Free 100%

រឿង​ លោកតាយាយខ្មៅ

    រឿង​ លោកតាយាយខ្មៅ រឿងនេះតែងតាមពាក្យចាស់ព្រឹទ្ធាចារ្យដែលបានដឹងរឿងរ់ាវនោះជាច្រើនគ្នាសឹងមានដំណាលសេចក្ដី ប្រហែលៗគ្នាទាំងអស់ថា កាលដែលពុទ្ធសករាជកន្លងទៅបានប្រហែល២០០០ឆ្នាំមានព្រះសង្ឃមួយអង្គមានលោក តា ស្រី។ ដើមឡើយលោកបួសនៅវត្តពាងសិរិទ្ធិ ឃុំអាំងនិញ ខែត្រជាមួយគ្នាលោកនោះបាននិមន្តទៅរកវត្តថ្មីមួយ នៅភូមិសង្កែហៅតាមនាមភូមិថា” វត្ត សង្កែ” ។កាលដែលផ្តើមមកវត្តនោះលោកបានបោះគោលចារឹកគ្រប់ទាំងបួន ជ្រុងទំហំដីវត្តប្រមាណពីរហិចតាហើយបានសង់វិហារកុដិសាលាដោយគ្រឿងឈើប្រក់ស្លឹក លើកដីជុំវិញវត្តដាំជា ដើមឈើផ្សេងៗជាដើម។មានកន្លែង មួយនោលោកឲ្យដាំដើមចេកទៅ ចេះតែរលួយគល់ងាប់ទាំងដើមទៅ លោកចង់ ឈ្នះក៏ប្រើឲ្យសិស្សដាំ កន្លែង ដដែនោះទៀត ចេកក៏័ងាប់ជាគម្រប់ពីលើកលុះ ដាំជាលើកទី៣ក៏ស្រាប់ តែឃើញមានកូនចេកដុះ ដើមបង់ កោងឡើងលើ់ផុតពីដី ឯចុងចាក់ទៅក្នុងដីក្បែរគុលតែម្ដង។

    លោកតាឃើញហេតុដូច្នេះ មានសេចក្ដីសង្ស័យណាស់ទើមប្រើឲ្យកូនសិស្សជីកដីត្រង់កន្លែងនោះជីកបានជម្រៅប្រហែល 0,៥០ម ស្រាប់តែឃើញថ្ម២ ពីរផ្ទាំងតម្រួតស៊ីគ្នា ឯថ្មនោះសោតក៏បែបភាពដូចគ្នា ទាំងពីរផ្ទាំងហើយមានពណ៌ដូចថ្លើមអណ្ដើក មានប្រហោងមួយរាងបួនជ្រុងនៅត្រង់កណ្ដាល ឥតមាន ក្បាច់អ្វីឡើយ។

    អំពីលក្ខណះយាយខ្មៅ

    នៅវេលាដែលលើកថ្មនោះឡើង គេបានឃើញរូបយាយខ្មៅនោះដេកនៅ នឹងដីពីខាង ក្រោយ ថ្មនោះឯង។ពេលនោះព្រះសង្ឃព្រមទាំងឧបាសក ឧបាសិកាស្រុកជិតឆ្ងាយកើតការសង្ស័យក៏បបួលគ្នា មកមើលយ៉ាងកុះករ ថែមទាំងនាំគ្នាធ្វើបុណ្យ៣យប់៣ថ្ងៃរួចក៏យកអំបោះចងគួចភ្ជាប់រូបនោះ ហើយអន្ទងលើ់កឡើងដុសខាត់ទៅឃើញរូបស្ដ្រីភាពមានផ្នួងសក់ចំកណ្ដាលសិរសាខាងលើ។នៅលើថ្វាសមានជរទ្រ ជើងសក់តែលែងខ្លួនទទេត្រឹមចង្កេះ ហើយមានស្នាមឆ្នូតៗជាខ្សែក្រវាត់ចងលើផ្នត់សំពត់។ឯសំពត់ស្លៀកសំឡុយដៃសងខាងសណ្តូកផ្អោបនឹងដងខ្លួនចុះក្រោមពីត្រឹមកែងអង្កុយបត់ទៅមុខ ឯដៃស្ដាំផ្កាប់ចុះក្រោមបដៃឆ្វេង ក្តាប់ផ្ងារឡើងលើ ទទឹងស្មា០,១៣មកំពស់ពីបាតជើងទៅដល់ផ្នួងសក់០,៥៣ ឈរលើផែណថ្ម ១ ផ្ទាំងរាង ៤ ជ្រុងក្នុងមួយជ្រុងប្រវែង ០,១៤ម ស្មើគ្នាទាំង ៤ កម្រាស់ ០,០៤ម ។ឥឡូវនេះគេលាបម្រ័ក្សណ៏ ទាំងអស់ ពិនិត្យមើលទៅមិនដឹងជាថ្មពណ៍បែបណាឡើយ ថែមទាំងគេតម្កល់លើបល្ល័ង្កឈើ ហើយសង់ សាសាមួយខ្នងដាក់រូបនោះទៀតផង។

    អំពីរូបយាយខ្មៅ


    តាមដំណើរនៃរឿងនោះថា កាលនោះមានយាយចាស់ម្នាក់ឈ្មោះ ខ្មៅ ផ្ទះគាត់សង់ ក្បែរវត្តនោះ គាត់ឈឺស្ដឹក ហើយហើមអស់ទាំងខ្លួនជាងពីរឆ្នាំមកហើយលុះឭថាមនុស្សផ្អើលនាំគ្នាមកបន់ស្រន់ បូជា ដល់រូបនោះ ច្រើនពន់ពេកណាស់ គាត់ក៏ប្រើកូនទៅសុំទឹកយកមក ហើយផឹកផង លាបខ្លួនប្រាណផង។ ចាប់ដើមពីថ្ងៃដែលគាត់បានព្យាបាលរោក ដោយទឹកអប់ នោះមករោគនោះក៏កាន់តែស្រាន្ដបន្ដិចម្តងៗ តែ៧ ថ្ងៃប៉ុណ្ណោះយាយក៏ដើររួចហើយឲ្យកូននាំ គាត់ទៅកាន់វត្ត ។ ដល់ហើយគាត់ចូលទៅក្រាបថ្វាយបង្កុំរូបនោះស្រាប់តែក្រញែងខ្លួនប្រាណចូលដូចអារក្សហើយក្រោកឡើងស្រែកច្រៀងជាបទភ្លេងទសបារមី រាំដើរប្រទក្សិណរូបនោះរួចនិយាយថា “ លោកគ្រូមិនស្ដាប់យើងទេឬ? “ ឯលោកតាជាចៅអធិការ ឆ្លើយ វិញថា “ អាត្មាភាពមិនស្គាល់លោកយាយទេចុះលោកយាយឈ្មោះអ្វី ដូចម្ដេចបានជាមកកប់ខ្លួននៅក្នុងដី នេះ តើនរណាគេយកមកកប់ទុកដូចច្នេះ? “ ។ យាយចូលនោះតបទៅវិញ “ យើងនេះឈ្មោះ ទេពធីតា រក្សាមនុស្សលោក ការដែលមកកប់ខ្លួនក្នុងប្រឹថពីនោះឬនរណាយកមកនោះយើងឥតដឹងទេតែយើងតែងចុះមកជួយស្រោចស្រង់មនុស្សលោកជានិច្ចមិនមែនស្ថិតក្នុងទីតែមួយនោះទេតែឥឡូវយើងមកចូលរូបយាយ ខ្មៅ ដើម្បីនឹងជួយមនុស្សក្នុងស្រុកនេះ ឲ្យបានសេចក្តីសុខសប្បាយទាំងអស់គ្នា បើលោកគ្រូចង់ឲ្យវត្តលោកថ្កុំថ្កើងរុងរឿងត្រូវតែធ្វើតាមបង្កាប់យើង ដូចមានទៅនេះចុះ “ ។

    អំពីរបៀប


    គឺៈ ឲ្យធ្វើរាន ៨ ថ្នាក់ ស្លាធម៍មួយគូ ទឹកអប់១គូ បាយសី១គូ ក្លស់បាំង១គូ ទៀន៥ ធូប៥ លាជ៥ ផ្កា៥ រួចហើយមានឲ្យលេងភ្លេងខ្មែរបញ្ជាន់រូបយាយ ខ្មៅ ថែមទៀត។កាលបើយាយ ខ្មៅ ថ្លែងប្រាប់ដល់លោកគ្រូចៅអធិការរួចហើយលោកក៏បានចាត់ធ្វើតាមបង្កាប់។

    ពិធីបន់ស្រន់


    តាំងពីដើមរៀងមករហូតដល់សម័យឥឡូវនេះការបន់ស្រន់នៅតែមានធ្វើដរាប។កាលបើមានជម្ងឺកកើតឡើង ឬ គេចង់សួរការធ្វើនោះ ឬ ចង់ធ្វើស្រែឲ្យបានផលល្អរកស៊ីមានបានរីកចំរើនគេតែងទៅបន់ស្រន់សុំទឹកអប់ អំបោះចងដៃ និង ចងក តាមសេចក្ដីប្រាថ្នាអំពីរូបនោះដោយហោចទៅសូម្បីចង់បានបុត្រធីតាក៏ទៅសុំក្នុងទីនោះដែរ។

    ពិធីសែនថ្វាយ
    គ្រឿងដង្វាយនោះគី មានធ្វើបុណ្យហែរផ្កា ថ្វាយអង្ស័ក កងក អង្កាំ កងដៃ ចិញ្ចៀន សុទ្ធតែធ្វើដោយមាស ទម្ងន់ពីមួយជីទៅដល់នឹងមួយតម្លឹងក៏មាន។ជួនកាលគេថ្វាយបាយសី ស្លាធម៌ដូង ចេក នំ ឬ ក្លស់ តែសព្វថ្ងៃនេះគេច្រើនថ្វាយឡង់(៩) មួយគូប៉ុណ្ណោះ ឬ កោរសក់ថ្វាយក៏មាន។លុះដល់យាយខ្មៅ ស្លាប់ទៅក៏ទៅចូលយាយដទៃជាច្រើនដំណ តែទោះជាចូលយាយណាក៏ដោយ ក៏ហៅថា “ យាយខ្មៅ “ ដូចឈ្មោះយាយដែលចូលរូបដំបូង នោះដែរ។



    បទភ្លេង
    ពិធីបញ្ជាន់រូបយាយខ្មៅ នោះមានរបៀបសែនថ្វាយដូចបានបរិយាយមកខាងលើស្រាប់ ឯភ្លេងមានតែមួយបទទេគឺ បទទសបារមី ឬ ហៅថាបទបារមីក៏បាន មានទំនុកច្រៀង ថា : “ សូមថ្វាយបង្គំ សម្តេចបារមី មានរិទ្ធិក្រៃ អំណាចជាក់ស្តែង “ ។ មិនដឹងទេឬ ឈ្មោះទេពធីតា ចុះមករក្សាលោកសព្វថ្ងៃ។ អញ្ជើញគ្រូធំស្ថិតលើកំពូល ភ្នំកៃលាសស្ថាននាយ។ នាងស្រីខ្មៅញាប់ អណ្តាតជាភ្លើង គ្រលួចឆេះឡើង បង្រ្កាបបិសាច៕  សរសេរដោយ វី សៅវដា
    (៩)៖ តាំងយួក្រដាសសាច់រឹងតូច រាងក្រឡូមសម្រាប់ថ្វាយអ្នកតា(ចិន យួន)។
  • saovda, 081353973 , saovda.vy2014@gmail.com