Free 100%

រឿង. អ្នកតាជំទាវ ម៉ៅ

    តឿងអ្នកតា ជំទាវម៉ៅ


    នៅក្នុងសង្កាត់ចក្រិទឹង ខេត្តកំពត ប្របនឹងមាត់ផ្លូវថ្នល់ជាតិលេខ៣ នៅត្រង់ របត់ភ្នំទ្វារ ដែលផ្លូវចូលទៅ ក្នុងកំពត បានអ្នកតាមួយឈ្មោះអ្នកតា “ជំទាវ ម៉ៅ” ។ កាលពីជំនាន់ដើមអ្នកតានេះមានត្រឹមតែខ្ទមតែខ្ទមតូចធើ្វដោឈើប្រកក្បឿង។ក្នុងខ្ទមនោះមានរូបសំណាកដោយដុំថ្មសុទ្ធសាធ។លុះដល់ក្នុងឆ្នាំ១៩៦៦មានជនជាតិជិនម្នាក់មនស្គាល់ឈ្មោះបានមកធើ្វផ្ទះថ្មប្រក់ស័ង្កសីយ៉ាងស្អាតថ្វាយអ្នកតានោះប៉ុន្តែមិនទាន់ហើស្រេច នៅទ្បើយទេ។ផ្ទះនេះមានទំហំប្រមាណ៣ម.បួនជ្រុងសើ្មហើយគេធើ្វចុះទៅខាង ក្រោមក្រោយ ខ្ទមចាស់បន្តិច។ហេតុបានជាំចិននោះមកធើ្វខ្ទមថ្មថ្វាយដូច្នេះព្រោះគេបានបនអ្នកតាជុំទាវ ម៉ៅ នេះថា : សុំឲ្យឆោ្នត លុះបន់រួច គេ បានត្រូវឆោ្នតដូចបា្រថ្នាមែន ។ អំពីឲឥទិ្ធពល អ្នកតាជំទាវម៉ៅនេះមានឥទិ្ធពលលើអ្នកស្រុកភូមិណាស់កាលពីរវាងឆ្នាំ១៨៦៦ រៀងរហូតមកដល់ឆ្នាំ ១៩៤៤ អ្នកតានេះ សាហាវណាល់រឹងត្អឹងខ្លាំងណាស់ផង គឺថាបើមនុស្ស ទាំងទ្បាណាដើរទៅមកតាមផ្លូវទ្វារកំពតនោះ ហើយមិនបានបែរបន់ សុំសេចកី្តសុខ សប្បាយ ទេឬ មិនបានថ្វាយនេះថ្វាយនោះទែ ឬ ប្រព្រឹត្តចោរកម្មផ្សេងៗនោះ នឹងត្រូវអ្នកតានេះតាមធើ្វ ឲ្យឈឺរង្គំរង្គាល បើរកមុខអ្នកធើ្វមិនឃើញ អ្នកនោះឯងនឹងត្រូវបានតបង់ជីវិតជាមិនខាន ។ ប៉ុន្តែបើដឹងថាខុសនឹងអ្នកតាហើយបានទៅបែរបន់លន់តួសុំទោស នឹងត្រូវបានជាវិញក៏មាន ហើយបើកំហុសនោះធ្ងន់ពេក មានកាលក៏មិនបានជាវិញក៏មានដែរ ។ ម្យ៉ាងទៀតបើ អ្នក ណា ម្នាក់ មានគំនុំនឹងអ្នកណាម្នាក់ទៀត ដោយ មានការទាស់ទែងខ្វែងគំនិតគ្នាពីពេលមុនមក ហើយទៅបែរបន់ថាសុំឲ្យលោកអ្នកតាជំទាវ ម៉ៅ ជួយយកអាសាខ្ញុំផងសូមឲ្យ ទៅកាច់ឈ្មោះនេះឈោ្មះនោះឲ្យវាស្លាប់ទៅ ព្រោះវាជេរខ្ញុំវាយខ្ញុំឬលួចទ្រព្យរបស់ខ្ញុំជាដើមបើ បានស្រេចការហើយកាលណាខ្ញុំនឹងថ្វាយ នេះ វាយនោះ មានថ្វាយមាន់ស្ងារ ដើមមិនតែ ប៉ុណោ្ណះអ្នកតានោះក៏ទៅកាច់ធើ្វអោយឈឺរហូត ដល់ស្លាប់ក៏មាន។ដោយ ហេតុតែ កាចលាហាវ យ៉ាងនេះហើយទើទើបបារាំសេស(ក្នុងសម័យអាណានិគមបារាំងរវាងឆ្នាំ១៩០០ បា្លយ) បានទៅបាញ់អ្នកតានោះម្តង ។ តាំងពីពេលនោះមក អ្នកតានេះក៏ថយអនុភាពបន្តិច ។ប្រមាន ជាក្នុងឆ្នំា ១៩៤០ ជំនាន់ជប៉ុនចូលមកស្រុកយើង ហើយកេណ្ឌ ប្រជាជន ពលរដ្ធចំណុះខែត្រកំ ពត ឲ្យទៅជីក លេណដ្ធាន នៅត្រង់ថ្នល់បត់ភ្នំទ្វារកំ ពតនោះ អ្នកតានេះខឹងនឹងមនុស្សទៅជិះជាន់ ទៅបន្ទោរបង់ ឧច្ចារៈ ដាក់ទីដាក់ទី កន្លែងគេ លុះដល់មនុស្សទាំងនោះត្រទ្បប់ទៅផ្ទះរៀងខ្លួនវិញអ្នកតានេះទាម ទៅឲ្យឈឺស្លាប់អស់ជាច្រន នាក់។អ្នកខ្លះមានជំងឺតាំង ពីកន្លែងកាប់ដីនោះមកអ្នកខ្លះបានមកដល់ ផ្ទះទើបចាប់មានជំងឺក៏មាន ស្លាប់រង្គាលចោលប្រពន្ធ ឲ្យនៅមេមាយគរគោក រហូត ទាល់ តែមាននាមថា”មេជំនាន់ជប៉ុបកេណ្ឌ” ។ដល់មកសព្វថៃ្ងនេះហើយក៏មេមាយ ទាំងនោះមាន សល់ រស់នៅខ្លះមិនទាន់ស្លាប់អស់ នៅទ្បើយ។កាលឃើញជាក់ស្តែងយ៉ាងនេះឯងហើយ ដែលជា ហេតុធើ្វឲ្យដំណើរ ទៅចំ កនែ្លង នោះ ដោយខានមិនបាន ក៏ត្រូវប្រុងប្រយ័ត្នឲ្យមានវត្ថុកំដរដៃ សម្រាប់ ថ្វាយអ្នក ជានិច្ច ពុំដែលខានសោះទ្បើយ។ អ្នកតាជំទាវ ម៉ៅ នេះគេច្រើនបន់ : ១. ឲ្យបានសេចកី្តសុខសប្បាយ កុំឲ្យមានជំងឺតម្កាត់ ដល់មនុស្សក្នុងស្រុកភូមិ។ ២. បើអ្នកស្រុកភូមិមានបាត់ទ្រព្យរបស់អី្វផេ្សងៗគេទៅបញ្ជាន់អ្នកតាឲ្យចូល រូបហើយ សួររកទ្រព្យរបស់ដែលបាត់នោះឲ្យអ្នកតាប្រាប់។ កាល់បញ្ជាន់រូបនេះ គ្មានលេង ភេ្លងអី្វទេ គឺគ្រាន់ តែអុជ ទៀនធូបហើយនិយាយ អំពាវនាវហៅរកអ្នកតា។ ល។អ្នក តានោះ ក៏ចូលមកភ្លាម ហើយ តគ្នា ដូចរូបមេមត់។ ៣. បើមានមនុស្សឈឺ គេយករូបទៅបញ្ជាន់នៅឯផ្ទះជំងឺ។ ក្នុងការប ញ្ជាន់នេះមាន ភេ្លង ខ្មែរបុរណគឺ ទ្រខែ្មរប៉ីអ ចាប៉ី ស្ករដី២។ ក្នុងពេលដែលជំទាវ ម៉ៅ សឹ្នងៗ ស្តោះផ្លុំបណ្តេញ ខ្មោច ព្រៃ ដែលបណ្តលអោយឈឺនោះ និងឲ្យចំណីហៅថា”បំពោបក្បាលជ្រូក” ចំពោះព្រាយ អារក្សផ្សេងៗ ដែលមកធើ្វនោះផង។ ៤. ក្នុងពេលបញ្ជន់រូបនៅផ្ទះអ្នកជំងឺ ប្រសិន បើលោកជំទាវ ម៉ៅប្រកែកថាគេមិន បាន ធើ្វ ឲ្យអ្នកនេះឈឺទេនោះ អ្នកផ្ទះអាចសូរទៅលោកជំទាវ ម៉ៅ វិញថាតើខ្មោចណា ដែលធើ្វនេះ? តើ ខ្មោច នោះត្រូវការសំណែនអី្វ? ជំទាវ ម៉ៅ មានទិព្វចក្ខុ អាចមើល ទៅដឹង ថាខ្មោចនេះធើ្វគេនិយាយប្រាប់ទៅជើងព្រះ(១)ភ្លាមតាមដែលគេដឹង។ជើងព្រះក៏និយាយ សុំឲ្យ លោកជំទាវ ម៉ៅ ជួយអង្វរកឬជំនុំជាមួយនឹងខ្មោចព្រៃនោះឲ្យបានសះស្បើយទៅលេងធើ្វត ទៅទៀត។បើជំទាវម៉ៅឆ្លើយប្រាប់មកថាមិនអីទេចាំគេនិយាយ អោយនោះអ្នកជំងឺក៏ មាន សង្ឃឹមតែបើគេប្រកែកថាគេមិនអាច នឹងនិយាយបានទេនោះអ្នកជំងឺនឹងអស់សង្ឃឹម ហើយ ក៏ស្វាត់ស្វែង រកគ្រូមើលថ្មីទៀត។ឯទ្រនឹបរូបបញ្ជន់មានក្បាលជ្រូក១ប្រាក់២៥រៀលនិង សំ ពត់ ១អាវ(២)។កាលដែលគេមើលជំងឺបែបនេះតាមខ្ញុំសងេ្កតឃើញថាបានសម ប្រកបជាច្រើនដែរ។ ពិធីប្រចាំឆ្មាំ រៀងរាល់ឆ្នាំតែងដល់ខែពិសាក(ថែ្ងមិនកំនត់) គេតែងធើ្វពិធិទ្បើងជំទាវ ម៉ៅ នេះ។របៀបទ្បើងអ្នកតានេះគ្នានអី្វច្រើនទេ ជិតដល់ពេលវេលាហើយគេគ្រាន់តែទៅបោស ច្រាស់សំអាតទីកន្លែងនិងសអ្អិតសំអាងខ្ទមជាដើម។ លុះដល់ថែ្ងកំណត់ទ្បើងអ្នកតាគេរក ភេ្លង ទៅ លេងថ្វាយ ព្រមទាំងសំណែនមាន ក្បាលជ្រូកមួយ មាន់ស្ងារមួយ ស្លាធម៍ដូងមួយគូ និង បាយសី៥ថ្នាក់មួយគូប៉ុណោ្ណះ។ តាំងពីអ្នកតានេះកើតមក មានរូបសមឹ្លង៣នាក់ហើយគឺ : ១. រូបសមឹ្លងឈ្មោះយាយ សៅរ៍ ប្រពន្ធតាកាបូរ៉ាលឈ្មោះ អ៊ុង។ ២. រូបសមឹ្លងប្រុសឈ្មោះតា ស្នងទ្បុង ដែលត្រូវជាយាយ សៅរ៍ និងអ៊ុង។ ៣. រូបសមឹ្លងប្រុសឈ្មោះ ទ្បុង-ម៉ៅ ត្រូវជាកូនតា ស្នងទ្បុង។ រូបសម្លឹងទាំងបីនេះមានអាយុក៥២ឆ្នាំហើយ។ពិធីទ្បើងអ្នកតាក្នុងសម័យរូបទី១ទី២គេនាំគ្នាទៅធើ្វនៅមុខអ្នកតាឯរូបទី៣មិនដែលទៅធើ្វដល់ខ្ទមអ្នកតាទេគេធើ្វនៅផ្ទះរបស់គេព្រោះ គាត់មានត្រួន(៣)នៅផ្ទះគាត់ៗហៅអន្ទងអ្នកតាមកតែម្តង។កិច្ចពិរព្ធពិធើ្វធីរបៀបនេះឃើញនៅមានរៀងរាល់ឆ្នាំពុំដែលហានខាន។ឯសំណែនមានរូបខុសពីមុនៗខ្លះគឺសព្វថែ្ងនេះគ្នានក្បាល ជ្រូក និងមាន់ស្ងោរទេ ស្លាធម៍បាយសី និងភេ្លងភ្លាត់នៅមានដែល។ ប្រវត្តិអ្នកតា ប្រមាណជាក្នុងគ.ស.១៨១៦កាលដែលផ្លូវជាតិលេខ(ភ្នំពេញកំពត)មិនទាន់កើតមាននៅទ្បយ មានតែផ្លូវ រទេះគោ-ក្របីប៉ុណា្ណះហើយត្រង់ទា្វភ្នំនេះមានតែព្រៃស្រោងស្រឹងស្ងាត់ជ្រងំប្រកប ដោយ សត្វព្រៃកាចសាហាវជាច្រើនមានដំរីជាដើម។ដោយហេតុនេះហើយទើបមិនសូវ ឃើយ មនុស្សវម្នាដើរទៅមកច្រើនគ្រឹកគគ្រេងដូច សព្វថ្ងៃនេះទេប្រសិនបើមនុស្សហ៊ានដើរ មកម្តងៗ គេតែងជួបនឹងសត្វព្រៃជានិច្ចជាមិនខាន។បើគាប់ជួនជាប្រទះហើយសត្វទាំងនោះ តែងដេញ ហាក់ ដូចជាចង់បំផ្លាញ ជីវិតអាសារបង់ ប៉ុន្តែហាក់ដូច ជាដេញបន្លាច តែ ប៉ុណ្ណោះ ព្រោះតែ មនុស្សភាគច្រើន ដែលចេះរតរួចពីមរណភ័យ។ ថ្ងៃមួយតា ឈ្មោះ តាក្រហមក ប្រព្ធឈ្មោះ យាយ ម៉ៅ បានធើ្វដំដើរកាត់ព្រៃជ្រៅនោះ (មានគ្នាប៉ុន្នាននាក់មិនប្រាកដ)។ ក្នុងពេលនោះពួកអ្នកដំណើរនេះក៏លាបាយកញ្ចប់បរិភោគ នៅ ក្បែរ ផ្លូវរទេះ នាព្រៃភ្នំទា្វរ។ កំពុងបរិភោគស្រាប់តែមានដំរីមួយហ្វូងចេញមកដេញព្រេច ពួកនេះនាំ គ្នារត់ចូលព្រៃយកអាយុករៀងៗខ្លួន។ ចំណែកយាយ ម៉ៅ គាតរត់ទៅជួបនិងខ្លាមួយដេញទៀតទោះ បីគាត់ខំស្រែកហៅ ឲ្យតាក្រហមកមកជួយយ៉ាងណា ក៏ជាកាឥប្រយោជន៍ដែរ ម៉្លេះហើយយាយ ម៉ៅ ក៏ត្រូវខ្លា ខាំ ស្លាប់ទៅ។ចំណែកឯតាក្រងមកមកវិញ ដោយគាត់ជាមនុស្ស ប្រុសមាន ស្មារតី រឹងមាំជាង ក៏បានរួចផុតពីសេចកី្តស្លាប់។ លុះចំណេរចីរកាលតមកអ្នកស្រុកភូមិជិតឆ្ងាយដែលត្រូវធើ្វដំណើរទៅមកកាត់កន្លែងននោះខ្លាចរអារ នឹងភាវហេតុនេះ ណាស់ម៉្លេះហើយនៅពេលធើ្វដំណើរម្តងៗតែងបន់ ស្រន់សុំឲ្យ បានសេចកី្តសុខ កុំអោយជួបនឹងសត្វសាហាវ អី្វទ្បើយ ចាំថ្វាយក្បាលបាយ ឬ ថ្វាយនេះ ថ្វាយនោះតាមដែលខ្លួនមាន។ កាលបើបានបន់ដូចេ្នះហើយ ការធើ្វដំណើរទៅដល់កន្លែងនោះ តែងបានសុខសប្បាយដូចបំណងមែន ពុំដែលសូវជួបនឹងសត្វសហាវណាមួយទ្បើយ។ កាល បើដូច្នេះហើយ គេក៏តែងតែថ្វាយបាយ នំ ចំណីផៀងៗ ដែលគេមាននោះទៅ។ មាន អ្នក ខ្លះ គ្រាន់ តែខ្លាចភ្លៀងទទឹក ក៏បន់ថា សុំកុំឲ្យភ្លៀងបង្អុលចុះ ខ្ញុំទៅដល់ផ្ទះ ភ្លៀងចុះ ខ្ញុំសុំ ថ្វាយ ឆ័ត្រតាំយូ (សឹ្លកឈឺ)។ លុះពេលធើ្វដំណើរនោះទៅ មិនត្រូវភ្លៀងដូចបំណង មែនគេ ក៏ថ្វាយ ឆ័ត្រតាំងយូ(១)ត្រង់កន្លែងនោះទៅ។ការបន់ហើយថ្វាយវត្ថុដូចបានរៀបរាប់មកនេះ លុះយូរៗ ទៅ តង្វាយក៏ច្រើនទ្បើងៗគរ ទៅជាស្អុយរលួយ។ នៅសម័យនោះហើយ ដែល អនុភាព របស់អ្នកតា កើតមានទ្បើងជាលំដាប់លំដោយដែរ។ ដំណាលគ្នានឹងនោះផ្លូវភ្នំពេញ កំពតធើ្វ ហើយ ដែរ តែពុំទាន់ក្រាល់ថ្មនៅទ្បើយ។ តពីនោះមកអ្នកតំណើរតាមផ្លូវនេះ ទាល់តែបាន បែរបន់ ទើបសុខសប្បាយ បើមិនបានបន់ស្រន់ទេ មុខតែប្រទះនឹងសេចក្តីទុក រហូតដល់ស្លាប់ ក៏មាន។ អាស្រ័យហេតុនេះទើបអ្នកដំណើរទាំងទ្បាយប្រយ័ត្នណាស់ ចំពោះរឿងបែរបន់ និងវត្ថុ ដង្វាយ ជំនឿរកាន់តែច្រើនទ្បើងៗ ជាលំដាប់ អាកតាក៏មានបា្រកដទ្បើង តាមពាក្យ មនុស្សអ្នកបន់នោះដែរ។ ក្នុងពេលនោះមានតាម្នាក់ឈ្មោះ អ៊ុង ធើ្វជាកាប៉ូរ៉ាលថ្នល់ ក៏ចាប់ធើ្វខ្ទមឲ្យមាន ប្រាកដ ទ្បើងហើយនិយាយបួងសួងសុំសុខសប្បាយ និងកុំឲ្យកាចពេក។តពីនោះមកទៀតអ្នកតាដែល កើត ពីមាត់មនុស្សនេះ ក៏តាំងចិត្តក្រអឺត បញ្ចញអានុពលកាចសាហាវឥតប្រណី អ្នកណា ក៏ខ្លាចស្ញប់ស្ញែងគ្រប់គ្នាដែរ។ លុះផ្លូវភ្នំពេញ-កំពតក្រាលថ្មរួចហើយ តែពុំទាន់ចាក់ កៅស៊ូនៅទ្បើយ មានរថយន្តរត់តាមផ្លូវនោះមួយៗ(ប្រមាណជាក្នុងរវាងឆ្នាំ១៨៦៧ មិនប្រាកដ) អ្នកជិះមានខ្មែរ ចិន យួន ជាដើម ខ្លាចហើយក៏ចេះតែបែរបន់ព្រមទាំងថ្វាយវត្ថុផ្សេងៗ ជាច្រើន មានប្រាក់ជាដើម បើអ្នកណាមិនឈប់ប៉ាយថ្វាយទេ មុខមានគ្រោះថ្នាក់ជាមិនខាន។ បណ្តាតង្វាយទាំងអស់មិននិយាយទេអំពីវត្ថុផ្សេងៗនិយាយតែពីប្រាក់វិញមានចំនួនច្រើនណាស់។ ថ្ងៃមួយជន់ជាតិចិនខិលម្នាក់(មិនស្គាល់ឈ្មោះ)ឃើញអ្នកតាមានប្រាក់ច្រើនក៏ យក បៀទៅបបួលជុំទាវ ម៉ៅ លេង(ធើ្វឧបកិច្ច)ចិននេះនិយាយតែម្នាក់ឯងលេងតែម្នាក់ឯង។ លេងទៅមុនដំបូងអ្នកតាឈ្នះដល់ យូរបន្តិចទៅចិនគេធើ្វខ្លួនគេឲ្យមានសន្លឹកបៀ៩គេក៏ឈ្នះ អ្នកតា ។ មិនយូរប៉ុន្មានអ្នកតាអស់លុយ ចិនគេយកទៅផ្ទះអស់។ ជុំទាវ ម៉ៅ ខឹងខ្លាំងណាស់ ក៏តាមទៅកាច់ ចិននោះ ស្លាប់ទៅ។ លុះក្រោយមកមិនដឹងជាយ៉ាងម៉េច ស្រាប់តែអ្នកតាជុំទាវ ម៉ៅ មកចូលរូបយាយ សៅរ៍ ប្រពន្ធតាកាប៉ូរ៉ាលថ្នល់ឈោ្មះ អ៊ុង ដែលគាត់ធើ្វខ្ទមនៅក្បែរកន្លែងអ្នកតានោះដែរ ត្រង់ទីដែល គេហៅថា “ដំណាក់ទូក” ។លុះជំទាវ ម៉ៅ ចូលយាយនោះហើយ ក៏និយាយប្រាប់តាអ៊ុងថា “យើងសព្វថ្ងៃនេះនៅធើ្វទា្វរតាស្គាល់យើងឬទេ? យើងឈ្មោះជំទាវ ម៉ៅ ”។ តា អ៊ុង ឆ្លើយថា “ខ្ញុំស្គាល់ហើយតើអស់លោកយាងមកមានការអី្វ?ចុះហេតុអ្វីមានមនុស្សឈឺរង្គំរងោ្គលសន្ធឹកម្ល៉េះ?” ជំទាវ ម៉ៅក៏ឆើ្លយាថា “ហឹ្នងហើយជាស្នាដៃយើង។ ព្រោះអ្នកទាំងអស់គ្នានេះ មិនស្គាល់យើង សោះព្រហើនដាក់យើងណាស់”។ តា អ៊ុង ក៏អង្វរថា “ខ្ញុំស្គាល់អស់លោកយើយ សុំអស់លោកកុំប្រកែប្រកាន់ពេក ព្រោះមនុស្សភាគច្រើនមិនទាន់ស្គាល់លោក នៅទ្បើយទេដោយមើលអស់លោកមិនឃើញ ឥទ្បូវ បានអស់លោកប្រាប់អញ្ចឹង គេដឹងស្គាល់អស់លោកហើយ សុំឥឲ្យលោក ជួយថែ រក្សា មនុស្ស លោកទាំងអស់ ឲ្យបានសុខសប្បាយផង ហើយមនុស្សទាំង អស់ គេនឹងខំថែរក្សាអស់លោកវិញដែរ”។ ចាប់តាំងពីពេលនោះមក អ្នកតាជំទាវ ម៉ៅ ក៏ចូលរួមយាយ សៅរ៍ រៀងមក ផុតពីយាយ សៅរ៍ ក៏ចូលរូបតា ស្មង ទ្បុង ជាកូនយាយ សៅរ៍ ទៀត។ ផុតពីតា ស្មង ទ្បុង មកចូលរូបឈ្មោះ ទ្បុង ម៉ៅ ជាកូនតា ស្មង ទ្បុង សព្វថ្ងៃនេះ។ ចំណែកចម្រៀងសម្រាប់អ្នកតានេះ មិនឮចាស់ៗនិយាយទេចំណែករូបអ្នកតាក៏គាត់ថាមិន ដែលមានដែរ។ លុះដល់ ប្រមាណជាឆ្នាំ១៩៤៤ រហូតមកដល់សព្វថ្ងៃនេះអ្នកតា ជុំទាវ ម៉ៅ ក៏លែងកាចសាហាវដូចមុនៗទៀតទៅ។
  • thong.soth, 0964177729 , thong.soth@gmail.com