Free 100%

រឿងអ្នកតាតាលាក់


    ២៥ . រឿងអ្នកតាតាលា
    ក់


    នៅក្នុងឃុំកៀនជ្រៃ ស្រុកកំពុង់សៀម(កំពង់ចាម) គេដំថា កាលដែល
    ស្រុកខ្មែរវិបវិតជាមូយនីងចាម ទំពខ្មែរមានជយ័ជម្នះបានដេញទព័វចាមខ្ចាត់ខ្ចាយអស់។ មេទព័ចាមមួយបានភៀសខ្លួនចូលទៅក្នុងព្រៃអំពៅ ដោយអត់អាហាយូរថ្ងៃពេកក៏ស្លាប់នៅទីនោះទៅតែដោយកំហឹងគុំកូននឺងបច្ចាមិត្តខ្លាំងពេក ក៏កើតជាអ្នកតាមួយពូកែអស្ចារ្យ។ លុះអ្នកស្រុកដឹងថាមានអ្នកពូកែក៏ធ្វើរោងក្បឿងមួយខ្នងគ្របលើផ្នូរអ្នកតា លាក់ ។ អ្នកតា លាក់ នេះគាត់ធ្វើតែអ្នកណាដែលស៊ិសាច់ជ្រូកព្រោះគាត់ចាម ដូច្នេះអ្នកស្រុកៀនជ្រៃប៉ៃកខាងជើងព្រែទាំងមូល មិនហ៊ានយកសាច់ជ្រូកចូលទៅក្នុងភូមិទេ បើមានបុណ្យទានអ្វី ប្រើតែសាច់គោ និងប្រេងប៉ុណ្នោះ ។ ពីឆ្នាំ១៩៣៦ ឬ ៣៧ មានឈ្មោះ ហ៊ុល ហេន នៅស្រុកស្ទឺងត្រង់ កំពង់ចាមបានទិញទ្បានមូយតាយកទៅរត់ឈ្នូលឯស្នឹងត្រង់បើកទ្បានទៅដល់រោងអ្នក តាលាក់ ក៏ចុះទៅបន់សុំឲជូយ ឲបានចម្រើនក្នុងរបរត់ទ្បានោះ និងថ្វាយទេសឯកប្រវេងផ្នូរ ហើយក៏ចេញទ្បានទៅ។យប់នោះឯងតាលាក់ទៅពន្យល់សប្គិ ហ៊ិល ហេន ថា់ “អញុមករក្សាទ្បានឲហើយ តែកុំទទូលដាក់សាច់ជ្រូកឲសោះ ។ ពីរបីខែដំបូង ហ៊ុល ហេន មិនហ៊ានទទូលដាក់អ្នកជិះឯណាដែលមានសាច់ជ្រូកសោះរកស៊ីចំណេញគ្រាន់ទប់ទល់ តៗមកម្ចាស់ទ្បានតែលូចដាក់សាច់ជ្រូកបន្តិចៗទ្បានចេះតែខូចបាច់កងខូចម៉ាស៊ីន មូយថ្ងៃធ្លាប់រត់បានបីជើងទៅជាមិនបានមួយជើងផងក៏មានការខាតទៅៗទាល់តែរកស៊ីលែងបាន។ម្យ៉ាងទៀត តាលាក់ នេះពីដើមនៅក្បែរមាត់ទន្លេទេ លុះដីបាក់ជិតៗមក ក៏ស្រាប់តែឃើញផ្លូវគាត់ ទៅនៅឯកណ្តាកចម្ការ ឆ្ងាយពីមាត់ទន្លេទៅវិញអ្នកស្រុកក៏រើរោងតាមទៅ។ នៅឃុំកៀនជ្រៃ គូរឲសើចណាស់ត្រើយព្រែកម្ខាង អ្នកស្រុកបរិភោគសាច់ជ្រូកបាន ត្រើយម្ខាងបរិភោគបាន ជនឯណាចចេសនឺងបានចុកពោះមិនខាន។ ក្បូនហែអ្នកតា ពីល្ងាចសូត្រមន្ត ព្រឺកឡើងប្រគេនចង្ហាន់ដល់សង្ឃ រូចហែបាយព្រលឹងទៅសុំពរសព្ទ៏សាធុកាពីអ្នកតា សុំឲមានទឺកភ្លៀងបរិបូណ៌ ធ្វើស្រែចម្ការឲល្អ សុំកុំឲមានជំងឺតម្កាត់និងសុំឲស្រុកបានសុខសាន្តត្រាណដើម ។ បាយព្រលឹងនេះ គេយកទៅជូនដល់អ្នកណា ដែលធំជាងគេក្នុងខែត្រ មានអភិបាលខែត្រ ឬ អភិបាលស្រុកជាដើម។ តាមទំនៀមដែលឡើងអ្នកតា បើធ្វើតាមទម្លាប់ នោះ ត្រូវសង់រោងយ៉ាងអឺកធឺកណាស់ មានល្បែង របាំ ភ្លេងភ្នាត់មេឃុំម្នាក់ត្រូវធ្វើរោងរបស់ខ្លូន។ ម្យ៉ាងទៀត គេត្រូវកាប់ក្របីឃ្លៀចថ្វាយអ្នកតាផង ទំនៀមថ្វាយរស់នេះ មានធ្វើនៅត្របាភ្នំពោះអ្នកតាមេស នៅខែត្រស្ទឺងត្រែង ។ល។ ក្នុងស្រុកកំពង់ត្របែក នៅឃុំព្រះធាតុ មានអ្នកតានាងសល្អស្អាត អ្នកតានេះ ស៊ីតែទន្សាយ។ អ្នកស្រុកនិយាយថា នៅឪកាសដែលរៀបពិធីឡើងអ្នកតា តែមានទន្សាយរត់ចូលមក ឲចាប់សម្លប់ថ្វាយអ្នកតាភ្លាម ឥឡូវនេះគេបានយកជ្រូកជំនូសទន្សាយវិញ។ តង្វាយអ្នកតា អ្នកតាទាំងអស់លើកលែងតែតា លាក់ និងយាយ ទេព ចេញសុទ្ឌតែត្រូវការក្បាលជ្រូកទាំងអស់ ចំណែកតា លាក់ និងយាយ ទេព ត្រូវការបាយដំំណើប ប្រហុកអាំង សំពត់ស ក្លស់ ទៀនធូប។ អ្នកតាងទៀតត្រូវការសំណែនជាបាយម្ហូបស្រាក៏មាន ចេក ស្លាធ៌ក៏មាន ។ល។
  • lsi, 015932906 ,