែរតែង រួសរាយជាមួយភ្ញៀវអ្នកដំណើរ ជានិច្ចយ៉ាងហ្នឹង។
    - លោកតានៅលើនេះមានភូមិគេធំ
    ៗឬតា? (ខ្ញុំផ្ដើមសួរទៅតាម្ដងទៀត)។
    - ភូមិតូចៗទេចៅតែមានច្រើន! - ភូមិដែលតានៅឈ្មោះភូមិអី!
    - តានៅភូមិរូងពស់!
    - តានៅភូមិរូងពស់!ភូមិនេះនៅឆ្ងាយឬតា?
    - ឆ្ងាយណាស់ដែរចៅ ប៉ុន្ដែអ្នកភូមិតាមទំលាប់មកជម្រះស្មៅថ្វាយព្រះនៅទីនេះជាញឹ កញាប់ណាស់។
    - យីតា! (យាយនិយាយម្ដង) ត្រង់ហ្នឹងទេដឹង ដែលលោកបងចាប់និទានរឿងភួងម៉ា ឡៃប្រាប់យើពីល្ងាចមិញ?
    - អឺ!ត្រង់ហ្នឹងហើយលោកបងចាបគាត់ធ្លាប់ទៅស្គាល់កន្លែងណាទៀត!
    - រឿងនាងភូមិម៉ាឡៃជារឿងអ្វីតា? (ខ្ញុំសួរប្រញាប់ទៅតាគ្រាដែលឮយាយរំលឹកឈ្មោះ រឿងនិទានរបស់តាចាបព្រោះនិស្ស័យខ្ញុំវាជាអ្នកចូលចិត្តស្ដាប់រឿងរ៉ាវណាស់)។
    - រឿងនោះវែងចៅ តែអ្នកស្រុកគេនាំគ្នាចងចាំយូរមកហើយ។
    - លោកតាមេត្តានិទានអោយខ្ញុំស្ដាប់ផងបានទេ!
    - តែបើចៅមិនប្រញាប់ទេសឹមតានិទានអោយស្ដាប់ - បាទមិនទាន់ប្រញាប់ទេព្រោះខ្ញុំប្រាថ្នានៅទទួលដំណេកទីនេះមួយយប់ ស្អែកទើប ត្រឡប់ទៅសៀមរាបវិញ
    លោកតាបែរទៅយកកូនសៀវភៅមួយ សិតទឹកពីក្អមពិសារមួយក្អឹក រួចទើបងាកម កចាប់និយាយរឿងប្រាប់ខ្ញុំ
    កាលរាជព្រះបាទយសោវរ្ម័ន ដែនដីខ្មែរយើងល្បីល្បាញខាងឫទ្ធចេស្ដាពន់ប្រមាណ ឯបណ្ដាអ្នកមានទ្រព្យធនសេដ្ឋីឬគហបតីក៏មានច្រើនរូបណាស់ដែរ។គ្រានោះនៅខេត្តស៊ី សូផុនមានសេដ្ឋីម្នាក់ឈ្មោះ គូរ៉ាតដែលល្បីខ្ចរខ្ចាយថាជាអ្នកមានសម្បត្តិលើសលែង នឹង មានអំណាចគ្រប់គ្រងត្រួតត្រាលើបណ្ដាជនលើតំបន់នោះផង ដ្បិតព្រះរាជាសព្វព្រះហឫទ័ យនឹងសេដ្ឋីគូរ៉ាតនេះណាស់ បានជាទ្រង់ប្រគល់អស់ទាំងអំណាចទាំងឡាយ ត្រួតត្រាប្រ ជាជនជួសព្រះអង្គហាក់ដូចជាស្ដេចក្រាញ់មួយដែរ តែព្រះអង្គមិនទាន់ដំឡើងអោយពេញ យសនៅឡើយ។
    ពេលព្រលប់ត្រជាក់ ព្រះទិនករជាទីពឹងនៃយើង បានយាងសន្សឹមៗចុះទៅពួកកាំរ ស្មីជ្រកនៅឯទិសបស្ចឹម បីដូចជាគេចព្រះកាយពីពិភពយើងទៅបំភ្លឺលោកមួយទៀត។សេ ដ្ឋីគូរ៉ាតនៅនៅទំរេតខ្លួនលើគ្រែត្បាញផ្ដៅដ៏មានជើងឈើឆ្លាក់ជាក្បាច់យ៉ាងឆើត។ដៃគាត់ គងថ្ងាស់ ភ្នែកគាត់សំឡឹងលើមេឃដែលពាស់ពេញទៅដោយហ្វូងតារាល្អិតមីរ បញ្ចេញកិ រិយាជាអ្នកគិតការមួយរយ មួយម៉ឺនជំពូក ។ តើគាត់កំពុងគិតពីរឿងអ្វីទៅហ្ន៎ គឺគាត់កំពុងម មៃដល់ប្រាក់កាសដែលដាក់ទុកជាច្រើនសែនដំឡឹងក្នុងឃ្លាំងរបស់គាត់។គាត់គិតថានឹងរំ លែកប្រាក់នោះពាក់កណ្ដាលថ្វាយទៅព្រះមហាក្សត្រិយ៍ ដើម្បីជួយឧបត្ថមដល់ការសាងម ន្ទីពេទ្យ និងមន្ទីរសំរាប់ចិញ្ចឹមពួកអ្នកក្រៃក្រ។មួយសន្ទុះគាត់ងើបក្បាលឡើង ងាកបែទៅ ក្រោយយ៉ាងប្រញាប់ ដោយឮស្នូរជើងមនុស្សដើរមក
    - លោកម្ចាស់!(ស្រីម្នាក់ ដើរបង្អោនខ្លួនដៃកាន់កែវទឹកតម្រង់ចូលមក)នេះទឹកក្ដៅដែ លោកបង្គាប់អោយខ្ញុំយកមកជូន
    - អើល្អហើយ!ឯងចេញទៅវិញចុះឯងឃើញនាងភួងម៉ាឡៃកូនស្រីអញកំពុងធ្វើអ្វី?
    - ចា៎លោកម្ចាស់ អ្នកនាងកំពុងកំសាន្ដចិត្តដោយស្ដាប់ពួកស្រីរាំច្រៀងនៅឯក្នុងបន្ទប់ ខាងក្នុងនោះ
    - អើទៅចុះ (គាត់ថាដោយលើកដៃជាសញ្ញាផងក្រោយដែលទាសីចេញផុតទៅគាត់ បណ្ដែតអារម្មណ៍ជាថ្មីម្ដងទៀត។ម្ដងនេះគាត់នឹកដល់វាសនាកូនស្រីសំឡាញ់តែមួយរបស់ គាត់ដ្បិតសព្វថ្ងៃនេះសម្បត្តិទ្រព្យសព្វសារពើរមានឥតខ្វះ ប្រាថ្នាជាកេរ្ដិ៍មរត៌កអោយបុត្រី បានថ្កុំថ្កើងទៅគ្រាអនាគត ហើយគាត់មិនដែលធ្វើអ្វីអោយបុត្រីអាក់ចិត្តឡើយ ទុកណាជា នាងចង់បានអ្វីដែលពិបាករកយ៉ាងណា ក៏គាត់ខិតខំស្វែងរកលុះត្រាតែបានបំពេញចំណង់ កូនស្រីគាត់។ពេលដែលលោកសេដ្ឋីកំពុងគិតយ៉ាងនេះ តែបើមានអ្នកណាចូលទៅមើលកូ នស្រីគាត់ឯក្នុងបន្ទប់ខាងក្នុងវិញ គេនឹងឃើញនាងកំពុងសើចកក្អៀកជាមួយពួកទាសី។
    មិនយូរប៉ុន្មាននាងក៏បង្គាប់អោយពួកភ្លេង និងពួកស្រីរាំថយចេញទាំងអស់គ្នាទៅ ដើម្បីយកពេលស្ងាត់ស្ងៀមសម្ងំគេងលើគ្រែអោយស្កប់ស្កល់ដ្បិតគ្រានេះជាពេលអាធ្រាត ទៅហើយ ។ ចំណែកពួកទាសីជំនិតបីនាក់របស់នាងមិនថយចេញឆ្ងាយឡើយ នាំគ្នាអង្គុ យក្បែរជើងគ្រែហើយបំពេមានសូររងំៗ លួងលោមនាងអោយគេងលក់។
    ព្រឹកស្វាងអរុណកាលណា ទាសីទាំងបីម្នីម្នាចែកមុខងារគ្នាបំរើនាងជាថ្មីទៀត គឺនា ងម្នាក់សប្បុរសទទួលភារៈជាអ្នកសំអិតសំអាងសក់នឹងលុបលាងមុខមាត់ នាងស្រអែមជា អ្នកកាន់កញ្ចក់ឆ្លុះមុខនិងកាន់ផ្លិតបក់អោយនាង ឯនាងខ្មៅជាអ្នកទទួលបំរើផ្សេងៗ ដែល នាងបង្គាប់អោយធ្វើ។គ្រាណាតុបតែងកាយរួច នាងក្រមុំបុត្រីសេដ្ឋីនាំទាសីជិះរទេះទឹម សេះ បរលេងបន្ដិចៗក្នុងសួនច្បារដែលពាសពេញដោយបុប្ផាជាច្រើនបែប ចោលគន្ធពិដោ រឈ្ងុយឈ្ងប់គួរអោយត្រេកត្រអាល។ជួនកាលនាងនាំទាសីទាំងនេះចុះលេងទឹកក្នុងស្រះ ដែលមានដាំឈូក ហើយទឹកថ្លាឈ្វេងលើសលែងកញ្ចក់ ដោយមានស្រ្ដីច្រៀងរៀបរាប់ពី ព្រឹក្សាលតាវល្លិ៍និងបុប្ផានៅក្នុងសួននោះអោយនាងស្ដាប់ផង។គ្រាណាកំសាន្ដចិត្តដោយ ធម្មជាតិទាំងនេះរួចនាងត្រឡប់ចូលលំនៅវិញហើយទៅក្បែរឪពុកសំឡាញ់នាងឱបក ឱប ចង្កេះបញ្ចេញកិរិយាជាធីតាតូច តែស្រឡាញ់ឪពុកណាស់។
    ឱកាសដ៏ថ្កុំថ្កើងយ៉ាននេះឥតមានជនណាម្នាក់ស្មានក្នុងចិត្តថាលោកសេដ្ឋីនឹងមាន ការប្រែប្រួលម្ដេចវិញឡើយ។តែ...ជាធម្មតាលោកយើងតែងតែប្រែប្រួលជានិច្ច។ពាក្យថា “ លោកៈ ប្រែថាវិនាស ស៊ីសេចក្ដីថា របស់ក្នុងលោកគឺរបស់កើតហើយវិនាសទៅវិញជានិច្ច “។
    កន្លងពីនេះមួយខែ មានមេកងម្នាក់បានឡើងទៅក្រាបទូលដល់ព្រះរាជាថា “សេដ្ឋី នេះមានចិត្តមិនត្រឹមត្រង់នឹងជាតិទេ ជួនកាលគាត់ឧបត្ថម្ភសំភារៈ ម្ហូបម្ហាផ្សេងៗអោយពួក ខ្មាំងសត្រូវផង”។ព្រះអង្គទ្រង់ជា្របហេតុការណ៍ទាំងនេះ ក៏ព្រះអង្គចាត់អោយពួកអាជ្ញាតា មស៊ើបអង្កេតពីកិរិយារបស់សេដ្ឋីនេះអោយច្បាស់លាស់។មិនយូរប៉ុន្មានព្រះរាជបំរើទាំង នេះ ឡើងក្រាបបង្គំគាល់ព្រះមហាក្សត្រិយ៍វិញថាពាក្យបណ្ដឹងរបសមេកងនោះពិតទាំងអ ស់។ព្រះរាជាទ្រង់គង់សញ្ជប់មួយសន្ទុះទើបងើបព្រះកេសឡើង
    - នែអ្នករាល់គ្នា ! ពាក្យរបស់អ្នកដែលឡើងមកក្រាបទូលនេះយើងមិនទាន់ជឿពិតទាំ ងអស់ទេ ដ្បិតយើងស្គាល់សេដ្ឋីនេះជាយូរមកហើយគួរចំណាំបានថាជាមនុស្សដែលមាន ចិត្តត្រង់ចំពោះជាតិហើយស្លូតបូតណាស់ហ្នា៎!។
    - ក្រាបទូលព្រះករុណាថ្លៃវិសេស ពីជាន់មុនមកទូលព្រះបង្គំយើងខ្ញុំទាំងឡាយ តែង តែឮពាក្យអ្នកស្រុកសរសើរពីសេដ្ឋីនេះដែរតែឥឡូវដល់ទូលព្រះបង្គំជាខ្ញុំទៅធ្វើអង្កេតទៅ ស្រាប់តែឃើញថាលោកសេដ្ឋីនេះ មានចិត្តមិនត្រង់នឹងជាតិទៅវិញក្រាបទូល។
    - ចុះអ្នករាល់គ្នាពិនិត្យឃើញការណ៍ដូចម្ដេចខ្លះ? បានជាហ៊ានបញ្ជាក់ថាលោកសេដ្ឋី នេះមិនត្រឹមត្រង់?
    - សូមទ្រង់ព្រះមេត្តាប្រោស ថ្ងៃដែលទូលព្រះបង្គំទៅដល់ភូមិរបស់គាត់ ស្រាប់តែប្រ ទះឃើញពួកអ្នកស្រុកដឹកនាំសំភារៈផ្សេងៗទាំងរទេះៗតម្រង់ទៅព្រៃជាទីទល់ដែន ហើយ ទូលព្រះបង្គំទាំងឡាយឃាត់រទេះនោះសួរបញ្ជាក់ថាដឹកនាំគ្រឿងសំភារៈទាំងនេះទៅណា ? ពួកអ្នកស្រុកឆ្លើយថា “ទ្រព្យទាំងនេះជារបស់លោកសេដ្ឋីគូរ៉ាត ហើយលោកបង្គាប់អោ យខ្ញុំទាំងអស់គ្នាដឹកយកទៅអោយពួកបាវព្រាវនៅក្នុងព្រៃធ្វើជាស្បៀងអាហារ
    - ចុះអ្នកទាំងអស់នាំគ្នាយកទ្រព្យទាំងនោះទៅណាទៅឥឡូវនេះ។
    - សូមទ្រង់ព្រះមេត្តាប្រោស!ទូលព្រះបង្គំជាខ្ញុំបានយកមកតម្កល់ទុកក្នុងឃ្លាំងព្រះរាជ ទ្រព្យហើយក្រាបទូល!
    ព្រះនរបតីទ្រង់សណ្ដាប់រួចទ្រង់ងោកព្រះសិរគឺទ្រង់សញ្ជឹងត្រិះរិះពីហេតុអ្វីមួយធំធា ត់ណាស់ ប្រហែលមួយសន្ទុះធំ ទើបទ្រង់អនុញ្ញាតអោយធ្វើចុតហ្មាយបណ្ដេញសេដ្ឋីក្បត់ នេះ ចេញពីទីប្រជុំជន ហើយត្រូវរឹបអូសយកសម្បត្តិទ្រព្យដែលសេសសល់ទាំងប៉ុន្មានមក ធ្វើជាសម្បត្តិផ្ទាល់របស់រាជការ។
    វេលានេះហើយដែលមហាសេដ្ឋី និងបុត្រីសំឡាញ់របស់គាត់ដែលធ្លាប់តែរុងរឿង បានធ្លាក់ខ្លួនជាជនសាមញ្ញហើយទាបថោកលើលលែងគេឯង ដោយមានព្រះរាជតម្រាស់ អោយហូតងារយសសក្ដិប្រគល់ទៅមេកងដែលចូលមកទូលប្ដឹងដល់ព្រះអង្គនោះទាំងអស់ ។សេដ្ឋីគូរ៉ាតរលីងទ្រព្យពីខ្លួន ត្រូវចាកចេញពីលំនៅអាត្មាតែគាត់ទាល់ប្រាជ្ញាពន់ពេក ដ្បិត មិនដឹងទៅនៅស្រុកណាសោះហើយមិនដឹងជាប្រកបការអ្វីផង ព្រោះតាំងពីតូចមកគាត់មិ នដែលទៅរៀនរបរជំនាញអ្វីមួយប្រចាំជីវិតសោះ សូម្បីតែការភ្ជួរាស់ធម្មតា ក៏គាត់មិនចេះ ។រំពឹងលើកូនស្រីក៏រឹតតែណាស់ទៅទៀតគ្រាន់តែដណ្ដាំបាយអោយគាត់បរិភោគក៏បាន ដោយពិបាក។គាត់សែនចំបែងពេក នាំតែកូនដើរពីភូមិមួយទៅភូមិមួយ រហូតដល់ជើងភ្នំគូ លែន ដែលមានតែកូនភូមិតូចតាចជ្រកនៅក្រោមដើមឈើធំៗប៉ុណ្ណោះ។
    - ក្មួយអើយ!ក្មួយឯងទៅណាមកណាបានជាមកដល់ភូមិខ្ញុំនេះ?សួរទៅអតីតសេដ្ឋីគូ រ៉ាត គ្រាដែលឃើញគាត់ឈររារែកជាមួយនិងកូនស្រី។
    - បាទលោមា!ខ្ញុំនេះមនុស្សសាត់ព្រាត់ និរាសពីស្រុកកំណើតមករកទីអាស្រ័យនៅទី នេះ ជាមួយលោកមាផង សូមមាជួយទំនុកបំរុងខ្ញុំផង
    - មិនអីទេក្មួយ ! អ្នកស្រុកនេះមានសុទ្ធតែមនុស្សចិត្តធម៌ល្អណាស់ តែភូមិនេះមិនសូវ មានម្ហូបអាហារអ្វីឆ្ងាញ់ពិសារទេ។
    - ខ្ញុំឥតគិតពីម្ហូបទេលោកមា បើលោកមាមានអ្វីពិសាខ្ញុំសុំទទួលទានអោយដូចនោះ ទៅបានហើយ។
    - បើក្មួយព្រមព្រៀងយ៉ាងនេះ មាអាចទទួលក្មួយអោយនៅជាមួយបាន ចុះនាងស្រី នោះត្រូវជាម៉េចនឹងក្មួយឯង?
    - ជំរាបប្រសាសន៍លោកមា នេះជាកូនស្រីរបស់ខ្ញុំតែមួយ(គាត់និយាយដោយលើក ដៃចង្អុលកូនស្រីផង) ឥឡូវនេះខ្ញុំសុំលោកមាជ្រកនៅទាំងពីរនាក់នេះ តែខ្ញុំនៅមិនទាន់ដឹង ច្បាស់ថា តើនៅស្រុកភូមិនេះគេបានធ្វើរបរអ្វីទទួលទាន?
    - ក្មួយអើយ ភូមិនេះអ្នកស្រុកគេតែងតែនាំគ្នាដើរបរបាញ់សត្វយកសាច់វាបរិភោគ ហើយនិងយកស្បែកនិងស្នែងវាទៅដូរយករបស់ប្រើប្រាស់ដូចជាសំពត់អាវជាដើម។
    - ចុះក្រៅពីរបរបាញ់សត្វ មានរបរអ្វីទៀតទេ លោកតាដ្បិតខ្ញុំមិនចេះបាញ់សោះ
    - ក្រៅពីបរបាញ់មានតែត្បាញកន្ទេល, កញ្ជើប៉ុណ្ណោះ។
    - ចំណេះទាំងនេះក៏ខ្ញុំមិនចេះទៀត ព្រោះមួយជាតិខ្ញុំហើយខ្ញុំឥតបានរៀនវិជ្ជាទាំង នេះប្រចាំជីវិតទេ។
    - ហ៊ឺ ! (តាដកដង្ហើមធំ) ក្មួយអើយបើនេះក៏ក្មួយឯងមិនចេះនោះក៏ក្មួយឯងមិនចេះ តើ អោយមារកការរបរអ្វីអោយក្មួយធ្វើបាន។មិនត្រូវដូច្នេះទេក្មួយ! មនុស្សយើងមួយជាតិត្រូវ រៀនអោយចេះវិជ្ជាអ្វីមួយសំរាប់ប្រចាំជីវិតណាក្មួយ ដ្បិតវាសនាយើងមិនទៀង មិនប្រាកដ ទេ ជួនទៅមានទ្រព្យបរិបូរណ៌ ជួនក៏ចុះដុនដាប យើងត្រូវស៊ីពោះលោះកំលាំងនឹងរបរទាំង នោះណា៎ក្មួយ ប៉ុន្តែឥឡូវមាននឹកឃើញរបរមួយបែបងាយបន្ដិច
    - របរអ្វីលោកមា?
    - អោយក្មួយឯងនិងកូនស្រីនេះ ឧស្សាឡើងទៅលើចង្កេះភ្នំឬលើខ្នងភ្នំដើររកបេះផ្លែ គូលែន ហើយយកមផ្ទះយើង លុះព្រឹកឡើងត្រូវក្មួយឯងនិងចៅស្រីរែកតាមមា មានាំយក ទៅលក់នៅក្រុងអង្គរធំណា៎ក្មួយ...
    ឮពាក្យនេះភ្លាម សេដ្ឋីគូរ៉ាតរឹតតែដាក់មុខជ្រុបទៅទៀត ត្បិតមួយជីវិតគាត់ហើយ មិ នដែលទៅរែកអីបានមួយកូនកន្ដាំង ឬ មួយកញ្ជើរទេ ណាមួយគាត់មិនចង់អោយទៅជួបមុ ខនឹងរាជធានីអង្គរធំផង ព្រោះខ្លាចជួបមុខនាហ្មឺនសព្វមុខមន្រ្ដីដែលស្គាល់គាត់ពីគ្រាមុន។ គិតផងគាត់សំឡឹងទៅក្រោយផ្ទះតាផង កញ៏ប្រទះឃើញកូនរទេះសាលីមួយតូច និងគោ ញីមួយនឹម ទើបនិយាយឡើងទៀត
    - គិតតាមខ្ញុំចុះលោកមា !
    - គិតយ៉ាងម៉េចហ្ន៎ វាគ្មានផ្លូវអីផ្សេងពីនេះទេ
    - គិតថាបើខ្ញុំនាំយកផ្លែគូលែនមកដល់ផ្ទះ ហើយសូមលោកមានយករទេះសាលីនេះ ទឹមមេគោមួយគូនោះដឹកយកទៅលក់បានហើយ?
    - អូអោយមាយកមេគោទឹម? តាមធម្មតាគេមិនដែលយកគោញីទឹមទេ ណ្ហើយមិនអី ទេ បើក្មួយថាច្នោះក៏មានយល់ព្រមតាមដែរ។ ចាប់ពីថ្ងៃនោះមកអតីតសេដ្ឋីនិងកូនស្រីគាត់ បានប្រែក្លាយទៅជាអ្នកបេះផ្លែគូលែន។រាល់ព្រឹកតាចាស់នោះតែងដាក់ផ្លែគូលែនមកលក់ ឯក្រុងជានិច្ច ហើយអ្នកស្រុកផងគេចូលចិត្តនាំគ្នាចាំទិញគាត់ប្រញាយ ព្រោះកាលនោះមិ នសូវអ្នកណាចេះបេះផ្លែឈើលក់ទេ ទោះសម្បូណ៍ក៏ដោយ។
    គេនាំគ្នាចំណាំមុខតានោះ ដោយគេដាក់ឈ្មោះគាត់ថា “តាគោមេ” ព្រោះគាត់តែង ទឹមគោញីរាល់ៗ ព្រឹក។
    មិនយូរប៉ុន្មានរបរលក់ផ្លែគូលែននេះ ផ្ដល់ដើមទុនដល់តា និងអតីតសេដ្ឋីច្រើនគួរស ម នាំអោយគាត់បែកប្រាជ្ញាផ្សេងៗទៀត
    - កូនសំឡាញ់ឪពុក(សេដ្ឋីគូរ៉ាតហៅនាងភួងម៉ាឡៃ)ធម្មតាមនុស្សនីមួយៗ តែងស្វែង រកសុភមង្គល់រៀងៗខ្លួន ចំណែកយើងក៏ត្រូវតែរកដូចអ្នកផងដែរ ជាការធំបំផុតត្រូវឪពុក ស្វែងរកសុភមង្គលអោយកូន ដើម្បីអោយកូនលំបាកវេទនារហេមរហាមទៅគ្រាមុខ តែកូ នអើយ!និយាយដល់ត្រង់នេះសេដ្ឋីអួលដើមក តសំដីអោយលះភ្លាមទៅមិនបាន...សព្វថ្ងៃ យើងធ្លាក់ខ្លួនទូរន់យ៉ាងនេះ...តើអោយឪពុករកសុភមង្គលឯណាបាន ជាតិនេះជាជាតិអភ័ ព្វរបស់យើងណា៎កូន។ - ណ្ហើយលោកឪពុក ! សូមលោកកុំបារម្ភអ្វីចំពោះសុភមង្គលសំរាប់កូននោះ ចូរលោ កឪពុកគិតយ៉ាងណាអោយតែបានសុខកាយ សប្បាយចិត្តលោកឪពុកទៅបានហើយ - បើឪពុកសុខកាយបន្ដិចនោះ ឪពុកទើបនឹកឃើញរបរមួយផ្សេងទៀតឃើញថាងាយ ហើយមិនសូវប្រើកំលាំងដូចនេះពេក។ - របរអ្វីលោកពុក មានប្រសាសន៍អោយកូនដឹងផង ក្រែងកូនអាចជួយគិតអារកាត់បា ន - ហ៊ឺ...(ឪពុកដកដង្ហើមធំងាកមុខចេញបន្ដិចទើបបែរមកវិញ របរនេះ កាលដើមឡើយ យើងមិនដែលនឹកដល់ម្ដងទេ តែគ្រានេះកូនអើយ កាលសម័យត្រូវបង្គាប់អោយឪពុករក ទិញមេគោហើយឡើងទៅចិញ្ចឹមលើខ្នងភ្នំ ដើម្បីយកកូនវាលក់យកប្រាក់លៀងជីវិត។ នាងកញ្ញាឱនក្បាលមិនចេញស្ដី មួយសន្ទុះទើបងើបឡើងពោលដោយផ្ទៃមុខញញឹ មទៅកាន់ឪពុក។ - យោបល់លោកពុកប្រសើរហើយ ដ្បិតជាការធូរកំលាំងបន្ដិច តែយើងត្រូវនាំយករឿ ងនេះទៅពិគ្រោះនឹងលោកតាផង។ - មែនហើយកូន, មើលទៅតាក៏គាត់មិនយល់ទាស់ដែរ - លោកពុក! បើយើងទៅនៅលើខ្នងភ្នំ មុខជារលឹកតាល្អោចហើយ។ - មិនអីទេបើរលឹកសឹមមកលេងគាត់ម្ដងៗ ព្រោះមិនជាឆ្ងាយប៉ុន្មានទេ បើយើងធ្លាប់ ចុះរាល់ថ្ងៃទៅ - លោកពុក!នៅលើខ្នងភ្នំយើងបានអីនៅ? រងាណាស់ឬទេលោកពុក - យើងត្រូវធ្វើខ្ទមមួយសំរាប់ជ្រកនៅ ឯរងាឬមិនរងានោះវាមិនជាស្អីទេ ដ្បិតយើងធ្លា នៅស្រណុកស្រួលយូរមកហើយ។កូនស្រី! ការក្រនឹងមាន ការពិបាកនឹងស្រណុក ជាគូគ្នា ហ្នា៎កូន បើយើងធ្លាប់សប្បាយរីករាយរួចមកហើយ យើងត្រូវតែខំទ្រាំលំបាកវេទនាម្ដងទៅ ។ដូច្នេះឪពុកសូមផ្ដាំកូនថា បើថ្ងៃមុខថ្ងៃក្រោយកូនបានឡើងជាអ្នកមានថ្កុំថ្កើង គួរកូនឆ្លៀត ពេលមមៃដល់ទុក្ខវទនារបស់អ្នកក្រខ្សត់ម្ដងៗ ផងកូនមិនបាច់មើលឆ្ងាយទេ គ្រាន់តែសង្កេ តពួកបាវព្រាវបំរើនោះទៅបានហើយ។ កំពុងតែនិយាយគ្នាតាម្ចាស់ផ្ទះក៏ដើរចូលមក នាំអោយជនទាំងពីរនាក់ឪពុក, កូននិ យាយពិគ្រោះអំពីគំនិតរបស់ខ្លួនភ្លៀមទៅ។ក្រោយដែលបានស្ដាប់សព្វគ្រប់ តាក៏ឥតហ៊ាន ឃាត់ឃាំងអ្វីឡើយព្រោះគាត់យល់ថា មនុស្សពិបាកចិត្តបែបនេះគួរតែបណ្ដោយតាមចំណ ង់ទៅចុះ។ ជំពូកទីពីរ ចាប់តាំងពីថ្ងៃនោះមកទុរគ៌ជនពីរនាក់ឪពុក-កូនបានលាចាកលំនៅតានេះ ទៅសង់ ខ្ទមមួយនៅក្នុងភូមិ “រូងពស់” លើខ្នងភ្នំគូលែន។សុភមង្គលរបស់ជនទាំងពីរ គ្មានអ្វីជាជាង ដើគៀងហ្វូងគោតម្រង់ទៅវាលស្មៅ ដើម្បីបំប៉នចំណីអាហារសត្វ ឯខ្លួនខ្លួនវិញអង្គុយបឺត បារីស្លឹកសង្កែ បង្ហុយផ្សែងក្រោមដើមឈើ។ចំណែកភួងម៉ាឡៃនាងត្រូវនៅចាំខ្ទម ជួនកាល នាងទៅឃ្វាលគោជំនួសឪពុកនាងម្ដងៗគ្រាណាឪពុកនាងមិនស្រួលខ្លួន។វេលាមួយដែល ជាឪកាសបុណ្យចូលឆ្នាំ ពួកអ្នកភូមិផងរបងជាមួយ គេកេណ្ឌគ្នាទាំងហ្វូងទៅជម្រះស្មៅនៅ ទីដែលតំកល់ព្រះ ពុទ្ធបដិមាករទ្រង់ផ្ទុំមួយអង្គស្ថិតនៅលើផែនថ្មយ៉ាងខ្ពស់ ដែលគេនាំគ្នា សន្មត់ហៅថា “កន្លែងព្រះធំ” ។នាងភួងម៉ាលៃ មានប្រាថ្នាចង់ទៅរកធ្វើបុណ្យនេះនឹងគេ ណាស់ - លោកពុក(នាងចូលទៅជិតឪពុកនាង គ្រាដែលឪពុកនាងកំពុងដេកសំរាកកំឡាំង) កូនចង់សុំលោកឪពុកទៅជម្រះស្មៅថ្វាយព្រះឯកន្លែងព្រះធំនឹងគេដែរព្រឹកស្អែកនេះ។ - ទៅបាននរណារៀបម្ហូបទុកអោយឪពុក ដល់ត្រឡប់មកពីឃ្វាលគោវិញ។ - មិនអីទេលោកពុក ពួកគេទៅនោះក៏មិនទៅពីព្រលឹមពេកដែរចាំព្រឹកឡើង កូនដ ណ្ដាំបាយ និងរៀបចំទុកជូនលោកពុករួចទើបកូនទៅ - អើកូនទៅក៏ទៅចុះ ទៅធ្វើបុណ្យធ្វើទានហ្នឹងគេទៅកុំអោយជាតិក្រោយអភ័ព្វតោក ដូច្នេះទៀត! - ចា៎ះកូនក៏ចង់ប្រាថ្នាដូចនេះដែរ! លោកពុកសូមលោកពុកក្រោកឡើង អញ្ជើញទៅពិ សារបាយ កូនរៀបជូនហើយស្រេច! - មក! កូនឯងក៏មកអាស្រ័យជាមួយគ្នាអោយហើយទៅព្រោះថ្ងៃលិចហើយ។យប់នេះ ចន្លុះយើងវានៅសល់តិចណាស់ ដ្បិតថ្ងៃនេះឪពុកមិនបានរកជ័រមកធ្វើថែមទៀតទេ។ អ្នកទុរគត៌ពីរនាក់ឪពុកកូន ក៏ចូលបរិភោគអាហារជាមួយគ្នាដោយមានទឹកមុខស្ងួត ស្ងប់ពន់ប្រមាណ។ លុះបរិភោគរួចនាងភួងម៉ាឡៃ ត្រូវរំលែកបាយដែលសល់ខ្លះ អោយ ទៅឆ្កែមួយគូរបស់នាង ដែលសំរាប់ជួយរត់គៀងហ្វូងគោ ហើយដែលជាទីស្រឡាញ់របស់ អ្នកទាំងពីរណាស់ ដ្បិតឆ្កែនេះចេះនាំផ្លូវយ៉ាងស្ទាត់ជំនាញក្នុងវេលាណាដែលម្ចាស់វាវង្វេ ងផ្លូវ។ រាត្រីស្ងប់ស្ងាត់ នៅលើខ្នងភ្នំគ្មានអ្វីក្រៅពីសូរសត្វព្រៃយំម្ដងៗ នឹងយូរៗគសូរខ្យល់ បក់បោកមែកឈើធំៗនោះអោយឮប្រាវហាក់ដូចជាមានមហន្ដរាយអ្វីមួយ។ឯសន្សើមក៏ រោយរុះផង់ល្អិតមីរ ត្រជាក់សែនត្រជាក់លើសពីសន្សើមនៅភូមិនានា ដែលជាទីទំនាបធម្ម តា។ ក្រោយបញ្ចូលហ្វូងគោទៅក្នុងក្រោល ហើយវាយរនុកជាប់ស្រួលបួលរួច នាយគង្វា លកំសត់ក៏ចូលនិន្ទ្រាប្របកូនស្រីសំឡាញ់ តែគាត់មិនទាន់លង់លក់ភ្លាមទេ ហាក់ដូចជាកា រត្រិះរិះរបស់គាត់នោះមានមួយសែនជំពូក ដែលគាត់រកអារកាត់មិនដាច់ស្រេចសោះ។ - ភួងម៉ាឡៃ! គេងមិនទាន់លក់ទេឬកូនស្រីឪពុក!(នាយគង្វាលហៅកូនគ្រាដែលឃើ ញកូនប្រែប្រួលខ្លួន) - ចា៎មិនលក់ទេលោកពុក! - កូនឯងនឹកអ្វីបានជាគេងមិនលក់ នឹកដល់រឿងព្រឹកស្អែកត្រូវទៅឯព្រះធំឬ! - មែនហើយលោកពុក! កូនឮថានៅពេលចូលឆ្នាំនេះ មានពួកអ្នកក្រុងអង្គធំនាំគ្នាមក លេងដែរ - ចុះបើគ្រាន់តែគេមកដែរ វាមានទៅទាស់អី! យើងសប្បាយតែពួកយើងទៅជម្រះ ស្មៅថ្វាយព្រះតើ ពួកគេក៏ស្រេចតែគេទៅ! - លោកពុក! បើកាលណាកូនឃើញពួកអ្នកក្រុងដែលគេរៀបចំខ្លួនប្រាណស្អាតបាត ហើយ កូននឹកខ្លោចចិត្តជាមិនខាន ព្រោះនឹកដល់គ្រាដែលយើងមានទ្រព្យធនបរិបូរណ៍ មា នខ្ញុំកំដរបំរើគ្រប់គ្រាន់។ - ហ៊ឺ ! (នាយគង្វាលដកដង្ហើមធំ) កូនអើយកុំនឹកដល់រឿងនោះពេក ចូរកូននឹកកាត់ចិ ត្តថាការក្រនេះ ជនណាក៏តែងចង់វៀរចាកដែរ ប៉ុន្ដែកូនអើយ!នេះវាជាព្រេងវាសនាដែល ព្រះព្រហ្មលោកសាងអោយយើងទេតើ ដូច្នេះយើងត្រូវតែញញឹមទទួលព្រេងវាសនាយើង ហ្នា៎កូនទុកជាតោកយ៉ាកយ៉ាងណាក៏យើងកុំថ្ងូរ ត្រូវតែប្រឹងតស៊ូអោយផុត! - ចុះព្រះព្រហ្មម៉េចក៏ចូលចិត្តធ្វើអោយក្រលំបាកម្លេះ ម៉េចក៏មិនធ្វើអោយតែសម្បូណ៍ សប្បាយដូចយើងកាលគ្រាមុនទៅលោកពុក! - កូនអើយ (នាយគង្វាលគោក្រោកអង្គុយ) អោយលោកសាងសុទ្ធតែសម្បូណ៍សប្បា យឯណាបាន បើព្រេងសំណាងយើងពីអតីត ហើយចិត្តយើងក្នុងបច្ចុប្បន្នមិនសូវចេះកាន់ ធម៌អា សូមមេត្តាដល់អ្នកទីទាល់សោះចូរកូនដឹងថា ថ្មើរនេះនៅទីក្រុងម្លេះសមមានពួកអ្នក សម្បូណ៍លុយកាក់ដើរលេងសប្បាយតាមរោងមហោស្រព ឬ តាមរមណីដ្ឋានមិនចេះខ្វះ គេសប្បាយរាំច្រៀងស៊ីផឹកតាមចំណង់ឥតមាននឹកនាដល់ជនពួកខ្លះទៀតដេកនៅក្នុងខ្ទម កន្រ្ទប់បង្ហូរទឹកភ្នែកជាមួយគ្រួសារដោយការក្រលំបាកសោះទេ - ចុះម៉េចក៏ពួកអ្នកមានទាំងអស់នោះ គេមិនចេះនឹកដល់អ្នកក្រខ្សត់សោះលោកពុក! - កូនមាស់ឪពុក ! យើងក៏ដឹងស្រាប់ដែរកាលយើងនៅមានទ្រព្យសម្បត្តិ យើងគិតតែ សប្បាយនឹងវត្ថុប្រើប្រាស់មិនចេះខ្វះ និងខ្ញុំកំដរឆ្វេងស្ដាំឥតមើលដៃអ្នកទីទាល់ដែលសំពះ អង្វរសុំសេចក្ដីសប្បុរស, យុត្តិធម៌ពីយើងទេ, ណ្ហើយកូនកុំនិយាយរឿងនេះទៀត យើងបា នជាខុសហើយបំភ្លេចវាអោយសូន្យទៅ។ ឮឪពុកហាមឃាត់ដូច្នេះ នាងភួងម៉ាឡៃដកដង្ហើមធំរួចសម្ងំកំព្រនស្ដាប់ស្ដាប់សូរស ម្រែកខ្លែងស្រាក់ និងកូកយំទទួលរំលែកទុក្ខពីនាង។ក្រៅពីសម្រែកសត្វស្លាបទាំងនេះមាន សូរប្រើសក្ដាន់ប៉ឹបរកគ្នាទាំងហ្វូងៗ។ ឯជនទុរគ៌តពីរនាក់ឪពុកកូនខំធ្មេចភ្នែកលុះត្រាលង់ លក់ស៊បទៅ។ ពញរឹកព្រាងស្វាងកាលណា ព្រះទិនករឧទ័យត្រដែតត្រសែតខ្ពស់ផុតចុងព្រឹក្សា នា ងភូងម៉ាឡៃរៀបចំម្ហូបចំណីទុកជូនឪពុករួចទើបលីចបមួយទៅជាមួយហ្វូងនារីទាំងឡាយ ។ មិនយូរប៉ុន្មានក៏បានទៅដល់កន្លែងព្រះធំ។ គ្រានោះនាងក្រឡេកពីចំងាយទៅ ឃើ ញព្រះពុទ្ធបដិមាករមួយអង្គយ៉ាងធំសំបើមទ្រង់ផ្ទំនៅលើផែនថ្មមួយដុំទៀត មានកំពស់ផុត ចុងឈើដល់ត្រង់នេះពួកនារីខ្នងភ្នំនាំគ្នាលុតជង្គង់មនស្សការ ដល់ព្រះពុទ្ធរូបដែលនៅខ្ពស់ ហាក់ជាប់ពពកនេះពីក្រោមទៅ។ ឯនាងភួងម៉ាឡៃក៏សំពះវន្ទាដូចគេដែរ នាងតែងបន់ស្រន់ប្រាថ្នាសុំអោយខ្លួននាងនិ ងឪពុកនាង បានជួបប្រទះនឹងភ័ព្វវាសនាល្អឡើងវិញ។ គោរពរួចស្រេច គេនាំគ្នាកាន់ចប រៀងខ្លួន តាំងជំរះស្មៅដែលនៅជំវិញផែនថ្មជាទីតម្កល់ព្រះពុទ្ធរូបនេះ ប្រណាំងប្រជែងគ្នា ដូចជាឥតហត់សោះ - វ៉ើយ !ថ្ងៃណាស់ហើយ(សម្លេងនារីម្នាក់ស្រែកឡើង)យើងល្មមនាំគ្នាទៅងូតទឹកម្ដង ហើយត្រឡប់មករកបាយទឹកអោយរួចសិនសឹមជម្រះទៀត។ - អឺ!ល្មមឈប់សិនហើយ(នាងម្នាក់ទៀតតប) - ចុះយើងបានទឹកឯណាងូតបង?(នាងភួងម៉ាឡៃសួរទៅនារីម្នាក់ទៀតដែលចាស់ជា ងគេ) - មិនខ្វះទេទឹកនោះ ប្អូនឯងមិនទាន់ដឹងទេ គេទៅងូតឯកន្លែងទឹកធ្លាក់ហ្នា៎ - ចុះឯណាទៅកន្លែងទឹកធ្លាក់? - មិនឆ្ងាយទេប្អូន!មកយើងនាំគ្នាទៅ ។ ថាហើយពួកនារីទាំងនេះនាំគ្នាដំរង់ទៅកន្លែង ទឹកធ្លាក់ ដែលនៅពីខាងជើងទីនេះបន្ដិច។នៅក្នុងព្រៃលើខ្នងភ្នំនេះ មានប្រាសាទថ្មមួយស្ដុ កស្ដមណាស់ដែរ តែពួកនារីយើងមិនគិតរវល់ចូលពិនិត្យប្រាង្គសិលានេះទេ ដ្បិតគេប្រញា ប់អោយដល់កន្លែងងូតទឹក។មិនទាន់ដល់ផងគេឮតែសូរទឹកហូរទម្លាក់ខ្លួនពីលើប្រឡាយទឹ កជ្រោះធ្លាក់ទៅលើផែនថ្មយ៉ាងធំ លាតខ្លួនស្អាតរលងបីដូចទីវាលបូកដោយបាយអបញ្ចេ ញសព្ទឈូឆរៗ ឥតស្រាកនាំអោយអ្នកផងស្មានថាផែនទឹកបោកខ្លួនខ្លាំងៗទៅលើផ្ទាំងថ្ម យ៉ាងនេះមុខជារិចរិលថ្មអស់ហើយ។តែមិនអីសោះថ្មនៅតែស្អាត់ដដែលគួរជាទីកំសាន្ដរប ស់អ្នកដំណើរ ដែលឡើងទៅងូតទឹកថ្លាឆ្វង់បីដូចកញ្ចក់នេះលេង។ - មកវើយផ្លាស់អោយឆាប់ៗ ទឹកថ្លាល្អណាស់។ផ្លាស់សំលៀកបំពាក់រួចហ្វូងនារីយើង តាំងនាំគ្នារត់តម្រង់ទៅលើផ្ទាំងថ្មដូចកំរាល ដែលមានទឹកហូររឹមៗ តាមចន្លោះថ្មរកេតរកូត - បង! បងមានដឹងទេ (នាងភួងម៉ាឡៃសួរទៅនារីចំណាស់) តើដើមទឹកនេះហូរចេញពី ណាមក? - បងមិនដឹងសោះ ព្រោះបងសួរចាស់ៗក៏មិនដឹងច្បាស់ដែរ គាត់គ្រាន់តែចង្អុលប្រាប់ ថាមកពីហ្ន៎!ដោយពិតមិនដឹងមកពីណា តែទឹកនោះនៅតែហូរខួបប្រាំងវស្សាដូច្នោះឯង! - មកនរណាបេះផ្កាបណ្ដែតប្រណាំងគ្នាវើយ (នារីម្នាក់នាំអាទិ៍) របស់នរណាលឿន ជាង? - មិនបាច់បណ្ដែតផ្កាទេ បណ្ដែតខ្លួនយើងតាមទឹកវិញសប្បាយជាង! - ទេកុំលែងបណ្ដែត យើងនៅក្រោមរងទឹកដែលធ្លាក់វិញអោយស្រួលសរសៃ! មើល ហ្ន៎! បែកពពុះស្កុល។ លុះលោតកញ្ជ្រោលបោកបាចប្រលែងប្រលូកគ្នាក្នុងទឹកសប្បាយរួចហើយនារីទាំង នេះនាំគ្នាឡើងផ្លាស់សំលៀកបំពាក់រួចទៅរកទីជម្រកឯត្រង់ប្រាសាទថ្មរៀងៗខ្លួន។ចំណែ កនាងភួងម៉ាឡៃ នាងមិនទាន់ព្រមឡើងទេ នាងនៅគៀចងូតតែម្នាក់ឯងទៀតបណ្ដោយ អោយគេឡើងទៅមុនចុះ នាងថាចាំទៅក្រោយគេក៏បាន។វេលាដែលគេទៅផុតអស់បុត្រី របស់នាយគង្វាល អង្គុយលេងលើថ្មតែម្នាក់ឯង ជួននាងក្រាបបណ្ដែតខ្លួនតាមកំលាំងទឹក ហូររឹមៗជួននាងអង្គុយដុសក្អែល ឬ សម្លឹងមើលសព្វព្រឹក្សាលតាវល្លិ៍ដែលដុះឆ្វាក់ឆ្វិនប្រទា ក់គ្នា ហើយដែលមានម្លប់ត្រឈៃមកគ្របលើនាង។គយគន់សព្វគ្រប់នាងច្រៀងលេងកែកំ សាន្ដ ដោយរៀបរាប់ពីទេសភាពត្រង់នេះ។ សម្លេងបក្សាបក្សីស្រែកឆ្លើយឆ្លងគ្នាមានសូរប្លែកៗដូចយ៉ាងប៉ុលតោកនឹងសសេះភ្នំ ជាដើម។ឯទោចលោតប្រដេញគ្នាតាមស្នួរមែកឈើស្រែកបញ្ចេញសំលេងគ្រលួច គួរអោ យអ្នកដែលមិនធ្លាប់ឮខ្លាចប៉ុន្ដែនាងក្រមុំភួងម៉ាឡៃ នាងធ្លាប់ជួបប្រទះនឹងសំឡេងនេះជានិ ច្ចមកហើយ ក៏ឥតមាននឹកក្រែងបារម្ភអ្វីឡើយប្រែជាដូចគ្រឿងបំពេរ ឬកំដរនាងទៅវិញ។គួ រអោយឆ្ងល់ណាស់ហ្ន៎”!ផ្ទាំងថ្មនេះត្រូវកម្លាំងផែនទឹកធ្លាក់មកលើដូច្នេះ ម៉េចក៏មិនរេចរិល សើហ្ន៎! នាងតែងនឹកយ៉ាងនេះជារឿយៗ ដោយភ្នែកសំឡឹងគយគន់នាយអាយសព្វទាំងព្រឹ កព្រៃនៅក្បែរខ្លួននាង។មិនយូរប៉ុន្មានផ្កាមួយទងអណ្ដែតប៉ះខ្លួននាងពីក្រោយខ្នង នាងក៏ ចាប់រើសឡើងពិនិត្យមើលថាតើផ្កានេះអណ្ដែតពីណាមក ឬ មួយទើបតែជ្រុះមកថ្មីៗ តែកា រសង្កេតនេះមិនដាច់ស្រេចសោះ។នាងនឹកថា ប្រសិនបើផ្កានេះជ្រុះហើយអណ្ដែតពីឆ្ងាយ មក ម៉េចក៏មានទងនៅជាប់វែងជាប់ទាំងស្លឹកផង?ឯស្នាមទងដូចជាទើបតែកាច់ថ្មីៗនាំអោ យនាងនឹកឃើញថា “ច្បាស់ជាមានមនុស្សណានៅលើទឹកកាច់ទងផ្កានេះទម្លាក់មកជាប្រា កដ” ។ នឹកដូចនេះនាងក៏ក្រោកឈរឡើង ងើបក្បាលមើលទៅខាងលើជាទីដើមទឹកដែល ធ្លាក់មក។ នាងគ្មានទទួលសូរអ្វីក្រៅពីសូរទឹកទម្លាក់ខ្លួនឮឈូរឆរៗនោះទេ ឯទិដ្ឋានវិញក៏នាង គ្មានយល់អ្វីក្រៅពីចុងរុក្ខជាតិយោលចុះយោលឡើងតាមកម្លាំងខ្សែព្រះពាយទាញទៅមក ៗដូចជាឥតចេះថ្ងូរថាហត់នឿយសោះដែរ។ “ឱហ្ន៎! ផ្កាលើខ្នងភ្នំក៏មានសម្រស់ដូចផ្កានៅក្នុងសួនឯទីក្រុងដែរ!យើនារីនៅក្នុងសម សាន្ដក៏មានរូបឆោមមិនចាញ់បុត្រីរបស់អ្នកធំនៅរាជធានីឡើយ!... សូរសម្លេងបុរសម្នាក់ឮសូរហ៊ឹមៗ ពីគុម្ពឈើមួយជ្រុំនាំអោយធីតានាយគង្វាលនឹកឆ្ង ល់ ក៏ឈរស្រឡាំងកាំងរកមើលរូបម្ចាស់សំឡេងពុំយល់។ បន្ដិចមកសូររងំៗនេះ នេះឮឡើ ងទៀត .. “ម្ដេចក៏ផ្កាមិនទៅដុះនៅកណ្ដាលទីក្រុងអោយសមនឹងលំអទៅ! ម្ដេចមកសម្ងំរូប ឆោមពណ្ណរាយ នៅកណ្ដាលទ្រូងព្រៃភ្នំក្រំថ្មដូច្នេះ វាសនាផ្កាអ្វីក៏ថោកថយម្លេះ។ ឱផ្កាអើ យ!កាលណាឡើយបានខ្ញុំទៅស្រង់យកផ្កាអោយទៅរុងរឿងឯទីក្រុងវិញបាន? រំដួលនៅ ភ្នំគូលែនមានក្លិនក្រអូបមែនហ្ន៎! ឮសម្លេងនេះម្ដងទៀត នាងភួងម៉ាឡៃក្រោកឡើងពីក្នុងទឹកទៅឈរលើថ្មមួយដុំ រំពៃ គយគន់អោយយល់ច្បាស់ពីសូរនិម្មិតនោះ។ គ្រានោះនាងបានប្រទះភ្នែកនឹងរូបប្រុសម្នាក់លេចធ្លោឡើងត្រង់កន្លែងដែលឮសូរអ ម្បាញ់ម៉ិញនេះ។ នាងភ័យរន្ធត់ស្ទុះរត់ដម្រង់ទៅកាន់ហ្វូងនារីឯទៀត ជាមិត្តភក្ដិដែលមិន បានរ៉ាយរឿងដែលបានជួបប្រទះនេះប្រាប់ដល់ពួកនារីទាំងនោះទេ។នាងខំបបួលនារីទាំង នេះអោយត្រឡប់ទៅភូមិស្ថានរបស់ខ្លួនវិញ។ជួនជាពេលនោះព្រះទិនករក៏ស្រុតចុះបន្ដិច ទៅផង ហ្វូងបុត្រីអ្នកភូមិរូងពស់នាំគ្នាលីចប់មួយម្នាក់ដើរយ៉ាងលឿន ដោយឥតបង្អែបង្អង់ ឡើយ - យើងគួរស្រូតអោយលឿនបន្ដិចបង ! (ភួងម៉ាឡៃពោលទៅកាន់នារីចាស់ជាងគេ) ដ្បិតខ្ញុំបន្ទាន់ទៅដណ្ដាំបាយជូនលោកពុកខ្ញុំផង ហើយបងរាល់គ្នាក៏ជិតដល់ពេលរៀបចំម្ហូ បម្ហាដែរ។ - អើ! យើងគួរតែស្រូតហើយពេលនេះកុំអោយល្ងាចទាន់នាំអោយឪពុកម្ដាយយើងបា រម្ភ។ នារីទាំងអស់ចេះតែនាំគ្នាដើរលឿនស្លុងទៅ ឯនាងភួងម៉ាឡៃវិញនាងមិនអស់ចិត្ត សោះ ចេះតែដើរផងងាកក្រោយផងដ្បិតនាងឮសូរដីពីចំងាយដូចជាស្នូរជើងសេះផាយ។ លុះដល់ត្រង់វាលមួយរាងទូលាយបន្ដិច ហើយខាងក្រោយនោះត្រង់ភ្លឹង នាងកប្រទះឃើ ញចំណុចខ្មៅមួយបោលលឿនស្លុងកាន់តែជិតមកៗ នាំអោយនាងរឹតតែបារម្ភឡើង ខ្លាច មានមហន្ដរាយអ្វីដល់រូបនាង ឬឪពុកនាង - បង!បងមើលក្រោយ (នាងហៅគេអោយជួយមើល) អីនុ៎ះដូចមនុស្សជិះសេះ? - អឺ! មនុស្សជិះសេះមែនហ្នា៎ (នារីទាំងអស់ឆ្លើយព្រមគ្នាឡើង) - យើងគិតរត់ឬបង? ដ្បិតផ្ទះយើងក៏ជិតណាស់ហើយមើលឃើញដំបូលផ្ទះហើយ - រត់ក៏រត់ទៅ កុំអោយមនុស្សនោះមកទាន់! ហ្វូងនារីនាំគ្នារត់អស់ទំហឹង ឥតរវល់គិត នៅតាមផ្លូវលំនោះមានបន្លា ឬកូនឈើអ្វីឡើយ។ ដោយការខំប្រឹងពេក មិនយូរប៉ុន្មានក៏បា នទៅដល់ផ្ទះរៀងៗខ្លួន។ នាងភួងម៉ាឡៃរត់ចូលទៅក្នុងលំនៅ ចាប់កញ្ឆក់ឆ្នាំងបាយមកប្រ កបការនាង ឯនាយគង្វាលជាឪពុកកំពុងអង្គុយបឺតបារីស្លឹកសង្កែមួយយ៉ាងធំ បង្ហុយផ្សែង ទ្រលោមប៉ើងរសាត់ទៅលើភ្នែកគាត់ រំពៃមើលឆ្កែគង្វាលគាត់មួយគូ ដែលជាអ្នកជួយប្រមូ លហ្វូងគោគាត់ ដែលកំពុងប្រលែងគ្នានៅពីមុខផ្ទះ។ សូរជើងសេះមកដល់ភ្លាម នាយគង្វាលងើបក្បាលបែរទៅមើល យល់រូបបុរសម្នាក់ អាយុប្រហែលម្ភៃប្រាំឆ្នាំបែបជាកូនអ្នកក្រុង តែស្លៀកពាក់ជាអ្នកដើរព្រៃ។គេលោតចុះពីខ្ន ងសេះយ៉ាងប្រញាប់ ហើយលែងខ្សែបង្ហៀសេះចោលស្ទុះចូលមកក្នុងផ្ទះ ដោះមួកបង្អោន ក្បាលគោរពនាយគង្វាលតាមការគួរសមនាយគង្វាលនៅស្រឡាំងកាំង រៀបតែនឹងហាមា ត់សួរ ស្រាប់តែបុរសអ្នកដំណើរនិយាយឡើង - អត់ទោសលោកមា! អោយខ្ញុំសុំទឹកទទួលទានបន្ដិច! កាលឮដូច្នោះភ្លាមបុរសចំណាស់កាន់តែបើកភ្នែកធំៗហើយដើរទៅជិត! - ចុះអ្នកធ្វើដំណើរពីណាមក បានមកសុំទឹកខ្ញុំនៅទីនេះ - បាទលោកមា ខ្ញុំនេះវង្វេងផ្លូវមួយថ្ងៃវាល់ល្ងាចហើយ - តើអ្នកធ្វើដំណើរទៅណា បានជាវង្វេងផ្លូវ ឬមិនធ្លាប់ដើរព្រៃភ្នំទេ! - សូមលោកមាអាណិតដាក់ទានទឹកអោយខ្ញុំបន្ដិចសិន ទើបខ្ញុំមានកំលាំងនឹងរាប់រៀ បជំរាប ! ឮដូច្នោះនាយគង្វាលស្រែកហៅធីតាគាត់ - ភួងម៉ឡៃដងទឹកមួយផ្ដិលមក កាលឮឈ្មោះនេះភ្លាម អ្នកដំណើរបើកភ្នែកធំៗ សញ្ជឹងតែម្នាក់ឯងថា “ឈ្មោះល្អពិ រោះផង ម៉េចក៏អ្នកនៅកណ្ដាលទ្រូងព្រៃភ្នំចេះរកឈ្មោះអោយកូនអីល្អម្លេះឬមួយជាជាន់ដើ មធ្លាប់មានរាជធានីនៅទីនេះដែរ”។ការងឿងឆ្ងល់នេះមិនទាន់ដាច់ស្រេចក្នុងចិត្តផង ស្រាប់ តែបុរសវង្វេងផ្លូវឃើញនារីរូបឆើតម្នាក់ដែលហាក់ដូចជាខ្លួនធ្លាប់ស្គាល់ពីមុននោះ ចេញម កកាន់ទាំងទឹកមួយផ្ដិលមកផង។ តាឪពុកចង្អុលទៅភ្ញៀវ នាងក៏ហុចផ្ដិលទឹកទៅតាមបង្គា ប់ឪពុក - អរគុណនាង! (អ្នកវង្វេងទទួលគ្រាអំណរគ្រាដែលបានទទួលទឹកពីនារី) រួចហើយនាងក្រមុំដើរចូលទៅប្រកបការ ឯក្នុងផ្ទះបាយវិញ ចំណែកភ្ញៀវកម្លោះយើ ងចេះតែខំរំពៃភ្លេចទាំងគិតក្រែងដល់កែវភ្នែករបស់តាឪពុក ដែលកំពុងសំឡក់ថ្មែដូចភ្នែក ឆ្មាគ្រាប្រទះកណ្ដុរ - ជំរាបប្រសាសន៍លោកមា! ខ្ញុំជាកូនជនសាមញ្ញម្នាក់នៅក្បែររាជធានីអង្គរធំ ហើយ ថ្ងៃនេះអផ្សុកពេក ក៏ជិះសេះរកបរបាញ់សត្វជាការកំសាន្ដសប្បាយ។ក្នុងពេលដែលខ្ញុំដេញ តាមឈ្លុះស្ទាវមួយដែលរត់លឿនស្លុងកាត់ព្រៃ នាំអោយល្បឿនសេះខ្ញុំអោយលឿនតាម ផង។ខ្ញុំតែងពិនិត្យដានឈ្លុះឥតរវល់ចំណាំផ្លូវទេត្រាតែឡើងមកដល់ខ្នងភ្នំ ស្រាប់តែឈ្លុះ នោះបាត់ដានមិនដឹងទៅទីណា។ដូច្នេះខ្ញុំក៏នៅឡេឡាកណ្ដាលព្រៃរាវរកផ្លូវអោយប្រាកដ នឹងធ្វើដំណើរចុះទៅវិញមិនឃើញសោះ - ចុះហេតុម្ដេចក៏ឯងបានមកដល់ភូមិនេះ ឬមួយជាឈ្លុះនោះនាំអ្នកមកដល់ភូមិនេះ ? - បាទលោកមា! កាលខ្ញុំបាត់ដានឈ្លុះមិនមែនបាត់នៅភូមិនេះទេ គឺនៅឆ្ងាយពីនេះ ប៉ុន្ដែកាលខ្ញុំខ្វល់ចិត្តរកផ្លូវមិនឃើញនោះខ្ញុំចុះពីលើខ្នងសេះដឹកបណ្ដើរក្នុងព្រៃមិនដឹងទិស តំបន់ ស្រាប់តែទៅដល់កន្លែងទឹកជ្រោះហូរធ្លាក់ឮសូរឈូរឆរៗ ក៏ប្រទះនឹងនារីមួយហ្វូង កុំ ពុងងូតទឹកប្រលែងប្រលូកគ្នា សើចហ៊ោកញ្ជ្រៀវ ខ្ញុំក៏ខំជិះសេះតាមនារីទាំងនោះរហូតមក ដល់លំនៅលោកមានេះ។ ចុះនាងដែលយកទឹកមកមុននេះតើត្រូវជាម៉េចនឹងលោកមា? - នាងជាកូនស្រីរបស់ខ្ញុំតែមួយ ដែលនៅកំសត់កម្រនឹងភូមិនេះជាមួយខ្ញុំ។ - លោកមាសូមលោកមាមេត្តាជួយគិតយ៉ាងណាជួយជូនខ្ញុំទៅរកឃើញផ្លូវត្រឡប់ទៅ វិញផង។ - មិនអីទេអោយតែឆ្កែខ្ញុំទាំងពីរវាជូនទៅជាការស្រេចព្រោះក្នុងព្រៃនេះវាថ្នឹកជាងខ្ញុំ ទៅទៀត ថារួចនាយគង្វាល ទះដៃជាសញ្ញាហៅឆ្កែមកដល់ភ្លាម - នែអាពាល, អាឆក់, ឯងជួយនាំក្មួយនេះទៅដល់ផ្លូវចុះទៅត្រង់ភូមិពាមហ្នា៎! នាយព្រានកំឡោះបង្អោនខ្លួនលាតាគង្វាល និងងាកទៅងក់ក្បាលលានាងក្រមុំដែ លកំពុងតែយកទឹកក្ដៅមកជូនឪពុក។រួច ស្រេចក៏បំផាយសេះតាមឆ្កែមួយគូដែលរត់លឿន ស្លុងពីមុខមិនយូរ ប៉ុន្មានឡើយ ឆ្កែបានទៅដល់ផ្លូវចុះមួយយ៉ាងទូលាយធ្វើអោយអ្នកវង្វេង សប្បាយចិត្តក្រៃលែង។ វេលានោះឆ្កែនាំផ្លូវក៏បោលត្រឡប់មកលំនៅវិញ ឯបុរសកំលោះ រឹតតែបំផាយសេះលឿនស្លេវទៅទៀតដ្បិតពេលកាន់តែល្ងាចទោទន់ណាស់ទៅហើយ។ សាយណ្ហសម័យថ្ងៃ ស្រុតទៀបហៀបលិចដែលពាក្យចាស់ហៅថា “ថ្ងៃគងភ្នំ”បុរសបានម កដល់លំនៅយ៉ាងស្ដុកស្ដម្ភនៅក្នុងរាជធានី ដែលវេលានោះពួកបាវព្រាវទាំងហ្វូង កំពុងឈ ររង់ចាំដំណើរ។ចៅកំលោះលោតចុះពីខ្នងសេះភ្លាមពួកបាវរត់មកទទួលបង្ហៀសេះពីដៃម្ចា ស់ដោយមានអាការៈយ៉ាងគោរព។ - លោក!អ្នកស្រីម្ដាយលោកទន្ទឹងលោក តាំងពីថ្ងៃត្រង់ម្លេះ (ទាសីម្នាក់រត់មកជិត ហើយពោល) តើលោកអញ្ជើញទៅដល់ព្រៃណាខ្លះបានជាយូរម្លេះ? - ឱ! ខាន់អើយ! គ្នាវង្វេងផ្លូវរហូតទៅដល់ភ្នំគូលែនឯនោះ! - យ៉ាងហ្នឹង បានជាខ្ញុំនាំគ្នាទន្ទឹងមិនដាច់ភ្នែកទេ សូម្បីតែទៅទទួលទានបាយក៏មិន ហ៊ានទៅផងនៅអត់តែទាំងអស់គ្នានេះ - ណ្ហើយឥឡូវទៅរកបាយទឹក កុំបារម្ភទៀតខ្ញុំមកដល់ហើយ។ ចៅកំឡោះនិយាយសើចផង រួចក៏ឡើងទៅលើលំនៅដែលនៅពេលនោះមានសភា ពអ៊ូអរលើសមុនបន្ដិច។ រត្សា! រត្សា! គឺជានាមរបស់ចៅកំឡោះដែលបានប្រែក្លាយខ្លួនស្លៀកពាក់អាវព្រៃ ដើ បរបាញ់វង្វេងផ្លូវនេះ។ រត្សាជាកូនប្រុសតែមួយរបស់សេដ្ឋី “សុដ្ឋា” ដែលជាអ្នកកំពូលសម្បត្តិនៅក្នុងរាជធា នី។ ពិតមែនតែជាបុត្ររបស់គំនរប្រាក់តែរត្សាឥតទទួលការចេះដឹងអ្វីពិតប្រាកដទេ ព្រោះ គេរវល់តែដើរសប្បាយចង់ធ្វើអ្វីតាមចិត្ត សូម្បីតាំងពីការប្រមាញ់រហូតទៅ។ ចាប់តាំងពីបានប្រទះភ្នែកនាងនឹងក្រមុំនៅលើខ្នងភ្នំមករត្សាតែងនឹកស្រមៃឃើញរូ បនាងនៅថ្មីៗ , ឃើញកាលនាងអង្គុយត្រាំនៅក្នុងទឹក, យកដៃវែកទឹក, ច្រៀងសម្លេងស្រួ យស្រេះ នឹកកាលនាងរើសផ្ការបស់ខ្លួនបណ្ដែតទៅនោះពិនិត្យ។ នឹករហូតទៅដល់លំនៅ តូចរបស់នាង ហើយនាងយកទឹកមកហុចអោយខ្លួន គ្រាដល់ខ្លួនគោរពនាងមកទៀត។ “ឱហ្ន៎ ដងបុព្វតាមានក្លិនបុប្ផាក្រអូបមែន ពិតនាំអោយខ្ញុំខ្លោចប្រមាត់រលួយថ្លើមដោ យអាល័យក្លិនផ្កាព្រៃភ្នំនេះ ព្រះឥន្ទព្រហ្មយមយក្សណាដែលនាំអោយទៅប្រទះនឹងភាព រាងទន់ភ្លន់ល្វត់ល្វន់របស់នាងនេះ ឬ មួយជាលោកយល់វាសនាពីអតីតរបស់ខ្ញុំថា នាង នេះត្រូវជាកូនឹងខ្ញុំពីជាតិមុនមក? យី! ភួងម៉ាឡៃ, ភួងម៉ាឡៃ, ឈ្មោះនេះល្អលើសឈ្មោះអ្ន កក្រុងធំទៅទៀតមិនសមបើកប់កាយបាត់នៅតំបន់ស្ងាត់ជ្រងំដូច្នេះសោះ”។ រឿងដដែលនេះរត្សាបានគិតជាច្រើនលើកច្រើនគ្រាឥតភ្លេចសោះ ទើបដើរចូលទៅ ជិតម្ដាយគ្រាដែលម្ដាយកំពុងសំរាន្ដននៀលេងលើក្ដាងឿក្រឡាញ់រលោងស្រិល។ - អ្នកដាយ ! បើតាមកូនស្មានថា នៅក្នុងពិភពលោកនេះឥតមាននរណាមានចិត្តធម៌ និងចិត្តមេត្តាល្អលើសអ្នកដាយទេ! ឮកូនវាចាដូច្នេះ ភរិយាសេដ្ឋីនៅស្ងៀមជញ្ជឹងគិតមួយសន្ទុះទើបញញឹមទៅកូនវិញ - អ្នកដាយគឺជាទេពអប្សរពិតៗ (រត្សាបន្ដសំដី) ដែលចេះប្រមើលមើល នឹងចេះជួយ សង្រ្គោះមនុស្សលោក - រត្សា! ឯងនិយាយនេះម្ដាយដឹងហើយ (ភរិយាសេដ្ឋីតបទៅកូនដោយសើចផង) ម្ដា យដឹងថាឯងមុខជាមានរឿងអ្វីមួយយ៉ាងចំឡែក ដែលត្រូវនិយាយក្នុងវេលានេះមែនទេ? - ពិតណាស់អ្នកដាយពិជាចេះឆ្លុះមើលចិត្តកូនមែន - អើឯងត្រូវនិយាយអីនឹងម្ដាយ និយាយមកម្ដាយចាំស្ដាប់មើល៍ - អ្នកដាយអើយ! នេះមិនអ្វីក្រៅពីវាសនារបស់កូនពីជាតិមុនមកទេបានជាកាលដែល កូន ទៅបាញ់សត្វវង្វេងផ្លូវនោះទៅរហូតដល់លើខ្នងភ្នំគូលែន...អ្នកដាយ!...ត្រង់ទីនោះស្ងា ត់មែនតែជាសុភមង្គលរបស់កូនទៅវិញ...ព្រៃព្រឹក្សាទាំងអស់ចេះ ញញឹមហើយហាក់ដូច ជាអង្វរអោយកូននាំគេមកនៅ ឯក្រុងផងអ្នកដាយ! - រត្សា! ម្ដាយពិបាកស្ដាប់ណាស់ពាក្យកូនឯងវាវាងទៅផ្លូវឆ្ងាយពេកហើយជ្រៅជ្រះពេ ក ចូរកូនបំព្រួញអោយងាយស្ដាប់មើលមើល៍ - អ្នកដាយ! កូនស្មានថាព្រៃភ្នំនោះសុទ្ធតែព្រៃមិនដឹងថាព្រៃភ្នំមានកំរងផ្កាល្អស្រស់ មិនចាញ់ផ្កានៅទីក្រុងយើងដូច្នេះសោះ ហើយក្លិនផ្កានោះប្រហែលជាក្រអូបសុទ្ធសាធប្រ សើរផងអ្នកដាយ - ចុះផ្កាព្រៃវាមានផ្កាអីក៏កូនថាល្អម្លេះ? បើខ្លាំងណាស់ត្រឹមតែរំដួល, ព្រហ្មផាន់ ឬ ក្រ វ៉ាន់ប៉ុណ្ណោះ ទៅស៊ីអីរូបរាងនឹក្លិនកូឡាប, នារដី, នួនស្រី, ក្ដាំងងារ,ចម្ប៉ា, ណាគ្រី, ចន្ទធូ ឬពុទ្ធឆាត (ពុទ្ធជាតិ) ដែលដុះក្នុងសួនមុខផ្ទះយើងនេះ។កូនមើលចុះដុះប្រទាក់ប្រទងគ្នាឥ តខ្ចោះ ម្ដេចក៏កូនទៅសរសើរឯផ្កាភ្នំទៅវិញ! រត្សាអង្អែលចុងជើងម្ដាយហើយថា រឿងនេះបើតាមពិតកូនត្រូវតែសុំអនុញ្ញាតពីអ្នកដាយជាមុន រួចសឹមនិយាយជំរាបតា មត្រង់! ភរិយាយសើចចំអកហាក់ដូចជាយល់ន័យរបស់កូនហើយទើបតឿនកូន - រត្សា ! ឯងចង់និយាយពីរឿងអីនិយាយភ្លាមៗមក ចូរដឹងថាម្ដាយមានការសន្ធឹកណា ស់ណា៎ មិនមែនទុកពេលស្ដាប់រឿងវាងវៃរបស់កូនឯងទេ - អ្នកដាយ! គឺជាភ័ព្វរបស់កូនពិតៗ បានជានាំកូនវង្វេងផ្លូវអោយទៅរហូតដល់ភូមិរូង ពស់នៅលើខ្នងភ្នំ ទីនោះមានតែកូនខ្ទមតូចៗទេ ប៉ុន្ដែមាននារីម្នាក់ជាបុត្រីអ្នកគង្វាលគោ មានរូបឆោមល្អណាស់អ្នកដាយ! - ហ្ន៎! មែនៗថា ! ម្ដាយថាកិរិយាយឯងដែលមមេះមមោះនឹងម្ដាយនេះ គ្មានអីចង់និ យាយពីរឿងស្រ្ដីទេ - បើអ្នកម្ដាយជ្រាបដូច្នេះហើយ គួរតែអ្នកដាយមេត្តាជួយអោយបានសំរេចបំណងផ ងអ្នកដាយ - ម្ដាយមិនដឹងថាម៉េចទេ បើឯងទៅត្រូវចិត្តអីស្រីនៅដោយភ្នំយ៉ាងនេះ ប្រហែលជា លោកពុកឯងគេមិនយល់ព្រមទេមើលទៅ - បើលោកពុកមិនយល់ព្រមតាមទេ សូមអ្នកដាយនិយាយជាមួយលោកពុកផង ដ្បិ តកូនស្រឡាញ់នាងនោះខ្លាំងណាស់ កូនបានសច្ចាក្នុងចិត្តជាស្រេចថាមិនបាននាងនោះម កធ្វើគូទេ កូននឹងលាលោកពុកអ្នកដាយទៅបួសនៅលើកំពូលភ្នំរហូតមួយជាតិហើយអ្នក ដាយ - រត្សា! ម្ដាយចំឡែកដែរចិត្តកូនឯង ខ្វះអីនារីក្រមុំអ្នកមានមុខមានមាត់មានសម្បត្តិ ទ្រព្យនៅក្នុងទីក្រុង ម៉េចក៏កូនមិនចាប់ចិត្ត? - នេះពិតជានិស្ស័យកូនពីអតីតហើយអ្នកដាយ បានជានាំកូនរត់ឆ្លងវាល ឆ្លងព្រៃរ ហូតទៅដល់កំពូលភ្នំយ៉ាងនេះ។ - ណ្ហើយ! ម្ដាយក៏មិនហ៊ានសំរេចដែរ តែចាំម្ដាយនិយាយនឹងឪពុកកូនសិន កាលឮម្ដាយទទួលភារៈយ៉ានេះ រត្សាលាម្ដាយក្រោកចេញដើរតម្រង់ទៅក្នុងបន្ទប់ ផ្ទាល់ខ្លួន ហើយប្រះប្រាណននៀលមិនសុខតែម្នាក់ឯង។ប៉ុន្ដែដោយការនឿយណាយពីពេ លថ្ងៃខ្លាំងពេក ក៏ខំបិទភ្នែកអោយជិតត្រាតែលង់លក់ទៅ។
  • យន់ វឌ្ឍនា, 012 867 773 ,