Free 100%

បីជំហានដើម្បីក្លាយជាអ្នករៀនអនុបណ្ឌិត

    1 ការមានភាពជឿជាក់លើខ្លួនឯងទៅលើសមត្ថភាពរបស់យើង ដើម្បីទទួលមានភាពល្អប្រសើរជានមុនយើងត្រូវដឹង ឲ្យច្បាស់ពីចំណេះដឹងរឺសមត្ថភាពបច្ចុប្បន្នរបស់ យើងសិន (ថាយើងមានសមត្ថភាពប៉ុនណា កម្រិតណា)។ ក្នុងគោលបំណងដើម្បីធ្វើជាម្ចាស់អ្វីមួយ នោះយើងត្រូវតែចាប់ផ្តើមដោយ “ខ្ញុំអាច” ដើម្បីវាយតម្លៃសមត្ថភាពបច្ចុប្បន្ន និង សមត្ថភាពផ្ទាល់ ខ្លូនរបស់យើង។

    2 ភាពចង់ដឹង: ចង់ដឹងគឹជារឿងដ៏មានអានុភាពខ្លាំងណាស់ហើយវាត្រូវបានគេកសាងទ្បើងចូលទៅក្នុងចិត្តរបស់យើងទាំងអស់គ្នាចាប់តាំងពីយើងកើតមកម្លេះ។ យើងត្រូវចេះឆ្ងល់ ចេះសួរ ដោយប្រើពាក្យថា ហេតុអ្វី? ដូច្នេះហើយប្រសិនបើយើងនៅតែបន្ត និង ខំប្រឹងហាត់សួរបន្តទៀត ដូចគ្នានេះផងដែរ ភាពចង់ដឺង ចង់ឃើញរបស់យើងត្រូវបានដំណើរការទៅមុខបានយ៉ាងរហ័សរហូន។ ក្នុងគោលបំណងដើម្បីរៀនធ្វើ ជាមេដឹកនាំដ៏អស្ចារ្យយើងត្រូវធ្វើទ្បើងវិញដោយភ្ជាប់ជាមួយនិងភាពចង់ដឹង ចង់ឃើញ ដែលយើងមានពីធម្មជាតិមក។ ការសិក្សាដ៏ល្អបំផុត និង មេដឹកនាំ ដែលទទួលបាន ជោគជ័យបំផុត ដែល ត្រូបបានបន្តរសួរសំនួរចង់ដឹង មានមូលដ្ឋានដូចជា៖ ធ្វើកិច្ចការនោះ ដោយរបៀបណា និង ហេតុអ្វីបានជាវាកើតទ្បើង? និង តើខ្ញុំ...........?

    3 ត្រូវមានឆន្ទ: នេះអាចជាទិដ្ឋភាពមួយដ៏ធ្ងន់ធ្ងរបំផុតនៃការរៀន។ ផ្លូវដើម្បីក្លាយជាអ្នករៀនដ៏អស្ចារ្យនោះគឺត្រូវបាន រួមបញ្ចូលនូវចំនុចអស្ចារ្យ និង មិនល្អ នោះហើយជាឧកាសមានអារម្មណ៍តានតឹង និង ការអាម៉ាស់។ យើងត្រូវមានភាពឆ្លាត រហ័ស ភាពខំប្រឹងប្រែង ឧស្សាហ៍ព្យាយាម។ ការរៀនសូត្រពិតប្រាកដ គឺយើងត្រូវជឿលើសមត្ថភាពរបស់យើង។ ដូច្នេះហើយប្រសិនបើយើងចង់ទទូលបានល្អនូវអ្វីមួយនោះ យើងត្រូវតែប្រាកដនិយមអំពីចំនុចដែលយើងចាប់ផ្តើម កុំឆាប់រាថយនៅពេលដែលយើងបានជួប បានទទូលនូវភាពបរាជ័យ យើងត្រូវតែតស៊ូ ជំនះនូវរាល់ឧបសគ្គទំាងទ្បាយ រហូតដល់បានជោគជ័យ។ ពេលនោះលទ្ធផលដែលយើងទទូលបាននោះគឺជា លទ្ធផលដ៏មានអានុភាពក្នុងនាមជាអ្នកសិក្សា ជាមេ ដឹកនាំនិងជាអ្នកដែលមានគន្លឹះក្នុងការក្លាយជាមេដឹកនាំ ដ៏ល្អបំផុត ជាសិស្សដ៏ល្អនិងមានសមត្ថភាព។
  • keo sothea, 0972693497 ,