Free 100%

តើធ្វើបែបណាដើម្បីសកម្មនិងឆ្លាត

    តើធ្វើបែបណាដើម្បីអោយសកម្មនឹងឆ្លាត ជាធម្មតាខ្ញុំតែងតែមានអារម្មណ៍ថាខ្ចិល ខណៈពេលសិក្សា។

    ខ្ញុំតែងតែមានអារម្មណ៍ថា ខ្ជិលខណៈពេលដែលសិក្សា។ ខ្ញុំអាចក្រោកពីគេងយឺតរហូតដល់ហួសម៉ោងទៅសាលារៀន ប៉ុន្ដែខ្ញុំមិនអាចក្រោកទាន់មុនម៉ោងទៅសាលាបានទេ។ សូមប្រាប់ខ្ញុំពីចំនុចដែលល្អ ណាមួយដើម្បីផ្លាស់ប្ដូរបញ្ហាទាំងនេះបានទេ!!

    យើងមាន 4 ករណីដើម្បីពន្យល់នឹង ដោះស្រាយបញ្ហាទាំងអស់នេះ៖

    តើមានមូលហេតុណាខ្លះដែលអ្នកត្រូវការសិក្សានៅពេលព្រឹកជំនួសពេលយប់បានដែរឬទេ? ប្រសិនបើអ្នកមានពេលដើម្បីសិក្សានៅពេលព្រឹកវិញនោះគឺពិតជាល្អ, ខ្ញុំមានយោលបល់តែមួយគត់ គឺអ្នកត្រូវតែចូលដេកអោយបានពីព្រលប់ ដូច្នេះអ្នកអាចធ្វើអោយរាងកាយ របស់អ្នក ដំណើរការបានល្អប្រសើរជាងមុន នៅពេលអ្នកក្រោកនៅពេលព្រឹក ។ ដូចនេះ វាគឺមានសារៈសំខាន់ណាស់ដើម្បីការញុំាអាហារពេលព្រឹកហើយវាអាចធ្វើឲ្យយើងមានកំលាំងមួយចំនួននៅក្នុង រាងកាយរបស់អ្នកហើយធ្វើអោយអ្នកមានអារម្មណ៍ល្អ នឹង ស្រស់ថ្លាជាងមុន។

    ខ្ញុំតែងតែធ្វើការងារនៅពេលយប់គឺដូចជា ការធ្វើកិច្ចការសាលានឹងកិច្ចផ្សេងៗទៀត។ អ្នកគួរតែបង្កើតកាលវិភាគមួយសម្រាប់ខ្លួនរបស់អ្នកផងដែរដើម្បីងាយស្រួលក្នុងការសិក្សានឹងការសំរាក។ អ្នកអាចបង្កើតកាលវិភាគណាមួយដែលអ្នកគិតថាសមស្របនឹងពេលវេលាសិក្សារបស់អ្នកនឹងរួមបញ្ចូលទាំងកិច្ចការផ្សេងៗផងដែរ។ មិនត្រូវសិក្សានៅតែម្នាក់ឯងទេ ត្រូវសិក្សាជាក្រុមព្រោះវា គឺពិតជាប្រសើរជាងអ្នកសិក្សាតែម្នាក់ឯង។ ដូចនេះ ការសិក្សានៅក្នុងបន្ទប់សម្រាកកាយមួយដែលធ្វើឱ្យខ្លួនរបស់អ្នកមានផាសុខភាពនិងធ្វើអោយអ្នកមានអារម្មណ៍ថាប្រសើរជាងមុនក្នុងការសំរាក ។ ខ្ញុំសូមផ្ដល់យោបល់មួយចំពោះការសិក្សាតាមការមើលទូរទស្សន៍ឬតន្ត្រី វាអាចធ្វើអោយយើងភ្លេចពីការសិក្សានឹងខាតពេលវេលា ហើយអាចធ្វើអោយប្រាជ្ញារបស់អ្នកអន់ថយ នឹងធ្វើអោយអ្នកគ្មានពេលសំរាកគ្រប់គ្រាន់នឹងអាចធ្វើអោយអ្នកមានអារម្មណ៍ថាខ្ជិល។

    ខ្ញុំបាន រកឃើញថាវាជាការប្រសើរក្នុងការបង្កើតទម្លាប់ដ៏ល្អមួយសំរាប់ ការធ្វើលំហាត់ប្រាណ ការសិក្សា និង ការគេង។ រាងកាយរបស់ យើងមានម្ចាស់របស់ពួកវា ហើយយើងត្រូវតែ ប្រើប្រាស់វាឲ្យបានល្អទៅតាមអារម្មណ៍ដែលត្រឹមត្រូវ។ មនុស្សវ័យជំទង់ជាច្រើនហាក់បីដូចជាមានការគ្រោធខឹងនៅពេលនឹងធុញថប់នៅពេលយប់ប៉ុន្តែខ្ញុំគិតថាអ្នកអាច "បង្រៀន" ខ្លួនឯងបន្ដិចម្ដងៗរហូតដល់វាកាន់តែប្រសើរជាងមុននឹងរៀនធ្វើអោយអារម្មណ៏អ្នកមានភាពរីករាយ។ អ្នកត្រូវបរិភោគអាហារអោយបានទៀងទាត់ជារៀងរាល់ល្ងាច អនុវត្ដន៍ បន្ទាប់ពីម៉ោង 6:00រសៀលហើយចូលគេងចូលគេងអោយបានទៀងពេល ជារៀងរាល់យប់។ ប្រសិនបើអ្នកមានអារម្មណ៍ថាគេងមិនលក់អ្នកអាចស្ដាប់តន្ត្រី ឬ អានសៀវភៅសម្រាប់ 30 នាទីមុនពេលគេងនោះ វានឹងធ្វើអោយអ្នកមានថាងងុយគេង ហើយនឹងគេងលក់យ៉ាងស្រួល ។ ការសិក្សាជារៀងរាល់ថ្ងៃមានរយះពេលខ្លី វាអាចធ្វើអោយយើងមានការចងចាំបានច្រើននឹង មិនងាយភ្លេច។ នៅមហាវិទ្យាល័យ ខ្ញុំបាន ប្រើប្រាស់គម្រោងនៃការសិក្សាមួយដែលកើតឡើងប្រចាំថ្ងៃពី(15 -45 )នាទី ការប្រជុំក្នុងថ្នាក់ណា មួយដែលអាចការពារ មិនឲ្យ មាន ការប៉ះពាល់សម្រាប់ការប្រឡងដែលជានាទីចុងក្រោយ។វាគឺជាលទ្ធផល ដែលខ្ញុំអាចទទួលបានភាគច្រើនពីមិត្ដភក្ដិផ្សេងៗនឹងចំនេះដឹងជាច្រើនទៀត។

    ខ្ញុំយល់ព្រមបើសិនជាអ្នកបានស្វែងរកពេលវាលាដ៏ល្អបំផុតដើម្បីធ្វើការសិក្សា។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលក្រោកនៅពេលព្រឹកនោះ អ្នកនឹងទទួលបាននូវពេលវេលាដ៏ល្អដើម្បីសិក្សានឹងអាចធ្វើអោយអ្នកមានចំនេះដឹងកើនឡើងជាងមុន ពេលដែលសិក្សាសាលារៀននិងអ្នកអាចសិក្សាវាជំនួសឱ្យការសិក្សានៅពេលយប់វិញ។ ម្យ៉ាងវិញទៀតអ្នកអាចមានពេលគ្រប់គ្រាន់ដើម្បីសំរាកលំហែកាយ ប៉ុន្ដែ អ្នកក៍អាចសិក្សាខ្លះនៅពេលយប់ដែរបើសិនបើអ្នកមានការរៀបចំកាលវិភាគ ។ ដូចនេះបើសិនជាអ្នកគោរពធ្វើតាមគោលការណ៍ទាំងនេះបាននោះអ្នកនឹងចំនេញពេលវេលា នឹងមានភាពសកម្មជាងមុនហើយការសិក្សារបស់អ្នកកាន់តែប្រសើរជាងមុន៕  
  • Uy Reaksa, 0976629792 ,