Free 100%

គន្លឹះសំរាប់ការអភិវឌ្ឍន៏មនុស្សគឺត្រូវមើលឃើញពួកគេធ្វើត្រូវ

    ការមើលឃើញមនុស្សធ្វើត្រូវ គឺជាគោលគំនិតគ្រប់គ្រងដ៏មានឥទ្ធិពល។ ប៉ុន្តែជាអកុសលមេដឹកនាំភាគច្រើន បំផុតមានទេពកោសល្សតែទៅលើការមើលឃើញមនុស្សធ្វើខុស ចាប់់កំហុសទៅវិញ។ ខ្ញុំតែងតែអោយយោលបល់ថា មេ ដឹកនាំគួរតែចំណាយ ពេលវេលាយ៉ាងហោចណាស់មួយម៉ោងក្នុងមួយសប្តាហ៏ នៅក្នុងការងាររបស់ខ្លួនដើម្បីរកអោយ ឃើញមនុស្សធ្វើត្រូវ។ ប៉ុន្តែសូមរំលឹកថា ដើម្បីសរសើរមនុស្សអោយមានប្រសិទ្ធិភាពវាត្រូវតែមានលក្ខណះច្បាស់លាស់ពោលគឺត្រូវ សរសើរអោយចំមនុស្ស។ គ្រាន់តែដើចុះឡើងហើយនិយាយថា អរគុណចំពោះអ្វីគ្រប់យ៉ាង គឺគ្មានន័យឡើយប្រសិនបើជា អ្នកសរសើរទាំងមនុស្សធ្វើការអន់នឹងអ្នកធ្វើការល្អ។ អ្នកធ្វើការងារអន់់នឹងលួចសើចចំអកចំពោះពាក្យសម្តីរបស់អ្នក ហើយវានឹងធ្វើអោយខូចទឹកចិត្តអ្នកធ្វើការងារល្អ។ ការមើលឃើញមនុស្សធ្វើត្រូវ វាផ្តល់់ការពេញចិត្តនិងជម្រុញអោយមនុស្សធ្វើការងារបានល្អ។ ប៉ុន្តែសូមចាំថា ត្រូវ សរសើរភ្លាមៗ ហើយអោយចំគោលដៅ និងនៅទីបំផុតលើកទឹកចិត្តពួកគេអោយបន្តការងារល្អតទៅទៀត។ គោលការណ៏ នេះក៏នឹងជួយធ្វើអោយអ្នកលេចធ្លោភ្លឺចិញ្ជាចចិញ្ជែងក្នុងកិច្ចការគ្រប់គ្រងគ្រួសារផងដែរ។ វាជាមធ្យោបាយដ៏អស្ចារ្យមួយ ក្នុងការធ្វើអោយមានទំនាក់ទំនងទៅវិញទៅមករវាងអ្នកនឹងអ្នកនៅក្រោមបង្គាប់ និងធានាអះអាងក្នុងចិត្តរបស់អ្នកថាពួក គេត្រឹមត្រូវល្អ។
  • Vattana Sunta, 012 867773 , yunvattana@yahoo.com