Free 100%

១៥. រឿង អ្នកតាមហេសក្ខ ឬ អ្នកតាមាតគិត

    ១៥. រឿង អ្នកតាមហេសក្ខ ឬ អ្នកតាមាតគិត ឯកសារនេះ សេចក្ដីដើមជាភាសាលាវ អ្នកសរសេរឈ្មោះស៊ុង-ភួង ជាតិលាវ នៅស្រុកវ៉ីនស័យខែត្រស្ទឹងត្រែងអាយុ៧០ឆ្មាំដែលមានសេចក្តីបកប្រែ ដូចតទៅ: នៅសង្កាត់វ៉ីនស័យមានអ្នកតាមួយឈ្មោះមហេសក្ខ។អ្នកភូមិទាំងឡាយ ក្នុងសង្កាត់នេះលើកទុកជាអ្នកខ្លាំងពូកែជាវត្ថុសក្តិសិទ្ធិមួយអាចនឹងផ្តល់សេចក្តី សុខទុក្ខដល់បណា្តជនទាំងនោះបាន។ រឿងរ៉ាវខាងដើមថាកាលដែលទឹកដីស្រុកវ៉ីនស័យនៅជាចំណុចស្រុកថៃឡង់ដ៏នៅឡើយនោះមាននាម៉ឺនលាវម្នាក់ដែលរាជការចាត់ឲ្យទៅត្រួត្រាស្រុកនោះ ក៏អេញ្ជើញអ្នតាមហេសក្ខនេះមកតាមខ្លួនផងដើម្បីជាទីពឹងបានឆ្លាក់ឈើធើ្វជារូបតំណាងអ្នកតាហើយតម្កល់ទុកលើអាស្រម១ក្រោមដើមផ្ចិក នៅចម្ងាយពីក្រុងវ៉ីនស័យចំនួន១គីឡូម៉ែត។កាលបើឃើញនាងម៉ីនលាវនោះគោរពប្រណិប័តន៍បន់ស្រន់អ្នតានោះទៅបានសេចក្តីសុខដូចសេចក្តីប្រាថ្នាអ្នស្រុកក៏ស្រុះស្រួលទទួលស្គាល់អ្នតានោះតាមតមកថាជាអ្នតាមានឬទ្ធានុភពខ្លាំងពូកែ។ឯអ្នតានោះកាលពីជំនាន់ដើមមានប្រកាន់រូបស្រ្តីមា្នក់ឈ្មោះនាងប៊ូធ្វើជាស្មឹងដាច់មុខសម្រាប់ តែខ្លួននោះម្នាក់ឯងឥតមានខ្មោចបិសាចឯណាដទៃក្រៅទៀតមកសណ្ឋិតលើរូបរាងប៊ូបានឡើយ។កិច្ចដែលត្រូវគោរពនិងរៀបតង្វាយអ្នតានោះអ្នស្រុកប្រព្រឹត្ត ធើ្វតាមពាក្យរូបសម្លឹងបង្គាប់ គឺមានថា្វយ ជ្រូក ទា ស្រា បាយ និងទៀនធូប។ តង្វាយបែបនេះមិនមានកំណត់កាលវេលាទេស្រេចហើយនៅមានការដែលគួរបន់ឬគួរថ្វាយ។ក្នុងមួយឆ្នាំម្តងអ្នកស្រុុកត្រូវប្រជុំគ្នារៀបចំធ្វើពិធីហៅថាបុណ្យឡើងអ្នកតា។បុណ្យនេះទម្លាប់ធ្វើនៅខែពិសាខមានកំណត់ពេល១ថ្ងៃ១យប់នៅទីខ្ទមអ្នកតានោះតែម្តង។ក្រៅពីតង្វាយដូចបានរៀបរាប់ខាងលើនោះនៅមានលេងភ្លេងតូរ្រតន្រ្តីច្រៀងរាំនិងមានអុំទូកប្រណាំថ្វាយនោះផងរាងរាល់ឆ្នាំងខានមិនបានដាច់ខាតបើខានមិនបានសុខទេ។អ្នកតានោះសព្វថ្ងៃគេរើទីកន្លែងទៅធ្វើខ្ទមឥដ្ឋប្រក់ក្បឿងនៅប្របវត្តវ៉ីនស័យ។ចិន-យួនដែលនៅស្រុកវ៉ីនស័យទាំងប៉ុន្មានជឿជាក់ចំពោះអ្នកតានេះណាស់តែងនាំគ្នាយកតង្វាយថ្វាយ ជាប្រក្រតី។ ប្រវត្តិអ្នតា៖ តាមដំណើរថា នៅនគរឈ្មោះកោស៊ី។ស្តចមួយព្រះអង្គគ្រងរាជសម្បត្តិ ព្រះនាមព្រះបាទចាក់គីមហាវង្ស សម័យថ្ងៃមួយ នៅក្នុងខែមួយ នៅក្នុងខែមាឃ ស្តេចអង្គនោះឯងទ្រង់ភ្នក់ព្រះហឬទ័យ ស្តេចចង់ទៅប្រពាតព្រៃ ក៏ហៅពួកកងសេនាអាមាត្យចំនួន៨រូបឲ្យហែហមអមស្តេចទៅនាំយកទាំងមាន់ ធ្នាក់៤ ទៅជាមួយផងដើម្បីនឹងក្រសាលទាក់មាន់ព្រៃ។លុះបានដល់ព្រៃហើយ វេលាដែលស្តេចកំពុងប្រពាតព្រៃនោះ ក៏ត្រូវវង្វេងព្រៃ ស្តេចក៏ទៅប្រថាប់នៅឆ្នេរ សមុទ្រ។ ក្នុងវេលាយប់នោះ ព្រះអង្គទ្រង់សុបិនឃើញស្រីក្រមុំម្នាក់ មានរូបល្អ ល្អះឆើតឆាយយ៉ាងក្រៃលែងឡើងមកពីមហាសាគរទ្រង់មានព្រះរាជហរទ័យប្រតិព័ទ្ធស្រីនោះក្រៃពេកក៏មានព្រះបន្ធូលឲ្យមុជទឹកចុះតាមទៅមើល។ លុះមុជតាមទៅបានដល់នគរនាង ឃើញនគរធំសម្បើមណាស់ហើយល្អ ចម្លែកអស្ចារ្យគឺជានគរស្តេចកុម្ភណ្ឌ។ព្រះអង្គមានបុត្រដល់ទៅ៣អង្គគឺឈ្មោះគម្ពីរ១ នាងតែងអន១ និងកឡ៉ាក់កាន់១។ឃើញរូបនាង និងនគរស្តេចជាឳពុកជាក់លាក់ហើយ អាមាត្យជាបម្រើត្រឡប់មកទូលស្តេចវិញតាមដំណើរ លុះព្រះអរុណទ័យឡើងកាលណា ទ្រង់ក៏រកឃើញផ្លូវវិលមកកាន់នគរវិញ រួចទើបចាត់ចែងរៀបចំភ័ស្តុភាបណ្ណាការទៅស្តីដណ្តឹងនាងតែងអនមកធើ្វជាអគ្គមហេសីបានដូចសេចក្តីប្រាថ្នា។ឯស្តេចកុម្ភណ្ឌនោះ ជាតិជាក្រពើ មានកូនប្រុស២នាក់ក៏ជាក្រពើ លើលែងតែកូនស្រីគឺនាងតែងអនមួយខុសពីគេកើតជាមនុស្សក្រោយដែលនាងតែងអនបានមកធើ្វជាអគ្គមហេសីសេ្តចចាក់គីមមហាវង្សហើយស្រាប់តែមានវ៉ៃកានៅនគរនឹងជាមួយនឹងស្តេចនោះនាំកូនក្រមុំរបស់ខ្លួន៥នាក់មកថ្វាយស្តេចចាក់គីមហាវង្សធ្វើជាអគ្គមហេសីបន្តបន្ទាប់ទៀតលុះនាងតែងអនមានគភ៍គ្រប់ខែកាលណាក៏ប្រសូត្រព្រះរាជបុត្រនៅក្នុងចំណោមអគ្គមហេសីចុងទាំង៥រូបនាងទាំង៥នោះមានសេចក្តីបារម្ភខ្លាចក្រែងបុត្រនាងតែងអនមានព្រងសំណាងជាងកូនខ្លួនក៏តាំងរួមគំនិតគ្នាក្បត់រកឧបាយកលយកកូននាងតែងអនទៅកប់ចោលយកកូនក្រពើមកដាក់ជំនួសវិញហើយនាំគ្នាទៅទូលសេ្តចជាសាម៉ីថានាងតែងអនជាស្រីចង្រៃកើតកូនមកជាសត្វក្រពើរស្តេចចាក់គីមហាវង្សព្រះសណា្តប់រឿងមិនពិតដូច្នេះក៏ពុំបានគិតពិចារណាសាកសួររកខុសត្រូវឡើយទ្រង់ក៏ក្រេវក្រោធបង្គាប់ឲ្យយកនាងតែងអនបំបរបង់ឯនាងតែងអនកាលបើបានទទួលផលកម្មដូច្នេះហើយក៏នឹកភ្នក់ដល់មាតាបិតានិងបងប្អូនរបស់នាងហើយនាងក៏នឹកសង្យឹមថាបើនាងបានទៅដល់នគរកាលណានាងនឹងសុំបងប្អូនដែលជាសត្វក្រពើឈ្មោះគម្ភីរ មកជួយដោះទុក្ខធុរះនាង។លុះបានទៅដល់នគរនាងបានរៀបរាប់ទូលព្រះបិតានិងបងតាមដំណើរពេលនោះចៅគម្ភីរជាបងក៏ឆ្លើយតបទៅវេញថា វេលានេះបងជួយដោះទុក្ខធុរះប្អូនមិនទាន់បានទេ ព្រោះយើងមិនទាន់ចេះវេជ្ជាកាអ្វីសោះក៏បបួលនាងតែងអនទៅរករៀនមន្តវេជ្ជាការ។តម្កើងឲ្យប្អូនស្រីជិះលើខ្នងហើយហែលធ្វើដំណើរទៅដោយធ្វើដំណើរឆ្ងាយពេកការហត់នឿយខ្លាំងក៏បណ្តាលឲ្យស្លាប់ទាំងពីនាក់បងប្អូននោះទៅ។ពេលនោះក៏ក្តៅទៅដល់ព្រឥន្រ្ទៗរមិលមើលមកឃើញដូច្នេះ ចាត់ឲ្យព្រះវិស្សកម្ម ទេវបុត្រមកប្រោសបងប្អូនទាំងពីនាក់រស់ឡើងវិញទើបនិមិ្មតជាសាលាមួយឲ្យនៅសិក្សាសីលក្នុងទីនោះ។តមកមានយក្សមួយឈ្មោះហាត់ចាក់នៅនរគ ណានថាត់ផានមកលេងព្រៃប្រទះឃើញនាងតែងអនមានរូបល្អស្អាត ក៏ចាប់ទៅធ្វើជាភីលៀងកូនស្រីរបស់វា ដែលរើសបានពីក្នុងផ្កា។ និយាយពីបុត្រនាងតែងអន ដែលអគ្គមហេសីចុងទាំងប្រាំនាក់យកទៅកប់ ចោលក្នុងដីនោះបណ្តាលឲ្យក្តៅក្រហាយដល់ទេវតាមួយអង្គឈ្មោះនាងទេពជាលីឡាទេវតានោះក៏ចុះមកកកាយដីយកទារកនោះទៅចិញ្ចឹមបីបាច់ថែរក្សាឲ្យបរិភោគអាហារទិព្វ។នាងទេពជាលីឡា បានហៅខ្មោចមួយដែលនៅអាស្រ័យក្នុងភូមិស្រុកនោះឈ្មោះមាតគិត ឲ្យមកនៅជាមួយជួយបីបាច់ថែរក្សាកុមារនោះដូចភីលៀង។លុះកុមារចម្រើនអាយុធំឡើងមានវិស្សកម្មទេវបុត្រមកនិយាយប្រាប់កុមារថាព្រះមាតារបស់កុមារឯងគឺព្រះនាងតែងអនឯណោះទេសព្វថ្ងៃនាងត្រូវយក្សចាប់យកទៅរក្សាទុកនៅឯនគរណានថាត់ផានឯណោះដូច្នោះគប្បីកុមារទៅតាមយកមាតាឲ្យឆាប់។ ​បានដំណឹងដូច្នោះកុមារក៏នាំខ្មោចជាភីលៀងរបស់ខ្លួននោះទៅតាមរកព្រះមាតាបានច្បាំងនិងយក្សដណ្តើមយកនាងតែងអនយកទៅនគរវិញ។លុះដល់នគរហើយបានសេចក្តីសុខសប្បាយកុមារក៏ប្រាប់បណ្តារាស្រ្តទាំងអស់ឲ្យគោរពរាប់អានខ្មោចដែលជាភីលៀរបស់ខ្លួនឈ្មោះមាតគិតផង។ព្រោះមាតគិតបានជួយដោះទុក្ខធុរះខ្លួន។ ចាប់តាំងពីពេលនោះមកបណ្តារាស្រ្តទទួលស្គាល់មាតគិតនេះថាជាអ្នករក្សាសេចក្តីសុខរបស់ខ្លួនក៏នាំគ្នាគោរពបូជាថែរក្សាផ្តល់ម្ហូបចំណីជ្រូកគោក្របីមាន់ទាស្រាបាយឲ្យបរិភោគជាប្រក្រតីខ្មោចមាតគិតនោះហើយដែលអ្នកស្រុកសម្គាល់ថាជាអ្នកតារក្សាស្រុករហូតមកដល់សព្វថ្ងៃនេះហៅថាអ្នកតាមហេសក្ខ។
  • Pich Srey Ay, 0972547224 , sreyaypichpnc@gmail.com