Free 100%

តើធ្វើដូចម្តេចដើម្បីឲ្យទំនាក់ទំនងអ្នកល្អនិងមិត្តដ៏ប្រសើរ?

     ដើម្បីឲ្យទំនាក់ទំនងអ្នកល្អនិងមិត្តដ៏ប្រសើរ មាន៩ ចំនុច៖

    1. មានទំនាក់ទំនងល្អជាមួយអ្នកដទៃ និង រួសរាយរាក់ទាក់ បើយើងមិនមានទំនាក់ទំនងល្អជាមួយអ្នកដទៃ និង មិនរួសរាយរាក់ទាក់នោះទេ យើងក៏មិនអាចមានទំនាក់ទំនងល្អឡើយ ។

    2. ត្រូវចេះចែករំលែក មានដូចជាចំណេះដឹងដែលយើងមានទៅមិត្តនិងអ្នកដទៃអោយបានដឹងដូចជាការផ្លាស់ប្តូរនូវចំនុចអាក្រក់របស់យើងដែលធ្វើឲ្យមិត្តរបស់យើងមិនចូលចិត្ត ហើយកែលម្អនូវទំលាប់អាក្រក់របស់មិត្តយើងវិញ

    3. ត្រូវមានទំនួលខុសត្រូវលើខ្លួនឯង (ហ៊ានធ្វើហ៊ានទទួល) បើសិនជាយើងមានកំហុសឆ្គងលើមិត្តនិងអ្នកដទៃរឺនណារម្នាក់យើងត្រូវទទួលកំហុសដែលយើងធ្វើ ដូចជាទៅសុំការអភ័យទោសពីអ្នកដែលយើងមិនគប្បីទៅលើគេ...។

    4. ចេះឲ្យតម្លៃគ្នាទៅវិញទៅមក ដូចជា ជាមួយមិត្តភក្ត័ អ្នកដទៃ និង អ្នកដែលយើងមិនស្គាល់ បើយើងមិនឲ្យតម្លៃគ្នានោះទេក៏គ្មានទំនាក់ទំនងល្អដែល ។ បើយើងមានការើសអើងគ្នាមិនល្អប្រសើរឡើយ។

    5. ត្រូវមានក្តីស្រលាញ់ ជាមួយមិត្តភក្ត័ និង អ្នកដែលយើងស្គាល់ និង ចេះអធ្យាស្រ័យគ្នាទៅវិញទៅមក បើយើងមិនមានកាស្រលាញ់ កាអធ្យាស្រ័យនោះទេទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃនិងមិត្តភក្ត័ក៏មិនល្អប្រសើឡើយ។

    6. កុំខ្មាស់អៀនច្រើន និង ត្រូវមានភាពក្លាហ៊ាន បើមិនមានភាពក្លាហ៊ាននោះទេ ពេលដែលយើងទៅដាក់ពាក្យធ្វើការគេមិនយកយើងឡើយពីព្រោះពេលធ្វើការបើយើងមានភាពក្លាហ៊ាន និយាយច្រើននោះទេ ទើបយើងអាចទំនាក់ទំនងជាមួយគេបានល្អហើយការងាររបស់យើងក៏បានជោគជ័យដែល។

    7. ត្រូវមានកាយកចិត្តទុកដាក់ មានន័យថា មិនត្រូវនិយាយលេងសើចនូវអ្វីដែល ជ្រុលហួសហេតុពេកទេ បើយើងនិយាយសើចច្រើនពេក ដល់មិត្តភក្ត័និងអ្នកដទៃវាអាចឲ្យគេខឹងនិងធុញជាមួយយើង ហើយអាចឲ្យទំនាក់ទំនងរបស់យើងបាត់បង់ក៏ថាបាន។

    8. ត្រូវចេះកំណត់គោលដៅនិងគម្រោងឲ្យបានច្បាស់លាស់ ទាល់តែយើងមានគំរោងទៅអនាគត់ទើបមិនអាចឲ្យយើងមានកាខាត់បង់និងធ្វើឲ្យអ្នកដែលនូវជំវិញខ្លួនយើងមានបញ្ហាដោយសារយើង។ឧទាហរណ៍ : ពេលយើងធ្វើការងារអ្វីមួយបើយើងមិនមានគម្រោងច្បាស់លាស់នោះទេវាអាចឲ្យយើងបាត់បង់ប្រយោជន័និងធ្វើឲ្យមានផលប៉ះបាល់ដល់អ្នកដែលធ្វើការជាមួយបាត់បង់ការងារដោយសារយើងក៏ថាបានដែល។

    9. ត្រូវចេះនិយាយពាក្យគួសមនិងទន់ភ្លន់ ជាមួយអ្នកដទៃបើនិយាយពាក្យអាក្រក់និងពាក្យមិនល្អនេះទេ គេមិនរាប់អានយើងឡើយហើយទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃនិងមិត្តភក្ត័ក៏មិនបានល្អប្រសើរដែល។
  • Thearith Sok, (+855) 70 62 84  ,