Free 100%

កុំចេះតែស្រមើស្រមៃ

  រឿង ចៅចាក់ស្មុគ កាលដើមឡើយ មានបុរសម្នាក់ប្រកបរបដើម្បីដើមត្នោតធ្វើស្មុគលក់ជារៀង រាល់ថ្ងៃ។ ថ្ងៃមួយគាត់បានឡើងដើមត្នោតមួយក្បែរខ្ទមជរារបស់គាត់ ពេលគាត់កំពុងតែចាក់ស្មុគគាត់គិតស្រមើស្រមៃថា បើគាត់ចាក់ស្មុគនេះឲបានប្រើនគាត់នឹងយកទៅលក់នៅឯផ្សារបានលុយច្រើនគាត់យកទៅទិញមាន់ យកមកចញ្ចឹមឲបាន ច្រើនសម្បុក ពេលមាន់វាធំល្មមយកវាទៅលក់នៅផ្សារបានលុយយកទៅទិញទាមកចញ្ចឹមឲបានច្រើន ដើម្បីយកពងវាទៅ លក់។ លុះសន្សំលុយបានច្រើននឹង ទៅទិញដីមួយកន្លែងដើម្បីចញ្ចឹម ជ្រូក គោ ក្របី សេះ ឲបានច្រើន។ លុះដល់មួយឆ្នាំ ក្រោយចាប់ផ្តើមប្រូលផលពីការចញ្ចឹមសត្វទាំងនោះមកខ្លួននឹងក្លាយជាសេដ្ឋីម្នាក់ក្នុងភូមិនេះ ហើយខ្លួននឹងមានអ្នក បម្រើឆ្វេងស្តាំ។
  គាត់គិតយ៉ាងសប្បាយរីករាយ និងនិយាយចំពោះខ្លួនឯងថាៈ យើងចង់ហៅប្រើ ពេលណាក៏បាន លុះអ្នកណាមិនស្តាប់សម្តីយើង យើងនឹងធាក់វាពីបីជើង។ ប៉ុន្តែជាអកុសលរបស់ចៅចាក់ស្មុគ ព្រោះគ្រាន់ តែជាការស្រមើស្រមៃ មិនទាន់បានដូចបំណងផង ធ្វើឲគាត់ធាក់ខ្យល់របូតដៃធ្លាក់ចុះមក។

  គំនិតពិចារណា

  ការគិតដោយគ្មានការអនុវត្ត គឺជាការគិតដែលឥតប្រយោជន៏។ អ្នកជោគជ័យគឺគិត និយាយធ្វើ។ នៅក្នុងមុខជំនាញ ម្ចាស់ជំនួញតែងតែបង្កើតផែនការជំនួញជានិច្ចដែលនោះគឺ ជាជំហានដំបូងនៃការឈាន ទៅរកភាពជោគជ័យ។ ប្រសិនបើអ្នកជំនួញធ្វើផែនការរួចហើយ ហើយមិនបានអនុវត្តផែនការទេនោះ នឹងធ្វើឲមុខជំនួញ របស់ខ្លួនមានភាពរកាំរកូស ទៅមុខមិនរួចជាមិនខាន។ ចូរគិតហើយធ្វើសម្មកភាពកុំឲដូចពាក្យមួយគេតែងនិយាយថា “បានតែគិតតែមិនធ្វើ”។ បើសិនជាយើង ប្រៀបធៀបមកដើមឈើវិញគឺយើងបានតែដាំ ប៉ុន្តែមិនស្រោចទឹកសោះ ធ្វើដូច ម្តេចអាចរស់បាននោះ។ ការគិតដែលគ្មានសកម្មភាពគឺជាការគិតដែលគ្មានចក្ខុវិស័យ។

  ការគិត ឬការស្រមើស្រមៃ

  មិនមែនជារឿងមិនល្អនោះទេ ប៉ុន្តែការគិតនោះត្រូវតែមានអនុសម្បជញ្ញៈមាន ការត្រឹះរឹះពិចារណា ឲបានត្រឹមត្រូវ។ មានន័យថា ជាការគិតគ្រប់ជ្រុងជ្រោយប្រកបដោយគោលបំណងមួយជាក់លាក់ មិន មែនគ្រាន់តែជាការយល់សប្តិនោះទេ ប៉ុន្តែគឺជាការឆ្ពោះទៅរកការអនុវត្តផែនការឲបានត្រឹមត្រូវ។ អ្នកជោគជ័យតែងតែមាន ផែនការ និងការគិតប្រកបដោយគតិបណ្ឌិត។ ពួកគេធ្វើអ្វីមួយទៅតាមជំហានហើយមានគោលជំហរច្បាស់លាស់ជានិច្ច។ ការគិតគឺជាចំណុចចាប់ផ្តើមនៃរាល់សមិទ្ធផលគ្រប់យ៉ាង។
  ត្រូវគិតថា អ្នកគឺជាសេដ្ឋី អ្នកគឺជាអ្នកមាន អ្នកគឺជាជនដែលមានឥទ្ធិពល ហើយ អ្នកគឺជាអ្វីដែលអ្នកគិត!
  សុបិន + ផែនការ + សកម្មភាព = ជោគជ័យ Dream + Plan + Action = Success ភាពជោគជ័យកើតឡើងពីការមានសុបិន (មានការសម្រើស្រមៃ) ជាក់លាក់បូក នឹងការមានផែនការច្បាស់លាស់ បូកនឹងសកម្មភាពត្រឹមត្រូវទើបទទួលបានផលសម្រេច។ ប្រសិនបើមានតែក្តីស្រមើ ស្រមៃមិនជាក់លាក់ មានផែនការមិនច្បាស់លាស់ និងគ្មានសកម្មភាពនាំឲគ្មានលទ្ធផលអ្វីឡើយ។
  គ្មានផលសម្រេចណាកើតឡើងដោយគ្មានសកម្មភាពចេញទៅនោះទេ។
  Nothing is Happened Unless Action is Taken
  គ្មានសកម្មភាព គ្មានលទ្ធផល
  No Action, No Result
 • Vattana Sunta, 012 867773 , yunvattana@yahoo.com