Free 100%

យកចិត្តទុកដាក់ ប្រាក់រត់តាមហៅ

    យកចិត្តទុកដាក់ ប្រាក់រត់តាមហៅ ការយកចិត្តទុកដាក់ចំពោះការងារតូចតាច គឺជាជំហានដំបូងដែលអាចឈានទៅរកសមិទ្ធផលដ៏ធំ។ គ្រប់ការងារ ទាំងអស់សុទ្ធតែមានតម្លៃ មានតែមនុស្សទេដែលគ្មានតម្លៃ។ គ្មានសមិទ្ធផលធំដុំណា ដែលកើតឡើងដោយគ្មានធាតុផ្សំ នៃ សមិទ្ធផលតូចៗ នោះទេ។ ដូច្នោះយើងគួរតែយកចិត្តទុកដាក់ចំពោះការងារតូចតាច ប្រសិនបើយើងចង់បានសមិទ្ធផលធំ។ ឧទាហរណ៍ៈ ការលក់ការ៉េម ការ៉េម គឺជាបង្អែមមួយប្រភេទដែលមនុស្សភាគច្រើនចូលចិត្តទទួលទាន។ មុខរបរ លក់ការ៉េម គឺជាមុខរបរមួយដែលអាច រកប្រាក់ចំណូលចិញ្ចឹមជីវិតបាន ប៉ុន្តែអ្នកខ្លះគិតថា មុខរបរនេះគឺជាមុខរបរតូចតាច កំបិកកំប៉ុក ដែលអាចរកចំណូលបានតិចទៅវិញ។ យើងត្រូវចាំថា គ្រប់មុខរបរទាំងអស់សុទ្ធតែមានតម្លៃ និងអាចរកប្រាក់ ចំណូលបានទាំងអស់ ប្រសិនបើយើងមានការយកចិត្តទុកដាក់។ នៅពេលដែលយើងយកចិត្តទុកដាក់ក្នុងការប្រកបមុខ របរនេះ នោះយើងនឹងទទួលបានកម្រៃយ៉ាងច្រើនជាមិនខាន។ យើងអាចចាប់ផ្តើមបង្កើតការលក់របស់យើងឲមាន លក្ខណៈប្លែក រចនាធុងការ៉េមឲបានល្អ ឬរទេះលក់ការរ៉េមឲមានភាពទាក់ទាញ។ បន្ទាប់មកយើងផលិតការ៉េមដែលមាន អនាម័យល្អ មានពណ៌ទាក់ទាញ មានរសជាតិឆ្ងាញ់ នោះអតិថិជនចូលចិត្តជាមិនខាន។ ក្រៅពីនេះ យើងអាចបង្កើនបណ្តាញការលក់ឲបានច្រើនទូទាំងប្រទេស ដោយអ្នកលក់ទាំងអស់ប្រើរទេះលក់ ការ៉េមពណ៌ដូចគ្នា មានឯកសណ្ធានដូចគ្នាហើយប្រសិនបើអ្នកលក់ការ៉េមនោះ ជានារីដ៏ស្រស់ស្អាតវិញនោះ នឹងធ្វើឲអតិថិជន ចាប់អារម្មណ៍ចង់ទទួលទានការ៉េមរបស់យើង ហើយយើងអាចរកចំណូលបានច្រើនជាក់ជាមិនខាន។ ឧបមាថា អ្នកមាន រទេះលក់ការ៉េម ២០០០គ្រឿង ហើយមួយគ្រឿងរកចំណូលបាន៥ដុល្លាក្នុងមួយថ្ងៃ នោះអ្នកនឹងទទួលបាន ១០,០០០ ដុល្លារក្នុងមួយថ្ងៃ។ តើនេះជាកម្រៃតិចតួចមែនទេ? វាពិតជាប្រាក់ចំណូលដែលខ្ពស់! របរលក់នំខ្មែរ ជាទូទៅឃើញមានមនុស្សមួយចំនួនមិនបាននឹងឃើញ ឬមិនចង់ប្រកបរបរនេះទេ តែបើគេប្រកបរបរនេះមែន ក៏មិនមានគំនិតកែច្នៃឲប្លែកដែរ។ ជាឧទាហរណ៍ នំកង ឬនំខ្វៀនបើទោះបីគេស្គាល់នំទាំងនេះ អស់រយៈពេលជាច្រើនឆ្នាំ ហើយក្តី ក៏នំនេះមិនឃើញមានទ្រង់ទ្រាយណាមួយឲប្លែកជាងមុនឬ ប្រសើរជាងមុនឡើយ ទាំងរបៀបធ្វើនំ ទាំងរបៀបលក់ព្រមទាំងរសជាតិ គឺមានលក្ខណៈដដែល។ ជាទម្លាប់គេនិយមលក់នំនេះនៅតាមសាលា រៀនខ្លះលក់នៅទីផ្សារ ខ្លះទូល លក់ខ្លះដាក់តាម ម៉ូតូជាដើម។ ភាពដដែលៗ បែបនេះមិនសូវទទួលបានការចាប់អារម្មណ៍របស់អតិថិជននោះទេ ហើយអតិថិជននឹងមានការ រារែកមិន ចង់ទិញផលិតផលនោះឡើយ។ ប្រសិនបើយកមុខរបរនេះមកធ្វើជាមុខរបរអាជីព យើងត្រូវតែគិតរកវិធីថ្មីៗ ដែលធ្វើឲអតិថិជនមានការចាប់ អារម្មណ៏ - ការច្នៃពណ៌ បើទោះបីជារសជាតិវានៅដដែល តែគេអាចចាក់ពណ៌ទៅលើនំដោយមានពណ៌ក្រហម ពណ៌ខៀវ ពណ៌បៃតង និងពណ៌លឿងជាដើម។ - ការច្នៃទ្រង់ទ្រាយ ជាទូទៅ នំករាងដូចកង ប៉ុន្តែរាងជារង្វង់អាចលេចចេញជាច្រើនទំរង ឧទាហរណ៍ កងចក្រ រាងកង់ម៉ូតូ រាងជាកង់ឡាន ជាដើម។ - ការច្នៃម៉ូឌ គេអាចច្នៃម៉ូឌនំឲប្លែកខុសប្រក្រតី នំខ្លះរាងដូចក្រពើ រាងដូចត្រី រាងដូចផ្កាឈូករ៉ាត់ រាងដូចផ្កា កូលាប រាងដូចច្រមុះជ្រូក រាងដូចសត្វទន្សាយ ជាដើម។ - ការច្នៃទៅលើរស់ជាតិ មានទំមួយចំនួនមានរស់ជាតិដដែលៗ ដូច្នេះគេត្រូវតម្រូវយ៉ាងណា បង្កើនរសជាតិ ឲ ប្លែកជាងមុនបន្តិច ឬបែ្លកជាងមុនបំផុត។ - មធ្យោបាយលក់ យោងតាមស្ថានភាពប្រទេសដែលអាចប្រើឡានក្នុងការធ្វើដំណើរបាន គេគួរតែប្រើឡាន ពីព្រោះមធ្យោបាននេះកម្រឃើញមានអ្នកប្រើ ហើយគួរច្នៃគូររូបផលិតផលដែលលក់នោះដាក់នៅលើជញ្ជាំង ឡាន អោយច្បាស់ប្រាកដថា កំពុងលក់នំអីខ្លះនៅក្នុងឡាន ដោយប្រើរូបភាពលំអឲបានស្អាតបំផុត។
  • Vattana Sunta, 012 867773 ,