Free 100%

ការបរាជ័យគឺមាន ន័យថាជិតទទួល បានជោគជ័យ

    Thomas Edison (ថូម៉ាស អេឌីសុន)

    បរុសដែលមានត្រចៀកថ្លង់ម្តងម្កាលម្នាក់ ត្រូវបានគ្រូបង្រៀនបណ្តេញចេញពីថ្នាក់រៀន ព្រមទាំងផ្ញើលិខិតព្រមានមួយទៅ ឲម្តាយ សរសេរថាៈ “Tommy កូនបរស់អ្នក ជាក្មេងឆ្កួត ដែលពិបាកបង្រៀនជាទីបំផុត”។
    ម្តាយ Tommy អានសំបុត្រនោះហើយក៏សរសេរសំបុត្រតបទៅគ្រូវិញថាៈ “Tommy កូន របស់ខ្ញុំមិន មែនឆ្កួតឡប់សតិ រហូតដល់រៀនមិនកើតនោះ ទេម្តាយនឹង បង្រៀនកូនដោយ ខ្លួនឯង”។
    លុះដល់ក្មេងនោះធំក៏ បានក្លាយជាមនុស្សអស្ចារ្យម្នាក់ ដែលមនុស្សអស្ចារ្យនោះគឺ ជាអ្នកធ្វើអោយឲពិភពលោកមានពន្លឺគឺ ជាអ្នកផលិតអំពូលភ្លើង Thomas Edison។ ក្នុងមួយជីវិត របស់គាត់ចូលរៀនបាន ត្រឹមតែ៣ខែគត់។
    Thomas Edison បានសាកល្បងនូវឧបករណ៍ខុសៗ គ្នាជាងពីរពាន់ប្រភេទ ក្នុងការ ស្រាវជ្រាវរកសសៃឆ្មាតូចដែលមាន នៅក្នុងអំពូលភ្លើងអគ្គិសនី។ នៅពេលដែល គ្មាននរ ណាម្នាក់ទទួលបានជ័យជំនះនោះ ស្រាប់តែមានមនុស្សម្នាក់ដែលជា ជំនួយការរបស់ គាត់បាននិយាយត្អូញត្អែរថា “ការងាររបស់យើងទាំងអស់សុទ្ធតែ ឥតប្រយោជន៍ហើយ មិនទទួលបានអ្វី ទាំងអស់ យើងល្មមឈប់ធ្វើវាទៀតទៅ”។ Edison បានឆ្លើយតបទាំង មានទំនុកចិត្តថា “អូ! ធាតុចំនួនពីរពាន់ហើយដែល យើងមិនអាចប្រើវាធ្វើជាអំពូលបាន”។ ដូច្នេះធាតុត្រឹមត្រូវវាបានខិតជិតមកដល់យើងហើយ។ នៅឆ្នាំ១៩១៤ Thomas Edison អាយុ៦៧ឆ្នាំ ពេលនោះគាត់បានជួបមហន្តរាយម្តងទៀត គឺភ្លើងឆេះរោងចក្ររបស់គាត់។ បុរសនោះគ្មានពេល វេលារៀនទេក្នុងជីវិត តែគាត់ហាក់ដូច ជាមិនមានការ ភ័យព្រួយ អ្វីទាំងអស់ បើទោះជាគាត់ឆេះអស់រលីងគ្មានសល បើទោះ ជាអាយុរបស់គាត់ នៅមិន ដល់៣០ឆ្នាំទៀតស្លាប់ក៏ដោយ។
    គាត់អង្គុយជក់បារីហើយនិយាយថាៈ វាប្រាកដជាមានការចំណេញ អ្វីផ្សេងទៀតពី គ្រោះ មហន្តរាយនេះ។ រាល់កំហុសរបស់ មនុស្ស ពិតជាបានធ្វើឲឆេះឆាប ឆួលលើ ផ្នែកអ្វី ផ្សេងជាមិនខាន។ ក្រោយមហន្តរាយ ខ្ញុំនឹងសាករៀបជាថ្មី ៣សប្តាហ៍ ក្រោយមកគាត់ រកដេញម៉ាស៊ីថ្មមួយទៀត។ គាត់បានផលិតម៉ាស៊ីនថ្មីមួយប្រភេទទៀត។

    គំនិតពិរចារណា

    -នៅពេលណាអ្នកធើ្វរឿងអ្វីមួយទទួលការបរាជ័យកាន់តែច្រើន នោះមានន័យថា ភាព ជោគជ័យកាន់តែខិតចូលមកជិត អ្នកហើយ។
    -កំហុសដែលធ្វើឲយើងទទួលការបរាជ័យ ជាមេរៀន ដ៏ល្អមួយជាងការជោគជ័យ ដោយមិនមានកំហុសសោះ
    -កំហុសគឺជាស្ពានឈានទៅរកភាពជោគជ័យ
    -បរាជ័យ គឺជាគ្រូបង្រៀនឲស្គាល់ពីភាពជោគជ័យ
    -អ្នកបរាជ័យកាន់តែច្រើន នោះទង្វើរបស់អ្នកនឹងកានត់តែត្រឹមត្រូវហើយកំហុសឆ្គងក៏កាន់តែខើចទៅៗ ជាលំដាប់
    -មនុស្សជោគជ័យខ្លាំង គឺបណ្តាលមកពីគាត់ធ្លាប់ជួបបរាជ័យខ្លាំង។
    មនុស្សដែលជោគជ័យធំ ក៏គាត់ធ្លាប់មានបទពិសោធន៏បរាជ័យធំដែរ។ បរាជ័យគឺជាស្មួនចម្លាក់រូបរាងនៃភាពជោគជ័យ។
  • Vattana Sunta, 012 867773 , yunvattana@yahoo.com