Free 100%

បង្កើតការងារ

    រឿងអ្នកលក់ទឹកកកព្រិល

    មានបុរសម្នាក់រុញទេះលក់ទឹកកកព្រិលនៅក្នុងទីក្រុងមួយ ការលក់របស់គាត់ទទួល បានផល ចំណេញគួរសម។ គាត់លក់ក្នុងមួយ ថ្ងៃយ៉ាងហោចណាស់ក៏ចំណេញ បាន១០០ ដុល្លាដែរតែ ទោះជាយ៉ាងណាគាត់មិនទាន់ពេញចិត្តចំពោះ លទ្ធផលបែបនេះនៅឡើយ។ គាត់ចាប់ផ្តើម មានគំនិតថ្មីមួយទៀតគឺ គាត់គិតថាទីក្រុងធំណាស់ ហើយអ្នកលក់មានតែគាត់ម្នាក់ ទេដូច្នេះ នៅ សល់កន្លែងច្រើនទៀតដែលគាត់មិនទាន់បានទៅលក់។ គាត់គិតថាចង់ស្វែង រកមនុស្ស ឲមកជួយលក់គាត់ ដែលអ្នកលក់ទាំងអស់នោះមិនចាំបាច់ដាក់ទុនជាប្រាក់ទេ គ្រាន់ តែចេញ កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលារុញរទេះ ទឹកកកព្រិលរបស់គាត់ទៅ លក់ ទៅបាន ហើយ។ ចំណែកលទ្ធផលដែលទទួលបានគឺ បើសិនជាលក់បានចំណេញ ១០០ដុល្លារ ដកឲ គាត់១០ដុល្លារបានហើយ។
    ក្រោយពីគាត់គិតបែបនេះហើយ គាត់ចាប់ផ្តើមអនុវត្តយុទ្ធសាស្រ្ត និងគោលការណ៍នោះគាត់ ចាប់ផ្តើមដើរពន្យល់ មនុស្សដែលអត់ទាន់មានការងារធ្វើ ឬចង់បានប្រាក់ចំណេញបន្ថែម ក្រៅម៉ោងឲយល់ពីអ្វីដែលគាត់កំពុងធ្វើ និង អោយ យល់អំពីរបៀបរកលុយ។ ក្នុងរយៈពេល ២ឆ្នាំ គាត់មានមនុស្សជួយលក់គាត់ដល់ទៅជាង ១០០នាក់។ បងប្អូនសាកគិតមើលថា បើសិនអ្នកលក់ម្នាក់អាចរកប្រាក់ឲគាត់បាន១០ដុល្លារ ក្នុងមួយថ្ងៃ ចុះអ្នកលក់ ១០០ នាក់ តើអាចរកប្រាក់ឲគាត់បានប៉ុន្មាន? គឺ១,០០០ ដុល្លារ។ គាត់ទទួលបានប្រាក់១,០០០ដុល្លារច្រើនជាងកាល ដែលគាត់លក់ តែ ម្នាក់ឯងព្រោះដែលគាត់លក់ម្នាក់ឯងគាត់ទទួលបាន ប្រាក់ត្រឹមតែ១០០ដុល្លារ ប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយហត់ស្ទើរស្លាប់ ទៀតផង។

    គំនិតពិចារណា

    គំនិតទី១

    កាលដែលបុរសនោះលក់ម្នាក់ឯង គាត់រវល់មួយថ្ងៃពេញ ហើយទទួលបានលទ្ធផលតិច តួចនិងមិនមានការ រីក ចំរើនចំណោះដឹងផ្នែកដឹកនាំមនុស្សនិង ចំណោះដឹងខាងការ ធ្វើជំនួញទេ ប៉ុន្តែបន្ទាប់ពីគាត់មានមនុស្សជា ច្រើននាក់ជួយលក់ គាត់មកការលក់របស់ គាត់មានការចំរើខ្លាំង គាត់ទទួលបានប្រាក់ចំណេញច្រើន ជាងមុនដ៏លើសលប់ ហើយគាត់ មានពេល សំរាកផ្ទាល់ខ្លួនច្រើនជាងមុនទៀតផង ទោះជាថ្ងៃណាមួយគាត់ មានបញ្ហាអ្វី កើតឡើង ក៏គាត់នៅតែមានមនុស្សជាង ១០០ នាក់ជួយលក់ចំនួសគាត់ដែរ។
    កាលគាត់នៅលក់ម្នាក់ឯង រួបសណ្ធានគឺ គាត់ម្នាក់ធ្វើការ ងារបានតិចតូច ហើយទទួលខុស ត្រូវច្រើនលើសលប់ មានន័យថាគាត់ម្នាក់រកប្រាក់ចិញ្ចឹមគ្រួសាររបស់គាត់ទាំងមូល៧នាក់ ប៉ុន្តែឥឡូវនេះ គ្រួសាររបស់គាត់ទាំង ៧នាក់ត្រូវបាន មនុស្ស១០០នាក់ទទួលខុសត្រូវជំនួស។ បើយើងនិយាយពីយុទ្ធសាស្ត្រដ៏ប្រសើរបំផុតក្នុងការបង្កើតពេលវេលាគឺ ប្រើកម្លាំងជំនួញ អោយបានច្រើន ដោយ យើងសុខចិត្តបែងចែកផលប្រយោជន៏ អោយគាត់នូវចំនួនភាគ ណាមួយទៅ។
    ស៊ូទទួលបាន១%ពីកំលាំងនៃការខិតខំរបស់មនុស្ស១០០នាក់។ ប្រសើជាងទទួលចំណេញ ១០០% ពីកំលាំង នៃការខិតខំធ្វើរបស់មនុស្ស១នាក់។
    យុទ្ធសាស្រ្តនេះមិនត្រឹមតែធ្វើអោយយើងចំណេញពេលតែខ្លួនយើងប៉ុណ្ណោះទេ យើងថែម ទាំងបានចូលរួម ចំនែកក្នុងជួយមនុស្សអោយមានការងារធ្វើ មានរបរចិញ្ចឹមជីវិតទៀតផង។ ដើម្បីសំរេចបានយុទ្ធសាស្ត្រនេះទាមទារអោយ យើងមានសមត្ថភាពៈ
    ១-សមត្ថភាពនៃការនិយាយពន្យល់
    ២-សមត្ថភាពនៃការបណ្តុះបណ្តាល
    ៣-សមត្ថភាពនៃការដឹកនាំ
    ១- សមត្ថភាពនៃការនិយាយពន្យល់
    អ្នកត្រូវធ្វើជាអ្នកនិយាយដ៏មានភាពទាក់ទាញបំផុតដើម្បីអោយមនុស្សមានការចាប់អារម្មណ៍មកលើកអ្វី ដែល យើងចង់បង្ហាញទៅគាត់។
    បន្ទាប់មកអ្នកត្រូវធ្វើជាអ្នកនិយាយដ៏មានការជឿជាក់ បំផុតដើម្បី អោយមនុស្សទាំងអស់ នោះមាន ការជឿជាក់ និងសហការជាមួយយើងយូរអង្វែង។
    ចំនុចចុងក្រោយអ្នកត្រូវធ្វើជាអ្នកនិយាយដ៏មាន ថាមពលបំផុតដើម្បីបំផុស ទឹកចិត្តមនុស្សអោយទឹកចិត្ត ពុះ កព្រ្ជោលចង់ធ្វើអ្វីដែលអ្នកនឹងបញ្ជាទៅកាន់ពួកគេ។

    ២- សមត្ថភាពនៃការបណ្តុះបណ្តាល

    ក្នុងការចាប់ផ្តើមធ្វើការងារដំបូងតែងតែជួយការលំបាក ការលំបាកនេះអាចជាបិសាចមក សំលាប់មនុស្ស ដែលជាដៃគូថ្មីថ្មោងរបស់យើងអោយបាក់ទឹកចិត្ត និងរត់ចោលជួរ ជាមិន ខាន។ ដូច្នោះហើយទើបទាមទារអោយយើងធ្វើការ បណ្តុះបណ្តាលដើម្បីទប់ស្តាត់ ជំងឺ អាសន្នរោគដែលវាអាចនឹងឆ្លងរាលដាលទៅ កាន់មនុស្សរបស់យើង ព្រោះវាអាចជា មេរោគ ដែលអាចមកសំលាប់យើងបានដោយស្ងាត់ៗ។

    ៣- សមត្ថភាពនៃការដឹកនាំ

    យើងជាអ្នកផ្តើមគំនិតក្នុងការបង្កើតចំណង់អោយពួកគាត់ចង់ធ្វើអ្វីដែលយើងចង់អោយគាត់ធ្វើ ដូច្នេះមានន័យ ថាយើងគឺ ជាអ្នកដឹកនាំមួយរូប ហើយពួកគាត់គឺជាអ្នកដើរតាមយើង។
    មនុស្សមួយក្រុមដែលសុខចិត្តដើរតាមយើង ហើយផ្ញើរវាសនា របស់គាត់មកលើយើង គឺដោយសារតែយើង មានចំណុចណាមួយពិសេសជាងពួកគាត់ ដែលពួកគាត់មិនមាន។ ដូច្នេះទាមទារអោយអ្នកបង្កើតនិងអភិវឌ្ឍន៏សមត្ថភាព របស់យើងអោយដល់ចំនុច មួយខ្ពស់ជាងពួកគាត់។
    អ្នកដឹកនាំគឺ ជាអ្នកដឹងផ្លូវ, ស្គាល់ផ្លូវ, ហើយដើរទៅមុខមុនគេ និងបង្ហាញផ្លូវអោយអ្នកដែល ដើរនៅខាងក្រោយ បានដឹង និងអាចធ្វើបានដូចខ្លួនដែរ។ អ្នកដឹកនាំគឺជាមនុស្សម្នាក់ ដែល អាចនាំមុខមនុស្សច្រើននាក់ ឬច្រើនក្រុមអោយទៅ សម្រេចបាននូវគោលបំណង ឬគោល ដៅណាមួយដែលពួកគេគិតថាពួកគេមិនអាចទៅដល់ឬ សម្រេចបាន។
  • Vattana Sunta, 012 867773 , yunvattana@yahoo.com