Free 100%

រឿង អ្នកតាគណេស

    រឿង អ្នកតាគណេស


    រូបនៅឃុំត្រពាំងធំ ស្រុកសូត្រនិគម ខែត្រសៀមរាប មានអ្នកតាមួយ ដែលអ្នកស្រុកហៅថា(អ្នកតាព្រះភភ្រ្តតឍណេស ឬ ព្រះអគ្លេស) ឋិតនៅលើទួលមួយ មានខ្ទមតូចប្រក់ស្បូវហើយមានព្រៃឈើដុះព័ទ្ធជុំវិញជាទីកណ្ដាស្រែស្រូវរបស់អ្នកស្រុកភ្នំដីចំងាយពីសាលាស្រុកសូត្រនិគម ប្រមាណ ២គ.ម ទៅខាងទិសអាគ្នេយ៏។ រូបនេះនៅល្អ គេបានឡើងដោយថ្មភក់យ៉ាងរឹង កំពស់ប្រមាណ ០.៥០ម ទទឹងភ្នែនប្រមាណ ០.៣៥ម គឺជារូបព្រះគណេសដែលមានជាដំរី ខ្លួនជាមនុស្ស ។ រូបនោះអ្នកស្រុកគោរពរាប់អានណាស់គេខំថែរក្សាទុកធ្វើជារូបអ្នកតារក្សាស្រុករបស់គេ។ នៅវេលាមានភ័យអាសន្ន បាត់គោ-ក្របី ឬ មានជំងឺតម្កាត់ចំពោះស្វតពាហនះនិងមនុស្សម្នា គេតែងតែទៅបន់ស្រន់អ្នកតាព្រះអគ្នេសនោះ ។

    កាសបើបានរកឃើញរបស់ ឬ ជាសះស្បើយជំងឺពេលណាហើយ គេតែងតែយកស្លាធម៏ ដូង១គូ ឬ អុជទៀនធូប ឬ កាច់ស្លឹកឈើស្រស់ធើ្វជាស្លាធម៏ព្រៃទៅថ្វាយក៏បាន ឥតមានតង្វាយអ្វីធំដុំពេកទេ។

    នៅវេលាចូលឆ្នាំម្ដងៗ អ្នកស្រុកនាំគ្នាធើ្វរោង និមន្ដព្រះសង្ឃចម្រើន ព្រះបវិត្តប្រគេនចង្ហាន់នៅបរិវេណអ្នកតា គេមានធ្វើរាជវ័តិព័ទ្ធជុំវិញរោងមានទាំងដោត ទង់ក្រដាសពណ៍ផ្សេងៗ ហើយមានក្រាលកន្ទេលស្មៅធំ១ពីក្រោម ក្រាលកន្ទេលក្រហម១ពីលើមានដាក់ខ្នើយ១យ៉ាងស្អាតគួរសមសម្រាប់ទទួលអ្នកតានោះ។

    លុះគេសូត្រពាក្យសុំពរសូមឲ្យបានសុខសប្បាយដល់ស្រុកទេស-កូនចៅរួចហើយគេឧទ្ធិសិផលដែលគេធ្វើនោះថ្វាយទៅអ្នកតា។ ឯប្រវត្តិរឿងព្រះគណេសមានដូចតទៅនេះ : មានរឿងដំណាលក្នុងគម្ពីរព្រាហ្មណ៏ថា ព្រះគណេសនោះជាបុត្រនៃព្រះ¬ឥសូរៗត្រូវការកោរជុកក៏ប្រើបម្រើឲ្យទៅអញ្ចើញព្រះនារាយណ៏កោជុក។

    នៅវេលាអ្នកបម្រើទៅដល់ព្រះនារាយណ៏កំពុងផ្ទំស្កល់អ្នកបម្រើចូលទៅដាស់ ទូលតាមសេចក្តបង្គាប់ពីព្រះឥសូរ ។

    ព្រះនារាយណ៏តើនទ្បើងពីផ្ទំ ឭពាក្យនោះហើយខ្ញាល់ ទើបពោលពាក្យថាអញមិនរវល់ទៅកោរសក់អាកំបុតក្បាលណាទេរកតែនឹងដេកពួនមិនបានផង ។

    ដោយអំណាចព្រះនារាយណ៏ មានឬទិ្ធខ្លាំងពូកែក៏បណា្តលឲ្យបុត្រព្រះឥសូរនោះដាច់បាត់ក្បាលទៅមួយរំពេចនោះឯង។

    ឯព្រះឥសូរ ដែលមានឬទ្ធិខាំងពូកែដែរ លុះ ឃើញកូនខ្លួនដាច់ក្បាលបាត់ដូចច្នោះ ក្រឡេកឃើញកូនដំរី១នៅជិតក៏កាត់កដំរីយកក្បាលមកតភ្ជាប់នឹងកកូនហើយជប់ប្រស់ឲ្យរស់ឡើងវិញមួយរំពេចនោះដែរ។ ឯព្រះនារាយណ៏ កាលបើបាត់ខ្ញាល់ហើយក៏យាងមកប្រាថ្នានឹងកោរសក់ឲ្យបុត្រព្រះឥសូរបានជ្រាបហេតុសព្វគ្រប់ដូច្នោះហើយក៏ជួយប្រសិទ្ធិកូននោះឲ្យមានឬទ្ធិខ្លាំងពូកែថែមឡើងទៀតព្រមទាំងបង្រៀនមន្តវិជ្ជាការផ្សេងៗផងហើយឲ្យនាមកូននោះថា”ព្រះភក្រ្តគណេស“ព្រោះមានខ្លួនជាមនុស្ស ក្បាលជាដំរី អ្នកស្រុកហៅក្លាយមកទៀតថា “ ព្រះគ្នេស “ ។ ជាតាមសេចក្តីដំណាលថា ព្រះភក្ត្រគណេសនេះ មានឬទ្ធិខ្លាំងពូកែណាស់សូម្បីផ្កាយរនៅលើមេឃទាំងអម្បាលមាណ លោកអាចយកប្រមោយ បោសប្រមូលយកមកមើលបានទាំងអស់ ឥតសល់មួយទ្បើយ។ ដោយហេតុនេះហើយទើបអ្នកស្រុកដែលធ្លាប់គោរពរសាសនាព្រហ្មណ៏ឆ្លាក់ថ្មជាតំណាងរូប ព្រះគណេសទុកគោរពរបូជា ជឿថាជាវត្ថុសក្តិសិទ្ធមែន ។ អ្នកខ្លះឆ្លាក់ភ្លុកដំរីធើ្វជារូបព្រះភក្រ្តគណេសតូចៗដាក់ក្នុងដន្លាប់ក្រមួនក្រអូបហើយប្រសិទ្ធដោយមន្តអាគមអូមអាមផ្សេងៗទុកជារបស់ទីពឹងមួយយ៉ាងសំខាន់ សម្រាប់ការពារខ្លួន នៅវេលាមានអាសន្នម្តងម្កាល ។ដោយគេសន្មតថាព្រះគណេសជាអ្នកខ្លាំងពូកែប្រកបដោយឬទ្ធិអំណាចនិងជាគ្រូលើមន្តអាគមនេះហើយទើបគេខំរចនាឆ្លាក់ធ្វើជាតំណាងទុករហូតមកទាល់តែក្លាយបានជារូបអ្នកតាមួយសម្រាប់អ្នកស្រុកគោរពបូជាដល់សព្វថ្ងៃ។
  • koya len, 0966118126 , polen.lors@gmail.com