Free 100%

រឿង អ្នកតាបេង(១)

    ១៦, រឿង អ្នកតាបេង(១) ស្រុកត្បូងឃ្មុំដើមឡើយជាខែត្រមួយ អភិបាលខែត្រនោះមានងារជាអរជូន ពីមុនមកមិនដឹងជា មានឈ្មោះថាស្រុកអ្វីទេ តែបើតាមការដំណាល ប្រកបដោយគោលចារិកជាដំណែល សល់នៅដល់ សព្វថ្ងៃដែលគូរយកជាការបាននោះ មានដូចតទៅ : ដើមឡើយ មានវត្តមួយនៅក្នុងឃ្មុំវិហារហ្លួង ស្រុកត្បូងឃ្មុំហៅថា’’ វត្តទួលក្តី””(មិនដឹង ពីពុទ្ធសករាជប៉ុន្មាន)។ លោកគ្រូចៅអធិការវត្តនេះមានឈ្មោះពុំបា្រកដមានប្អូនស្រីក្រមុំម្នាក់។ វត្តនេះ មានអ្នកតារូបសំរិទ្ធមូយ មានឥទិ្ធពលខ្លាំងពូកែណាស់ អាចក្លែងខ្លូនជាមនុស្សធម្មតាបាន។នៅថ្ងៃបុណ្យ ទាន ឬ ថ្ងៃសីល ដែលមានធ្វើកិច្ចរាប់បាត្រក្នុងវត្តនោះ អ្នកតាតែងក្លែងខ្លួនជាបុរសកំលោះម្នាក់ ស្លៀក ពាក់ស្អាតស្អំកាន់ផ្តិលសំរិទ្ធិវែកសំរិទ្ធិ យកបាយទៅរាប់បាត្រជាមួយនិងអ្នកស្រុក។រាល់ពេល តែដាក់ បាត្ររួចចុះពិតលើសាលា បាត់ខ្លួនមួយរំពេច។ អ្នកស្រុកតែងសួរគ្នាទៅមក ដោយឆ្លល់នឹងមនុស្ស ចម្លែកនេះពន់ពេកណាស់ មិនដឹងជាទីលំនៅបុរសនោះនៅឯណា ស្រាប់តែឃើញដល់វត្ត ហើយចុះតែ ពីសាលាបាត់ខ្លួនតែងម្តង។ ក្រោយមកអ្នកតានោះ ទៅលបរួមរស់មេត្រីជាមួយនឹងប្អួនក្រមុំលោកគ្រួមេវត្ត ។ លុះដឹងថាប្អួន ស្រីតែមានប្រុសសាហាយ លោកគ្រួក៏ហៅប្អួនមកសាកសួរតាមដំណើរ ។ នាងនោះក៏ទទួលសាភាពថា បានស្រឡាញ់ប្រុសម្នាក់មែន តែឥតមានអ្នកណាដឹកនំាទេ ពេលយល់ស្រាប់តែឃើញប្រុសនោះ ចូលទៅ ដេកជាមួយខ្លួនតែម្តង ឯខ្លួននាងចាប់ពាល់ខ្លួនបុរសនោះមិនត្រួវសោះ ហាក់ដួចជាស្រមោល។ លោក មេវត្តបានស្តាប់ប្អូនស្រីរ៉ាតរ៉ាប់គ្រប់សព្វហើយ លោកជ្រាបភ្លាមថា គ្មាននរណាទេ ពិតជាអ្នកតាសំរិទិ្ធ នោះឯង ព្រោះវាមានឫទ្ធិខ្លំាងពូកែណាស់ ។ លោកគ្រូខ្ញាល់និងអ្នកតាសំរិទ្ធិនោះជាខ្លំាង ក៏ប្រើក្មេងឲ ជីករណ្តៅនៅទួលមួយនៅជ្រុងអាគ្នេយ៏វត្ត ចម្ងាយប្រមាណជា ២០០ម,៣០០ម, ពីទីវត្ត ជីករួច ហើយ លោកឲយករូបសំរិទិ្ធនោះ ទៅកបផឹ្ទងក្បាលចុះក្រោមលប់ដីរួច យកដើមបេងមួយដើមទៅដំា សង្កត់លើរូបនោះ ។ ទូលនោះសព្វថ្ងៃហៅថា ទួលអ្នកតាបេង ។ ក្រោយមក លោកគ្រូមេវត្តក៏អនិច្ចធម្មទៅ នៅសល់តែភិក្ខុសាមណេរតិចតួចក្នុងវត្តទួលក្តីនោះ។ មានយាយចាស់ម្នាកឈ្មោះកែ គាត់ឥតមានប្តី-បងប្អួនទេ ហើយបួសជាយាយជី នៅវត្តទួលក្តីនោះ។ តមកខាងក្រោយទៀត លោកសង្ឃក្នុងវត្តក៏ចេះតែរប៉ាត់រប៉ោយ អស់រលីងគ្មានសល់ នៅសល់តែ យាយជីកែនោះម្នាក់ឯង ។ ឯដើមបេងដែលលោកមេវត្ត ដំាសង្កត់លើរូបអ្នកតានោះ ក៏ចម្រើនធំឡើង មានសត្វឃ្មុំទំនៅលើមែកផង ។ តាមដំណោលថា ឃ្មុំនោះធំហើយកាចណាស់ផ្លិតធ្លាក់ស្តោកប៉ប្រះ ដី ។ គ្រាន់តែខ្យល់បក់នំាក្លិនមនុស្សមកដល់ មេវានំាគ្នាហើរទំាងហ្វូងាទៅទិចទាល់តែស្លាប់ ។ ដូចនោះ ទើបនៅខែកត្តិក-មិតសិរ-បុស្សដែលជារដូវខ្យល់ខ្លាំងបក់មកពីទិសខាងជើង យាយកែតែងតែបា្រប់ អ្នកដំណើរ ឲដើរពីខាងត្បូងឃ្មុំ តែដើរពីខាងជើង ក្លិនមនុស្សរមែងបក់ដល់ឃ្មុំៗ នឹងហើរមកទិច ស្លាប់មិនខាន ។ ពាក្យថា “ដើរខាងត្បូងឃ្មុំ” នេះហើយ ដែលជាដើមកំណើតឈ្មោះនៃខែត្រត្បូង ឃ្មុំនេះ មិនមែនគជឃ្មុំម្យ៉ាង ដែលគេប្រើធ្វើត្បូងចិញ្ជៀននោះទេ។ តមកខាងក្រោយ ដើមបេងនោះ ត្រួវដើមជ្រៃដុះរួតរឹតខ្លំាងក៏ងាប់ទៅ ដើមជ្រៃក៏លូតលាស់ បែកមែកសាខាឡើង នៅកន្លែងដើមបេងនោះ។ តមកមែកជ្រៃក៏បាករិចវិលអស់ នៅសល់តែគល់ ទំហំ២ម, ដុះស្លឹកទាបៗនឹងដី។ អ្នកមានបណ្តាស័ក្កិ ដើរកាត់មុខអ្នកតានេះមិនបានទេ សព្វថៃ្ងមាន ផ្លូវមួយពីខាងត្បូង មួយពីខាងជើងអ្នកតានោះ។ អ្នកតានេះ សម្រាប់អភិបាលខែត្រត្បូងឃ្មុំឡើង កាលបើមានលោកណាទៅធ្វើជាអភិបាលខេត្រឫ ស្រុក ដែលមានងារជាអរជូន ត្រួវឡើងអ្នកតានេះខានមិនបានទេ។
  • panah proeung, 0963289098 , panha.proeung@gmail.com