Free 100%

ធ្វើឲបានមុនគេ និងលឿនជាងគេ

    អ្នកលក់កាសែតក្លាហាន លោក គឹម វូ ឆុង

    ល្ងាចមួយនោះ ពួកទាហានកូរ៉េខាងជើង បានចាប់យកឳពុកគាត់ពីតុបាយ។ ឳពុកគាត់ដែល ជាសាស្ត្រចារ្យចំណាន និង ជាប្រមុខខេត្ត។
    តាំងពីពេលនោះមក គាត់ក៏បាត់ខ្លួនរហូត។
    យុវជនគឹម ម្តាយនិងបងប្អូនប្រុសស្រីពីរនាក់ បានភៀសខ្លួនចេញពីទីក្រុងសេអ៊ូលតាម រទេះភ្លើង ឆ្ពោះទៅទីក្រុងតេស្គូប៉ែកខាងត្បូងជាទីក្រុងកំណើត នៃគ្រួសារគាត់។ អ្នកទាំង អស់មានផ្ទះមួយសម្រាប់ស្នាក់នៅ តែគ្មានមធ្យោបាយគ្រប់គ្រាន់ ដើម្បីនិងរស់ទេ។
    យុវជន គឹម ត្រូវរកការងារធ្វើដើម្បីទ្រទ្រង់ជីវភាពគ្រួសារគាត់។ គាត់គិតថា “បើខ្ញុំរកបាន ប្រាក់ច្រើនល្មម គ្រួសារខ្ញុំនឹងបាន បរិភោគគ្រប់គ្រាន់”។ យុវជន គឹម បានបញ្ចុះបញ្ចូល អតីតនិស្សិតម្នាក់របស់ឳពុកគាត់ ដើម្បីសូមការអនុញ្ញាតលក់សារព័ត៌ មាននៅតាមវីថី នានា។ បណ្តាជនកូរ៉េដែលចង់ដឹងព័ត៌មានពីសង្គ្រាម បានប្រញាយគ្នាទិញសារព័ត៌ មានពីអ្នកលក់ណាម្នាក់ មុនគេ ដែលអាចផ្តល់សារព័ត៌មានបោះពុម្ពផ្សាយដំណឹងថ្មីៗ បំផុត។
    យុវជនគឹម លើកគ្រវីបង្ហាញសារព័ត៌មាន ដោយរត់ចុះវីថីដែលធំជាងគេក្នុងទីក្រុង ដោយគ្មានឈប់រើសតម្លៃសារព័ត៌មាន រួចរត់ច្រាសត្រឡប់មកវិញ ហើយទើបទារ ថ្លៃសារព័ត៌មាន។ នេះគឺជាបច្ចេកទេសមួយដែលធ្វើឲយុវជនគឹម ជាអ្នកលក់ សារព័ត៌មាន ជើងឯក។ យុវជនគឹមបានគិតថ្លឹងថ្លែងយ៉ាងឆ្លាតថា ទោះបីមានអ្នកទិញខ្លះ មិនបានបង់ថ្លៃ សារព័ត៌មានក៏ ដោយ ក៏ខ្លួននៅតែឈ្នះរហូតលើគូប្រជែង។
    ព្រោះគាត់បានឲមនុនស្សស្គាល់គាត់ជាងគេ ស្គាល់គាត់មុនគេ។ ហើយសារព័ត៌មាន របស់គាត់ធ្លាក់ទៅក្នុងដៃមនុស្សច្រើន ជាងគេ បើទោះគេមិនទិញ ក៏គាត់អាចដឹងមុនគេដែរ។

    គំនិតពិចារណា

    -មានឱកាសច្រើនណាស់ដែលមកប៉ះត្រូវយើងជារៀងរាល់ថ្ងៃ តាមរូបភាពផ្សេងៗ ដែលយើងអាចចាប់យកបាន និង បង្កើតវាជាភោគផលបាន ប៉ុន្តែជាញឹកញាប់យើងតែង បាត់បង់វាទៅវិញដោយសារតែយើងកំសាក ខ្វះសេចក្កីក្លាហាន។ ដូចនេះដើម្បីកុំឲបាត់ បង់ឱកាសទៅដោយឥតប្រយោជន៏ ដើម្បីភាពអស្ចារ្យ ដើម្បីសម្រេចគោលដៅជីវិត ដើម្បីក្លាយជា ម្ចាស់លើឱកាស អ្នកត្រូវតែក្លាហាន។
    -លាភសំណាង មិនដែលរត់មករកមនុស្សដែលខ្ជិល ទម្រន់ កំសាកក្នុងការបំពេញ កាតព្វកិច្ចការងារទេ។
    -គុណប្រយោជន៏គ្រប់យ៉ាងទាំងអស់ ដែលសម្រេចទៅបាន ទាមទារឲមានភាពលុះ មានសេចក្កីក្លាហាន ក្នុងការកាន់កាប់ និងភាពជាម្ចាស់ការលើការបង្កើត។ បើអ្នកមិនក្លាហានទេ អ្នកនឹងទទួលបានតែសំណល់ប៉ុណ្ណោះ។
    -សេចក្កីក្លាហាន មិនកើតចេញពីពូជពង្ស មិនកើតចេញពីការរៀនសូត្រ តែវាកើត ចេញពីឆន្ទៈក្នុងបេះដូងរបស់អ្នក។ ឈាន ទៅរកភាព កាន់តែឆ្លាតវ៉ៃ និងល្អប្រសើរ សុក្រិតជាងទម្លាប់ដែលអ្នកធ្លាប់ធ្វើពីមុនមក។ នោះលទ្ធផលដែលអ្នកនឹងទទួល បាននៅក្នុងការបំពេញការងារ ការរកស៊ីក៏ស្ថិតក្នុងកម្រិតអតិបរមាទៅតាមនោះដែរ។
  • Vattana Sunta, 012 867773 , yunvattana@yahoo.com