Free 100%

ត្រូវហ៊ានបរាជ័យ

    ទស្សនៈរបស់លោក គឹម រូឆុង ចំពោះបរាជ័យ

    បើអ្នកបរាជ័យ ចូរបរាជ័យឲផ្អើលពិភពលោកឲពិភពលោកដឹងឮនិងទទួលស្គាល់ថាអ្នកគឺជា កំពូលមនុស្សបរាជ័យ កុំបរាជ័យឲផ្អើលត្រឹមតែខ្លួនឯងម្នាក់។ បើអ្នកបរាជ័យផ្អើលខ្លួនឯង តែ ម្នាក់ មិនមានអ្នកដឹងឮនោះមិនមែនឈ្មោះថា បរាជ័យទេ ប៉ុន្តែអ្នកខ្លួនឯងប៉ុណ្ណោះដែល គិត ថា “បរាជ័យ”។ “ចំពោះខ្ញុំស្ថានការណ៍ពេញដោយគ្រោះថ្នាក់ អាចផ្តល់នូវកាលៈទេសៈ និង ភ៍ព្វសំណាងដែលមានសារៈសំខាន់ជាងស្ថានការណ៍វីបត្តិទៅទៀត”។
    “ជនទាំងឡាយណា ដែលចង់មានលក្ខណៈល្អប្រសើរឡើង ជនទាំងនោះបានខិតខំក្នុង គោលបំណងឲបានសម្រេច។ បើសិនជាអ្នកចង់ធ្វើការសាកល្បងប្រែហលជាអ្នកមិនបាន ទៅដល់ចុងកំពូលភ្លាមទេ តែយ៉ាងហោចណាស់ ក៏អ្នកមិននៅឆ្ងាយ ពីកំពូលដែរ។ ផ្ទុយទៅ វិញបើអ្នកគិតថាអ្នកមិនអាចធ្វើឲខ្លួនអ្នកល្អប្រសើរឡើង ឬក៏អ្នកយល់ថា អ្នកពុំមានសមត្ថ ភាព និងធ្វើកើតនោះអ្នកពុំអាចធ្វើអ្វីឲបានការឡើយ។ ពិតមែនហើយ លក្ខណៈរបស់អ្នក សព្វថ្ងៃមានសារៈសំខាន់តែមិនទាន់សំខាន់ដល់កម្រិតដែលអ្នកមានឡើយ។ ទោះបីអ្នកចង់ ធ្វើក៏ដោយអ្នកនយោបានពាណិជ្ជករឬសិល្បករជាសាស្ត្រ ចារ្យអ្នកត្រូវតែខំប្រឹងប្រែងស្រវា រហូតដល់ចុងកំពូល ក្នុងគ្រប់វិស័យសកម្មភាពរបស់អ្នក។ អ្នកមិនត្រូវពេញចិត្តនឹងការអន់ គម្រក់ឡើយ។”

    គំនិតពិចារណា

    ជនដែលបរាជ័យ ហើយមិនអាចទទួលភាពជោគជ័យបានដោយសារតែពួកគេ បរាជ័យតិចតួច បរាជ័យក្នុងការគិតតែ ម្នាក់ឯង និងទទួលជឿស៊ប់ក្នុងចិត្តថាចាញ់។ យើង បានមើលឃើញក្រុមហ៊ុនបរាជ័យជាច្រើនដែលមិនក្ស័យធន មិនអាច ដំណើរការប្រតិបត្តិ របស់ខ្លួនទៀត បានគឺដោយសារតែពួកគេមិនបានដឹងពីភាពខុសឆ្គងរបស់ខ្លួនមិនបានធ្វើ ការកែប្រែចំណុចខុសឆ្គងអ្វីទាំងអស់ ទើបពួកគេបរាជ័យ។
    “អ្នកឈ្នះមិនដែលបោះបង់ អ្នកបោះបង់មិនដែលឈ្នះ”។ បើអ្នកចង់ឈ្នះអ្នកមិន ត្រូវ បោះបង់ទេ ព្រោះថាបើអ្នកអន់ កំសាក បោះបង់ចោល អ្នកដទៃនឹងខ្លាំងជាងអ្នក ខ្ពស់ ជាង អ្នកក្លាហានជាងអ្នកធំជាងអ្នក។ គ្មានអ្វីដែលមានការលំបាកធ្វើ មិនកើតនោះទេគឺមកពីការ ខ្វះខាតភាពស្វិតស្វាញក្នុងកិច្ចការរបស់អ្នកប៉ុណ្ណោះដែលធ្វើឲអ្នកមានការជឿខុសយ៉ាងនេះ។
    ជីវិតបើកទ្វារចំពោះជនណាដែលមានគំនិតប្រាកដនិយមជនណាដែលមានការទុកចិត្តនឹងជំនឿនិងជនណាដែលជម្នះឆាក ជីវិតយ៉ាងស្វាហាប់។
  • Vattana Sunta, 012 867773 , yunvattana@yahoo.com